ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 26, 2021

ក្រុមខ្លាំងនៅអាស៊ី ជប៉ុននិងកូរ៉េខាងត្បូងទទួលបានជ័យជម្នះដូចគ្នាក្នុងព្រឹត្តិការណ៍អូឡាំពិក

ការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកំពុងដំណើរការប្រកួតបាន២ប្រកួតហើយ។ ក្នុងនោះកាលពីថ្ងៃទី២៥ កក្កដាម្សិលមិញ ក្រុមម្ចាស់ផ្ទះជប៉ុន (U23) បានយកឈ្នះក្រុមម៉ិចស៊ីកូ(U23) ២ទល់១ ខណៈដែលក្រុមខ្លាំងកូរ៉េខាងត្បូង(U23)បានបំបាក់ក្រុមរ៉ូម៉ានី(U23) ៤ទល់០ ក្នុងការប្រកួតដំណាលគ្នានោះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះយុវជនជប៉ុនធ្វើបានល្អជាងក្រុមយុវជនម៉ិចស៊ីកូ ដោយបាននាំមុខក្រុមម៉ិចស៊ីកូ២គ្រាប់មុនក្នុងតង់ទី១ គឺនៅនាទីទី៦ ... Read More »

បើករថយន្តបោះពួយទៅបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អមនុស្សអត់រងគ្រោះ

ភ្នំពេញ៖ បុរសម្នាក់ត្រូវគេសង្ស័យថាស្រវឹងស្រាជោកជាំបានបើករថយន្តបោះពួយទៅបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូរួចផុតពីសេចក្ដីស្លាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមុខវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការណ៍នេះកើតឡើងគេបានឃើញបុរសម្នាក់នេះបើករថយន្តម៉ាកនីស្សាន់ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ... Read More »

ខេត្តស្វាយរៀងបន្តស្លាប់កើនឡើង៤នាក់ដដែលដោយរកឃើញថ្មីចំនួន១១៨នាក់ស្រី៧២នាក់ និងជាសះស្បើយ៧១នាក់ស្រី២៧នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់បន្តកើនឡើង៤នាក់ដដែលដោយរកឃើញថ្មីចំនួន១១៨នាក់ស្រី៧២នាក់ និងជាសះស្បើយ៧១នាក់ស្រី២៧នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤.៥២៨នាក់ស្រី២៥១៩នាក់, ជាសះស្បើយ ... Read More »

បើកបរខ្វះការប្រុងប្រយ័ត្ន!រថយន្ត២គ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបម៉ាកBMW បេីកលឿនមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនបានជ្រុលទៅបុកជាមួយរថយន្តទួរីសពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកBMW ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AS-2133 បេីកបរតាមបណ្តោយផ្លូវលេខ៣១០​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ... Read More »

យុវជន២នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ស្រាល

     ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចមហាវិថីព្រះនរោត្តម​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ ។     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកQ7 ... Read More »

រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ធំ ៖ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ ... Read More »