ព័ត៌មានទាន់ហេតុការណ៍៖
'

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចេញសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹង សហគមន៍អន្តរជាតិពន្លឿនការស្វែងរកដំណោះស្រាយការទូត

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តកើនឡើង ដោយសេតវិមានបានព្រមានជាលើកដំបូងអំពីលទ្ធភាពនៃ “ការវាយប្រហារកាន់តែខ្លាំងជាងពេលណាៗទាំងអស់” ខណៈពេលដែលអ៊ីរ៉ង់ប្រកាសថាគ្មានការចរចា និងគំរាមកំហែងសងសឹកយោធានៅក្នុងតំបន់។ផ្ទុយពីសេចក្តីថ្លែងការណ៍ប្រឈមមុខដាក់គ្នាទាំងនេះ អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនកំពុងលើកកម្ពស់ជាបន្ទាន់នូវគំនិតផ្តួចផ្តើមការទូត ដែលបង្ហាញថាវិបត្តិនេះបានចូលដល់ដំណាក់កាលនៃសម្ពាធកាន់តែខ្លាំងឡើង និងការប្រណាំងប្រជែងដើម្បីស្វែងរកផ្លូវចេញ។ នៅថ្ងៃទី 25 ខែមីនា សេតវិមានបានព្រមានថា ប្រធានាធិបតី ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥

ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញជា អធិបតីភាព ចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ... Read More »

អភិបាលខេត្តកណ្តាល​ បញ្ជូនលិខិតសុំអន្តរាគមន៍ ករណី ពលរដ្ឋចំនួន ០៨ គ្រួសារ ប្តឹងគ្រួសារព្រះរាជអាជ្ញានិងចៅក្រម រឿងធ្វើរបងបិទផ្លូវ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ខេត្តកណ្តាល៖​ លោក គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តកណ្តាល កាលពី ថ្មី ៗកន្លងមកនេះ បាន  បញ្ជូនលិខិតសុំអន្តរាគមន៍របស់ឈ្មោះ ឡោ ពៅ និង ... Read More »

ជនសង្ស័យគ្រឿងញៀនចំនួន៥នាក់ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។   សមត្ថកិច្ចបន្តថា:នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ... Read More »

បង្ក្រាបវង់ជល់មាន់កណ្តាលព្រៃនៅស្រុកកោះធំ អ្នកលេងរត់បាតជើងសព្រាត ឃាត់ខ្លួនបាន៣នាក់ និងម៉ូតូ ៥គ្រឿង

ខេត្តកណ្តាល៖ ទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែងដែលលាក់ខ្លួនយ៉ាងកំបាំងនៅ ក្នុងព្រៃ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំចុះបង្ក្រាបរត់បាតជើងសព្រាត ដោយឃាត់ខ្លួនអ្នកលេងបាន៣ នាក់ និងដកហូតម៉ូតូ ៥គ្រឿង ព្រមទាំងមាន់ជល់ ២ ក្បាល កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ... Read More »

ដឹកនាំប្រតិភូក្រសួងព័ត៌មានជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥)នៃរដ្ឋសភា

ភ្នំពេញ ៖ ដឹកនាំប្រតិភូក្រសួងព័ត៌មានជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥)នៃរដ្ឋសភា ដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ រួមជាមួយអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា  រួមមាន លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤, ... Read More »

អ្នករិះគន់បច្ចេកវិទ្យាធំៗសាទរចំពោះ ‘ពេលវេលាថ្នាំជក់ដ៏ធំ’ នៅក្នុងសាលក្រមដ៏សំខាន់មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

