ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ពលរដ្ឋបារាំងប្រឈមនឹងផលលំបាកក្នុងការជ្រើសរើសមេដឹកនាំថ្មី

នៅថ្ងៃទី២៤ខែមេសា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតជុំទីពីរ ក្នុងការជ្រើសរើសមេដឹកនាំថ្មី។ ដោយមិនដឹងថាត្រូវជ្រើសរើសមេដឹកនាំស្និទ្ធអឺរ៉ុប គឺលោក Emmanuel Macronបន្តដឹកនាំ ឬក៏ត្រូវផ្លាស់ប្តូរជំនួសវិញដោយមេដឹកនាំប្រឆាំង លោកស្រី Marine Le Pen អាចនឹងផ្លាស់ប្តូរនយោបាយជាច្រើនប្រសិនបើជាប់ឆ្នោតដឹកនាំប្រទេស។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យឃើញថា លោកម៉ាក្រុង ... Read More »

រុស្ស៊ីប្រកាសបំផ្លាញឃ្លាំងអាវុធ ដែលអាមេរិកនិងអឺរ៉ុបផ្តល់ឱ្យអ៊ុយក្រែន

អន្តរជាតិ៖ នៅថ្ងៃទី២៣ខែមេសា កម្លាំងទាហានរុស្ស៊ីបានប្រកាសថា បានបំផ្លាញឃ្លាំងស្តុកអាវុធនៅជិតទីក្រុង Odessa ប្រទេសអ៊ុយក្រែន។ ភាគច្រើនអាវុធនៅទីនោះគឺជាជំនួយមកពីប្រទេសលោកខាងលិច មានអាមេរិកនិងអឺរ៉ុប។ អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីលោក Igor Konashenkov បានប្រកាសនៅល្ងាចថ្ងៃទី២៣ខែមេសាថា «កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយមានកម្រិតគោលដៅខ្ពស់ » បានបាញ់ចំឃ្លាំងស្តុកអាវុធនៅជិតអាកាសយានដ្ឋានអន្តរជាតិ ... Read More »

បិសាចក្រហម Man Utd កាន់តែបាត់បង់ឱកាសប្រជែងតំណែង Top 4 ក្រោយចាញ់ផ្ទួនៗយ៉ាងអាម៉ាស់

ក្រុមបិសាចក្រហម Manchester United បានរងការបរាជ័យផ្ទួនៗគ្នា២ប្រកួតយ៉ាងធ្ងន់ក ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ ដោយចាញ់ Liverpool ៤ទល់០កាលពីថ្ងៃទី២០ និងបន្តចាញ់ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ៣ទល់១ កាលពីរាត្រីថ្ងៃទី២៣ ខែមេសា ម្សិលមិញនេះ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៣៤។ ... Read More »

នីហ្សេរីយ៉ា ៖ ផ្ទុះយ៉ាងខ្លាំងនៅឃ្លាំងស្តុកប្រេងខុសច្បាប់ ស្លាប់ជាង១០០នាក់

អន្តរជាតិ៖ មានសំឡេងផ្ទុះយ៉ាងខ្លាំងនៅយប់ថ្ងៃទី២២ ខែមេសា បណ្តាលឱ្យភ្លើងឆាបឆេះឃ្លាំងស្តុកប្រេងខុសច្បាប់នៅក្នុងរដ្ឋ Imo ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សជាង១០០នាក់។ មជ្ឈមណ្ឌលសកម្មជន យុវជននិងបរិស្ថាន(YEAC) ដែលជាអង្គការក្រៅរដ្ឋាភិបាលនីហ្សេរីយ៉ា បានឱ្យដឹងថា ទីតាំងផ្ទុះគឺជារោងចក្រចម្រាញ់ប្រេងខុសច្បាប់ នៅក្នុងរដ្ឋ Imo ។ ... Read More »

