ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ ការចាក់វ៉ាក់សាំងជាកាតព្វកិច្ចគឺជាដំណោះស្រាយដើម្បីគេចផុតពីជំងឺរាតត្បាតកូវីដ-១៩

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach កាលពីថ្ងៃទី៨ ខែមករា បាននិយាយថា វាពិតជា “ឆោតល្ងង់” ដែលគិតថាវីរុសបំប្លែងថ្មី Omicron នឹងក្លាយជាការបញ្ចប់នៃជំងឺរាតត្បាតមួយនេះ។ លោកបានព្រមានថា វីរុសបំប្លែងថ្មីអាចនឹងបន្តកើតឡើង ។ លោកបញ្ជាក់ទៀតថា ... Read More »

ពលរដ្ឋបារាំងជាង១សែននាក់ធ្វើបាតុកម្មប្រឆាំង«កាតវ៉ាក់សាំង»

ពលរដ្ឋបារាំងប្រមាណជាង ១សែននាក់បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដែលបានត្រៀមអនុវត្តច្បាប់ស្តីពីកាតវ៉ាក់សាំង ក៏ដូចជារិះគន់ដល់ការលើកឡើងរបស់រដ្ឋាភិបាលប្រធានាធិបតី ម៉ាក្រុង។ ការធ្វើបាតុកម្មកើតឡើងនៅទីក្រុងជាច្រើនទូទាំងប្រទេសបារាំង ហើយរដ្ឋធានីបារីសមានបាតុករច្រើនជាងគេ។ បើទោះបីមានភ្លៀងធ្លាក់ អាកាសធាតុត្រជាក់ តែក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មជាច្រើនម៉ោងដោយមានស្លាកបដាប្រឆាំង «កាតវ៉ាក់សាំង»ដែលរដ្ឋសភាបារាំងបានអនុម័ត ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ខែមករានេះ។ កាតវ៉ាក់សាំង នឹងជំនួស លិខិតបញ្ជាក់ពីសុខាភិបាលដែលបានអនុវត្តកាលពីមុន។ ... Read More »

ថៃត្រៀមលក្ខណៈរួចរាល់សម្រាប់សង្គ្រាមប្រឆាំងកូវីដ-១៩

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានឱ្យដឹងថា ក្នុងនាមជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺឆ្លងនៅតាមបណ្តាខេត្ត បានជំរុញឱ្យបណ្តាអភិបាលខេត្តត្រូវតែត្រៀមលក្ខណៈទប់ស្កាត់កូវីដ-១៩ ។ លោក Thanakorn Wangboonkongchana បញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានចេញបញ្ជាដល់ទីតាំងសុខាភិបាលទាំងអស់ត្រូវតែត្រៀមលក្ខណៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ។ ... Read More »

មានករណីឆ្លងអូមីក្រុង ចិនចាប់ផ្តើមធ្វើតេស្តទៅលើពលរដ្ឋ១៤លាននាក់ជាបន្ទាន់

ទីក្រុង Tianjin ដែលជាទីក្រុងកំពង់ផែធំរបស់ចិន ដែលមានទីតាំងនៅជិតរដ្ឋធានីប៉េកាំង ថ្ងៃនេះ ថ្ងៃទី៩ខែមករា បានចាប់ផ្តើមធ្វើតេស្តទៅលើពលរដ្ឋ១៤លាននាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង២ករណីនៅក្នុងទីក្រុងនេះ។ សារព័ត៌មានAP បានផ្សាយថា ក្នុងបញ្ជីករណីឆ្លងថ្មី២០នាក់ មាន ១៥នាក់ជាសិស្សមានអាយុចាប់ពី៨-១៣ឆ្នាំ ស្ថិតនៅមជ្ឈមណ្ឌលបង្រៀនបន្ថែម ... Read More »

កូវីដ-១៩ អូមីក្រុង និងដែលតា រួមបញ្ចូលគ្នាបង្កើតជាវីរុសបំប្លែងថ្មីមួយទៀត ឈ្មោះ Deltacron