អន្តរជាតិ ៖ សម្រាប់អ្នករិះគន់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Meta និង Google សាលក្រមថ្ងៃពុធនៅក្នុងសវនាការអំពីការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គមគឺពិតជាចំណាយពេលច្រើនឆ្នាំក្នុងការបង្កើត។ ឪពុកម្តាយ អ្នកជំនាញសុវត្ថិភាពកុមារ និងអ្នកតាក់តែងច្បាប់មួយចំនួនបាននិយាយថា ការរកឃើញការទទួលខុសត្រូវគឺជាពេលវេលានៃការទទួលខុសត្រូវដែលយឺតយ៉ាវជាយូរមកហើយ។ លោកស្រី Sarah Gardner នាយកប្រតិបត្តិនៃ ... Read More »

រថយន្តសាំយ៉ុងបេីកបុកគូទរថយន្តដឹកទឹកកកបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖​ រថយន្តសាំយ៉ុងមួយគ្រឿងបេីកលឿនហ្រ័ងមិនស៉ីក៏ជ្រុលបុករថយន្តដឹកទឹកកពីក្រោយបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២៦​ នៅតាមបណ្តោយផ្លូវចមចៅ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទឹកកកមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយវីថីចោមចៅ​ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខកំពង់ស្ពឺ​ 3B ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ សសង្កាត់វាលស្បូវ

ភ្នំពេញ÷កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ៤ ទីតាំង សរុប២២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានជនបរទេសស្នាក់នៅ ៥៧នាក់ (ស្រី្ត១៤ នាក់) មាន០៦សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី ... Read More »

តំណាងអយ្យការខេត្តមណ្ឌលគិរី ចោទប្រកាន់ជនជាតិវៀតណាម ២នាក់ ករណីបើកសង្វៀនជល់មាន់ខុស ច្បាប់

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទ ប្រកាន់ជនជាតិវៀតណាមចំនួន ២នាក់ជាផ្លូវការ ពាក់ ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត។ ប្រភពព័ត៌មានបន្តថា ... Read More »

សម្តេចធិបតី ៖ ខេត្តស្វាយរៀង ទៅអនាគតនឹងក្លាយជាតំបន់ដែលបណ្ដុំនូវរោងចក្រឧស្សាហកម្ម

ខេត្តស្វាយរៀង ៖ នេះជាការរំពឹងទុករបស់ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅក្រុងស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ សម្ដេចធិបតី ថា ហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងផ្លូវល្បឿនលឿន បាននិងកំពុងកសាងជាបន្តបន្ទាប់ ដែលបម្រើឱ្យការតភ្ជាប់ដ៏សំខាន់។ ... Read More »

នគរបាលខេត្តកណ្ដាលបំបែកសំណុំរឿងប្លន់ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់

ខេត្តកណ្តាល÷អនុវត្តតាបបទបញ្ជាលោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាលបានបង្ក្រាបជួនសង្ស័យ៦នាក់ករណីប្លន់។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ... Read More »

បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនមុខ សញ្ញា០១នាក់ នឹងដកហូតកាំភ្លើង AKមួយដើម

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី២៥ខែមីនានេះថា អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ លេីបញ្ហាបង្រ្កាបគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានដាក់បញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក និងមូលដ្ឋានដាច់ខាតលេីការអនុវត្ដគោល នយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដោយមានការចូលរួមពីមហាជន-ប្រជាពលរដ្ឋ គ្រប់ទិសទីក្នុងរួមចំណែកផ្ដល់ព័ត៌មានមកសមត្ថកិច្ចក្នុងការទប់ស្កាត់បង្រ្កាបបានទាន់ពេលវេលា ... Read More »

រថយន្តកុងតឺន័រមិនចាំស្លាកលេខបើកបុកជាមួយរថយន្តព្រូសបណ្តាលឲ្យរងរកាខូចខាត រួចបើករត់បាត់

ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រមិនចាំស្លាកលេខបើកបុកជាមួយរថយន្តព្រូសបណ្តាលឲ្យរងរកាខូចខាត រួចបើករត់បាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥៥ នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០០៦ នៅត្រង់ចំណុចស្តុប24 ម៉ោង នៅតាមបណ្តោយផ្លូវភ្នំពេញហា ណូយ កែងនិងផ្លូវសម្ដេចជា ... Read More »

