ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្លាំង​សមត្ថកិច្ច​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៤៣៦គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥​នេះ​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៤៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់ ពាក់ព័ន្ធករណី​គ្រឿងញៀន​ចំនួន ១៤ករណីទូទាំងប្រទេស​នាថ្ងៃទី​០៤​ ឧសភា​នេះ!

ភ្នំពេញ​៖​ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៤នាក់ (ស្រី ៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅថ្ងៃទី០៤ ខែឧសភា ... Read More »

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

 ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។  សមត្ថកិច្ចបន្ថែមថាៈនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ញួង មករា ភេទប្រុស ... Read More »

បុរសជាអ្នករើសអេតចាយ២នាក់ ឈ្លោះគ្នារហូត​ចាក់ស្លាប់ម្នាក់ សង្ស័យរឿងប្រចណ្ឌ

ខេត្តកំពង់ចាម​ ៖ បុរស​ជាអ្នករើស​អេ​ត​ចាយ​ពីរ​នាក់​ គេ​ឧស្សាហ៍​ឃើញ​ដេក​នៅចិញ្ចើមផ្លូវនិងបាន​​បង្កហឹ​ង្សា ដោយ​បុរស​ម្នាក់​យក​កាំបិត​មុខ​សស្ងាច​ចាក់​ត្រូវ​ពោះ​បុរស​ម្នាក់​ទៀត បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​បរិវេណ​ក្រៅរបង​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​ ​។ ហេតុ​ ការ​ណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០២៥ ។ ជុំវិញករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថាផ្តើមចេញពីរឿង​​ស្នេហា​ត្រីកោណ ហើយ​ទីបំផុត​ជន​ដែល​ចាក់​គេ​ស្លាប់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃ​អាទិត្យ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោក ឌិត ... Read More »

កម្លាំងនគរបាលខណ្ឌដូនពេញ បង្រ្កាបក្រុមក្មេងទំនើង២ក្រុម ក្រោយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី៤ ខែឧសភា

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្រ្កាបក្រុមក្មេងទំនើង២ក្រុម ក្រោយបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។  សមត្ថកិច្ចបានបញ្ជាក់ថា ៖ ទាំង២ក្រុមនេះ ... Read More »

រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ ÷ រឿង៖( កញ្ចាញ់ចេកនិងបង្គួយ)

នៅក្នុងចម្ការពោតដ៏ធំមួយ សត្វកញ្ចាញ់ចេកមួយក្បាលដែលមានស្បែកពណ៌ខៀវលាយលឿងរលោងកំពុងលោតរកចំណីបរិភោគ។ កញ្ចាញ់ចេកលោតពីគុម្ពពោតមួយទៅគុម្ពពោតមួយដើម្បីស្វែងរកចំណី តែមិនបានជួបសោះ។ ពេលនោះក៏បានជួបសត្វបង្គួយមួយក្បាលភ្នែកធំៗ ស្បែកគ្រើមៗដូចស្បែកគីង្គក់កំពុងទុំលើបង្គងមែកឈើដ៏ធំមួយ និងដង្ហក់ធ្លាក់ស្បែកចង្ការចង់ដល់មែកឈើ។ ឃើញដូច្នេះកញ្ចាញ់ចេកក៏សួរថា  – នែបងបង្គួយ បងឯងទៅណាមកណា បានជាមកសំងំលើមែកឈើយ៉ាងដូច្នេះ…បងគ្មានអីហូបឬ បានជាស្គមកំព្រឹងគ្មានសាច់គ្មានឈាមយ៉ាងនេះ? អ៊ីចឹងតើបានជាមនុស្សលោកប្រដូចអ្នកស្គមថា ស្គមដូចបង្គួយ។ ... Read More »

សមត្ថកិច្ចឃាត់រថយន្តសាំយ៉ុងចំនួន៣គ្រឿង ដឹកស៊ុតមាន់ជាង១០ម៉ឺនគ្រាប់គ្មានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ រថយន្តសាំយ៉ុងចំនួន៣គ្រឿង ដឹកស៊ុតមាន់ជាង១២មុឺនគ្រាប់ ត្រូវបានក្រុម អន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់បាន ដោយឈ្មួញនាំចូលមកពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាត ។ ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកស៊ុតមាន់គ្មានច្បាប់នេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៤ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ ខណៈ​មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ ខណៈ​មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ... Read More »

ខឹងគុំកួនតាំងពីខែមករា តាមសម្លាប់ប្អូនថ្លៃរហូតដល់ខែឧសភា ទីបំផុតជាប់ខ្នោះសមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​ជន​ដៃដល់​កាប់​បណ្ដាល​ឱ្យស្លាប់ បង្កការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០​និង​៤០ នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២​ខែ ឧសភា​ឆ្នាំ ២០២៥ នៅ​ចំណុច​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលរលប្អៀរ ខណៈ​ដែល​ជនរងគ្រោះកំពុង​តែ​ដេក​លង់លក់​នៅ​លើ​ផ្ទះ​របស់​ខ្លួន។ សមត្ថកិច្ច​ដែល​បាន​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​បាន ឱ្យ​ដឹង​ថា​ ... Read More »