ខ្សែប្រយុទ្ធ Haaland ជិត​នឹង​ចេញពី Dortmund ទៅកាន់ Man Cityហើយ

ខ្សែប្រយុទ្ធ Erling  Haaland របស់ក្លិប Borussia Dortmund ជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចូលរួមជាមួយក្លិបមេឃខៀវManchester City។ នេះបើយោងតាមលោក ​​Guillem Balague ដែលជាអ្នកឯកទេសផ្នែកកីឡារ​បស់ BBC Sport។ កិច្ចសន្យារបស់ ... Read More »

មីស៊ីល Minuteman-III របស់អាមេរិកមិនអាចប្រជែងឈ្នះមីស៊ីល Sarmat របស់រុស្ស៉ីបានទេ

អន្តរជាតិ៖ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានដកស្រង់សម្តីលោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៉ី រ៉ូសកូស្មូស (Roscosmos) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា មីស៊ីលផ្លោងអន្តរទ្វីបឈ្មោះ Sarmat ... Read More »

កីឡាករ Kobel និង Witsel របស់ Dortmund នឹងខកខានការប្រកួតជាមួយ Bayern Munich

ក្លិប Borussia Dortmund បានប្រកាសថា ក្រុមនឹងគ្មានអ្នកចាំទី Gregor Kobel និងខ្សែបម្រើ Axel Witsel សម្រាប់ជំនួបកំពូលតារាង Bundesliga នៅថ្ងៃសៅរ៍ជាមួយក្រុម Bayern Munich ... Read More »

អឺរ៉ុបមិនអាចស្ថិតស្ថេរបានមួយសប្តាហ៍នោះឡើយប្រសិនបើខ្វះឧស្ម័នហ្គាសរុស្ស៊ី

អន្តរជាតិ៖ អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថា អឺរ៉ុបមិនអាចស្ថិតស្ថេរលើសពីមួយសប្តាហ៍នោះឡើយប្រសិនបើខ្វះថាមពលហ្គាសពីរុស្ស៊ីនោះ។ នៅក្នុងការប្រកាសលើបណ្តាញសង្គម Telegram លោក Dmitry Medvedev បានបញ្ជាក់ថា ពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ... Read More »

ប៉ះគ្នារាត្រីនេះ Arsenal និង Man Utd ត្រូវការឈ្នះដូចគ្នាដើម្បីប្រជែងតំណែង Top 4

ការប្រជែងរបស់ក្រុម Arsenal ដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយនឹងប្រឈមមុខនឹងការប្រជែងចុងក្រោយនៅមុនការប្រកួតថ្ងៃសៅរ៍នៅកីឡដ្ឋាន Emirates ទល់នឹងក្រុមបិសាចក្រហម Manchester United ដែលបច្ចុប្បន្នកំពុងសម្លឹងមើលកៅអីសម្រាប់ក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ។ Arsenal ... Read More »

មេទ័ពរុស្ស៊ី៖ គ្រប់គ្រងតំបន់ដុនបាស នឹងបើកផ្លូវគោកជាប់ជាមួយតំបន់គ្រីមៀ

ឧត្តមសេនីយ៍ Rustam Minnekayev មេបញ្ជាការភូមិភាគកណ្តាលរបស់រុស្ស៊ីបានបញ្ជាក់ថា ការគ្រប់គ្រងតំបន់ដុនបាស នឹងអនុញ្ញាតឱ្យបង្កើតច្រករបៀងដីទៅកាន់ Crimea និងដណ្តើមបានឥទ្ធិពលទៅលើទីតាំងយោធាដែលមានសារៈសំខាន់បំផុតរបស់អ៊ុយក្រែន ។ សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Rustam Minnekayev ដែលបញ្ជាក់ថា ... Read More »

វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្លាប់៣៣នាក់

មានករណីផ្ទុះយ៉ាងខ្លាំងនៅក្នុងពិធីបួងសួងកាលពីថ្ងៃទី ២២ខែមេសា ក្នុងព្រះវិហារអ៊ិស្លាម នៅទីក្រុង Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៣៣នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានប្រកាសនៅលើបណ្តាញសង្គម ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកថយចុះ២៥%

តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក WHO ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកបានថយចុះជិត២៥% ។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ក្នុងការធ្វើតេស្តកូវីដ១៩ ។ តាមការលើកឡើងរបស់អង្គការសុខភាព WHO ករណីឆ្លងកូវីដ ១៩ គិតចាប់ពីថ្ងៃទី១១-១៧ខែមេសា គឺមានករណីឆ្លងជិត ... Read More »

កីឡាករស្នូកឃ័រលេខ១៤ពិភពលោក Jack Lisowski បដិសេធមិនឲ្យគោរពទង់ជាតិអ៊ុយក្រែន

Jack Lisowski កីឡាករស្នូកឃ័រលំដាប់លេខ១៤ពិភពលោកនិយាយថាគាត់មិនត្រូវបានអនុញ្ញាតឱ្យគោរពដល់ទង់ជាតិអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមនៅក្នុងការប្រកួតជើងឯកពិភពលោកទេ ខណៈដែលគាត់មិនមែនមកពីប្រទេសអឺរ៉ុបខាងកើត។ Lisowski អាយុ៣០ឆ្នាំកើតនៅតំបន់Cheltenham ប៉ុន្តែមានមរតកអ៊ុយក្រែនតាមរយៈជីតារបស់គាត់។ គាត់បានពាក់ផ្លាកសញ្ញាអ៊ុយក្រែននៅលើអាវជិតចង្កេះរបស់គាត់នៅក្នុងការប្រកួតមុនៗ ប៉ុន្តែត្រូវបានបដិសេធការអនុញ្ញាតនៅក្នុងការប្រកួតនៅSheffield។ អ្នក​រៀបចំ​ព្រឹត្តិការណ៍​បាន​និយាយ​ថា កីឡា​នេះ​មិន​អាច​ត្រូវ​បាន​ប្រើ​ជា “វេទិកា​នយោបាយ” នោះ​ទេ។Lisowski ដើរតួជា Neil ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់រុស្ស៊ីជួបពិភាក្សាជាមួយលោកពូទីន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២២ខែមេសា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្រី Eri Kaneko បានប្រកាសថា អគ្គលេខាធិការ Antonio ... Read More »

ក្រោមការដឹកនាំរបស់លោក Ten Hag ក្លិប Man Utd អាចនឹងចុះហត្ថលេខាយកកីឡាករថ្មីចំនួន៧នាក់នៅរដូវកាលក្រោយ

គ្រូបង្វឹក Ajax លោក Ten Hag បានចុះកិច្ចសន្យារក្សាគាត់នៅក្លិបបិសាចក្រហម Manchester United រហូតដល់ឆ្នាំ២០២៥ជាមួយនឹងជម្រើសសម្រាប់១ឆ្នាំទៀត។ នេះមានន័យថា គាត់នឹងទៅដឹកនាំក្រុមបិសាចក្រហមនៅរដូវកាលក្រោយជំនួសលោក Ralf Rangnick ដែលកំពុងដឹកនាំបណ្តោះអាសន្ន។ ជុំវិញការផ្លាស់ប្តូរនេះ ... Read More »

ភាពលាក់ពុតរបស់ជនភៀសខ្លួន៖ អាល្លឺម៉ង់ បណ្តេញជនជាតិអាហ្វហ្គានីស្ថាន សម្រាប់ជនជាតិអ៊ុយក្រែន

អន្តរជាតិ​៖​ អាល្លឺម៉ង់​កំពុង​បណ្ដេញ​អ្នក​ដែល​ភៀស​ខ្លួន​ចេញ​ពី​ក្រុម​តាលីបង់ ខណៈ​រលក​ធំ​នៃ​ជនភៀសខ្លួន​អ៊ុយក្រែន​មក​ដល់។ គ្រួសារមួយត្រូវបានផ្តល់ពេល 24ម៉ោង​ ដើម្បីបោសសម្អាតផ្ទះរបស់ពួកគេដោយបុគ្គលិកសង្គម – ត្រូវបានជំនួសដោយជនជាតិអ៊ុយក្រែន។ នេះបេី​យោង​តាមការចេញផ្សាយពីទី​ភ្នាក់ងារ​RT នៅថ្ងៃសុក្រទី​២២​ ខែមេសា​ ឆ្នាំ​២០២២។ ក្នុង​ករណី​មួយ​ទៀត សកម្មជន​សង្គម​មួយ​រូប​ដែល​គេ​ហៅ​ថា Arween ... Read More »

