ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ អញ្ជើញថ្នាក់ដឹកនាំចំនួន ០៣រូប ដែលមានជំនាញផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ «អភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ»

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ មានកិត្តិយសដោយទទួលបាននូវការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំចំនួន ០៣រូប ដែលមានជំនាញផ្នែកផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដើម្បីចូលរួមចែករំលែកក្នុងវគ្គបណ្តុះបណ្តាលស្តីពី «អភិវឌ្ឍសមត្ថភាពជំនាញផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ» ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ និងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។  វាគ្មិនកិត្តិយសទាំង ០៣រូប នោះរួមមាន៖ ... Read More »

ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ ៖ ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។ ខ្សែផ្លូវនេះតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖ ១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវ ... Read More »

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៨៨,៤៥% គ្រោងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ

ខេត្តកោះកុង៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ... Read More »

ក្រសួងអប់រំ៖ គ្រឹះស្ថានសិក្សាជាង៨ពាន់អនុវត្តបានពេញលេញពីសុវត្តិភាពចំណីអាហារតាមសាលារៀន

ភ្នំពេញ ៖ គ្រឹះស្ថានសិក្សាចំនួន៨ ៥៥៩ ស្មើនឹង៨៩ភាគរយបាន អនុវត្តពេញលេញ ស្តីពីការលើកកម្ពស់សុវត្ថិភាព និងអាហារ ប្រកបដោយសុខភាពតាមសាលារៀន។នេះបើតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង ទិសដៅឆ្នាំសិក្សា២០២៤-២០២៥។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ... Read More »

លោកស្រី ប៉ែន សុមេធា រដ្ឋលេខាធិការនិងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៥៨ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

ភ្នំពេញ៖ នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ប៉ែន សុមេធា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ EIA មិនមែនជាអង្គភាពរកប្រាក់ តែជាអង្គភាពអនុវត្តច្បាប់ និងទទួលខុសត្រូវខ្ពស់ចំពោះសុខភាពបរិស្ថាន និងប្រជាជនកម្ពុជា

ភ្នំពេញ ៖ «EIA មិនមែនជាអង្គភាពធ្វើអាជីវកម្ម រកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជា» នេះជាប្រសាសន៍របស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញបើក ... Read More »

អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ទទួលបដិសណ្ឋារកិច្ច អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប លោក NarutSoontarodom  ចូលសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត ... Read More »

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១​ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១ ... Read More »

យើងចូលរួមគិតអំពីការពង្រឹងច្បាប់ចរាចរណ៍

ភ្នំពេញ ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបំផុតកើតឡើងដោយកត្តាមនុស្ស ដូច្នេះជម្រើសមានតែមួយគត់គឺត្រូវពង្រឹងការអនុវត្តន៍ច្បាប់អោយមានប្រសិទ្ធភាព។ ដើម្បីជៀសវាងការចោទប្រកាន់ និងបង្ហាញអំពីការអនុវត្តន៍ច្បាប់ដោយតម្លាភាព និងកាន់តែមានប្រសិទ្ធភាពខ្ញុំសូមចូលរួមគំនិតដូចតទៅនេះ ១-ការផាកពិន័យ  គ្មានអ្វីត្រូវអោយលើសពីការផាកពិន័យឡើយដើម្បីបង្ខំអោយមនុស្សត្រូវតែខំគោរពច្បាប់។ ២-ប្រសិទ្ធភាពក្នុងការផាកពិន័យ ដើម្បីអោយការផាកពិន័យមានប្រសិទ្ធភាពនោះគឺចំបាច់ក្នុងពេលនេះ ត្រូវតែមានអ្នកសង្កេតការណ៍ គ្រប់ចំណុចត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយមានតួអង្គសំខាន់ៗគឺមន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយ។ ... Read More »

លោកមេធាវី សាំង វណ្ណៈ ៖ សម្ពោធបើកការិយាល័យសាខាមេធាវីនៅខេត្តរតនគិរី ដើម្បីបង្ខិតសេវាច្បាប់ដល់មូលដ្ឋាន

