ព័ត៌មានទាន់ហេតុការណ៍៖
'

សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ ២០២៣

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ។ ដោយក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ... Read More »

កសិដ្ឋានចិញ្ចឹមក្តាមថ្មយកពងនិងសាច់លក្ខណៈទំនើបស្ថិតក្នុងភូមិ១ឃុំកំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បច្ចុប្បន្ននៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមក្តាមថ្មយកពង និងយកសាច់មួយកន្លែងដែលមានគុណភាពខ្ពស់តាមបែបលក្ខណៈទំនើប។ លោក ប៊ុន លីឡាយ អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្តាមបានឲ្យដឹងថាការចិញ្ចឹមក្តាមមានលក្ខណៈទំនើបដូចនេះ គឺក្តាមមានទិន្នផលខ្ពស់ មានគុណភាពនិងអនាម័យ កន្លែងចិញ្ចឹមគឺប្លែកពីគេដោយក្តាមនីមួយៗត្រូវដាក់ក្នុងប្រអប់ដាច់ដោយឡែកពីគ្នាដែលប្រៀបបានដូចទៅនឹងក្តាមរស់នៅក្នុងខុនដូខុ សពីក្តាមដែលចិញ្ចឹមនៅតាមស្រះផ្សេងៗ។ ចំពោះក្តាមដែលយកមកចិញ្ចឹមគឺជាក្តាមធំនៅក្នុងស្រុកប្រមូលទិញពីប្រជាពលរដ្ឋនេសាទបានយកមកដាក់នៅក្នុងកន្លែងចិញ្ចឹមបំប៉នចំណីឲ្យបានធំធាត់និងគ្រប់គ្រាន់ក្នុងមួយថ្ងៃពីរដងមុននឹងលក់ចេញទៅលើទីផ្សារ។ លោកបានបន្ថែមថាកន្លែងសម្រាប់ដាក់ក្តាមមានជាង ... Read More »

ក្រុមហ៊ុន CPF ត្រៀមជួយពាណិជ្ជករខ្មែរ ដើម្បីនាំយកទំនិញចូលមកកាន់ទីផ្សារប្រទេសថៃ

ទីក្រុងបាងកក ៖ តំណាងក្រុមហ៊ុន Chareon Pokphand Foods (CPF) Plc. បានអះអាងថា ក្រុមហ៊ុនលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការតម្រង់ទិស និងការគាំទ្របច្ចេកទេសជូនពាណិជ្ជករ និងធុរជនខ្មែរ ដែលមានបំណងនាំយកទំនិញប្រភេទម្ហូបអាហារ មកលក់ ... Read More »

ធនាគារពិភពលោកមើលឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញក្នុងកំណើន ៤,៨ភាគរយនៅក្នុង​ឆ្នាំ២០២២ប៉ុន្តែអាចនៅជួបឧបសគ្គច្រើនទៀត

ភ្នំពេញ ៖ របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២២នេះនិយាយ​ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អបន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើង​លើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់​កំណើន​ក្នុងរយៈពេលប៉ុន្មាននៅពេលខាងមុខ។ ​​នៅក្នុង​របាយការណ៍​របស់ធនាគារពិភពលោកបានសរសេរថាបច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ​២០២២ ព្យាករថា កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុង​ឆ្នាំ២០២២ ក្នុងនោះ​ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមាន​សន្ទុះ​កើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ ... Read More »

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន សាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់ ... Read More »

២ឆ្នាំទៀតពលរដ្ឋនៅក្រុងតាខ្មៅមានប្រព័ន្ធទឹកស្អាតបន្ថែម ដែលអាចផលិតទឹកបាន៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

ខេត្តកណ្ដាល ៖ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបាន៣ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃគ្រោងដំណើរការសាងសង់រយៈពេល២ឆ្នាំ ខណៈបច្ចុប្បន្នមន្ត្រីជំនាញ កម្ពុជា-ជប៉ុន បានចុះត្រួតពិនិត្យវឌ្ឍនភាពការ សាងសង់នេះ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៤ ខាងមុខ…។ ថ្លែងក្នុងដំណើរចុះពិនិត្យគម្រោងនៅថ្ងៃទី៧ ខែធ្នូលោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ... Read More »

លោក នេត្រ ភក្ត្រា ៖ ខ្លាភ្ញីថ្មកែវ ជាប្រភេទសត្វកម្រ និង ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ

ភ្នំពេញ ៖ ខ្លាភ្ញីថ្មកែវ (ឈ្មោះអង់គ្លេស Marbled Cat ឈ្មោះវិទ្យាសាស្រ្ត៖ Pardofelis marmorata)៖ ខ្លាភ្ញីថ្មកែវ ជាប្រភេទសត្វកម្រ និង ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិកាលពីខែមីនា ឆ្នាំ២០២២ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ... Read More »

អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិរៀបចំកម្មវិធីបូក សរុបលទ្ធផលការងារបណ្ដុះបណ្ដាលនិងបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២២មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ,អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិបានរៀបចំកម្មវិធីបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាល និងបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក គឹម រស្មី ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសនាបតីគេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

ប្រជាពលរដ្ឋនិងអាជីវករចាំមើលផ្លូវអាជ្ញាធរជំនាញពាក់ព័ន្ធមានវិធានការពេលណា ករណីលោកស្រី ងួន គីថារី ហៅស្រីនិច្ច ហ៊ានបើកផ្សារអត់ច្បាប់និងធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរនៅស្រុកបាធាយ

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ និង អាជីវករក្នុងមូលដ្ឋាន សូមសំណូមពរនិងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរជំនាញពាក់ព័ន្ធតើមានវិធាការចំពោះករណី លោកស្រី ងួន គីថារី ហៅស្រីនិច្ច ម្ចាស់ផ្សារសំបូរ (ហៅផ្សាររុងរឿង) ទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម ... Read More »

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតអបអរសាទរជូនចំពោះ ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វិក និងកីឡាករ-កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើលិខិតអបអរសាទរ ជូនចំពោះថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី : Love story 🥰😊 ជីវិតស្នេហា និងអាពាហ៍ពិពាហ៍

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាឧត្តមភរិយា លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ... Read More »

មនុស្ស០៥នាក់បានរងរបួសស្រាលខណៈម៉ូតូបីគ្រឿងបុកបន្តគ្នាពេញទំហឹង!

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ២០២២នេះគឺមានមនុស្សចំនួន០៥នាក់បានរងរបួសស្រាលករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០៣គ្រឿងបុកបន្តគ្នាពេញទំហឹងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវដងស្ទឹងសង្កែ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍ក្នុង  ស្ថិតក្នុងភូមិរំចេក០៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ក្នុងរបាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២មួយគ្រឿងពាក់ផ្លាកលេខ ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ៖ បេសកកម្មមិនបានចាប់ផ្តើម និងបញ្ចប់ដោយសារវត្តមានខ្ញុំទេ!

ទីក្រុងបាងកក ៖ ថ្លែងប្រាប់ថ្នាក់ដឹកនាំសមាគមធុរកិច្ចថៃ-កម្ពុជា (TCBC) លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគូសបញ្ជាក់ថា បេសកកម្មជំរុញការទូតសេដ្ឋកិច្ច មិនបានចាប់ផ្តើមជាមួយរូបលោក និងបញ្ចប់ដោយសារការចាកចេញរបស់លោកឡើយ គឺនៅតែឆ្ពោះទៅមុខជានិច្ចជាមួយផែនការថ្មីៗ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សូមបញ្ជាក់ថា, ... Read More »

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “គម្រោងនៃបច្ចេកវិទ្យា5G និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា”

ភ្នំពេញ៖ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Le Royal លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក W. Patrick ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ ចេញពីកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ ចេញពីកម្ពុជា ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។  អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៤

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ... Read More »