ករណីឆ្លងកូវីដបំប្លែងថ្មីដែលតា និងអូមីក្រុង បានឆ្លងរាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ។ នៅពេលនេះវីរុសដែលមានល្បឿនឆ្លងខ្លាំងទាំងពីរបានបញ្ចូលគ្នាបង្កើតទៅជាវីរុសបំប្លែងថ្មីមួយទៀតមានប្រភពមកពីវីរុសទាំងពីរខាងលើ ដែលគេដាក់ឈ្មោះថា Deltacron។ នៅពេលនេះ វីរុសបំប្លែងថ្មី ដែលតាក្រុង (Deltacron) បានឆ្លងរាលដាលជាលើកដំបូងនៅក្នុងសាធារណរដ្ឋសាយប្រើស(Cyprus)។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណរដ្ឋសាយប្រើស លោក Michalis ... Read More »

ស្លាប់និងរបួសរាប់សិបនាក់ដោយសារការបាក់ថ្មភ្នំនៅតំបន់ទេសចរណ៍ក្នុងប្រទេសប្រេស៊ីល(មានវីដេអូ)

សារព័ត៌មាន AP បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងជួយសង្គ្រោះដែលបានឱ្យដឹងថាយ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ដែរបានស្លាប់ និងជាង២០ នាក់បាត់ខ្លួនក្នុងហេតុការណ៍បាក់ថ្មភ្នំជាផ្ទាំងក្នុង តំបន់អេកូទេសចរណ៍ធម្មជាតិបឹង Furnas ភាគខាងកើតប្រទេសប្រេស៊ីល។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី ៨ខែមករា(ពេលវេលានៅប្រេស៊ីល) នៅបឹង Furnas ជិតទីក្រុង Capitolio ... Read More »

ទៅលេងព្រិល មនុស្ស២១នាក់ ស្លាប់ដោយត្រជាក់កក

យ៉ាងយោចណាស់ក៏មានមនុស្ស២១នាក់ស្លាប់ដោយសារតែត្រជាក់កកក្រោយពីរថយន្តជាប់គាំងក្នុងអាកាសធាតុត្រជាក់ធ្លាក់ព្រិលខ្លាំងនៅតាមផ្លូវទៅកាន់តំបន Murree ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសប៉ាគីស្ថាន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Sheikh Rashid បានឱ្យដឹងថា មានអ្នកទេសចរកើនឡើង ខ្ពស់មិនធ្លាបមានក្នុងរយៈពេលពី១៥-២០ឆ្នាំកន្លងមក បានទៅកម្សាន្តនៅតំបន់ Murree បង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានផ្សាយថា មានអ្នកទេសចរដល់ទៅ១៤០ពាន់នាក់បានទៅកាន់ស្រុក ... Read More »

តំបន់ដែលសង្គ្រាមអាចនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០២២

នៅក្នុងអត្ថបទដែលបានបង្ហោះនៅលើសារព័ត៌មាន Le Monde អ្នកសារព័ត៌មាន Alain Frachon បានលើកឡើងពីតំបន់ដែលអាចផ្ទុះសង្គ្រាមប្រដាប់អាវុធនៅក្នុងឆ្នាំ ២០២២។ តាមការលើកឡើងរបស់អ្នកនិពន្ធ Alain តំបន់ដែលប្រឈមហានិភ័យនៃការផ្ទុះសង្គ្រាម គឺប្រទេសអុីរ៉ង់។ កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់បានតភ្ជាប់ឡើងវិញតែមិនសូវមានការរីកចម្រើនទេ។ ក្នុងពេលនោះដែរ ការយោគយល់គ្នាកាន់តែតិចទៅៗ ... Read More »

កាហ្សាស្ថានចាប់ខ្លួនអតីតអគ្គនាយកចារកិច្ចដោយចោទប្រកាន់ពីបទក្បត់ជាតិ

មន្ត្រីរដ្ឋាភិបាលកាហ្សាស្ថានបានចាប់ខ្លួនលោក Karim Massimov អតីតអគ្គនាយកគណៈកម្មការសន្តិសុខជាតិ«ក្រសួងចារកិច្ច» ពីបទក្បត់ជាតិ។ លោក Karim Massimov ទើបតែត្រូវបានដកហូតតំណែងនៅក្នុងសប្តាហ៍នេះ។ គណៈកម្មការសន្តិសុខជាតិកាហ្សាស្ថាន KNB នៅថ្ងៃទី ៨ខែមករាបានប្រកាសថា លោក Karim ... Read More »