បង្ក្រាបក្រុមចោរធាក់ប្លន់យកម៉ូតូ នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនឹង សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងករណី លួចមានស្ថានទម្ថន់ទោស (ធាក់យកម៉ូតូ)។ ប្រភពបានឲ្យដឹងថាករណីធ្លាក់ប្លន់ម៉ូតូមួយបានកើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៥ និង៤០ នាទីនៅចំណុចផ្លូកៅស៊ូភូមិស្វាយឧត្តម ... Read More »

ក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅកោះនរា នគរបាលឃាត់បាន១២នាក់ ពាក់ព័ន្ធវាយប្លន់ម៉ូតូនិងប្រើហិង្សានៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ដោយទទួលអនុវត្តតាមបទបញ្ជានិងមានការអនុញ្ញាតពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ... Read More »

នគរបាលស្រុកសាមគ្គីមុន្នីជ័យបង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា ២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី បានធ្វើការបង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា០២នាក់។ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងថា ករណីរក្សាទុកនិងជួញដូរនូវ សារធាតុញៀនខុសច្បាប់ ... Read More »

សរុបករណីលិចទូកនៅកោះដាច់៖ ស្លាប់មនុស្ស ៨នាក់ និង៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះ

ភ្នំពេញ៖ មនុស្ស៨នាក់ បានស្លាប់ និងមនុស្សចំនួន ៦ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះនៅក្នុងហេតុការណ៍ករណីលិចទូកកាលព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សាកសពដែលលិចចូលក្នុងទន្លេមេគង្គលើ រកឃើញ អស់ ហើយ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ ... Read More »

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធ ករណី:លួចមានស្ថានទម្ងន់ទោស ចូលលួច សម្ភារៈ ចេញ ពីអគារក្រុមហ៊ុនកាស៊ីណូវ័ងឈឹង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធ ករណី:លួចមានស្ថានទម្ងន់ទោស ចូលលួច សម្ភារៈ ចេញ ពីអគារក្រុមហ៊ុនកាស៊ីណូវ័ងឈឹង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមាន១ ឈ្មោះ ឃុត ចន្នី  អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងផ្លុង ... Read More »

ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា

ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិត នៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ... Read More »

ព័ត៌មានថ្មី៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិនិត្យសេចក្តីព្រាងច្បាប់ «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន ៣ ដែលក្នុងនោះក៏មានការពិនិត្យសំណើសុំបញ្ចូល «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ... Read More »

ACU បានកសាងសំណុំរឿង លោក ម៉ៅ សាន់សូនា ជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងជនសង្ស័យ៣នាក់ ទៀត ដែលជាប់សង្ស័យក្នុងអំពើរំលោភអំណាច និងសម្អាតប្រាក់

ភ្នំពេញ : ACU ចាប់អនុប្រធាន និងមន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង ព្រមទាំងមនុស្ស២នាក់ទៀត បញ្ជូនទៅតុលាការ ដែលល្បីល្បាញ ចាប់ឡានដឹកទំនិញមិនរើស តាំងពីទំនិញមានពន្ធ ទំនិញគ្មានពន្ធ គ្រឿងអេតចាយ ត្រី សាច់ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សេចក្តីអំពាវនាវក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និង tiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់,  មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ... Read More »

លួចកាត់ខ្សែភ្លើងនៅតែជាកង្វល់ពលរដ្ឋនៅមូលដ្ឋានដែលទាមទារឱ្យសមត្ថកិច្ចចាត់វិធានការស្រាវជ្រាវនិងបង្រ្កាបជាបន្តបន្ទាប់

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកសង្កបានឲ្យដឹងនៅថ្ងៃទី២៥ខែមីនានេះថាកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងចន្លោះ២០÷៣០ទីដល់វេលាម៉ោង ០៦÷៣០នាទី ឈានចូលថ្ងៃទី២៤ខែមីនា ឆ្នាំ ២០២៦ នៅចំ ណុច ក្រុមទី២២ ភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ... Read More »