បុរសជនជាតិអូស្ត្រាលីម្នាក់ធ្លាក់ពីលើអគារហាត់ប្រាណជាន់ទី៣ស្លាប់ភ្លាមនៅក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប ៖ យោងតាមសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង ៣០នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានហេតុការណ៍មួយបានកើតឡើង ដោយបុរសជនជាតិអូស្ត្រាលីម្នាក់ បានធ្លាក់ពីលើជាន់ទី៣ នៃអគារហាត់ប្រាណអង្គរហ្វីតណេស ក្បែរស្ពានវត្តបូរណ៍ ស្ថិតនៅក្នុងភូមិតំបន់១ សង្កាត់ស្វាយដង្គំក្រុងសៀមរាប ... Read More »

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទ «គប់ស៊ុតដាក់ស្ដេច Charles» ជាលើកទីពីរ

បុរសវ័យ២០ឆ្នាំម្នាក់ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនបន្ទាប់ពីគប់ស៊ុតដាក់ស្តេច Charles។ កាលពីមួយខែមុននេះ ស្តេចដែលមានព្រះជន្ម ៧៤ព្រះវស្សា ក៏ត្រូវបានក្រុមបាតុករគប់ស៊ុតផងដែរ។ មួយខែបន្ទាប់ពីរងការវាយប្រហារដោយក្រុមបាតុករ ស្តេច Charles III បានក្លាយជាគោលដៅនៃការគប់ស៊ុតម្តងទៀត ខណៈពេលដែលព្រះអង្គជួបជាមួយសាធារណជននៅទីលាន St George’s Square ... Read More »

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានយកថវិកាចំនួន ១១.៦០៣ ដុល្លារអាមេរិក និង ៣.១០០.០០០រៀល ទៅប្រគល់ជូនអាជ្ញាធរមីនកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីបានយកថវិកាចំនួន ... Read More »

ម៉ាឡេស៊ី ៖ នាយករដ្ឋមន្ត្រីទើបតែបានប្រកាសបើកការស៊ើបអង្កេតលើអំពើពុករលួយ ស្រាប់តែទីស្នាក់ការក្រសួងហិរញ្ញវត្ថុត្រូវភ្លើងឆេះ

អគ្គិភ័យបានឆាបឆេះនៅក្នុងបន្ទប់កាកសំណល់នៃក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះបានសន្យាថានឹងលុបបំបាត់ការចោទប្រកាន់ពីអំពើពុករលួយដោយអ្នកកាន់តំណែងមុនរបស់ខ្លួន។ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពពន្លត់អគ្គិភ័យ Putrajaya ប៉ុស្តិ៍ទូរទស្សន៍ RT បានផ្សាយថា អគ្គិភ័យតូចមួយបានឆាបឆេះនៅវេលាម៉ោង២និង២៦ នាទីរសៀល (ម៉ោងក្នុងតំបន់)ថ្ងៃទី ៧ខែធ្នូ នៅក្នុងបន្ទប់កាកសំណល់នៃក្រសួងហិរញ្ញវត្ថុ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា មិនមានអ្នករងរបួសក្នុងឧបទ្ទវហេតុនោះទេ។ ភ្លើងក៏មិនរាលដាលដល់បន្ទប់ផ្សេងទៀតនោះដែរ ។ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​៧​ ខែធ្នូ​ កើតឡើង​៦​លើក​ ស្លាប់​និង​របួស​៩​នាក់​ !!!

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ចំនួន​ ២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ចំនួន​ ៤​នាក់​ ... Read More »

យានយន្ត​ល្មើស​ចំនួន​២៦១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​០៧​ ខែធ្នូ​នេះ!

