ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ចូលចិត្តកីឡាវាយកូនហ្គោល ដើម្បីសុខភាព ។ ទោះមមាញឹកនឹងការងារប្រទេសជាតិ ក៏សម្តេចឆ្លៀតសល់ពេលបន្តិចបន្ទួច លេងកីឡា ទើបធ្វើឱ្យសម្តេចតេជោ មានសុខភាពរឹងមាំ ... Read More »
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ សម្រេចឱ្យដកហូតតួនាទីលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប និងបន្ថយឋានន្តរស័ក្តិចំនួន២ថ្នាក់ដាក់ទណ្ឌកម្មខាងវិន័យកម្រិតទី១ ចំពោះ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ លោក នាយរងផ្នែកអន្តោប្រវេសន៍ និងលោក នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ ក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ភារកិច្ចជូន អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តវិន័យលើមន្ត្រីនគរបាលចំនួន ៤រូប នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកសារដដែលនោះ បានញ្ជាក់ថា ក្រសួងមហាផ្ទៃ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី, មានអ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ... Read More »
លោកបណ្ឌិត ទូច សុឃៈ រំលឹកពីជីវិតម្តាយព្រះរស់ ដែលហែលឆ្លងកាត់គ្រប់រសជាតិ ដើម្បីតែកូនទទួលបានពុទ្ធិ !
ភ្នំពេញ ៖ ទូលផងរែកផងកណ្ដៀតផង ថ្ងៃយប់ភ្លៀងខ្យល់ ទាំងឈឺទាំងទាំងសរសៃរខ្ចី និងរលូតទាំងកូនក្នុងផ្ទៃ 😢 «លក់សព្វយ៉ាង បបរ បាញ់ឆែវ នំគ្រក់ នំបញ្ចុក នំកូ ចេកចៀន ចេកកាលុក ... Read More »
លោកអភិសន្ដិបណ្ឌិត ស សុខា និងលោកស្រី អញ្ជេីញជាអធិបតីក្នុងព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា
ខេត្តកែប ៖ នៅព្រឹកថ្ងៃសោរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ... Read More »
អភិបាលខេត្តកណ្ដាល ស្នើដល់មន្ទីរព័ត៌មានខេត្ត និងមន្ទីរពាក់ព័ន្ធ សូមផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋតុបតែងលម្អ និងសម្អាតបរិស្ថាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីសេរីសួស្ដីក្នុងឆ្នាំថ្មី
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត ... Read More »
ប្រលោមលោកប្រចាំថ្ងៃសៅរ៍ រឿង ព្រានប្រាក់អន្ទាក់ឧកញ៉ា(តពីថ្ងៃសៅរ៍មុន)
តរុណី បានចាកចេញទៅផុត ប៉ុន្តែបានបន្សល់ទុកនៅស្នាមញញឹមជាប់នឹងកែវភ្នែករបស់វិសាល។ វិសាលតាមសម្លឹងមើលប្អូនស្រីជាទួតមួយរហូតរថយន្តរបស់នាងចាកផុតពីកន្ទុយភ្នែក ។ អារម្មណ៍ដែលកំពុងស្មុគស្មាញនិងការនិរាសព្រាត់ប្រាស់ស្នេហ៍វ័យដំបូងរបស់គេ ធ្វើឲ្យវិសាល ហាក់ទទួលបានអារម្មណ៍ធូរស្រាលខ្លះៗ តាមរយៈការផ្ដល់ភាពញញឹមរបស់វតី។ ថ្វីបើរូបគេបានជួបវតី និងឪពុកធំជាអ្នកមានកំពូលជាលើកទី ២ បន្ទាប់ពីលើកទី ១បានជួបគ្រាដំបូងក្នុងពេលខ្លួនគេកំពុងជិះម៉ូតូក្នុងអារម្មណ៍រវើរវាយបម្រុងមានគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវ ... Read More »
បុរស ២នាក់បានស្លាប់ ក្រោយបុកប៉ះគ្នា ម៉ូតូនិងម៉ូតូ នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកកំណត់ផ្លូវជាតិលេខ៤ ក្នុងក្រុងព្រះសីហនុបណ្ដាលឲ្យបុរស២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុនៅវេលារំលងអាធ្រាត។ សមត្ថកិច្ចមានការកត់សម្គាល់ថា មួយរយៈចុង ក្រោយនេះករណីគ្រោះ ថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឱ្យដឹងថា នៅវេលាម៉ោងជាង ១ រំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខរោងចក្រញ៉ូវស្តា ... Read More »
អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា! សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរៀបចំដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់ភូមិភាគឦសាន
ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែមីនា ឆ្នាំ២០២៥នេះ អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា! ថ្ងៃនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានរៀបចំដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃជូនមន្ត្រីរាជការនារី ... Read More »