ក្មេងអាយុ១៣ឆ្នាំសោះហ៊ានបង្ហោះម៉ូតូដើម្បីបង្ហាញភាពក្លាហានអួតឲ្យគេមើល,ទីបំផុតត្រូវនគរបាលឃាត់បាន

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្ដតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានចាត់កម្លាំងសមត្ថកិច្ចនគរបាលចុះសហការស្រាវជ្រាវនិងឈានទៅឃាត់ក្មេងទំនេីងម្នាក់ដែលធ្វេីសកម្មភាពជិះម៉ូតូបង្ហោះនៅតាមខ្នងទំនប់ប្រឡាយទឹក ស្ថិតក្នុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ ស្រុកគងពិសី ... Read More »

រុស្ស៊ីបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលជិត១០០០គ្រាប់ទៅលើអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង 

អន្ដរជាតិ៖ រុស្ស៊ីបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលជិត១០០០គ្រាប់ទៅលើអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីជាងបួនឆ្នាំមុន។ យោងតាម ABC Newsបានឱ្យដឹងថារុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលជិត ១០០០ គ្រាប់ទៅលើអ៊ុយក្រែន ដោយចាប់ផ្តើមពេញមួយយប់ និងបន្តរហូតដល់ថ្ងៃទី ២៤ ខែមីនា (ម៉ោងក្នុងស្រុក)។ នេះគឺជាចំនួនយន្តហោះគ្មានមនុស្សបើក ... Read More »

សូមប្រយ័ត្ន! ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ អាច ជួបរលក កម្ដៅ ដល់ ៤២អង្សា ចាប់ពីថ្ងៃទី២៦ មីនា ដល់ថ្ងៃទី៧ មេសា ខាងមុខ ! 

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងដោយឡែកពីគ្នា របស់មន្ទីរធនធានទឹក នៃខេត្តទាំង៥ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនានេះបញ្ជាក់ដូចគ្នាថា ៖ ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និង ព្រះវិហារ នឹងជួបប្រទះនូវកម្តៅហក់ឡើង ... Read More »

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ដកហូតបានថ្នាំជាង៤៤គីឡូក្រាម អាវុធខ្លី៤ដើម និងចាប់ខ្លួនមនុស្ស៥នាក់

ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន កែឆ្នៃ និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ដកហូតបានគ្រឿងញៀនជាង៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។ ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ... Read More »

Cristiano Ronaldo និងគូដណ្តឹងបង្ហាញទ្រព្យសម្បត្តិ 20 លានដុល្លារក្នុងរូបថតតែមួយសន្លឹក

អន្ដរជាតិ៖ ថ្មីៗនេះ Cristiano Ronaldo និងគូដណ្តឹង Georgina Rodriguez បានបង្ហាញទ្រព្យសម្បត្តិដ៏មហាសាលរបស់ពួកគេ ដោយគ្រាន់តែរូបថតមួយសន្លឹកបង្ហោះលើបណ្តាញសង្គម ដោយបង្ហាញពីវត្ថុប្រណីតមានតម្លៃជាង ២០លានដុល្លារអាមេរិក។ រូបថតដែលត្រូវបានបង្ហោះនៅលើ Instagram របស់ Rodriguez ... Read More »

រថយន្ត Nissan NAVARA បេីកលឿនពេកជ្រុលៅបុករថយន្តFORD RENGE ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាត

ភ្នំពេញ៖ ស្ត្រីម្នាក់បានបេីករថយន្ត Nissan NAVARA លឿនពេកបានជ្រុលទៅបុករថយន្តFORD RENGE ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងនិងម៉ូតូរងការខូចខាត តេសំណាងល្អដែលមិនមានមនុស្សរងរបួស ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រ ... Read More »