បេីកឆាកថ្ងៃដំបូង​ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា​នៅប្រទេសជប៉ុន ឆ្នាំ២០២៥​ ទាក់ទាញភ្ញៀវជាតិ​ និងអន្តរជាតិប្រមាណជាង​ ៥ម៉ឺននាក់​

តូក្យូ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅបរិវេណឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ។ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា បើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ​២០២៥

ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ​២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ... Read More »

បុរសម្នាក់បើករថយន្ដលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្ដCRV បណ្ដាលឲ្យបាក់កង់ត្រង់ផ្លូវបំបែកជាបួន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដឡិចសុីស៤៧០ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុក រថយន្ដCRV ចំពីចំហៀងកង់ក្រោយបណ្ដាលឲ្យបាក់កង់រងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣(ព្រះអង្គអេង) កែងនឹងផ្លូវលេខ៩៤ ក្នុងសង្កាត់វត្តភ្នំ ... Read More »

ស្វែងយល់ថា ៖ មូលហេតុដែលបណ្តាលអោយលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត!

ភ្នំពេញ ៖ មូលហេតុដែលបណ្តាលអោយលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត! (Persistent Pulmonary Hypertension of the Newborn or Persistent Fetal Circulation) ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច ... Read More »

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភាតាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៤៥%

ភ្នំពេញ ៖ បើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភាតាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ ... Read More »

លោក ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ចូលរួមពិធី «ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥»

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី៣ ឧសភា ២០២៥, លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ... Read More »

សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីអ្វីល្អៗ ដែលខ្មែរមាន ឱ្យគេបានស្គាល់

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យចូលរួមផ្សព្វផ្សាយពីអ្វីល្អៗ ដែលខ្មែរមាន ឱ្យគេបានស្គាល់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី ... Read More »

សម្តេចធិបតី អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។ ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋប្រឆាំងនឹងសមត្ថកិច្ច គឺជាព័ត៌មានចាស់

ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋប្រឆាំងនឹងសមត្ថកិច្ច ដែលត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមនាពេលថ្មីៗនេះ គឺជាព័ត៌មានចាស់ដែលបានកើតឡើងតាំងពីឆ្នាំ 2020 មកម្ល៉េះ ហើយដែលបញ្ហានេះ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរហើយ។ នៅក្នុងពិធីសំណេះសំណាល ... Read More »

រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន ៖ ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីព

ភ្នំពេញ ៖ រដ្ឋមន្រ្តីនៃក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីពនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ទាំងអស់របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីហើយមួយវិញទៀតជំនួបនេះក៏ជាការបន្តថែរក្សាបាននូវកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧​

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀលថ្ងៃទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ខួបទី៣២ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ ” ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំយកអាជីពទៅគាបគេស៊ី ដែលនាំឱ្យគេស្អប់ និងលែងទុកចិត្តអ្នកសារព័ត៌មាន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តអ្នកសារព័ត៌មានផ្សាយពីការកង្វះខាតនៃការអនុវត្តតួនាទីរបស់រដ្ឋាភិបាល ។  សម្តេចធិបតី  ហ៊ុន ម៉ាណែត រំលឹកថា ៖ កុំយកអាជីពទៅគាបគេស៊ី ... Read More »

សម្ដេចបវរធិបតី ៖ ហេតុអ្វីបានជាការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែចាំបាច់?

ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាបច្ចេកវិទ្យាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែ អ្នកដែលប្រើបច្ចេកវិទ្យាទាំងនោះគឺជាមនុស្ស អាស្រ័យហេតុនេះហើយតម្រូវឲ្យយើងត្រូវប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌។ នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ... Read More »

លោកស្រី កែ សួនសុភី ស សុខា បានឧបត្ថម្ភថវិកាចំនួន ៣១,៨០០ដុល្លារ សម្រាប់ការព្យាបាលកញ្ញាព្រិន្ទបាលឯក សាត រក្សា មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោកស្រី កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានឧបត្ថម្ភថវិកាចំនួន ៣១,៨០០ដុល្លារ សម្រាប់ការព្យាបាលកញ្ញាព្រិន្ទបាលឯក  សាត រក្សា មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមា ... Read More »

ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានទទួលមរណភាព វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានទទួលមរណភាព វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់ជាអធិបតី ក្នុងពិធី”សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥” ហើយ !

ភ្នំពេញ ៖ នៅវេលាម៉ោង៤ នឹង២០នាទី ល្ងាចថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ ជាអធិបតី ... Read More »

អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៥ ០០០នាក់ ចូលរួមជួបជុំជាមួយសម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៥ ០០០នាក់ ចូលរួមជួបជុំជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត ... Read More »

នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉សណែត បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ម្យ៉ាងវិញទៀត អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបង្កើនទំនុកចិត្ដកាន់តែខ្លាំងពីពលរដ្ឋមកលើសារព័ត៌មាន។ នេះបើតាមសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ ... Read More »