ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលរួមឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ក្នុងឱកាសសមាគមយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ VECONAC ២០២៦

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលរួមឧបត្ថម្ភថវិកា ចំនួន ២០លានរៀល ក្នុងឱកាសសមាគមយុទ្ធជន និងនិវត្តជនកម្ពុជា ... Read More »

ក្រសួងការពារជាតិ ជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា សម្រាប់អ្នកដែលមានអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ។ ក្នុងសេចក្ដីជូនដំណឹង ស្តីពី ការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា បានបញ្ជាក់ថា ៖ ១ ... Read More »

រដ្ឋបាលសង្កាត់ចោមចៅទី៣ បន្តចុះបូមស្តារអណ្តូងលូជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ចោមចៅទី៣ បានសហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ បន្តចុះបូមស្តារប្រព័ន្ធលូជូនបងប្អូនប្រជាពលរដ្ឋក្រោយភ្លៀងធ្លាក់ជាប់ៗគ្នាបង្កឲ្យទឹកលិចលេីដងផ្លូវពិបាកក្នុងការធ្វេីដំណេីរ។ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយប៉ុន្មានថ្ងៃជាប់គ្នានេះភ្លៀងធ្លាក់មិនដាច់ ធ្វេីឲ្យផ្លូវបេតុងមួយខ្សែ ... Read More »

ជិះម៉ូតូលឿនជ្រុលបុកឡាំប្រឺតាបណ្តាលឲ្យរងរបួសធ្ងន់

  ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកឡាំប្រឺតាពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១០និង៤០នាទី  ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជេីង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  ជនរងគ្រោះមានឈ្មោះ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ

  ភ្នំពេញ ៖ រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា ៤លាន ៦សែននាក់ ... Read More »

ដេីរឆ្លងផ្លូវត្រូវរថយន្តបេីកបុកបណ្តាលឲ្យរងរបួសធ្ងន់

  ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដេីរឆ្លងផ្លូវត្រូវរថយន្តបេីកបុកពេញទំហឹង កាលពីវេលាម៉ោង០៥និង២៥នាទី  ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

រថយន្ដក្រុង៦០០គ្រឿង ត្រៀមដឹកពលរដ្ឋទៅលេងស្រុក កំណើតឥគិតថ្លៃ ឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃ០៩ដល់១៣ ខែតុលា ២០២៦ 

ភ្នំពេញ៖ យោងតាមអនុសាស្ដ្ររបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ... Read More »

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងនគរបាលចុះប្រតិបត្តិការ ការពារសន្តិសុខ និងជួយជម្លៀសប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ ៖ ដោយគិតគួពីបញ្ហាប្រឈមនានា និងសុខសុវត្ថិភាព នារដូវវស្សានេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ... Read More »

ផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតជម្លៀសពលរដ្ឋនៅតាមមាត់អូរព្រំដែនទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីទឹកអូរហក់ឡើងខ្លាំង

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតកំពុងតែមមាញឹកទាំងភ្លៀងរលឹមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបណ្ដាលឲ្យជន់លិចតាមតំបន់ និងមាត់អូរព្រំដែន ស្របពេលជាមួយគ្នានោះដែរអាជ្ញាធរសៀមក៏បានជូនដំណឹងអំពីការបង្ហូរទឹកពីស្រុកអារញ្ញ ខេត្តស្រះកែវផងដែរ។ តាមសេចក្ដីរាយការណ៍ពីស្ថានការណ៍ទឹកភ្លៀងពីអាជ្ញាក្រុងប៉ោយប៉ែតបានឱ្យដឹងបន្ថែមថាៈ ក្រុមការងារអាជ្ញាធរក្រុងរួមជាមួយអាជ្ញាធរភូមិនិងប្រជាការពាទាំងអស់នៅក្នុងក្រុងប៉ោយប៉ែតបានបើកទ្វារទឹកជាច្រើនកន្លែងមកហើយដើម្បីគ្រប់គ្រងស្ថានការណ៍និងបញ្ជៀសហានិភ័យផ្សេងៗជូនពលរដ្ឋ ប៉ុន្តែដោយសារស្ថានភាពទឹកភ្លៀងផ្ទួនៗគ្នាបូករួមខាងភាគីថៃបានបញ្ចេញទឹកក្នុងអាងស្តុករបស់គេមកអូរព្រំដែនបណ្ដាលឲ្យជន់លិចភូមិរួមទាំងផ្លូវមួយចំនួន តែទោះជាយ៉ាងណាក្រុមការងារក្រុងបានយកចិត្តទុកដាក់បញ្ហាខាងលើនេះផងដែរ។ លោកញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែតមានប្រសាសន៍នៅរសៀលនេះថាៈ ចំពោពលរដ្ឋដែលរស់នៅប្របតាមមាត់អូរព្រំដែនកម្ពុជា-ថៃនៅក្រុងប៉ោយប៉ែត ក្រុមការងាររួមជាមួយសមត្ថកិច្ចទាំងបីស្ថាប័នកំពុងតែមមាញឹកដឹកជញ្ជូនពលរដ្ឋរងគ្រោះតាមទូកស្មាច់និងជញ្ជូនដោយកម្លាំងផង ... Read More »

ជនជាតិវៀតណាម ២៣នាក់ ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា ... Read More »

កម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម និងការងារនាពេលអនាគត

  ទីក្រុងសៀងហៃ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ... Read More »

នាវាទេសចរណ៍អន្តរជាតិ ODYSSEY ដឹកភ្ញៀវជាង ២០០នាក់ ចូលចតនៅខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៥​ កញ្ញា​នេះ!

  ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីត ១គ្រឿង មានឈ្មោះថា ODYSSEY ពាក់សញ្ជាតិ BAHAMAS នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចូលចតយ៉ាងសុវត្ថិភាពនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍នេះមានផ្ទុក ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

ភ្នំពេញ ៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។ ... Read More »

សារពីភ្នំពេញ៖ ការប្រយុទ្ធប្រឆាំង Online Scams ត្រូវឈរលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យ

  ជម្លោះព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០២៥ បានបង្ខំឱ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាកចេញពីផ្ទះ សាលារៀនជាច្រើនត្រូវបិទទ្វារ ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធត្រូវខូចខាតដោយសារតែយោធាថៃឈ្លានពាន។ ឈ្លានពានកម្ពុជាមិនអស់ចិត្ត ថៃថែមទាំងចោទប្រកាន់មួលបង្កាច់បង្ខូចកិត្តិយសប្រជាជាតិខ្មែរដើម្បីយកមកធ្វើជាខែលបិទបាំងអំពីឈ្លានពានរបស់ខ្លួនក្រោមហេតុផលដ៏អយុត្តិធម៌នៃការបង្រ្កាប Online Scams ទៅវិញ។ តើការយកបញ្ហាការបង្រ្កាប Online Scams ដើម្បីធ្វើជាលេសឈ្លានពាននិង ... Read More »

ជនសង្ស័យ2នាក់លួចនាំមនុស្សឆ្លងដែនខុសត្រូវបាននគរបាលឃាត់ខ្លួន

  ខេត្តបន្ទាយមានជ័យៈនគរបាលការពារព្រំដែនគោក៨៩១ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចនាំមនុស្សឆ្លងដែនខុសច្បាប់ ខណ:អូរព្រំដែនកំពុងជន់លិច។  សមត្ថកិច្ចបន្តថាៈអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៨នាក់ករណីហិង្សាដោយចេតនា(វាយប្រតាយប្រតប់គ្នាទៅវិញទៅមក)

  ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេប្រើអំពើហិង្សាដោយចេតនា(វាយប្រតាយប្រតប់គ្នាទៅវិញទៅមក) នៅចំណុចមុខក្លឹបហ្គោលឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣ ... Read More »

រថយន្តរីទំនើបម៉ាក ALPHARD បេីកបត់ចូលបុរីត្រូវរថយន្តកុងតឺន័របេីកបុករងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកALPHARDខណៈបត់ចូលបុរីបណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង ៤០ នាទីយប់ថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ២០២៦ នៅត្រង់ចំណុចមុខបុរីវ៉ារីណា សែនសុខ តាមបណ្ដោយផ្លូវបេតុង ដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីពេញ។ ... Read More »

ហ៊ានម្ល៉េះសម័យនេះហើយ! នៅមានអ្នករត់ការដោះលែងក្រុមអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ទៀត ខណៈសមត្ថកិច្ចខំបង្រ្កាប បែបជាមានអ្នកព្យាយាមរត់ការដោះលែងអ្នកល្មេីសច្បាប់ទៅវិញ

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានបង្ហើបថា កំពុងមានអ្នករត់ការទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដោះលែងស្រ្តីម្នាក់ដែលជា មេកត់ឆ្នោតវៀតណាមខុសច្បាប់ ជាថ្នូលនឹងប្រាក់ ៥ពាន់ដុល្លារអាមេរិក ខណៈបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាឱ្យបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស មិនឱ្យមានការលេងល្បែងភ្នាល់ស៉ីសងខុសច្បាស់នោះឡើយ ក្រោមពាក្យស្លោក”ទីណាមានល្បែងស៊ីសងខុសច្បាប់ ទីនោះគឺត្រូវតែបង្រ្កាប”។ ប្រភពដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី២១ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ដែលត្រូវបានបែកធ្លាយ និងចែកចាយតាមបណ្តាញសង្គម ពាក់ព័ន្ធការមើលងាយកងទ័ព

ភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ដែលត្រូវបានបែកធ្លាយ និងចែកចាយតាមបណ្តាញសង្គម ពាក់ព័ន្ធការមើលងាយកងទ័ព និងស្រ្តីម្នាក់នោះ ត្រូវបាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួន យកមកសួរនាំហើយ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ... Read More »