សមរាត្រីរដូវប្រាំងលើទឹកដីអង្គរ នឹងកើតឡើងនៅចន្លោះថ្ងៃ ២០-២២ មីនា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ សមរាត្រី ឬហៅថា Equinox តែងកើតមាន២ដងក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នោះ គឺនៅក្នុងខែមីនា ហៅថាសមរាត្រីរដូវប្រាំង និងខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា។ ក្នុងខែមីនា ព្រឹត្តិការណ៍ ... Read More »
សម្តេច ម៉ែន សំអន អនុញ្ញាតប្រតិភូនារីក្រសួងបរិស្ថាន ចូលជួបសម្តែងការគួសម និងជូនពរក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥
ភ្នំពេញ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអនុញ្ញាតឲ្យ លោកស្រី ជា សុផាកន្នី ភរិយាបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ... Read More »
លោកស្រី ចម និម្មល លើកទឹកចិត្តដល់បុរស និងស្ត្រីឱ្យមានការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសាធារណៈ
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែន មូន រីវ៉ឺសាយ រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ... Read More »
សម្តេចធិបតី ៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីមនុស្សធម៌
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ខ្ញុំបានតាមដានមួយរយៈនូវសកម្មភាពរបស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈនិងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។ ... Read More »
៨មីនា៖ មកដឹងពីចំនួនស្ដ្រីកាន់តំណែងក្រុមប្រឹក្សា និងគណៈអភិបាល ក្នុងឆ្នាំ២០២៥!
ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២៥នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមាសភាពក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនសរុប ៤.២១៣ រូប ក្នុងនោះរួមមាន ក្រុមប្រឹក្សារាជធានី ខេត្ត ... Read More »
អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៊ាំ ស៊ីងហ៊ !
ភ្នំពេញ៖ រថយន្ត Ford សេរីថ្មី ចំនួន០៥គ្រឿង ត្រូវបានលោកឧកញ៉ា យ៊ាំ ស៊ីងហ៊ ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ... Read More »
🔥អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងកំពង់ចាម អស់ចំនួន ១៧ខ្នង ទាំងកណ្ដាលអធ្រាត្រ(មានវីដេអូ)
ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកម្លាំងចម្រុះចុះជួយអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យចុះបាញ់ពន្លត់ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងកំពង់ចាម រងការខូចខាតអស់ចំនួន ១៧ខ្នង ។ ករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងកំពង់ចាម អស់ចំនួន ១៧ខ្នងនេះ បានកេីតឡេីងនៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ... Read More »
រស់ក្នុងសង្គមនិងគេដែរ ម្ដេចក៏ហួសហេតុខ្លាំងម្ល៉េះ! បុរសពីរនាក់ យកទុយយោទឹក និងបំពងពន្លត់អគ្គិភ័យ បាញ់ផ្សែង និងទឹកដាក់អាជីវករលក់ដូរក្បែរ ផ្អើលអាជ្ញាធរខណ្ឌកំបូល ចុះទៅអន្តរគមន៍
ភ្នំពេញ៖ យោងតាមវីដេអូឃ្លឹបមួយបានបង្ហោះនៅលើបណ្ដញសង្គមហ្វេសប៊ុកបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌកំបូល ចុះទៅអន្តរគមន៍ភ្លាមៗ ខណៈបុរសពីរនាក់ បានធ្វើទង្វើមិនសមរម្យយកទុយយោទឹក និងបំពង់ពន្លត់អគ្គិភ័យ បាញ់ផ្សែង និងទឹក ដាក់អាជីវករលក់ដូរក្បែរបង្កការផ្អើលតែម្តង។ បើតាមប្រភពព័ត៌មានពីក្រុមការងារនៃរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានឱ្យដឹងថា ... Read More »
កោងកាងចំនួន ១០០០ដើម ត្រូវ បានដាំក្នុងឱកាសអបអរទិវាអន្តរជាតិនារី ៨មីនា ១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» បានឆ្លុះបញ្ចាំងពីតួនាទីរបស់នារីកម្ពុជា
ខេត្តកែប ៖ ដើម្បីបង្ហាញពីសាមគ្គីភាព និងគុណតម្លៃស្រ្តីក្នុងបុព្វហេតុបរិស្ថាន និងសង្គម ដែលរឹងមាំ និងមានភាពធន់បៀបដូចដើមកោងកាង សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមគ្នាដាំកោងកាង អបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤។ ការពង្រីកភាពបៃតង តាមរយៈការដាំដើមកោងកាង ... Read More »
យុវជនម្នាក់បេីករថយន្តទំនេីបបង្កការរំខាននិងភ្ញាក់ផ្អេីលនៅក្នុងព្រលានយន្តហោះវាលបែកចានក្រុងបាត់ដំបង ត្រូវបាននាំមកសាកសួរនិងអនុវត្តតាមច្បាប់