កាណាដាស្នើច្បាប់ចាក់វ៉ាក់សាំង កាតព្វកិច្ច ពលរដ្ឋទាំងអស់ត្រូវតែចាក់

រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាណាដា បានស្នើអនុវត្តច្បាប់ចាក់វ៉ាក់សាំងជាជាកំហិតក្នុងបរិបទដែលប្រទេសនេះកំពុងប្រឈមមុខនឹង “ព្យុះ” នៃករណីឆ្លងថ្មីកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាណាដា លោក Jean-Yves Duclos នៅថ្ងៃទី៧ខែមករា បានស្នើដល់មន្ត្រីខេត្តក្រុងទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ខណៈករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ ប៉ុន្តែការអនុវត្តដែរឬអត់នោះអាស្រ័យទៅលើមន្ត្រីខេត្តក្រុងដែលខ្លួនគ្រប់គ្រង។ បណ្តាខេត្តនៅក្នុងប្រទេសកាណាដា ... Read More »

រុស្ស៊ីត្រៀមយន្តហោះ៧៥គ្រឿងដឹកជញ្ជូនយោធាទៅកាន់ប្រទេសកាហ្សាស្ថាន

ក្រសួងការពារជាតិរុស្ស៊ីបានបង្កើតក្រុមហោះហើរដោយមានយន្តហោះដឹកជញ្ជូនយោធាដល់ទៅ ៧៥គ្រឿងសម្រាប់ដឹកជញ្ជូនទាហានទៅកាន់ប្រទេសកាហ្សាស្ថានដើម្បីជួយរក្សាសន្តិសុខស្ថិរភាពនៅក្នុងប្រទេសនេះ។ បច្ចុប្បន្នមានយន្តហោះ១២គ្រឿងបានបញ្ជូនយោធាទៅដល់ប្រទេសកាហ្សាស្ថានហើយ។ កាលពីថ្ងៃទី៧ ខែមករា មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យន្តហោះ១២គ្រឿងបានដឹកកងកម្លាំងរក្សាសន្តិសុខរួម CSTO បានចាកចេញពីអាកាសយានដ្ឋាន Chkalovsky ទៅកាន់ប្រទេសកាហ្សាស្ថានហើយ។ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងទីក្រុង Almaty ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាស្ថាន មានសាកសពជាច្រើននៅតាមដងផ្លូវ ... Read More »

Lewandowski, Lionel Messi និង Mohamed Salahជាបេក្ខជនចុងក្រោយដែលអាចឈ្នះពានកីឡាករល្អបំផុត

​កីឡាករ Robert Lewandowski, Lionel Messi  និង Mohamed Salah ក្លាយទៅជាបេក្ខជនបីរូបចុងក្រោយដែលមានឱកាសឈ្នះពានរង្វាន់កីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០២១FIFA Best Men’s Player។ ​ខ្សែប្រយុទ្ធ សញ្ជាតិប៉ូឡូញ Lewandowski បានឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន ... Read More »

Man Utd ​ដាក់គោលដៅ​ចុះហត្ថលេខា​លើខ្សែបម្រើ​ Ruben Neves ពីក្លិប​ Wolves នៅខែមករានេះ

ក្លិបបិសាចក្រហម Manchester United ប្តេជ្ញាចុះហត្ថលេខាលើកីឡាករRuben Neves នៅក្នុងខែមករានេះ។ ខ្សែបម្រើ Neves វ័យ២៤ឆ្នាំរបស់ Wolves នៅសល់រយៈពេល២ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅទឹកដី Molineux ប៉ុន្តែគាត់បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងនៅ Champions League ... Read More »

Brighton ទិញបានកីឡាករសញ្ជាតិប៉ូឡូញ Kacper Kozlowski ក្នុងតម្លៃ៨លានផោន

Brighton បានចុះហត្ថលេខាលើកីឡាករជម្រើសជាតិប៉ូឡូញវ័យ១៨ឆ្នាំ Kacper Kozlowski ពីក្លិប Pogon Szczecin នៅលីកកំពូលប៉ូឡូញ ហើយបានខ្ចីជើងទៅក្លិបបែលហ្ស៊ិក Royal Union Saint-Gilloiseរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ Kozlowski បានបង្ហាញខ្លួនឲ្យជម្រើស​ជាតិ​ប៉ូឡូញ​ចំនួន​៦​ប្រកួត ហើយ​ជា​កីឡាករ​ក្មេង​បំផុត​មិន​ធ្លាប់​មាន​លេង​ក្នុង​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ដែល​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ... Read More »

Aston Villa ក្នុង​ចំណោម​ក្លិបដែលចង់បាន​ខ្សែ​បម្រើ Philippe Coutinho របស់ Barcelona

Aston Villa គឺជាក្លិបមួយក្នុងចំណោមក្លិបនៅ Premier League មួយចំនួនដែលកំពុងមើលស្ថានភាពរបស់កីឡាករ Philippe Coutinhoខណៈដែលកីឡាកររបស់ក្រុម Barcelona រូបនេះព្យាយាមចាកចេញពីទឹកដី Nou Camp ។ ក្លិប Barcelona ... Read More »

លោកតាអាយុ៨៥ឆ្នាំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ទៅ១២ដូសហើយនៅតែបន្តចង់ចាក់បន្ថែមទៀត ដើម្បីសុខភាព

លោកតាអាយុ៨៥ឆ្នាំម្នាក់រស់នៅក្នុងប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩រហូតដល់ទៅ១២ដូសហើយនៅតែបន្តចង់ចាក់បន្ថែមទៀត ដោយសារតែលោកមានអារម្មណ៍ថា សុខភាពរបស់លោកមានសភាពល្អជាងមុន។ លោកតាបន្តលើកឡើងថា រាល់ការចាក់មួយដូសៗធ្វើឲ្យជំងឹឈឺខ្នង ក៏ដូចជាជំងឺផ្សេងៗកាន់តែប្រសើរឡើង លែងឈឺដូចមុនទៀតហើយ។ លោក Brahmdeo Mandal អតីតអ្នកនាំសំបុត្រ បានចូលនិវត្តន៍រស់នៅក្នុងរដ្ឋ Bihar បានឱ្យដឹងថា លោកបានចាក់វ៉ាក់សាំង៩ដូសរួចហើយ ... Read More »

ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីកើនឡើងលើសពី១សែននាក់ ឯអាមេរិកជិត១លាននាក់

ករណីឆ្លងកូវីដ-១៩ នៅតែបន្តកើនឡើងខ្ពស់ នៅតាមបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានអាមេរិក អឺរ៉ុប ហើយពេលនេះអូស្ត្រាលី ក៏មានករណីឆ្លងកើនឡើងលើសពី១សែននាក់ក្នុងមួយថ្ងៃដែរ។ ទាំងនោះជាលទ្ធផលនៃការជួបជុំគ្នា ក្នុងឱកាសឆ្លងឆ្នាំកន្លងមក។ នៅថ្ងៃទី៨ខែមករា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ១សែននាក់ ក្នុងរយៈពេល២៤ម៉ោង។ ការឆ្លងកូវីដ-១៩ ... Read More »

ចំនួនអ្នកសារព័ត៌មានរងការសម្លាប់នៅក្នុងឆ្នាំ២០២១ថយចុះ តែនៅមានការគំរាមកំហែងជាច្រើន

តាមតួលេខរបស់អង្គការ UNESCO បានប្រកាសថា មានអ្នកសារព័ត៌មាន៥៥នាក់និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរងការសម្លាប់នៅលើពិភពលោកក្នុងឆ្នាំ២០២១។ នេះជាតួលេខអ្នកសារព័ត៌មានស្លាប់ទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ប៉ុន្តែនៅមានសកម្មភាពគំរាមកំហែងប្រឆាំងអ្នកសារព័ត៌មានកើតឡើងជាច្រើន។ លោកស្រី Audrey Azoulay អគ្គនាយកអង្គការ UNESCO បានលើកឡើងថា «ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១នេះ យើងឃើញនៅមានអ្នកសារព័ត៌មានជាច្រើនប្រឈមការគំរាមកំហែងដល់អាយុជីវិតក្នុងពេលព្យាយាមយកការណ៍ពិតមកលាតត្រដាងឱ្យពិភពលោកបានដឹង។ ពិភពលោកត្រូវការព័ត៌មានច្បាស់លាស់ ... Read More »

ហ្វីលីពីន៖ អ្នកមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវដេកគុក

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមាន យ៉ាងតឹងតែងចំពោះអ្នកមិនព្រមទៅចាក់វ៉ាក់សាំង ហើយបំពានច្បាប់ហាមចេញពីផ្ទះនោះនឹងត្រូវជាប់ទោស។ ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសហ្វីលីពីនមិនធ្លាប់មានក្នុងរយៈពេល ៣ខែចុងក្រោយនេះមក ប្រធានាធិបតី Duterte បានចាត់វិធានការយ៉ាងតឹងតែងបំផុតចំពោះអ្នកមិនព្រមចាក់វ៉ាក់សាំង អាចនឹងត្រូវជាប់គុកបើបំពានច្បាប់ទប់ស្កាត់កូវីដ-១៩ ។ ... Read More »

ចិន៖ ផ្ទុះហ្គាសនៅអាហារដ្ឋាន មនុស្សរាប់សិបនាក់ជាប់គាំង

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា មានមនុស្សយ៉ាងតិច២០នាក់បានជាប់គាំងនៅក្នុងហេតុការណ៍ផ្ទុះហ្គាសក្នុងអាហារដ្ឋានមួយ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានមនុស្សរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅថ្ងៃទី៧ ខែមករា មន្ត្រីចិនបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅអាហារដ្ឋានស្ថិតនៅការិយាល័យរដ្ឋាភិបាលក្នុងសង្កាត់ Wulong ភាគនិរតីនៃទីក្រុង Chongqing ប្រទេសចិន។ ក្នុងពេលហេតុការណ៍ផ្ទុះកើតឡើងមានមនុស្សប្រមាណ២០នាក់នៅខាងក្នុងអាហារដ្ឋាននោះ។ តាមការលើកឡើងរបស់បុគ្គលិកធ្វើការនៅអាហារដ្ឋានខាងលើបានឱ្យដឹងថា ការផ្ទុះបណ្តាលមកពីការបែកធ្លាយប្រព័ន្ធហ្គាសនៅក្នុងអាហារដ្ឋាន។ ... Read More »

ប្រធានាធិបតីបៃឌិនអំពាវនាវឱ្យពលរដ្ឋរៀនរស់ជាមួយកូវីដ-១៩

ប្រធានាធិបតីអាមេរិកលោកបៃឌិនបានលើកឡើងពីបញ្ហាកូវីដ-១៩ ដោយលោកលើកឡើងពីវិធានការមួយចំនួនក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់ពលរដ្ឋរៀនរស់នៅជាមួយកូវីដ-១៩ ពិសេសគឺវីរុសបំប្លែងថ្មីអូមីក្រុង ។ តាមសារព័ត៌មាន Business Insider បានផ្សាយថា ប្រសិនបើរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនផ្តោតសំខាន់ទៅលើការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងកាត់បន្ថយការឆ្លងនោះស្ថានភាពនឹងដើរទៅកាន់គោលដៅផ្សេង អាចបិទទីក្រុងជាច្រើន។ ប៉ុន្តែរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់តាមបែបបើកចំហ ដោយទុកឱ្យសាលារៀនបើកទ្វារដដែល ... Read More »

រកឃើញរថយន្តផ្ទុកសាកសពមនុស្សជាច្រើននៅមុខអគាររដ្ឋបាលក្នុងប្រទេសម៉ិចស៊ីកូ

សាកសពជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្ត SUV ចតចោលនៅមុខអគាររដ្ឋបាលជិតដើមណូអែល ស្ថិតនៅក្នុងរដ្ឋ Zacatecas ។ អភិបាលរដ្ឋ Zacatecas លោក David Monreal បានលើកឡើងថា សាកសពជនរងគ្រោះគឺរងការធ្វើទារុណកម្មយ៉ាងខ្លាំង។ នាយកដ្ឋានសន្តិសុខសាធារណៈ បានប្រកាសឱ្យដឹងថា ... Read More »

ក្រុមសន្តិសុខរហូតដល់ទៅជាង ៧៦០នាក់ស្លាប់និងរបួសនៅក្នុងអំពើហិង្សាដោយបាតុកម្មនៅប្រទេសកាហ្សាស្ថាន

មកទល់ពេលនេះមានកម្លាំងប៉ូលិសដល់ទៅ១៨នាក់ស្លាប់ និង ជាង៧៥០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាដោយហិង្សាពាក់ព័ន្ធការធ្វើបាតុកម្មនៅក្នុងប្រទេសកាហ្សាស្ថាន។ តួលេខខាងលើត្រូវបានក្រសួងមហាផ្ទៃ កាហ្សាស្ថាន ប្រកាសនាយប់ថ្ងៃទី៦ខែមករា ប៉ុន្តែមិនបានប្រកាសពីចំនួនបាតុករស្លាប់និងរបួសនោះឡើយ។ កម្លាំងសន្តិសុខកាហ្សាស្ថាន នៅតែបន្តស្វែងរកចាប់ខ្លួនក្រុមបាតុករបង្កហិង្សា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាប្រើប្រាស់អាវុធដើម្បីប្រឆាំងកម្លាំងប៉ូលិស ទាហានដែលបានបំពេញភារកិច្ច ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកាហ្សាស្ថានបានឱ្យដឹងថា ... Read More »

Bayern Munich ស្នើ​ឱ្យ​ការ​ប្រកួតជាមួយក្រុម Moncheng ត្រូវ​ផ្អាក​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩

ក្លិប Bayern Munich បានស្នើសុំឱ្យការប្រកួតក្របខ័ណ្ឌ Bundesligaរបស់ពួកគេជាមួយក្រុម Borussia Monchengladbach នៅថ្ងៃសុក្រនេះត្រូវពន្យារពេលដោយសារកើតមានករណីឆ្លង COVID-19 នៅក្នុងក្រុម។ ក្រុម Bayern Munich មានកីឡាករក្រុមដំបូងចំនួន៨នាក់បានធ្វើតេស្តវិជ្ជមាន បន្ថែមពីលើកីឡាករផ្សេងទៀតដែលរងរបួស ... Read More »

ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនឡើង តែករណីស្លាប់ដោយកូវីដ-១៩ថយចុះខ្លាំង

ក្នុងរយៈពេល១សប្តាហ៍ដើមឆ្នាំ២០២២នេះ ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ៧១% បើប្រៀបធៀបនឹងមួយសប្តាហ៍មុន។ ចំណែកករណីស្លាប់ដោយកូវីដ-១៩ បែរជាថយចុះទៅវិញ គឺថយចុះរហូតដល់ទៅ១០%។ ព័ត៌មានខាងលើត្រូវបានអង្គការសុខភាពពិភពលោកប្រកាសនៅថ្ងៃទី៦ខែមករា ឆ្នាំ២០២២។ ពិភពលោកមានករណីឆ្លងកូវីដ-១៩ថ្មីក្នុងមួយសប្តាហ៍កន្លងមកមានជាង៩,៥លាននាក់ ដែលគេចាត់ទុកថាជា«រលកស៊ូណាមិកូវីដ-១៩»។ ប៉ុន្តែចំនួនអ្នកស្លាប់ដោយកូវីដ-១៩វិញបានថយចុះខ្លាំងដោយសារតែពលរដ្ឋបានចាក់វ៉ាក់សាំងច្រើន ទោះបីឆ្លងកូវីដ-១៩ ក៏មិនធ្លាក់ខ្លួនឈឺធ្ងន់ហើយឈានដល់ស្លាប់នោះដែរ ។ ... Read More »

កំពូលអ្នកវាយតឺន្នីសលេខ២ពិភពលោក Medvedev បំបាក់​​ជើងខ្លាំងអុីតាលី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ATP Cup

កីឡាករលំដាប់លេខ២ពិភពលោក Daniil Medvedev បានផ្តួលកីឡាករអុីតាលី Matteo Berrettini ក្នុងវិញ្ញាសាឯកត្តជន ហើយបន្ទាប់មកបានត្រឡប់ទៅទីលានប្រកួតវិញដើម្បីដណ្តើមយកជ័យក្នុងការប្រកួត និងជួយក្រុមការពារតំណែងជើងឯករុស្ស៊ីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីATP Cup កាលពីថ្ងៃព្រហស្បតិ៍ ទី៦ មករា។ កីឡាករសញ្ជាតិប្រទេសរុស្សុីរូបនេះបានបាត់មុខមួយរយៈ ហើយបានបង្ហាញខ្លួនក្នុងការប្រកួតដែលមានតម្លៃ១០លានដុល្លារដោយគ្មានកីឡាករAndrey ... Read More »

Bayern Munich ចង់បំបែកកំណត់ត្រាឈ្នះលើកទី៨ជាប់ៗគ្នាពេលប៉ះ Moncheng រាត្រីនេះ

ក្រុមកំពូលតារាង Bayern Munich នឹងបើកកីឡដ្ឋាន Allianz Arena នៅរាត្រីថ្ងៃសុក្រនេះ ដើម្បីស្វាគមន៍ការប្រកួតក្នុងក្របខ័ណ្ឌ Bundesligaទទួលស្វាគមន៍ក្រុមភ្ញៀវ Moncheng សម្រាប់ការប្រកួតសប្តាហ៍ទី១៨របស់ខ្លួន បន្ទាប់ពីលីគកំពូលអាល្លឺម៉ង់សម្រាកក្នុងវិសមកាលកន្លងមក។ ក្រុម Bayern Munich ... Read More »

សភាបារាំងអនុម័តច្បាប់ស្តីពីកាតវ៉ាក់សាំង ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

រដ្ឋសភាបារាំង នៅថ្ងៃទី៦ខែមករា បានអនុម័តច្បាប់«កែប្រែលិខិតបញ្ជាក់សុខាភិបាល»ទៅជា«កាតវ៉ាក់សាំង» ក្នុងគោលដៅរឹតបន្តឹងសង្គមចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ ក្រោយរយៈពេល៣ថ្ងៃជជែកដេញដោលក្នុងរដ្ឋសភា ទីបំផុត«កាតវ៉ាក់សាំង»ត្រូវបានអនុម័ត ក្រោយទទួលបានការគាំទ្រខ្ពស់ ដោយមានការគាំទ្រពីគណបក្សប្រឆាំងធំៗចំនួនពីរ គឺ គណបក្សអ្នកសាធារណរដ្ឋ និងគណបក្សសង្គម។ ខ្លឹមសារក្នុងច្បាប់ថ្មីនោះ គឺមានពលរដ្ឋបារាំងប្រមាណ៥លាននាក់មានអាយុចាប់ពី១២ឆ្នាំឡើងទៅមិនទាន់ចាក់វ៉ាក់សាំងនិងមិនអនុញ្ញាតឱ្យទៅកាន់ទីតាំងកម្សាន្ត ភោជនីយដ្ឋាន ... Read More »

អ្នកទេសចរបែរខ្នងជាមួយថៃដោយងាកមកប្រទេសវៀតណាម ឥណ្ឌូនេស៊ី…

ក្រុមហ៊ុនទេសចរណ៍នៅតំបន់អឺរ៉ុបបានលុបការកក់បន្ទប់សណ្ឋាគារជាច្រើននៅក្នុងប្រទេសថៃ ដោយងាកទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ ក្នុងនោះមានឥណ្ឌូនេស៊ី វៀតណាម កម្ពុជា…ដោយសារតែថៃផ្អាកកម្មវិធីធ្វើតេស្ត Test & Go ។ កម្មវិធី Test & Go គឺជាកម្មវិធីចូលក្នុងទឹកដីថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័កដែលបានអនុវត្តចាប់ពីថ្ងៃទី ១ខែវិច្ឆិកាឆ្នាំ២០២១សម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ... Read More »

កោះបាលី ឥណ្ឌូនេស៊ី នឹងមានអាកាសយានដ្ឋាននៅលើសមុទ្រនាឆ្នាំ២០២៤

អាកាសយានដ្ឋានថ្មីនៅតំបន់សមុទ្រភាគខាងជើងកោះបាលី «កោះឋានសួគ៌ទេសចរណ៍»នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងស្ថាបនារួចរាល់នៅក្នុងឆ្នាំ២០២៤ ។ ក្រោយពេលរួចរាល់នឹងក្លាយជាអាកាសយានដ្ឋាននៅលើដែនសមុទ្រដំបូងបង្អស់នៅក្នុងប្រទេសពាន់កោះនេះ។ ការសាងសង់នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ក្រោយពេលក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិនៅភាគខាងជើងកោះបាលីបានព្រមព្រៀងជាមួយក្រុមហ៊ុន CCFG ដែលជាក្រុមហ៊ុនសាងសង់របស់ចិន នៅចុងឆ្នាំ២០២១។ អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ លោក Erwanto Sad បានលើកឡើងថា ... Read More »