សន្តិសុខស្រវឹងស្រាជោកជាំបើករថយន្តគៀបម៉ូតូ និងវាយបុរសម្នាក់កំពុងប្រញាប់ទៅមើលប្រពន្ធឆ្លងទន្លេ បណ្ដាលឲ្យរងរបួស

ខេត្តកណ្តាល៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានស្រវឹងស្រាជោកជាំបើករថយន្តដេញគៀបម៉ូតូ និងវាយទៅលើបុរសអ្នកដំណើរម្នាក់បណ្ដាលឲ្យរងរបួសបែកចុងចិញ្ចើម គួរ ឲ្យអាណិតអាសូរ ខណៈជនរងគ្រោះកំពុងប្រញាប់ទៅមើលប្រពន្ធសម្រាលកូន។ អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង៥០នាទីយប់ កាលពីថ្ងៃទី ២៣ កញ្ញា ២០២៦ ... Read More »

កម្លាំងនគរបាលបេីកការស្រាវជ្រាវករណីលួចកាត់ខ្សែ ភ្លើងប្រើហិង្សាលេីម្ចាស់ទ្រព្យជាជនបរទេសបណ្ដាលឱ្យរងរបួសជេីងធ្ងន់

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដ និងបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ កំលាំងការិយាល័យព្រហ្មទណ្ឌសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ធ្វេីការស្រាជ្រាវនិងកំណត់បានមុខសញ្ញាសង្ស័យម្នាក់ដែលមានតំរុយពាក់ព័ន្ធនឹងករណីខាងលេីជាមុខសញ្ញាចាស់(លួចម៉ូតូ) ច្រេីនករណី។ កាលថ្ងៃទី២២ ខែកញ្ញា ... Read More »

ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង ៣០០០ម៉ែត្រ ត្រូវបានកងកម្លាំងអន្តរាគមន៍ និងមន្ត្រីជំនាញជលផលបង្ក្រាបបាននៅតំបន់ អាងយាយវិនដល់រហាលប្រា ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយមន្ត្រីជំនាញជលផលស្រុកស្ទោង ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីចូលលួចសម្ភារៈក្នុងឃ្លាំង

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់អំពើលួចសម្ភារៈក្នុងឃ្លាំង។ ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលាម៉ោង ១១ និង ៣០នាទី យប់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងឃ្លាំងទុកចោលមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង៣ ... Read More »

សមត្ថកិច្ចខេត្តព្រះសីហនុ ចាត់វិធានការតឹងរ៉ឹងចំពោះការបំពានផ្លូវសាធារណៈ និងផ្លូវថ្មើរជើង

ខេត្តព្រះសីហនុ៖ ការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង និងអ្នកលក់ដូរទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកទ្រូងផ្លូវ និងផ្លូវក្រានីតសម្រាប់ថ្មើរជើង ធ្វើជាអាជីវកម្ម ឬដាក់សម្ភារៈផ្ទាល់ខ្លួន ដែលបង្កបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមការកត់សម្គាល់របស់សមត្ថកិច្ចនាពេលថ្មីៗនេះ បានរកឃើញថា មានម្ចាស់អាជីវកម្មលក់ដូរ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយធ្វេីសកម្មភាពលួចយក ម៉ូតូសណ្តោងរ៉ឺម៉កបានសម្រេចកាលពីវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចខាងមុខហាងកាហ្វេ ស្ថិតនៅភូមិត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

កម្ពុជា-គុយបា ស្វែងរកកាលានុវត្តភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសក្កានុពល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកស្រី Milena Caridad Zaldivar Piedra ... Read More »

ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit 2026

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ល្ងាចថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «ពិព័រណ៍វត្តភ្នំ» ... Read More »

លោកបណ្ឌិត ទូច សុឃៈ៖ ការបង្កើតមាតិកាមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត គឺជាបទល្មើសព្រហ្មទណ្ឌ ដូចជា បទបរិហាកេរ្ត៍ បទក្លែងព័ត៌មាន និងបទញុះញង់ឱ្យមានការរើសអើងជាអាទិ៍

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបង្កើតមាតិកាមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្ត គឺជាបទល្មើសព្រហ្មទណ្ឌ ដូចជា បទបរិហាកេរ្ត៍ បទក្លែងព័ត៌មាន និងបទញុះញង់ឱ្យមានការរើសអើងជាអាទិ៍…។ តែខ្ញុំមិនចង់វែកញែករឿងព្រហ្មទណ្ឌនោះទេ គ្រាន់តែរំលឹកថា ... Read More »

លោក ឃួង ស្រេង៖ ពិព័រណ៌វត្តភ្នំរាត្រីនេះបង្ហាញភ្ញៀវទេសចរបរទេសឱ្យស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការរៀបចំពិធី ពិព័រណ៌វត្តភ្នំរាត្រីនេះ គឺពិតជាបានបង្ហាញឱ្យភ្ញៀវទេសចរបរទេស ស្វែងយល់កាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ ។ លោក ឃួង ... Read More »