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា យុវជនម្នាក់ដែលជិះរថយន្តម៉ាកMG7 ស៊េរីឆ្នាំ2025 ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជាSB.14.02 បេីកបរបង្កការភ្ញាក់ផ្អេីលរំខានដល់ប្រជាពលរដ្ឋកំពុងដេីរហាត់ប្រាណនៅបរិវេណព្រលានយន្តហោះវាលបែកចានក្រុងបាត់ដំបងកាលពីថ្ងៃទី០៥ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១៨និង០៥នាទីល្ងាច ហេីយត្រូវបានគេថតបង្ហោះក្នុងបណ្តាញសង្គមនោះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ ... Read More »
ទីភ្នាក់ងារហិរញ្ញវត្ថុប្រទេសអូស្ត្រាលី នឹងជួយផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចរបស់ខ្លួនដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Charith Amarasinghe ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា, ឡាវ, ថៃ និងវៀតណាមនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា កាលពីរសៀលថ្ងៃទី៧ ... Read More »
មនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញនេះ!
ភ្នំពេញ៖ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យបងប្អូនគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ ... Read More »
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ និងកណ្តាល អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ ... Read More »
លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤
ភ្នំពេញ៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀង ... Read More »
រន្ធត់ណាស់.! បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តបណ្តាលឲ្យដួល ត្រូវរថយន្តកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ ៖ បុរសម្នាក់វ័យ៦០ឆ្នាំ បានជិះម៉ូតូទាក់ដៃចង្កូតជាមួយនិងរថយន្តបណ្ដាលឲ្យដួលនិងត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីរវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយ៣០ម៉ែត្រ ចោមចៅ២ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះសៀក អៀង ... Read More »
លោក ប៉ែន បូណា៖ ស្ត្រីខ្មែរកាន់តែលេចធ្លោក្នុងសង្គម និងដើរតួនាទីកាន់តែសំខាន់ក្នុងគ្រប់វិស័យ
ភ្នំពេញ÷លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចូលរួមអបអរសាទរក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា និងចូលរួមលើកស្ទួយ «សិទ្ធិ សមភាព និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប»។ លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន ... Read More »
ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យបងប្អូននារីត្រូវបន្ដពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអភិវឌ្ឍន៏ការងារសេដ្ឋកិច្ច ព្រោះនារីជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យបងប្អូននារីត្រូវបន្ដពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអភិវឌ្ឍន៏ការងារសេដ្ឋកិច្ច ព្រោះនារី ជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម ។ ឯកឧត្ដមបានស្នើបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញក្នុងន័យចូលរូមអបអរសាទរទិវាអន្តរជាតិនារី៨មិនា ឆ្នាំ២០២៥សិទ្ធសមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប ជាប្រធានបទដែលបានលើកឡើងក្នុងទិវាអន្តរជាតិនារី៨មីនាខួប១១៤ ... Read More »
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ម៉ូតូ ចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នារសៀល ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នេះ លោក មែ ស៊ីថន បាននាំយកម៉ូតូ Honda Wave ចំនួន ២២គ្រឿង ... Read More »
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង÷ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ ជាមួយប្រជាកសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ... Read More »
កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ
ខេត្តកំពង់ធំ÷ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ ... Read More »
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងមហាប្រាសាទ ព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុង ពិធីបញ្ចុះបឋម សិលាកសាងមហាប្រាសាទ ព្រះធម្មចេតិយទី២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច