ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 9, 2021

ក្មេងស្រីអាយុ១០ខែទាញកំសៀវទឹកក្តៅដួលរលាកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១០ខែម្នាក់បានស្លាប់ក្រោយពីរលាកទឹកក្តៅដែលទើបដាំពុះត្រូវមកលើ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង ១០នាទី ថ្ងៃទីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២១ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបាឲ្យដឹងថា ... Read More »

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩រកឃើញថ្មី ចំនួន៨២នាក់ និងជាសះស្បើយ១១៥នាក់ស្រី៥៨និងស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន៨២នាក់ អ្នកជាសះស្បើយ១១៥នាក់ស្រី៥៨និងស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ខែកក្កដា ... Read More »

រថយន្ត​ ព្រូស បុករថយន្ត ឡិចសុីស និងរុញបុកឡំប្រឺតា​ពីក្រោយទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​Toyota Prius មួយគ្រឿងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្ត LEXUS RX330 និងរុញទៅបុកឡំប្រឺតា​ពីក្រោយ​ ខណៈកំពុងឈប់ភ្លើងស្តុប​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។  ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលេីនេះ​បានកេីតឡេីងកាលពីវេលាម៉ោង​១០​ និង២០នាទីយប់​ ថ្ងៃទី៨​ ... Read More »

គណ:បញ្ជាការខណ្ឌមានជ័យចុះផ្អាកទីតាំងភោជនីយដ្ឋាន រិទ្ធ​ វិទូ ជាបណ្តោះអាសន្នក្រោយពីផ្គេីនមិនស្តាប់ការណែនាំ

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះផ្អាកភោជនីយដ្ឋាន​ គោដុត​ រិទ្ធ​ វិទូ​ មួយកន្លែងនៅតាមបណ្តោយបេតុង​ ចូលទៅទីលានចាក់សំរាមចាស់​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​  កាលពីវេលាម៉ោង៩យប់​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២១​ ក្រោយពីមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។  សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា​ ... Read More »

ស្ត្រីមានជំងឺកូវីដ-១៩ សម្រាលបានកូនស្រីដោយសុវត្តិភាពនៅមណ្ឌលព្យាបាល ហ៊ុន សែន ភូមិថ្មី

ខេត្តរតនគិរី៖ ស្ត្រីម្នាក់វិជ្ជមានជំងឺកូវីដ-១៩ សម្រាលបានកូនស្រីមួយដោយសុវត្ថិភាពទាំងម្តាយទាំងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ លោកវេជ្ជបណ្ឌិតជា សុខចិន្តា ដែលប្រចាំការព្យាបាលនៅមណ្ឌលព្យាបាលខាងលើបានឱ្យដឹងថា ស្ត្រីដែលឆ្លងទន្លេបានជោគជ័យនោះគឺបានយកសំណាកទៅពិនិត្យហើយរកឃើញវិជ្ជមានកូវីដ-១៩និងបានមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែនភូមិថ្មីនៅថ្ងៃទី១ខែកក្ដដាឆ្នាំ២០២១។ លោកបន្តថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនឱ្យដោយជោគជ័យនោះមានឈ្មោះយ៉ែម ... Read More »

ការបាត់ខ្លួនបុរសម្នាក់ជាប្រធានក្រុមតន្ត្រីសម័យ ជាករណីឃាតកម្ម សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ករណីបាត់ខ្លួនបុរសម្នាក់ ជាប្រធានក្រុមតន្ត្រីសម័យបានហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ នៃការបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ។ ប៉ុន្តែករណីនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយនោះទេ។  គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថា ជាប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន ... Read More »

កូរ៉េខាងជើងប្រឈមវិបត្តិស្បៀងអាហារ តម្លៃកាហ្វេមួយកញ្ចប់១០០ដុល្លារ

តម្លៃកាហ្វេមួយកញ្ចប់នៅក្នុងទឹកដីកូរ៉េខាងជើងគឺដល់ទៅ១០០ដុល្លារអាមេរិក ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នៃដំណាក់កាលវិបត្តិកង្វះស្បៀងអាហារ។ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា ស្ថានភាពកង្វះស្បៀងអាហារនៅក្នុងប្រទេសនេះ នឹងកាន់តែអាក្រក់ ហើយស្នើដល់ពលរដ្ឋត្រូវតែត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាកក្រក់បំផុតមិនធ្លាប់មានពីមុនមក។ សារព័ត៌មាន AFPបានដកស្រង់របាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មអន្តរជាតិ FAO ដែលបានបញ្ជាក់ថា ទិន្នផលកសិកម្មរបស់ប្រទេសកូរ៉េខាងជើងស្ថិតនៅក្នុងកម្រិតជិតមធ្យម ... Read More »

បារម្ភខ្លាចកូវីដ-១៩ ផ្ទុះឡើងខ្លាំងថៃមានគម្រោងអនុវត្តច្បាប់បម្រាមគោចរ ចំណែកទីក្រុងហូជីមិញវៀតណាមសម្រេចបិទខ្ទប់

នៅថ្ងៃទី ៨ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានប្រកាសពីគម្រោងអនុវត្តច្បាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩ ក្នុងពេលដែលមានករណីឆ្លងក្នុងប្រទេសនេះកើនឡើងខ្ពស់។ តាមគណៈកម្មការគ្រប់គ្រងជំងឺឆ្លងប្រទេសថៃ នៅថ្ងៃទី៨ខែកក្កដា បានប្រកាសថា ចំនួនអ្នកស្លាប់ក្នុងពេលមួយថ្ងៃក្នុងប្រទេសនេះកើនឡើងដល់ទៅ៧៥នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីករណីឆ្លងកូវីដ-១៩ដំបូងនៅដើមឆ្នាំ២០២០ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃកើនឡើងដល់ទៅ២៤៦២នាក់ហើយ។ ក្រៅពីនេះនៅមានអ្នកឆ្លងថ្មីជាង៧ពាន់នាក់ ... Read More »