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ បានឱ្យដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៤២​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣៣៤​គ្រឿង​ ម៉ូតូ​ចំនួន​ ៣០១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ នាំយក​គ្រឿង​អេឡិចត្រូនិក​(ថេប្លេត) ចំនួន ៨០គ្រឿង និងសម្ភារៈសិក្សា ជូនសិស្សានុសិស្សសាលាបឋមសិក្សានៅស្រុកបាធាយ និងស្រុកព្រៃឈរ

ខេត្ត​កំពង់ចាម ៖ គ្រឿង​អេឡិចត្រូនិក​(ថេប្លេត)ចំនួន ៨០គ្រឿង និងជាសម្ភារៈសិក្សាមួយចំនួន រួមមាន៖សៀវភៅសរសេរ, ប៉ិច, ខ្មៅដៃ, ជ័រលុប និងប្រដាប់ឃួងខ្មៅដៃ ត្រូវបាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ... Read More »

អភិបាលខេត្ត​កំពង់ស្ពឺ​ ៖​ ច្បាប់ថ្មី នឹងដាក់ជាកាតព្វកិច្ច ” អ្នកបើកបរយានយន្តទាំងឡាយ ត្រូវមានការបញ្ជាក់ពីសុខភាពថា គ្មានសារធាតុញៀនគ្រឿងញៀន “

ខេត្ត​កំពង់ស្ពឺ ​៖​ លោក​ វ៉ី​ សំណាង​ អភិបាល​ នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ ច្បាប់ថ្មី នឹងដាក់ជាកាតព្វកិច្ច ” អ្នកបើកបរយានយន្តទាំងឡាយ ... Read More »

ស្ដ្រីដែលរំលូតគភ៌ ស្លាប់ក្នុងផ្ទៃ ដោយស្នាដៃអ្នកគ្រូពេទ្យគ្មានជំនាញនៅគ្លីនិកដើមអង្គ្រង ពេលនេះស្ថានភាពគាត់បានធូរស្បើយបន្តិចហើយ !

ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖​ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្មារតីគោរពច្បាប់របស់អ្នកប្រើប្រាស់ផ្លូវនៅកម្ពុជា បានប្រែប្រួលជាវិជ្ជមានច្រើន

ភ្នំពេញ​៖​ នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់ អាជ្ញាធរ សមត្ថកិច្ច គ្រូពេទ្យផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា

ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តាំផ្ញើរដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ត្រូវដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា។  សូមបញ្ជាក់ថា, ... Read More »

នាយកបច្ចេកទេសជម្រើសជាតិចាកចេញពីតួនាទីក្រោយអាល្លឺម៉ង់ធ្លាក់ចេញពី World Cup 2022 ត្រឹមវគ្គចែកពូល

នាយកបច្ចេកទេសក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Oliver Bierhoff បានបញ្ចប់កិច្ចសន្យារបស់គាត់បន្ទាប់ពីការចាកចេញដំបូងរបស់ក្រុមអាល្លឺម៉ង់នៅ World Cup 2022 ត្រឹមវគ្គចែកពូល។ លោក Bierhoff វ័យ៥៤ឆ្នាំបានស៊ុតបញ្ចូលទីទាំង២គ្រាប់ ខណៈដែលអាល្លឺម៉ង់យកឈ្នះសាធារណរដ្ឋឆេក ២-« ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ ... Read More »

អត់ដឹងខ្លួនអីសោះ ! បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេហទំព័រ អនឡាញ ផ្សព្វផ្សាយ ជេរ ប្រមាថ បរិហារកេរ្ដិ៍ , លោកស្រី សេង វណ្ណនីកា គាត់ទ្រាំមិនបាន សម្រេចប្តឹងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកស្រី សេង វណ្ណនីកា គាត់អត់ដឹងខ្លួនអីសោះ ! មិនជាប់ពាក់ព័ន្ធ  (ហាងពេជ្រព្រីនស៍ដាយមេន) ។ ទីបំផុត ! ប្រមាណជាមួយសប្តាហ៍នេះ បែជាមាន បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ... Read More »

ក្រសួង​ទេសចរណ៍​៖​ សប្ដាហ៍ចុងខែវិច្ឆិកានិងដើមខែធ្នូ ទទួលបានភ្ញៀវទេសចរជាង៥៥ម៉ឺននាក់

ភ្នំពេញ៖​ យោងតាម​ការបញ្ជាក់​ពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃពុធទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៥៥៤,០៦២នាក់ ក្នុងនោះភ្ញៀវជាតិ៥១៥,៤០៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៨,៦៥៣នាក់។ តួលេខនេះមានកំណើន ... Read More »