ខេត្តរតនគិរី ៖ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ សម្ពោធក្រុមមេធាវីស្លាបប៉ាកាយុត្តិធម៌ (សាខាខេត្តរតនគិរី) ! លោកថា , សម្ពោធបើកការិយាល័យសាខាមេធាវីនៅខេត្តរតនគិរី ដើម្បីបង្ខិតសេវាច្បាប់ដល់មូលដ្ឋាន។  សូមបញ្ជាក់ថា ... Read More »

កម្លាំងនគរបាលខណ្ឌ៧មករា បន្តសហការដាក់គោល ដៅត្រួតពិនិត្យជាតិស្រវឹង រកឃើញយានយន្តល្មើសចំនួន២១គ្រឿង

ភ្នំពេញ៖ យានយន្តល្មើសជាតិស្រវឹងចំនួន២១គ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាសហការឃាត់រក្សាទុកនៅអធិការដ្ឋានខណ្ឌ និងយល់ព្រមសហការបង់ផាកពិន័យតាមច្បាប់នៅគោលដៅ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បានឲ្យដឹងនៅថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖ ដោយអនុវត្តតាមបទ បញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ ឯក ... Read More »

ឯកឧត្តម អ៊ូច ភា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ... Read More »

លោកអភិសន្តិបណ្ឌិត និងឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់!

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ ... Read More »

រកឃើញយានយន្តល្មើសចំនួន ៣២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

លោក ហួត ហាក់ អញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា នៅទីក្រុងចឹងចូវ ខេត្តហឺណាន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Zhang Min អភិបាលរងខេត្តហឺណាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និសីទផ្សព្វផ្សាយ ស្តីពីទេសចរណ៍ និងវប្បធម៌ ... Read More »

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ចាប់ផ្ដើម ស៊ើបអង្កេតស្រាវជ្រាវ គ្រប់រោងចក្រទាំងអស់ តើមានបុគ្គលណាយកឈ្មោះលោកទៅប្រើ នឹងរំខានដល់អ្នកវិនិយោគ ! (មានវីដេអូ)

ខេត្តកំពង់ស្ពឺ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅក្នុងការដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព បានលើកឡើងថា ៖ ខ្ញុំចាប់ផ្ដើម ស៊ើបអង្កេតស្រាវជ្រាវ គ្រប់រោងចក្រទាំងអស់ តើមានបុគ្គលណាយកឈ្មោះលោកទៅប្រើ នឹងរំខានដល់អ្នកវិនិយោគ ... Read More »

សិក្ខា​សាលា​ពិគ្រោះយោបល់ ស្តីពី ការវាយតម្លៃនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ​ (ILO) ​បាន​រៀបចំ​សិក្ខា​សាលា​ពិគ្រោះយោបល់ស្តីពីការវាយតម្លៃនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥​ នៅសណ្ឋាគារ​ កាំបូឌីយ៉ាណា​ រាជធានី​ភ្នំពេញ នាថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៥ ​​ក្រោមអធិបតីភាពលោកជំទាវ ... Read More »

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ព្រឹកថ្ងៃទី២ នៃសន្និបាតអប់រំឆ្នាំ២០២៥៖ វេទិកាពិភាក្សាទី២ ក្រោមប្រធានបទ “ការកែទម្រង់សាលារៀន”

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានអញ្ជើញ ដឹកនាំវេទិកាពិភាក្សាទី២ ... Read More »

ជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរ ត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យអន្តរការណ៍

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ ជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរ ត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបា​នកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធីដោយពាក់ព័ន្ធករណីរក្សាឧបករណ៍សម្រាប់ឆ្កិះសោរ​ ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ។  ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹកថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៥ នៅក្នុងផ្ទះជួល ស្ថិតនៅ ... Read More »

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅទី៣ចុះរដ្ឋបាលឃាត់ខ្លួនជនសង្ស័យ១៧នាក់ម៉ូតូ៥គ្រឿង

ភ្នំពេញ៖​ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះធ្វេីការរដ្ឋបាលតាមបន្ទប់ជួលឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់និងម៉ូតូ៥គ្រឿងនាំយកទៅធ្វេីការសាកសួរនិងតេស្ដរកសារធាតុញៀន។   ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ នៅតាមបន្ទប់ជួលភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។  តាមសមត្ថកិច្ចបានឲ្យដឹងថា​ ដោយមានការណែនាំពីលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ ... Read More »

