ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កូនស្រីពីរនាក់របស់លោក ពូទីន​ ត្រូវ​ចក្រភព​អង់គ្លេស​ប្រកាសដាក់ទណ្ឌកម្ម

​ បើយោងតាមការចុះផ្សាយពីទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី៨ ខែមេសា ឆ្នាំ២០២២នេះ​ ចក្រភពអង់គ្លេស​ បានឱ្យដឹងថា​ នៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្មលើកូនស្រីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladirmir Putin) ដែលនេះដូចគ្នាទៅនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក។ ... Read More »

ទីក្រុងសៀងហៃបន្ថែមគ្រែពេទ្យរាប់ពាន់គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩

នៅពេលនេះទីក្រុងសៀងហៃប្រទេសចិនបានសម្រេចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ទីក្រុងដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោកខិតខំទប់ស្កាត់កូវីដ-១៩ ដោយបានប្រមូលកម្លាំងពី ទីក្រុងជិតខាងមកជួយ ក្នុងពេលដែលមានពលរដ្ឋរាប់សិបពាន់នាក់ត្រូវធ្វើចត្តាឡីស័ក។ តាមការលើកឡើងរបស់មន្ត្រីទីក្រុងសៀងហៃបានឱ្យដឹងថា មានពលរដ្ឋប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺមានជាង១៥០ពាន់នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលមានជាង១សែននាក់ក៏ត្រូវតែធ្វើចត្តាឡីស័កដូចគ្នាដែរដើម្បីតាមដានការឆ្លង ។ ការឆ្លងកូវីដ-១៩ កើនឡើងក្នុងទីក្រុងសៀងហៃ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីត្រូវលុបចោលជើងហោះហើរ។ ... Read More »

ថៃលុបចោលការធ្វើតេស្ត PCR ចំពោះអ្នកទេសចរបរទេស

ប្រសិនបើទទួលបានការឯកភាពពីមជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ អ្នកទេសចរបរទេសដែលចូលមកកាន់ប្រទេសថៃ មិនចាំបាច់ធ្វើតេស្តកូវីដ-១៩ នោះឡើយ ។ នៅថ្ងៃទី៨ខែមេសា រដ្ឋាភិបាលថៃ បានត្រួតពិនិត្យលុបចោលការធ្វើតេស្ត RT-PCR ចំពោះអ្នកទេសចរបរទេស ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានសម្រេចលុបចោលការរឹតត្បិតដើម្បីទាក់ទាញទេសចរបរទេស។ ក្នុងពេលជាមួយគ្នានេះដែរ ... Read More »

បាញ់ប្រហារនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអុីស្រាអែល ស្លាប់និងរបួសជាច្រើន

មានករណីបាញ់ប្រហារនៅកណ្តាលទីក្រុង Tel Aviv ប្រទេសអុីស្រាអែល បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួសជាច្រើន ក្នុងនោះមាន៤នាក់រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។ ករណីបាញ់ប្រហារកើតឡើងនៅយប់ថ្ងៃទី៧ខែមេសា នៅក្នុងហាងបារ ក្នុងរដ្ឋធានី Tel Aviv ។ លោក Ami ... Read More »

យន្តហោះ Boeing របស់ក្រុមហ៊ុន DHL បាក់ជាពីរកំណាត់ពេលចុះចតបន្ទាន់

យន្តហោះ Boeing របស់ក្រុមហ៊ុនDHL បានរអិលចេញពីផ្លូវ ហើយបាក់ជាពីរកំណាត់ក្នុងពេលចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Juan Santamaria នៅ Costa Rica តែជាភព្វសំណាងមិនមានអ្នកណាម្នាក់រងរបួសឬស្លាប់ក្នុងហេតុការណ៍នោះឡើយ។ យន្តហោះខាងលើគឺជាយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន DHL បានជួបគ្រោះថ្នាក់កាលពីថ្ងៃទី ៧ខែមេសា ... Read More »

ម៉ាឡេស៊ីចង់ស្នើយកភាសាម៉ាឡាយូជាភាសាទីពីររបស់អាស៊ាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាសអំពីគម្រោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួនឱ្យក្លាយទៅជា “ភាសាទីពីរ” របស់អាស៊ាន។ ម៉ាឡេស៊ីលើកឡើងបែបនេះដោយទាញហេតុផលចំនួន៣ថា៖     ១-ដើម្បីលើកកម្ពស់ភាសាជាតិនៅលើឆាកអន្តរជាតិ។ ... Read More »

Liverpool ចាប់អារម្មណ៍ខ្សែបម្រើ Danjuma មកពី Villarrealបើសិនជា Sadio Mane ចាកចេញ

កីឡាករអន្តរជាតិហុល្លង់ Arnaut Danjuma ត្រូវបានចាប់អារម្មណ៍ដោយក្លិបយក្សនៅអង់គ្លេស Liverpool ដែលកីឡាកររូបនេះបានបង្ហាញខ្លួនដំបូង នៅក្នុងប្រទេសអេស្ប៉ាញ ហើយក៏អាចជំនួសកន្លែង Sadio Mane នៅទឹកដី Anfield ផងដែរ។ ក្លិប Liverpool ... Read More »

លោក Koeman នឹងឡើង​ជំនួស​លោក Van Gaal ជា​គ្រូ​បង្វឹក​ក្រុមហុល្លង់​បន្ទាប់​ពី World Cup ឆ្នាំនេះរួច

កាសែត De Telegraaf របស់ប្រទេសហុល្លង់ដែលត្រូវបាន CNA ដកស្រង់យកមកផ្សាយបានរាយការណ៍ថា លោក Ronald Koeman នឹងត្រឡប់មកធ្វើជាគ្រូបង្វឹកវិញនៅពេលដែលលោក Louis van Gaalចាកចេញពីតួនាទីបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតានៅឆ្នាំនេះរួច។ លោក Van ... Read More »

បោះឆ្នោតហ្វីលីពីន បេក្ខភាពប្រធានាធិបតីស្រីកំពុងទទួលបានការគាំទ្រខ្ពស់

លទ្ធផលស្ទង់មតិម្ចាស់ឆ្នោតកាលពីថ្ងៃទី៦ខែមេសាបង្ហាញឱ្យ ឃើញថា លោកស្រី Robredo កំពុងតែបណ្តេញប្រកៀកប្រកិតអ្នកនាំមុខគឺលោក Marcosនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។ នៅក្នុងរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននឹងចូលមកដល់ ។ នៅពេលនេះ អនុប្រធានាធិបតីកំពុងតែកាន់អំណាច លោកស្រី Leni Robredo កំពុងតែទទួលបានការគាំទ្រកើនឡើង ... Read More »

បិទខ្ទប់ទីក្រុងសៀងហៃប៉ះពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មពិភពលោក

ច្បាប់រឹតត្បិតទប់ស្កាត់កូវីដ-១៩ នៅទីក្រុងជាច្រើនក្នុងប្រទេសចិន បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច ពណិជ្ជកម្មនៅលើពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូន ។ ការបិទទីក្រុងសៀងហៃបានប៉ះពាល់ដល់វិស័យដឹកជញ្ជូនទំនិញ ចែកចាយនៅតាមទីក្រុងនានាក្នុងប្រទេសចិន ក៏ដូចជាការតភ្ជាប់ជាមួយកំពង់ផែធំៗនៅលើពិភពលោក ។ វិស័យដឹកជញ្ជូននៅក្នុងទីក្រុងសៀងហៃរងផលប៉ះពាល់ដោយសារតែច្បាប់រឹតត្បិតធ្វើដំណើរនៃបណ្តារថយន្តដឹកទំនិញ ក៏ដូចជាចែកចាយទំនិញ ក្នុងពេលបិទខ្ទប់ ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ... Read More »

ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើតប្រទេសអូស្ត្រាលីនៅថ្ងៃទី៧ខែមេសានេះ ។ កម្រិតទឹកភ្លៀងធ្លាក់ក្នុងមួយយប់ស្មើនឹងកម្រិតទឹកភ្លៀងពេញមួយខែ ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ ហើយពលរដ្ឋជាច្រើនក៏ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២បានផ្សាយថា អាជ្ញាធរអូស្រ្តាលី នៅថ្ងៃទី៧ខែមេសា ... Read More »

ហុងគ្រីប្រតិកម្មចំពោះអ៊ុយក្រែន ៖ នេះមិនមែនជាសង្គ្រាមរបស់យើងខ្ញុំឡើយ

ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន ក្នុងពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅពេលថ្មីៗនេះបានលើកឡើងថា ប្រទេសហុងគ្រីត្រូវតែជ្រើសរើស រវាងរុស្ស៊ី នឹងភាគីម្ខាងទៀត ។ ភ្លាមៗនោះទីក្រុង Budapest ក៏បានប្រតិកម្មភ្លាមៗនោះដែរ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ... Read More »

រស់នៅជាមួយកូវីដ-១៩ដោយសុវត្ថិភាព ជប៉ុនបន្តបើកទ្វារជាមួយ១០៦ប្រទេសនៅជុំវិញពិភពលោក

កាលពីយប់ថ្ងៃទី៦ខែមេសា រដ្ឋាភិបាលជប៉ុនបានសម្រេច លុបចោលការរឹតត្បិតធ្វើដំណើរដល់ប្រទេសជាច្រើនដែលបានអនុម័តនាពេលកន្លងមក ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ចាប់ពីថ្ងៃទី៨ខែមេសា ពលរដ្ឋមកពី១០៦ប្រទេសនិងដែនដី ក្នុងនោះមានអង់គ្លេស អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ ឥណ្ឌា…ទទួលបានការអនុញ្ញាតឱ្យចូលទឹកដីជប៉ុនដោយមិនមានការរឹតត្បិតទៀតឡើយ។ តាមការប្រកាសពីបច្ចុប្បន្នភាពថ្មីនៃស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងការបរទេសជប៉ុន នៅថ្ងៃពុធសប្តាហ៍នេះ, ... Read More »

Man City នឹងបង្ហាញរូបសំណាក Aguero ក្នុងខួប១០ឆ្នាំក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប

ក្លិបមេឃខៀវ Manchester City នឹងគោរពដល់អ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបគ្រប់ពេលរបស់ខ្លួន Sergio Aguero ដោយបង្ហាញរូបសំណាកគាត់នៅខាងក្រៅកីឡដ្ឋាន Etihad នៅខែក្រោយក្នុងឱកាសគម្រប់ខួប១០ឆ្នាំនៃការស៊ុតបញ្ចូលទីរបស់គាត់ដែលបានបញ្ចប់ការរង់ចាំរយៈពេល៤៤ឆ្នាំរបស់ក្លិបសម្រាប់ការឈ្នះពានលីគ។ Man City បានផ្លាស់ប្តូរការចាញ់ ២ទល់១ ដើម្បីផ្តួល Queens ... Read More »

ប្រធានាធិបតីបារាំងការពារការសម្រេចរក្សាការចរចាជាមួយប្រធានាធិបតីពូទីន

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រធានាធិបតីម៉ាក្រុង បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីដល់ទៅ៩លើក។ លោកម៉ាក្រុងបង្ហាញការជឿជាក់ថា គោលនយោបាយពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្សី គឺជាសកម្មភាពត្រឹមត្រូវបំផុត។ លោកម៉ាក្រុងបញ្ជាក់ថា នេះជាជំហានចាំបាច់បំផុតដើម្បីកសាងទម្រង់សន្តិសុខថ្មីនៅតំបន់អឺរ៉ុប ។ លោកម៉ាក្រុងបានលើកឡើងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីពូទីនជាលើកដំបូង ក្នុងខែឧសភាឆ្នាំ២០១៧។ ក្នុងពេលនេះដែរ ប្រធានាធិបតីបារាំង លោកម៉ាក្រុងកំពុងតែបង្កើនឥទ្ធិពលនៅក្នុងប្រទេសខណៈការបោះឆ្នោតជិតមកដល់ ... Read More »

ក្លិប Man Utd កាន់តែខិតជិតក្នុងការតែងតាំងគ្រូបង្វឹក Ajax ជាអ្នកចាត់ការទូទៅថ្មី

ក្លិបបិសាចក្រហម Manchester United បានខិតកាន់តែកៀកក្នុងការតែងតាំងគ្រូបង្វឹកក្លិប Ajax លោក Erik ten Hag ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។ មន្ត្រីនៅ Old Trafford បន្តទទូចថា ដំណើរការនៃការតែងតាំងអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក ... Read More »

Benzema រកបាន៣គ្រាប់ជួយឲ្យ Real Madrid ឈ្នះ Chelsea ជើងទី១ ខណៈ Bayern Munich ចាញ់ Villarreal

ការរក្សាតំណែងជើងឯករបស់ក្រុមតោខៀវ Chelsea នៅក្របខ័ណ្ឌ Champions League រដូវកាលនេះហាក់មិនសូវសង្ឃឹម បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងជួយឱ្យក្រុម Real Madrid យកឈ្នះ Chelsea ក្នុងលទ្ធផល៣ទល់១ក្នុងការប្រកួតជើងទី១ ... Read More »

សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​ទម្លាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​បម្រាម​របស់ FIFA ករណីព្យួរការប្រកួត World Cup 2022

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានទម្លាក់ចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ដែលត្រូវបានដាក់ទណ្ឌកម្មបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែន។ សហព័ន្ធបាល់ទាត់នៃប្រទេសរុស្ស៊ីបានតវ៉ាប្រឆាំងនឹងការហាមឃាត់នេះ ប៉ុន្តែតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) អះអាងថា សហព័ន្ធបាល់ទាត់រុស្ស៊ី ឥឡូវនេះបានដកបណ្តឹងឧទ្ធរណ៍នោះហើយ។ រុស្សីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជួបជាមួយប៉ូឡូញក្នុងវគ្គជម្រុះPlay-off ប៉ុន្តែប៉ូឡូញបានជំនួសដោយត្រូវប៉ះក្រុមស៊ុយអែត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីនឹងបន្តប្រឆាំងនឹងការហាមប្រាមពីការប្រកួតកីឡាផ្សេងទៀត។ ទាំងនោះរាប់បញ្ចូលទាំងការហាមប្រាមរបស់ UEFA ... Read More »

ចិនថ្កោលទោសអាមេរិកលក់អាវុធតម្លៃជិត១០០លានដុល្លារដល់កោះតៃវ៉ាន់ និងស្នើឱ្យលុបទណ្ឌកម្មរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម

អាមេរិកបានអនុម័តលក់អាវុធសម្រាប់ការហ្វឹកហាត់ដល់ទាហានកោះតៃវ៉ាន់មានតម្លៃ៩៥លានដុល្លារ ដើម្បីធានាដំណើរការកាំជ្រួចមីស៊ីលការពារដែនអាកាស Patriot ។ នាយកដ្ឋានសន្តិសុខការពារជាតិ(DSCA) មកពីមន្ទីរបញ្ចកោណអាមេរិកបានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តយល់ព្រមទៅលើកិច្ចព្រមព្រៀងផ្តល់ជំនួយបច្ចេកទេស ហ្វឹកហាត់ដល់កម្លាំងទាហានកោះតៃវ៉ាន់សម្រាប់ការប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារ Patriot មានតម្លៃ ៩៥លានដុល្លារ ។ តៃវ៉ាន់កំពុងតែដំណើរការប្រព័ន្ធមីស៊ីលការពារ Patriot PAC-3 ... Read More »

អឺរ៉ុបទទួលស្គាល់ថា ប្រាក់រូប្លិ៍របស់រុស្ស៊ីអាចទប់ទល់ជាមួយការដាក់ទណ្ឌកម្មពីលោកខាងលិច

តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប លោក Josep Borrell នៅថ្ងៃទី៥ខែមេសា បានទទួលស្គាល់ថា ប្រាក់រូប្លិ៍របស់រុស្ស៊ីកំពុងតែមានឥទ្ធិពលឡើងវិញ បើទោះបីទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ លោក Josep Borrell បានបញ្ជាក់ថា «ប្រាក់រូប្លិ៍មានសមត្ថភាពទប់ទល់ជាមួយការដាកទណ្ឌកម្មបាន។ បច្ចុប្បន្នលោកពូទីនបានស្នើដល់បណ្តាប្រទេសមិនមានភាពជិតស្និទ្ធជាមួយរុស្សុីត្រូវទូទាត់តម្លៃឧស្ម័នដោយប្រាក់រូប្លិ៍ ... Read More »

បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប បណ្តេញមន្ត្រីការទូតរុស្ស៊ីជាង២០០នាក់

ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងប្រទេសលោកខាងលិចបានឈានឡើងមួយកម្រិតទៀតហើយពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ។ ប្រទេសក្នុងតំបន់អឺរ៉ុបបានបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីសរុបជាង ២០០នាក់ហើយមកទល់ថ្ងៃនេះ ។ ទីក្រុងមូស្គូក៏មានវិធានការតបតវិញផងដែរ ទាំងនោះហើយធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ នៅថ្ងៃទី៥ខែមេសា អុីតាលីបានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី៣០រូបចេញពីប្រទេសរបស់ខ្លួន។ កន្លងមកប្រទេសអេស្ប៉ាញ ក៏បានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ី២៥នាក់ផងដែរ ។ ជាមួយគ្នានោះបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀត ដូចជា អេស្តូនៀ ... Read More »

អតីតប្រធានាធិបតីអូបាម៉ាទៅកាន់សេតវិមានសួរសុខទុក្ខប្រធានាធិបតីបៃឌិន

នៅថ្ងៃទី ៥ខែមេសា (ពេលវេលាអាមេរិក) អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានវិលត្រឡប់មកកាន់សេតវិមានជួបសួរសុខទុក្ខប្រធានាធិបតីបៃឌិន ។ នេះជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំដែលលោកបានវិលត្រឡប់មកកាន់សេតវិមាន។ ប្រធានាធិបតីបៃឌិន បានលើកឡើងថា«សូមស្វាគមន៍វិលត្រឡប់មកកាន់សេតវិមានវិញ អារម្មណ៍ដូចកាលពីអតីតកាលដ៏ល្អដែលធ្វើការជាមួយគ្នា»។ ដំណើរមកកាន់សេតវិមានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកសេតវិមាន និងសមាជិករដ្ឋសភា ... Read More »

វិវាទនយោបាយស្រីលង្កាកាន់តែតានតឹង ប្រធានាធិបតីបាត់បង់ទំនុកចិត្តនៅរដ្ឋសភា

ស្ថានភាពនយោបាយនៅក្នុងប្រទេសស្រីលង្កាកាន់តែតានតឹងខណៈដែលប្រធានាធិបតីលោក Gotabaya Rajapaksa នៅថ្ងៃទី ៥ខែមេសា បានបាត់បង់ការគាំទ្រ នៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅរដ្ឋសភា ។ ស្ថានភាពបែបនេះកើតឡើងក្រោយពីប្រទេសនេះប្រឈមនឹងកង្វះស្បៀងអាហារនិង ថាមពលកាន់តែខ្លាំង ។ សម្ពន្ធមិត្តកាន់អំណាចរបស់ប្រធានាធិបតី Gotabaya Rajapaksa ធ្លាក់នៅក្នុងសភាពច្របូកច្របល់ ... Read More »

វគ្គជម្រុះ៨ក្រុមចុងក្រោយ ៖ តោខៀវ Chelsea ត្រូវធ្វើការធ្ងន់ប៉ះក្រុមយក្ស Real Madrid ក្នុងជើងទី១ នៅ Champions League

ក្រុមអធិរាជស Real Madrid នឹងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃពុធនេះ ក្នុងការប្រកួតជើងទី១នៃការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។ Chelsea ... Read More »

ទាហានអ៊ុយក្រែនជិត៣០០នាក់នៅទីក្រុងកំពង់ផែ Mariupol ទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្សុី

សមរភូមិនៅក្នុងទីក្រុង Mariupol កាន់តែមានសន្ទុះខ្លាំងឡើង ហើយទាហានរុស្ស៊ីកំពុងតែមានប្រៀបនៅក្នុងសង្គ្រាមនោះ ។ នៅពេលថ្មីៗនេះទាហានអ៊ុយក្រែនជិត៣០០នាក់បានលើកទង់ស ទម្លាក់អាវុធ ក្រោយពីទាហានទាំងនោះអស់ស្បៀងអាហារ និងគ្រាប់កាំភ្លើងសម្រាប់តទល់។ តាមតួលេខ មានកម្លាំងទាហានអ៊ុយក្រែន២៦៧នាក់មកពីកងពលទាហានជើងទឹកវាយឡើងគោក លេខ៥០៣ នៃកម្លាំងទាហានជើងទឹកបានទម្លាក់អាវុធសុំចុះចាញ់ទាហានរុស្ស៊ីនៅក្នុងទីក្រុង Mariupol ស្ថិតនៅភាគខាងត្បូង ... Read More »

Man City រកបានជ័យជម្នះក្នុងជើងទី១លើ At.Madrid ខណៈហង្សក្រហម Liverpool បង្កើនក្តីសង្ឃឹមយ៉ាងធំធេង

គ្រាប់បាល់ក្នុងតង់ទី២របស់ខ្សែបម្រើ Kevin de Bruyne បានជួយឱ្យ Manchester City ទទួលជ័យជម្នះដោយយកឈ្នះលើក្រុម Atletico Madrid ដែលជាការប្រកួតដ៏សំខាន់សម្រាប់ការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Etihad។ ... Read More »

ពលរដ្ឋសិង្ហបុរីជិះរថយន្តទៅចាក់សាំងនៅម៉ាឡេស៊ីក្នុងតម្លៃថោក

ស្ថានភាពពលរដ្ឋសិង្ហបុរីនាំគ្នាបើករថយន្តទៅកាន់ប្រទេសម៉ាឡេស៊ី ដោយវិលមកវិញរថយន្តមានសាំងពេញ បង្កការខឹងសម្បាយ៉ាងខ្លាំងពីមន្ត្រីម៉ាឡេស៊ី។ សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានផ្សាយថា ពលរដ្ឋសិង្ហបុរីរាប់ពាន់នាក់បានបើករថយន្តឆ្លងចូលទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចាក់សាំងក្នុងតម្លៃថោក ។ នៅថ្ងៃទី៥ ខែមេសា តម្លៃសាំងនៅម៉ាឡេស៊ី គឺមានតែ ... Read More »

Manchester United និង Tottenham ចាប់អារម្មណ៍ Christian Eriksen ពី Brentford

ការត្រឡប់មកវិញយ៉ាងភ្លឺស្វាងរបស់ Christian Eriksen ទៅកាន់ទម្រង់លេងនៅក្រុម Brentford កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗ និងអ្នកមាននៅ Premier League។ ក្លិបមាន់ខ្នាយមាស​Tottenham និងក្លិបបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមអ្នកដែលតាមដានគាត់យ៉ាងជិតស្និទ្ធ សម្លឹងមើលគុណភាពរបស់គាត់បន្ទាប់ពីការស៊ុតបញ្ចូលទី ... Read More »

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសទួរគីលោក Ozdemir លាលែងពីតំណែង

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសទួរគីលោក Nihat Ozdemir បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយសហព័ន្ធបានប្រកាសថាជិត២សប្តាហ៍បន្ទាប់ពីប្រទេសទួរគីបរាជ័យក្នុងការទទួលបានកៅអីទៅកាន់World Cup ប្រទេសកាតាឆ្នាំនេះ។ លោក Ozdemir បានគ្រប់គ្រងស្ថាប័នបាល់ទាត់ទួរគីតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយអាណត្តិរយៈពេល២ឆ្នាំរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល២ខែ។ លោកមានវ័យ៧១ឆ្នាំបានរងការរិះគន់ចំពោះការខកខានក្នុងការយល់ព្រមជាមួយអ្នកផ្សាយលើកិច្ចព្រមព្រៀងសម្រាប់រដូវកាលខាងមុខនេះ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទួរគីមិនបានបង្ហាញពីហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកOzdemir នោះទេ។ ... Read More »

រដ្ឋាភិបាលគុយវ៉ែតលាលែងចេញពីតំណែង

សារព័ត៌មាន KUNA បានផ្សាយថា រដ្ឋាភិបាលគុយវ៉ែត នៅថ្ងៃទី ៥ខែមេសាបានដាក់លិខិតលាលែងចេញពីតំណែងក្នុងពេលរៀបចំការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីនៅក្នុងសភាជាតិ។ ប្រភពព័ត៌មានបានឱ្យដឹងថា រជ្ជទាយាទ Meshal al-Ahmad al-Sabah ទទួលបានលិខិតស្នើសុំលាលែងចេញពីតំណែងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Sabah al-Khalid ។ ... Read More »