ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រកឃើញយានយន្តល្មើសចំនួន ២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី២​ មិថុនា​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ០៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០គ្រឿង ម៉ូតូ ២៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២០គ្រឿង មានម៉ូតូចំនួន ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០២ មិថុនា ចំនួន ៣៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៨នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៨នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ។ ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនមេការសំណង់និង គូកនទៅកាន់តុលាការពាក់ព័ន្ធបទល្មើស ឆបោកលុយជិតកន្លះលានដុល្លារ

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ចកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាននាំ​ខ្លួន​អ្នកម៉ៅការ​សំណង់​ធនាគារជាតិ និង​គូកន​ម្នាក់​ទៅ​កាន់​តុលាការ​ពាក់ព័ន្ធ​ពី​បទ​រំ​លោ​ភលើ​ទំនុកចិត្ត និង​បទ​ឆ​បោ​ក ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ កែវ ស៊ុន​ហេង ភេទ​ប្រុស ... Read More »

តំណាងអយ្យការសម្រេចដោះលែងនាយកក្រុមហ៊ុន GTBL.ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះបានសម្រេចធ្វើការដោះលែងនាយកក្រុមហ៊ុន GTBL សំណង់ ឲ្យមានសេរីភាពវិញ ដែលជាបទល្មើសព្រហ្មទណ្ឌ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយយោងទៅលើជនរងគ្រោះសុំដកពាក្យបណ្តឹង តែសំណុំរឿងនៅបើកការស៊ើបអង្កេតបន្ត ។  ជនសង្ស័យឈ្មោះ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២នាក់

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀល​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០២នាក់។​ នេះបេី​គិតចាប់ពីម៉ោង ៣៖០០នាទី ... Read More »

រថយន្តស៊េរីទំនើបមួយគ្រឿងដឹកឈើប្រណីតចេញពីមណ្ឌលគិរីចូលត្បូងឃ្មុំត្រូវសមត្ថកិច្ចបង្រ្កាបបាន

ខេត្តត្បូងឃ្មុំ៖ ​រថយន្តម៉ាក Lexus 400h មួយគ្រឿងលួចដឹកឈើប្រណីតពេញព្រៀបចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ស្រុកស្នួលខេត្តក្រចេះ រត់ដោយរលូនចូលដល់ទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំក៏ស្រាប់តែត្រូវបានបង្ក្រាបតែម្ដង។ ការបង្រ្កាបនេះកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះខាងក្រោយផ្សារមេមត់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រថយន្តបង្ក្រាបបាននោះម៉ាកLexus 400h ... Read More »

អនុក្រឹត្យស្ដីពីការហាមបិទកញ្ចាក់ខ្មៅ ឬបាំងកញ្ចក់លើរថយន្ត ដែលមើលពីក្រៅចូលទៅក្នុងមិនឃើញ

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញអនុក្រឹត្យស្ដីពីការហាមបិទកញ្ចាក់ខ្មៅ ឬបាំងកញ្ចក់លើរថយន្ត ដែលមើលពីក្រៅចូលទៅក្នុងមិនឃើញ។ អនុក្រឹត្យនេះ មានគោលដៅកំណត់ អំពីការបិទបន្ទះផ្លាស្ទិកពណ៌ ឬ ការដាក់របាំង វាំងនន បន្ថែមលើកញ្ចក់រថយន្តគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  សូមជម្រាបថា​ គោលបំណង ... Read More »

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា!

ភ្នំពេញ​៖​ មន្ទីរពេទ្យ​គន្ធបុប្ផាកម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ថា៖​ កាលពីព្រឹកមិញនេះ​ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្លល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកថា មូលនិធិគន្ធបុប្ផាកម្ពុជា​ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី ... Read More »

នគរបាលស្រុកបវេល​ បង្រ្កាបករណីគ្រឿង​ញៀន​០២​ករណីផ្សេងគ្នាឃាត់ខ្លួនមុខសញ្ញា ០៤នាក់

ខេត្តបាត់ដំបង​៖​ មុខសញ្ញា​គ្រឿង​ញៀន​ចំនួន​ ៤នាក់​ ត្រូវ​បាន​កម្លាំង​នគរបាលជំនាញស្រុកបវេល​ ចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​០២​ផ្សេងគ្នា​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃសុក្រទី០២​ ខែមិថុនា​ ឆ្នាំ​២០២៣។  មន្ត្រី​ដដែល​បន្តថា​ លោកវរសេនីយ៍ឯក​ សុខ​ ... Read More »

ឈប់ដាក់អន្ទាក់សត្វព្រៃ ឈប់ចាប់ ឈប់លក់ ឈប់ទិញ ឈប់បរិភោគ ដើម្បីចេរភាពនៃធនធានធម្មជាតិកម្ពុជា!

ខេត្តសៀមរាប ៖ យុទ្ធនាការ«អន្ទាក់សូន្យ»៖ ឈប់ដាក់អន្ទាក់សត្វព្រៃ ឈប់ចាប់ ឈប់លក់ ឈប់ទិញ ឈប់បរិភោគ ដើម្បីចេរភាពនៃធនធានធម្មជាតិកម្ពុជា! ចូលរួមម្នាក់បន្តិចដើម្បីកាត់បន្ថយ ចូលរួមទាំងអស់គ្នាដើម្បីលុបបំបាត់ទាំងស្រុង! ការផ្លាស់ប្តូរឥរិយាបទនៅក្នុងថ្ងៃស្អែកពឹងផ្អែកលើការចាប់ផ្តើមនៅក្នុងថ្ងៃនេះរបស់យើងម្នាក់ៗ!  តំណាងលោកអភិបាលខេត្ត ចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ«អន្ទាក់សូន្យ» ដំណាក់កាលទី២ ... Read More »

ប្រកាសអន្តរក្រសួង ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្តីពី ការលើកលែងការបង់ថ្លសវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេច :  ... Read More »

អគ្គនាយករង អគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុ នាយក នាយកដ្ឋាន សុខាភិបាលក្រសួងការពារជាតិ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគិលានុបដ្ឋាក ជំនាន់ទី១៣ ចំណុះយោធភូមិភាគទី៥

ខេត្តបាត់ដំបង ៖ ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគិលានុបដ្ឋាក ជំនាន់ទី១៣ ចំណុះយោធភូមិភាគទី៥ ... Read More »

កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៦ ដែលត្រូវជាលើកទី១២ (ឆ្នាំទី១២) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក

ភ្នំពេញ ៖ អបអរសាទរទិវាកុមារអន្តរជាតិ, កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០នៅសិង្ហបុរី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីប មែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់យុទ្ធសាស្រ្ត សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះបានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ីលើកទី២០ ... Read More »

លោក ហ៊ុន ម៉ានី សង្ឃឹមថា ការស្នាក់នៅហូបចុករបស់ប្រតិភូ អត្តពលិក និង​មន្ដ្រី​បច្ចេកទេសទាំងអស់ នៅកម្ពុជា កំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកប​ដោយការពេញចិត្ត

ភ្នំពេញ​៖​ កម្ពុជាក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានរៀបចំពិធីបង្ហូត និងគោរពទង់ជាតិ ក៏ដូចជាស្វាគមន៍ប្រតិភូកីឡា គ្រប់​បណ្ដាប្រទេសសមាជិក ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍​កីឡាជនពិការ​ប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នា​ល្ងាច​ថ្ងៃ​ទី០៣ ... Read More »

ក្រសួង​សាធារណការ​៖​ ចេញចូលតាមគន្លង ANPR លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដោយកាត់បន្ថយការកកស្ទះ មានភាពងាយស្រួល

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសុក្រទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣​នេះ​ បានឱ្យដឹងថា​ ការចេញចូលតាមគន្លង ANPR លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដោយកាត់បន្ថយការកកស្ទះ មានភាពងាយស្រួល ចំណាយពេលវេលាតិច និងមិនរង់ចាំយូរ។  ក្រសួង​សាធារណការ​ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ០៤នាក់,​ អ្នកជាសះស្បើយ​​​​​ ១០នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០២ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​,​ ឣ្នកជាសះស្បើយ​​​​​​​​​ ១០នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

🔴សុភាពនារីៗ ដែលចង់ស្អាត កែសម្ផស្ស សម្រកខ្លាញ់ក្បាលពោះ ប្រយ័ត្នគ្រោះថ្នាក់ ដូចស្ត្រីម្នាក់ ទៅសម្រកខ្លាញ់នៅ ហាង (ប៊ីរ៉ូឃ្លីន)

ភ្នំពេញ ៖ បញ្ហាប្រឈមជាច្រើន តែងកើតមាននៅហាងកែសម្ផស្ស បណ្ដាលឲ្យស្ត្រីមួយចំនួន ប៉ះពាល់សុខភាព និងខ្លះទៀត ឈានដល់បាត់បង់ជីវិត ដោយសារតែការកែសម្ផស្ស ហើយចូលហាងដែលគ្មាន ជំនាញច្បាស់លាស់ មានតែជំនាញផ្សព្វផ្សាយ ភូតកុហក ។ ដូច្នេះ ... Read More »

កម្ពុជា បរិច្ចាគជំនួយមនុស្សធម៌ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដល់មីយ៉ាន់ម៉ា ដើម្បីរួមចំណែកដោះស្រាយផលប៉ះពាល់គ្រោះមហន្តរាយព្យុះស៊ីក្លូនម៉ូឆា

ភ្នំពេញ៖​ យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយ មនុស្សធម៌ក្នុងទឹកប្រាក់ចំនួន ៣០០.០០០ ដុល្លារអាមេរិក (បីសែនដុល្លារអាមេរិក) ដើម្បីជួយគាំទ ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ... Read More »