ទាហាន​អ៊ុយក្រែន កំពុងហ្វឹកហាត់ប្រើអាវុធដែលជាជំនួយអង់គ្លេស

អន្តរជាតិ​៖​ បេី​យោង​តាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស​ បានលើកឡើងកាលពីថ្ងៃទី២១ ខែមេសា​ ឆ្នាំ​២០២២ថា៖ ទាហានអ៊ុយក្រែនមួយក្រុមតូច កំពុងតែហ្វឹកហាត់នៅអង់គ្លេសជាលើកដំបូងតាំងពីរុស្ស៊ីបា​នលុ​ក​លុយ​អ៊ុយក្រែនមក។ ខណៈ​អង់គ្លេស​ កំពុងតែបញ្ជូនអាវុធ​ទំនើបៗ​បន្ថែម​ទៀត​ទៅកា​ន់​អ៊ុយក្រែន​ដើម្បី​តតាំងជាមួយរុស្ស៊ី។ សូមជម្រាបថា​ រុស្សី​ បានវាយប្រហារតំបន់ភាគខាងកើតអ៊ុយក្រែនសាជាថ្មី ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ... Read More »

ជនជាតិអាមេរិកម្នាក់​ត្រូវ​តុលាការចិនកាត់ទោសប្រហារជីវិតពីបទសម្លាប់មិត្តស្រីខ្លួនឯង

អន្តរជាតិ​៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២​ ដោយដកស្រង់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ បានរាយការណ៍ឱ្យដឹងថា​ តុលាការចិនបានសម្រេចប្រកាសផ្តន្ទាទោសប្រហារជីវិតពលរដ្ឋអាមេរិកម្នាក់ឈ្មោះ សាឌីដ អាប់ឌុលម៉ាទីន (Shadeed ... Read More »

Manchester United តែងតាំងលោក Erik ten Hag ជាគ្រូបង្វឹកនៅរដូ​វកាលក្រោយ

ក្លិបបិសាចក្រហម Manchester United បានតែងតាំងគ្រូបង្វឹក Ajax លោក Erik ten Hag ជាគ្រូបង្វឹកបន្ទាប់របស់ក្លិបនេះដែលនឹងចូលដឹកនាំនៅរដូវកាលក្រោយ។ បុរសសញ្ជាតិហូឡង់វ័យ៥២ឆ្នាំរូបនេះនឹងចូលកាន់តំណែងជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលនេះក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំដែលអាចបន្តបានមួយឆ្នាំទៀត។ លោក ... Read More »

Sergio Aguero, Didier Drogba និង Paul Scholes មានឈ្មោះក្នុងចំណោមបញ្ជីកិត្តិនាមបុគ្គលឆ្នើម Hall of Fame នៅ Premier League

លោក Sergio Aguero, Didier Drogba, Vincent Kompany, Peter Schmeichel, Paul Scholes និង Ian Wright ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីកិត្តិនាមអតីតកីឡាករឆ្នើម ... Read More »

Real Madrid នៅតែមានទំនុកចិត្តចុះហត្ថលេខាលើ Mbappe បន្ទាប់ពីបាត់បង់ Haaland

ក្លិប Real Madrid នៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាយក Kylian Mbappe នឹងចូលរួមជាមួយក្លិបនៅរដូវក្តៅនេះ ដោយកីឡាករ Erling Haaland របស់ Manchester City បានដកចេញពីជម្រើសហើយទុកឱ្យក្រុមនេះព្យាយាមក្នុងការតាមប្រមាញ់កីឡាករផ្សេងទៀត។ ចំណាប់អារម្មណ៍របស់ក្លិបចំពោះ ... Read More »

វិបត្តិថាមពលប្រទេសឥណ្ឌា៖ ការដាច់ភ្លើងប្រាំបីម៉ោងបន្ទាប់ពីខែមីនាក្តៅបំផុតក្នុងសតវត្ស

អន្តរជាតិ​៖​ បើ​តាមទីភ្នាក់ងារសារព័ត៍មាន​ RT បានចុះផ្សាយ​នៅព្រឹក​ថ្ងៃសុក្រ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ ការខ្វះខាតធ្យូងថ្ម និងកំដៅខ្លាំងបានបង្កឱ្យមានការដាច់ភ្លើងនៅទូទាំងផ្នែកនៃប្រទេសឥណ្ឌា។ ការ​កើនឡើង​នៃ​តម្រូវការ​អគ្គិសនី​បាន​ឃើញ​តំបន់​កាត់​បន្ថយ ខណៈ​អ្នក​ស្រុក​ស្វែងរក​ជម្រើស​ផ្សេង​ទៀត។ ធ្យូងថ្មមានចំនួន 70% នៃការផលិតអគ្គិសនីរបស់ប្រទេសឥណ្ឌា ជាមួយនឹងសេដ្ឋកិច្ចធំបំផុតទី 3 ... Read More »

លោក ពូទីន​ ប្រកាសពី​ជ័យជម្នះ​លើទី​ក្រុង Mariupol ខណៈ​ដែលអាមេរិក​គ្រោង​បញ្ជូន​អាវុធនិង​ថវិកា​៨០០លានដុល្លារបន្ថែម​ទៀត​ឱ្យ​​ប្រទេសអ៊ុយ​ក្រែ​ន​

​អន្តរជាតិ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាន​អះអាង​ពីជ័យជម្នះ​ក្នុង​សមរភូមិ​សង្គ្រាម​ដ៏​ធំ​បំផុតនៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី២១​ ខែមេសា​ម្សិលមិញនេះ​ ដោយ​អះ​អាង​ថា ​ទីក្រុង​កំពង់ផែ Mariupol ត្រូវ​ដណ្ដើម​បាន​បន្ទាប់​ពី​ការ​ឡោមព័ទ្ធ​ជិត២​ខែ​។ ​ចំណែកក្រសួងការបរទេស​អាមេរិក​វិញបា​ននិយាយ​ថា ... Read More »

ធ្វើ​បត្យាប័​នអតីត​ប្រធានាធិបតី​ហុងឌូ​រ៉ាសទៅ​កាត់ទោសនៅសហរដ្ឋ​អាមេរិក​ ពីបទ​ជួញដូរ​គ្រឿងញៀន​ និង​អាវុធ​

អន្តរជាតិ​៖ លោក ហ្សួ​ន អ័​រលែ​នដូ ហ៊ែ​រណង់​ដេស (Juan Orlando Hernandez)​ អតីត​ប្រធានាធិបតី​ហុងឌូ​រ៉ា​ស​ ដែលមានវ័យ​៥៣ឆ្នាំ​​ ត្រូវបាន​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាមេរិក​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែមេសា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ ដើម្បី​កាត់ទោស​ចំពោះ​ការចោទប្រកាន់​ថា​បាន​ជួយ​ដល់​ការរត់ពន្ធ​កូកាអុីន​រាប់រយ​តោន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​និង​ទទួល​សំណូក​រាប់លាន​ដុល្លារ​។​ ​លោក ... Read More »

រុស្ស៊ី​កំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើ Google សម្រាប់ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»នៅក្នុងប្រទេសអ៊ុយក្រែន

អន្តរជាតិ​៖​ ប្រទេសរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet Inc ចំនួន៤លានរូប្លិ៍ (ប្រហែល៥០,០០០ដុល្លារអាមេរិក) ជុំវិញការមិនព្រមលុបនូវអ្វីដែលខ្លួនហៅថា «ព័ត៌មានក្លែងក្លាយ» ដែលទាក់ទងទៅនឹងប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។​ នេះបេី​យោង​តាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន TASS​ ដែល​សារព័ត៌មាន Reuters ... Read More »

