ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ខ្សែប្រយុទ្ធ AC Milan កីឡាករ Ibrahimovic រងរបួសខកខានជួយក្រុមឈ្នះ Empoli កាលពីយប់មិញ

លោក Stefano Pioli បាននិយាយកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធរបស់ AC Milan គឺ Zlatan Ibrahimovic គឺជាកីឡាករចុងក្រោយរបស់ក្លិបដែលត្រូវបានដកចេញពីរបួស ខណៈដែលក្រុមនេះបានបញ្ចប់ការប្រកួតដែលមិនធ្លាប់ឈ្នះទល់នឹងក្រុម Empoli ក្នុងលទ្ធផល៤ទល់២ មុនពេលសម្រាករដូវរងា។ ... Read More »

ក្រុមហ៊ុន Pfizer បង្កើនការផលិតថ្នាំព្យាបាលកូវីដ-១៩

ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសថា នឹងផ្តល់ថ្នាំព្យាបាលកូវីដ-១៩ Paxlovid នៅអាមេរិក ចំនួន១៨០ពាន់ដូសក្នុងឆ្នាំ២០២១នេះ ។ ចំណែកនៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុននេះនឹងផលិតថ្នាំព្យាបាលចំនួន១២០លានដូស ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យ។ លទ្ធផលនៃការធ្វើតេស្តថ្នាំព្យាបាលកូវីដ-១៩ Paxlovid គឺ ... Read More »

ការប្រកួតពានរង្វាន់ Africa Cup of Nations នៅប្រទេសកាមេរូនប្រព្រឹត្តទៅតាមការគ្រោងទុកទោះបីកើតមានរលកថ្មីនៃ COVID-19ក៏ដោយ

ប្រធានសហព័ន្ធបាល់ទាត់អាហ្រ្វិក (CAF) លោក Patrice Motsepe បានបញ្ជាក់កាលពីថ្ងៃពុធថា ការប្រកួតពានរង្វាន់ Africa Cup of Nations នឹងប្រព្រឹត្តទៅតាមការគ្រោងទុកក្នុងប្រទេសកាមេរូនចាប់ពីថ្ងៃទី៩ខែមករាដល់ថ្ងៃទី៦ ខែកុម្ភៈ ដោយបញ្ចប់ការព្រួយបារម្ភថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលបានពន្យារពេលរួចហើយអាចត្រូវបានពន្យារពេលម្តងទៀត។ ... Read More »

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ អង់គ្លេសអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារមានអាយុពី៥-១១ឆ្នាំ

នៅថ្ងៃទី២២ខែធ្នូ អង់គ្លេសបានក្លាយទៅជាប្រទេសបន្ទាប់ដែលបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី ៥ដល់១១ឆ្នាំ។ សកម្មភាពខាងលើរបស់រដ្ឋាភិបាលអង់គ្លេសកើតឡើង ក្រោយពេលដែលប្រទេសនេះរកឃើញករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ ជាលើកដំបូង អង់គ្លេសមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺរហូតដល់ជាង១សែននាក់ក្នុងពេល២៤ម៉ោង ។ ករណីឆ្លងកើនឡើងគឺជាការដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រី Boris Johnson ក្នុងការអនុវត្តច្បាប់រឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងក្នុងឱកាសបុណ្យគ្រឹស្តស្មាស់និងឆ្លងឆ្នាំ ... Read More »

អាចនឹងមានអ្នកស្លាប់រាប់សិបនាក់ដោយបាក់ស្រុតអណ្តូងរ៉ែត្បូងកប់កម្មករប្រមាណ១០០នាក់

អណ្តូងរ៉ែត្បូង Hpakant ស្ថិតនៅក្នុងរដ្ឋ Kachin គឺជាអណ្តូងរ៉ែដ៏ធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាន បាក់ស្រុតបណ្តាលឱ្យកម្មករប្រមាណ១០០នាក់បាត់ខ្លួន ក្នុងនោះមានមនុស្សម្នាក់ស្លាប់ ។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន។ ជាមួយគ្នានេះមានមនុស្ស២៥នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅពេលនេះក្រុមជួយសង្គ្រោះប្រមាណ២០០នាក់ កំពុងតែស្វែងរកជួយសង្គ្រោះអ្នកដែលត្រូវដីបាក់សង្កត់ និងធ្លាក់ចូលក្នុងរណ្តៅនៃអណ្តូងរ៉ែ។ ក្រុមអ្នកជួយសង្រ្គោះបានប្រាប់ដូច្នេះថា ... Read More »