Update ៖ ករណីចោរលួចបើកសុីម metfone ដកលុយពី ABA របស់ម្ចាស់គណនី ឈ្មោះ Rany Beauty អស់ ១០មុឺនដុល្លារ នោះ អាចមានពន្លឺវិញហើយ ខណៈសមត្ថកិច្ចជំនាញកំពុងដំណើរការនីតិវិធី

ភ្នំពេញ ៖ ពិតជាបានជ្រាបគ្រប់ៗគ្នាហើយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ពាក់ព័ន្ធទៅនឹងម្ចាស់គណនី facebook មួយមានឈ្មោះថា ( Chhuy Bunleng ) បានបង្ហោះរៀបរាប់ ប្រាប់អំពី ... Read More »

ក្រសួងសុខាភិបាលក្រើនរំលឹក អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ “ដូសជំរុញ” ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី០២​ ខែមិថុនា​ ឆ្នាំ​២០២៣​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ ការក្រើនរំលឹកអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ “ដូសជំរុញ” ជូនដល់ប្រជាជនដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។  នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

ភ្នំពេញ ៖ ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង។ ទម្រង់មួយក្នុងចំនោមទម្រង់ជាច្រើននៃ ជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។ ស្របពេលមានកម្មវិធីជាតិនានាដែលធ្វើការប្រយុទ្ធប្រឆាំង នៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។  ... Read More »

រថយន្ដវ៉េអងដឹកឈើថ្មីបង្កប់ឈើផ្ទះចាស់ត្រូវកម្លាំងសហការបង្ក្រាបយកទៅរក្សាទុកនៅសង្កាត់អូរគ្រៀងដើម្បីចាត់ការបន្ត

ខេត្តក្រចេះ ៖ រថយន្តវ៉េអងមួយគ្រឿងដឹកឈើគ្រឿងផ្ទះចាស់ៗដោយមានបង្កប់ឈើអារថ្មីផងនោះក៏ត្រូវបានកម្លាំងនៃសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងសហការបង្ក្រាបយកមកចាត់ការតាមច្បាប់ព្រៃឈើ។     ការបង្ក្រាបនោះកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងសហការជាមួយមន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃសំបូរបន្ទាប់ពីទទួលបានព័ត៌មានថាមានរថយន្តវ៉េអងលួចដឹកឈើគ្រឿងផ្ទះចាស់ បង្កប់ឈើអារថ្មី។     នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោក កែវ ចំណាន បានប្រាប់ថា នៅព្រឹកថ្ងៃទី២ ... Read More »

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!

ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យចាស់ ទៅកាន់តុលាការហើយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យទាំង៨នាក់ ករណីប្លន់អ្នកលក់មាស នៅក្រោយផ្សារស្ទឹងមានជ័យចាស់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។ ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យចាស់ កាលពីពេលថ្មីៗនេះ ... Read More »

គួរឱ្យរន្ធត់ណាស់! ស្លាប់ម្នាក់របួសម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូនៅស្រុកស្វាយទាប

    ខេត្តស្វាយរៀង៖  យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូ ផ្អើលដល់អ្នកភូមិទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅលេីកផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១៣៦និង១៣៧ ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស៥នាក់ស្លាប់ និង១២នាក់របួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី០១ មិថុនាម្សិលមិញ!

ភ្នំពេញ៖ មនុស្ស៥នាក់បានស្លាប់ និង​ ១២នាក់ទៀតបានរងរបួស​ ក្នុងនោះ​របួសធ្ងន់ ៧នាក់ និងស្រាល ៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​កម្ពុជា​ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​នេះ ។​ ដូច្នេះ​សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !  ... Read More »

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនជាតិថៃ៣នាក់ទៅស្នងការដ្ឋានខេត្ត

    ខេត្តបន្ទាយមានជ័យ៖  ជនជាតិថៃ៣នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធីនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។     លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖  ជនជាតិថៃ៣នាក់ដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ សូ ផាគីត ... Read More »

វ៉ៃបំបែកថ្មដើម្បីយកដែកទៅលក់សម្រាប់ដោះស្រាយជីវភាព បានធ្លាក់ញញូរចូលទៅក្នុងទឹកស្អុយ ពេលចុះទៅរាវលិចបាត់ទាំងមនុស្ស

ភ្នំពេញ៖ បុរសចំណាស់ម្នាក់ធ្វើអោយញញួរជ្រុះចូលក្នុងទឹកស្អុយ ក៏ចុះទៅរាវ ស្រាប់តែលិចបាត់ទាំងមនុស្សរាប់ម៉ោងទៅតាមញញូរ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាប្រាប់សមត្ថកិច្ចអោយជួយស្វែងរកជនរងគ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីដៃគូរបស់បុរសដែលបានបាត់ខ្លួនបានប្រាប់អោយដឹងថា៖ មុនពេលកើតហេតុ ... Read More »