ម៉ិចស៊ីកូ អាចនឹងប្រកាសបញ្ចប់កូវីដ-១៩ ក្នុងពេលឆាប់ៗនេះ

តាមការលើកឡើងរបស់អង្គការសុខភាព PAHO បានប្រកាសថា ម៉ិចស៊ីកូអាចនឹងប្រកាសបញ្ចប់កូវីដ-១៩ នៅក្នុងខែឧសភា ឆ្នាំ២០២២ ក្រោយពលរដ្ឋចាប់ពីអាយុ៥ឆ្នាំឡើងទៅបានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ។ នៅថ្ងៃទី២០ខែមេសា អង្គការសម្ព័ន្ធសុខភាពអាមេរិក (PAHO) បានប្រកាសថា ម៉ិចស៊ីកូអាចប្រកាសបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងពេលដែលករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានថយចុះជាបន្តបន្ទាប់ គឺនៅសល់ប្រមាណ ២ពាន់នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ ... Read More »

ក្លិប Hibernian នៅលីគកំពូលស្កុតឡេនបញ្ចប់តំណែងគ្រូបង្វឹកលោកShaun Maloney

ក្លិប Hibernian របស់លីគកំពូលស្កុតឡេន Premiership បានបណ្តេញអ្នកចាត់ការទូទៅលោក Shaun Maloney កាលពីថ្ងៃពុធ បន្ទាប់ពីដឹកនាំលទ្ធផលមិនល្អបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី៧នៃលីគកំពូលមួយនេះ។ អតីតកីឡាករជម្រើសជាតិស្កុតឡេនលោក Maloney ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែធ្នូ ដើម្បីជំនួសតំណែងលោក Jack Ross ... Read More »

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទៅកាន់ប្រទេសឥណ្ឌា ផ្តោតសំខាន់ទៅលើវិស័យពាណិជ្ជកម្មនិងការពារជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ទៅលើគោលដៅ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ ។ ប្រមុខដឹកនាំប្រទេសទាំងពីរមិនបានលើកឡើងពីបញ្ហាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ ទំនាក់ទំនងទ្វេភាគី គឺជាគោលដៅសំខាន់បំផុតនៅក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី ២១ខែមេសានេះ។ ភាគីទាំងពីរ មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងលើវិស័យពាណិជ្ជកម្មនៅចុងឆ្នាំនេះ ... Read More »

យន្តហោះបុករថយន្តដឹកទំនិញធុនធំនៅហៃទី ស្លាប់៦នាក់

យន្តហោះធុនតូចមួយគ្រឿង បានចុះចតជាបន្ទាន់ហើយក៏បានបុកទៅលើរថយន្តដឹកទំនិញធុនធំ មួយគ្រឿងបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ។ យន្តហោះធុនតូចបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Port-au-Prince នៅក្នុងទីក្រុង TP Jacmel ភាគខាងត្បូងប្រទេសហៃទី នៅវេលាម៉ោង១៥និង៤៤នាទីថ្ងៃទី២០ ខែមេសា ក្នុងពេលយន្តហោះព្យាយាមចុះចតជាបន្ទាន់នៅតំបន់ Carrefour ហើយក៏បានបុកចំរថយន្តដឹកទឹកដបសូដាបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់និងម្នាក់រងរបួស។ ... Read More »

Man City បន្តកាន់កាប់កំពូលតារាង ខណៈកាំភ្លើងធំ Arsenal វាយបកយកឈ្នះ Chelsea

ក្រុមខ្លាំងមេឃខៀវ Manchester City បាន​​ទម្លាក់ក្រុម Liverpool ត្រឡប់​ទៅ​កាន់​​កំពូល​តារាង Premier League ដោយសារ​ការ​ស៊ុត​បាល់​បញ្ចូល​ទី៣​គ្រាប់​ក្នុង​តង់​ទី២យកឈ្នះក្រុម Brighton ក្នុងការប្រកួតសប្តាហ៍ទី៣២កាលពីរាត្រីថ្ងៃទី២០ ខែមេសា។ ការប្រកួតក្នុងតង់ទី១ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីទេ ប៉ុន្តែចូលដល់តង់ទី២ ... Read More »