កម្ពុជា ត្រៀមខ្លួនរួចជាស្រេចធ្វើម្ចាស់ផ្ទះសម្រាប់លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥

ភ្នំពេញ÷ នាព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥នៅទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបើកកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយកិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីថ្នាក់ ដឹកនាំតាមបណ្តាក្រសួងពាក់ព័ន្ធនានានិងកម្លាំង ប្រដាប់អាវុធទាំង៣ ដើម្បីពិភាក្សាពង្រាងកម្មវិធីក្នុងការរៀបចំពិធីធ្វើ ... Read More »

កងពលធំអន្តរាគមន៍លេខ២នឹងដំណើរការបាញ់គ្រាប់ពិតដើម្បីត្រួតពិនិត្យលទ្ធផលរបស់សិក្ខាកាមពលទាហានហ្វឹកហ្វឺន នៅទីលានបាញ់គ្រាប់ពិតភ្នំខ្យង

ខេត្តសៀមរាប ៖ កងពលធំអន្តរាគមន៍លេខ២នឹងដំណើរការបាញ់គ្រាប់ពិតដើម្បីត្រួតពិនិត្យលទ្ធផលរបស់សិក្ខាកាមពលទាហានហ្វឹកហ្វឺន នៅទីលានបាញ់គ្រាប់ពិតភ្នំខ្យង ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។  រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានបាញ់គ្រាប់ពិតភ្នំខ្យង ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ... Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់អំពីមូលហេតុនៃការផ្ទុះអាវុធនៅខេត្តកំពង់ចាម

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖ ១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទុះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ... Read More »

បុរស​ម្នាក់​មាន​ជម្លោះ​ជាមួយ​សង្សារ​របស់​ខ្លួន​ត្រូវ​នារី​ជា​សង្សារ​ ទាញ​កាំបិត​កាប់​រងរបួស

ភ្នំពេញ ៖ បុរសម្នាក់មានជម្លោះជាមួយនឹងសង្សាររបស់ខ្លួន នៅក្នុងបន្ទប់ជួលក៏ត្រូវនារីជាសង្សារទាញកាំបិតកាប់បណ្ដាលឲ្យរងរបួសហូរឈាម​ ។  ​   ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ ថ្ងៃ​ទី​២៤ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ផ្លូវ ៤៤MC សង្កាត់ ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ... Read More »

លោកបណ្ឌិត សុខ ទូច ៖ ការនេសាទលៀសនៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦ បែប

ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ គេថារាវលៀសរកតែមួយក្រពះ តាមពិតគ្រាន់តែជាការនិយាយដោះសារទេ។ ការនេសាទលៀសនៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦គឺ៖ ១. គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ ... Read More »

ក្រុមក្មេងស្ទាវដេញកាប់គ្នាទៅកាប់ត្រូវស្រ្តីម្នាក់រងរបួសម្រាមដៃខាងឆ្វេង

ភ្នំពេញ៖ ស្ត្រីម្នាក់បើកទ្វារបន្ទប់មើលគេដេញកាប់គ្នា ត្រូវគេកាប់ចំម្រាមដៃបណ្តាលឲ្យរបួស ត្រូវបងប្អូននាំទៅមន្ទីរពេទ្យភ្លាមៗ ផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបជាមួយ តំណាងអង្គការ JICA និងអ្នកជំនាញការជប៉ុន

ភ្នំពេញ ៖ ទីស្តីការក្រសួងនាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតទទួលជួប Ms. MIURA YOSHIKO ... Read More »

អភិបាលខេត្តកំពង់ឆ្នាំង៖«កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តច្បាប់អោយបានតឹងរ៉ឹងចំពោះបទល្មើសនេសាទក្នុងទន្លេសាប និងបឹងទន្លេសាប»

ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត ថ្មីៗនេះ បានអំពាវនាវអោយអាជ្ញាធរស្រុកឃុំ មន្ទីរកសិកម្ម កម្លាំងរខ័ណ្ឌរដ្ឋបាលជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តច្បាប់អោយបានតឹងរ៉ឹង ... Read More »