បារាំងរឹតបន្តឹងស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីបញ្ចៀសការបិទទ្វារប្រទេស

បារាំងកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩ជាទ្រង់ទ្រាយធំបង្កក្តីបារម្ភយាងខ្លាំងពីការបិទទ្វារប្រទេសជាថ្មី ។ ទាំងនោះហើយបានជាបារាំងស្នើដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ចំពោះច្បាប់ថ្មីពលរដ្ឋដែលទៅទីសាធារណៈគឺត្រូវតែមានកាតចាក់វ៉ាក់សាំង ។ ប្រសិនបើករណីឆ្លងកូវីដ-១៩មិនថយចុះនោះ ទេគឺអាចនឹងបិទប្រទេសជាថ្មី។ នាយករដ្ឋមន្ត្រីបារំាងលោក Jean Castex បានចំណាយពេលពេញមួយថ្ងៃនៅថ្ងៃទី២១ខែធ្នូ ដើម្បីពិភាក្សាជាមួយបណ្តាអភិបាលខេត្ត-ក្រុង ក្រុមតំណាងរាស្ត្រ ដើម្បីអនុវត្តច្បាប់តឹងតែងស្តីពីការត្រួតពិនិត្យការចាក់វ៉ាក់សាំង ... Read More »

ជនភៀសខ្លួន១៦០នាក់ស្លាប់នៅដែនសមុទ្រមេឌីទែរ៉ាណេក្នុងរយៈពេល២ថ្ងៃ

អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) បានប្រកាសថា មានមនុស្ស១៦០នាក់ស្លាប់ ក្នុងរយៈពេល២ថ្ងៃដោយសារតែលិចនាវានៅតំបន់សមុទ្រលីប៊ី កាលពីសប្តាហ៍កន្លងមក។ លោកស្រី Safa Msehli អ្នកនាំពាក្យ IOM នៅថ្ងៃទី២១ខែធ្នូ បានប្រកាសថា មានជនភៀសខ្លួន១០២នាក់ស្លាប់ដោយលង់ទឹកក្រោយទូកដឹកពួកគាត់លិចនៅតំបន់សមុទ្រលីប៊ីកាលពីចុងសប្តាហ៍កន្លងមក ដោយមានមនុស្សតែ៨នាក់ប៉ុណ្ណោះដែលនៅរស់ ... Read More »

សិង្ហបុរី ថៃ ផ្អាកកម្មវិធីលើកលែងការធ្វើចត្តាឡីស័កដល់អ្នកចាក់វ៉ាក់សាំងរួចរាល់

នៅពេលនេះដែររដ្ឋាភិបាលសិង្ហបុរី បានផ្អាកកម្មវិធី លក់សំបុត្រយន្តហោះ និងរថយន្តក្រុង តាមកម្មវិធីទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កមកកាន់ប្រទេសនេះដោយសារតែមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលសិង្ហបុរីនៅថ្ងៃទី ២២ខែធ្នូ បានប្រកាសថា បានផ្អាកកម្មវិធីលក់សំបុត្រយន្តហោះតាមកម្មវិធីទេសចរណ៍លើកលែងការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ២៣ខែធ្នូឆ្នាំ២០២១ ដល់ថ្ងៃទី ២០ ... Read More »

ក្លិប Man Utd បើកទីលានហ្វឹកហាត់ Carrington ឡើងវិញបន្ទាប់ពីបិទដោយសារ Covid-19

ក្លិបបិសាចក្រហម Manchester United បានបើកកន្លែងហ្វឹកហាត់ឡើងវិញហើយ បន្ទាប់ពីត្រូវបានបិទ ដោយសារការកើនឡើងនៃករណីឆ្លង Covid-19។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃពុធទី២២ ធ្នូនេះ។ ក្លិប Man Utd ... Read More »

កំណើនប្រជាពលរដ្ឋអាមេរិក ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីបង្កើតប្រទេសមក

នៅថ្ងៃទី២១ខែធ្នូ នាយកដ្ឋាន ជំរឿនសហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យថ្មីដែលបង្ហាញថា ចំនួនប្រជាជនអាមេរិកបានកើនឡើងតែ ០.១% នៅក្នុងរយៈពេល១ឆ្នាំកន្លងមក ដែលជាសញ្ញានៃអត្រាកំណើនយឺតបំផុតចាប់តាំងពីពេលដែលប្រទេសនេះត្រូវបានបង្កើតឡើង។ នៅក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋានជំរឿនប្រជាជនអាមេរិក បានប្រកាសឱ្យដឹងថា ល្បឿននៃកំណើនប្រជាពលរដ្ឋបានថយចុះខ្លាំងបំផុតមិនធ្លាប់មាន ។ ចំណែកចំនួនអ្នកស្លាប់បានកើនឡើងខ្ពស់ ដោយសារតែកូវីដ-១៩ ។ ចំនួនប្រជាជនអាមេរិកើនឡើងតែ ... Read More »

Nketiah រកបានគ្រាប់បាល់ Hat-trick ​ជួយ​ឲ្យ Arsenal ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ League Cup

កីឡាករ Eddie Nketiah បានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងពានរង្វាន់ League Cup ជាមួយនឹងការស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង ខណៈដែលក្រុម Arsenal បានយកឈ្នះលើក្រុមមកពី League 1 គឺក្រុមSunderland ក្នុងលទ្ធផល ៥ទល់១ ... Read More »

អុីស្រាអែលចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋមានវ័យចាប់ពី៦០ឆ្នាំឡើង

កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ អុីស្រាអែលបានប្រកាសថាបានចាក់វ៉ាក់សាំងដូសទី៤ជូនពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងហើយ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានក្តីបារម្ភស្តីពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីមានប្រភពមកពីអាហ្វ្រិក អូមីក្រុង។ គណៈកម្មាធិការសុខាភិបាលអុីស្រាអែលបានប្រកាសថា ការចាក់វ៉ាក់សាំងដូសជំរុញទី៤ គឺទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រី Naftali Bennett ។ នាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennett ... Read More »

WHO ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លើកទី១០

អង្គការសុខភាពពិភពលោក WHO បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ទី១០ របស់ក្រុមហ៊ុន Novavax នៅអាមេរិក ។ការសម្រេចខាងលើរបស់ WHO បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សំាង Nuvaxovid ផលិតដោយក្រុមហ៊ុន Novavax ។ ការផ្តល់លិខិតអនុញ្ញាតចាប់ពីថ្ងៃទី២១ខែធ្នូ គឺក្រោយពេលមួយថ្ងៃដែលសហគមន៍អឺរ៉ុបអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះជាផ្លូវការ។ ... Read More »

អតីតអ្នកចាត់ការជម្រើសជាតិរុស្ស៊ីលោក Cherchesov ចូលកាន់តំណែងនៅក្លិបFerencvaros

អតីតគ្រូបង្វឹកជម្រើសជាតិរុស្ស៊ីលោក Stanislav Cherchesov នឹងចូលកាន់តំណែងជាគ្រូបង្វឹកនៅក្រុមជើងឯកលីកលំដាប់ទី១របស់ហុងគ្រី Ferencvaros ជំនួសលោក Peter Stoeger ជនជាតិអូទ្រីសបន្ទាប់ពីលោកបានកាន់តំណែងរយៈពេលខ្លី។ សហព័ន្ធបាល់ទាត់ជម្រើសជាតិរុស្ស៊ី​បាន​បណ្តេញ​លោក Cherchesovក្នុង​ខែកក្កដា​បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​នៅ​បាត​តារាង​ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុបទ្វីបអឺរ៉ុប។ ក្លិប Ferencvaros បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ពួកគេថា ... Read More »

ក្របខ័ណ្ឌ Premier League នឹងរៀបចំតារាងប្រកួតបើទោះបីជាមានការរីករាលដាល COVID-19 ក៏ដោយ

ក្លិបនៅ Premier League បានយល់ព្រមបន្តការប្រកួតដែលបានកំណត់ពេលបុណ្យណូអែល បើទោះជាការប្រកួតជាច្រើនត្រូវបានពន្យារពេល ដោយសារការកើនឡើងនៃករណី COVID-19 ក៏ដោយ។នេះបើយោងលើលីគកំពូលមួយនេះបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរវាងក្រុមទាំងអស់កាលពីថ្ងៃចន្ទ។ ការប្រកួតក្របខ័ណ្ឌ Premier League ចំនួន១០ត្រូវបានពន្យារពេលក្នុងខែនេះដោយសារតែការផ្ទុះឡើងចំពេលមានការប្រកួតដ៏មមាញឹកដែលក្រុមនានាត្រូវបានកំណត់ឱ្យលេង៣ដងនៅចន្លោះថ្ងៃ Boxing Day (ថ្ងៃបុណ្យណូអែល) ... Read More »

ករណីឆ្លងកូវីដ-១៩ នៅវៀតណាមខ្ពស់បំផុតមិនធ្លាប់មានពីមុនមក រដ្ឋធានីហាណូយឆ្លងច្រើនជាងគេបំផុត

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយរដ្ឋធានីហាណូយបានជំនួសតំណែងទីក្រុងហូជីមិញ ក្លាយជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេ ។ ប៉ុន្តែទោះបីមានករណីឆ្លងច្រើន តែវៀតណាមមិនទាន់រកឃើញវីរុសបំប្លែងថ្មីចូលក្នុងប្រទេសនៅឡើយទេ។ នៅថ្ងៃទី ២១ខែធ្នូ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១៦,៣២៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ... Read More »

វីរុសបំប្លែងថ្មីអូមីក្រុងធ្វើឱ្យកូរ៉េខាងជើងប្រឈមកង្វះស្បៀងអាហារកាន់តែខ្លាំង

មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់មានករណីឆ្លងកូវីដម្នាក់ណានៅឡើយក្នុងសហគមន៍ ប៉ុន្តែនៅពេលនេះ ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុង បានជះឥទ្ធិពលជាបន្តទៀតដល់សេដ្ឋកិច្ចប្រទេសនេះដែលកំពុងតែជួបផលលំបាកយ៉ាងខ្លាំងនាពេលកន្លងមក។ កាលពីពាក់កណ្តាលខែវិច្ឆិកា កូរ៉េខាងជើង និងចិនបានបើកទ្វារព្រំដែនបណ្តើរ ហើយមានអ្នកជំនួញធ្វើដំណើរចេញចូលនៅតាមព្រំដែន។ ពលករប្រទេសទាំងពីរក៏បានចាប់ផ្តើមជួសជុលស្ពានមិត្តភាពកូរ៉េខាងជើង-ចិន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។ សកម្មភាពទាំងនោះត្រូវបានភាគីកូរ៉េខាងត្បូងព្យាករថា ទីក្រុងព្យុងយ៉ាងនឹងតភ្ជាប់ឡើងវិញនូវវិស័យពាណិជ្ជកម្មក្នុងពេលឆាប់ៗ។ ប៉ុន្តែការឆ្លងរាលដាលវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបានធ្វើឱ្យកូរ៉េខាងជើងត្រូវបិទប្រទេសជាបន្តទៀតធ្វើឱ្យបញ្ហាប្រឈមមុខកាន់តែខ្លាំងឡើង ... Read More »

អូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងនោះមានករណីឆ្លងវីរុសបំបែ្លងថ្មីអូមីក្រុងផងដែរ

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីបានផ្ទុះឡើងសាជាថ្មី ដោយនៅថ្ងៃទី២១ខែធ្នូនេះបានរកឃើញករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល២៤ម៉ោង ដោយក្នុងនោះមានករណីជាច្រើនឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ នៅថ្ងៃទី២១ខែធ្នូនេះ រដ្ឋចំនួន ៣ក្នុងចំណោម៨ នៅក្នុងប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់មិនធ្លាប់មានតាំងពីដើមមក។ ជាក់ស្តែងនៅក្នុងរដ្ឋ New South Wales ... Read More »

WHO ប្រកាសថា ឆ្នាំ២០២២គឺជាឆ្នាំដែលយើងត្រូវបញ្ចប់កូវីដ-១៩

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វុីស អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រកាសថា ពិភពលោកត្រូវតែសាមគ្គីគ្នា ដើម្បីបញ្ចប់ជំងឺឆ្លងរាលដាលជាសកលគឺកូវីដ-១៩នៅឆ្នាំ២០២២ខាងមុខ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា «ឆ្នាំ២០២២ គឺជាឆ្នាំដែលយើងត្រូវបញ្ចប់ជំងឺឆ្លងកូវីដ-១៩»។ លោកបន្តទៀតថា ... Read More »

វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋនៅអាមេរិក

នៅពេលនេះវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលដល់៤៨រដ្ឋ នៅលើទឹកដីអាមេរិក ក្នុងពេលដែលប្រទេសនេះបានត្រៀមស្វាគមន៍ឆ្នាំថ្មី២០២២។ មន្ត្រីសុខាភិបាលអាមេរិក បានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលខ្ពស់ ដល់ទៅ៧៣% ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស។ ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងទទួលឆ្នាំថ្មីរបស់ពលរដ្ឋអាមេរិក ។ នៅពេលនេះដែរ អភិបាលរដ្ឋក្រុងវ៉ាស៊ីនតោន លោកស្រី ... Read More »

គ្រូបង្វឹកក្លិប Barcelona ប្រាប់កូនក្រុមឲ្យមានទំនុកចិត្ត និងគ្មានការភ័យខ្លាចពេលប៉ះ Sevilla រាត្រីនេះ

អ្នកចាត់ការទូទៅក្រុម Barcelona លោក Xavi Hernandez ចង់ឱ្យក្រុមរបស់គាត់មានភាពទុកចិត្តលើក្រុមទាំងមូល និងគ្មានការភ័យខ្លាច ខណៈដែលពួកគេត្រូវជួបក្រុមចំណាត់ថ្នាក់លេខ២ Sevilla ក្នុងក្របខ័ណ្ឌ LaLiga នៅរាត្រីថ្ងៃអង្គារនេះ ស្របពេលដែលគាត់បានបង្ហាញការគោរព និងការកោតសរសើរយ៉ាងខ្លាំងចំពោះគូប្រជែងរបស់ខ្លួន។ លោក ... Read More »

គ្រោះទឹកជំនន់១០០ឆ្នាំមានម្តងនៅម៉ាឡេស៊ី ស្លាប់និងបាត់ខ្លួនជាច្រើននាក់

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា គ្រោះទឹកជំនន់កាលពីចុងសប្តាហ៍កន្លងមកបានសម្លាប់មនុស្សយ៉ាងតិច៥នាក់នៅក្នុងតំបន់ Selangor និង Pahang និងពលរដ្ឋរាប់សិបពាន់នាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ជាមួយគ្នានេះក៏មានមនុស្សជាច្រើនបាត់ខ្លួនផងដែរ។ សារព័ត៌មាន CNA នាព្រឹកថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានផ្សាយថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក ... Read More »

Rafael Nadal ធ្វើតេស្តវិជ្ជមាន Covid-19 ពេលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 បន្ទាប់ពីត្រឡប់មកពីប្រកួតកម្មវិធី Mubadala World Tennis Championship នៅទីក្រុង Abu Dhabi ។ម្ចាស់ជើងឯក Grand ... Read More »

ជប៉ុនអនុវត្តទោសប្រហារជីវិតអ្នកទោស៣នាក់ដោយព្យួរ.ក

នេះជាការអនុវត្តទោសប្រហារជីវិតដំបូងក្នុងរយៈពេល ២ឆ្នាំកន្លងមក ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ និងជាលើកទីមួយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។ សារព័ត៌មាន Japan Times បានផ្សាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Yoshihisa ... Read More »

កីឡាករ Bellingham លើកទឹកចិត្ត និងណែនាំកីឡាករបាល់ទាត់ឱ្យចាក់វ៉ាក់សាំងប្រឆាំង Covid-19

ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham បាននិយាយថា គាត់បានចាក់វ៉ាក់សាំង Covid-19 ទាំង២ដូសបូករួមទាំងថ្នាំជំរុញរបស់គាត់ ហើយបានលើកទឹកចិត្តកីឡាករបាល់ទាត់ផ្សេងទៀតឱ្យធ្វើដូចគ្នា។ កីឡាករវ័យ១៨ឆ្នាំរូបនេះលេងឱ្យក្លិប Borussia Dortmund ក្នុងប្រទេសអាល្លឺម៉ង់ ដែលកីឡាករ៩៤ភាគរយត្រូវបានចាក់វ៉ាក់សាំងទាំង២ដូសផងដែរ។ Bellingham បានប្រាប់សារព័ត៌មាន ... Read More »

Moderna ប្រកាសថា ការចាក់ដូសទីបីមានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងថ្មីអូមីក្រុងដល់ទៅ ៣៧ដង

នៅថ្ងៃទី ២០ ខែធ្នូ ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានប្រកាសថា ការចាក់ដូសទីបីអាចជួយបង្កើតអង់បដិប្រាណទប់ស្កាត់វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងដល់ទៅ៣៧ដង។ លទ្ធផលធ្វើតេស្តរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ដូសជំរុញទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំចំនួន៥០ Microgam ស្មើនឹង១/២នៃវ៉ាក់សាំងចាក់ដូសទីមួយនិងទីពីរ ប៉ុន្តែបានបង្កើនអង់បដិប្រាណខ្ពស់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បានយ៉ាងល្អ។ ប្រសិនបើចាក់ដូសទីបីក្នុងកម្រិត១០០ Microgam ... Read More »

Man Utd ដាក់គោលដៅចង់នាំយក​ Erling Haaland ពី Dortmund មកOld Trafford

កីឡាករអន្តរជាតិន័រវេសវ័យ២១ឆ្នាំ Erling Haaland គឺជាខ្សែប្រយុទ្ធមួយរូបដែលចង់បានបំផុតរបស់ក្លិបបាល់ទាត់នៅអឺរ៉ុបដែលមានក្លិបល្បីៗកំពុងសម្លឹងមើលដើម្បីចុះហត្ថលេខាយករូបគាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន the sun កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ ក្លិប Manchester United ត្រូវបានគេមើលឃើញថា គាត់ជាអ្នកស្នងមរតករបស់ខ្សែប្រយុទ្ធ ... Read More »

វៀតណាមនៅតែមានករណីឆ្លងកូវីដ-១៩ខ្ពស់ដដែលបើទោះបីចាក់វ៉ាក់សាំងបានច្រើនហើយក្តី

មកទល់ពេលនេះវៀតណាមចាក់វ៉ាកសាំងបានរហូតដល់ទៅជាង ១៣៩លានដូសហើយ ក្នុងនោះអ្នកចាក់បានមួយដូសមានជាង ៧៥លាននាក់ និងចាក់គ្រប់ចំនួនពីរដូសមានជាង៦២លាននាក និង ចាក់ដូសជំរុញបានជាង១,២លាននាក់ ។ ប៉ុន្តែករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមនៅតែខ្ពស់ដដែល បើប្រៀបធៀបនឹងប្រទេសជិតខាង។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទទី២០ធ្នូនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន១៤,៩៧៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ... Read More »

ឈីលីមានប្រធានាធិបតីទើបតែមានវ័យ៣៥ឆ្នាំ

ពលរដ្ឋប្រទេសឈីលីបានបោះឆ្នោតគាំទ្រលោក Babriel Boric ធ្វើជាប្រធានាធិបតីក្នុងប្រទេសនេះ។ លោកនឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតនៅក្នុងប្រទេសដែលមានការបែកបាក់នយោបាយ។ លោក Babriel Boric ទើបតែមានអាយុ៣៥ឆ្នាំប៉ុណ្ណោះ ក្លាយជាប្រធានាធិបតីវ័យក្មេងបំផុតក្នុងប្រទេសនេះ ក្រោយទទួលបានការគាំទ្រ៥៦% នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩ ខែធ្នូ ។ លោក ... Read More »

ថៃអាចនឹងអនុម័តឱ្យអ្នកទេសចរអន្តរជាតិធ្វើចត្តាឡីស័កឡើងវិញ

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃ បានប្រកាសថា អាចនឹងអនុម័តឱ្យអ្នកទេសចរបរទេសធ្វើចត្តាឡីស័កជាថ្មីឡើងវិញ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានឲ្យដឹងថា ... Read More »