ភ្នំពេញ៖ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជារបស់យោធាថៃ មានសប្បុរសជនជាច្រើនបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ។ មន្ទីរសម្រាកព្យាបាល រ៉ូហ្សាណា បាននាំយកជាស្បៀងមួយចំនួនផ្ដល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ និងរដ្ឋបាលសាលាស្រុកកៀនស្វាយ ដើម្បីផ្តល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធសៀម។ បើតាមលោកវេជ្ជបណ្ឌិត ... Read More »
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »
ផ្តើមពីលួចទូរស័ព្ទ ធ្លាយជាមុខសញ្ញាប្រើប្រាស់ជួញដូរដកហូតវត្ថុតាង គ្រឿងញៀន៥កញ្ចប់ទម្ងន់ ៣៧,៨៦ក្រាម
ខេត្តកណ្តាល ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ នេះថា ជនសង្ស័យ ២នាក់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឈានទៅបង្ក្រាបនិងឃាត់ខ្លួនបានដោយផ្តើមពីលួចទូរសព្ទ ក៏បែកធ្លាយជា មុខសញ្ញា រក្សាទុកប្រើប្រាស់ជួញដូរ ដោយដកហូតវត្ថុតាងគ្រឿងញៀនចំនួន០៥កញ្ចប់ទម្ងន់សរុប ៣៧,៨៦ ក្រាម។ ករណីនេះកើតកាលពីវេលាម៉ោង០៥ទាបភ្លឺថ្ងៃ ទី១៥ខែធ្នូឆ្នាំ២០២៥ ... Read More »
អំណោយសប្បុរសជន ជាច្រើនមុខបន្ដនាំយកមកផ្ដល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួល អំណោយ ពីសប្បុរសជន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ គ្រឿបរិក្ខា និងថវិកា ដើម្បីបន្ដដឹកជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ... Read More »
ភ្ជួរដីចំការប៉ះត្រូវមីនតោនបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះត្រូវមីនតោនបណ្តាលឱ្យផ្ទុះឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ប៊ុន សំហឿន ភេទប្រុស ... Read More »
សមត្ថកិច្ចបង្ក្រាបទីតាំងអគារ១កន្លែងនៅស្រុកកែវសីមា រំដោះជនជាតិកូរ៉េម្នាក់ និងឃាត់ខ្លួន២៦នាក់ រួមទាំងសម្ភារបច្ចេកវិទ្យាជាច្រើន
ខេត្តមណ្ឌលគិរី ៖ មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថាយ៉ាងហោចណាស់ ជនជាតិកូរ៉េម្នាក់ត្រូវ សមត្ថកិច្ចខេត្តមណ្ឌលគិរី រំដោះចេញពីទីតាំងអគារមួយកន្លែងនៅស្រុកកែវសីមា ខណៈជនជាតិកូរ៉េ២៦នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ដើម្បីកសាងនិតិវិធី ដែលប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ... Read More »
ជនបរទេសម្នាក់លោតសម្លាប់ខ្លួនពីសណ្ឋាគារជាន់ទី ១៧ ដោយមិនដឹងមានវិបត្តិអ្វី
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីកមួយបន្ទាប់ពីមានជនបរទេសម្នាក់ បានសម្រេចចិត្តលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារមួយកន្លែង ពីជាន់ទី ១៧ ចុះមកក្រោម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ១រសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ចំណុចសណ្ឋាគារ អិច ... Read More »
ក្រុមហ៊ុន ByteDance របស់ចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាជំហាន ៗ ដើម្បីជៀសវាងការហាមឃាត់ TikTok ពីសហរដ្ឋអាមេរិក
ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលនឹងប្រគល់ការគ្រប់គ្រងប្រតិបត្តិការរបស់កម្មវិធី TikTok របស់សហរដ្ឋអាមេរិកដល់វិនិយោគិនអាមេរិក និងពិភពលោក ក្នុងជំហានដ៏ធំមួយឆ្ពោះទៅរកការជៀសវាងការហាមឃាត់របស់សហរដ្ឋអាមេរិក និងបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនឆ្នាំ។ កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីវីដេអូខ្លីដែលត្រូវបានប្រើប្រាស់ជាប្រចាំដោយជនជាតិអាមេរិកជាង 170 លាននាក់បន្ទាប់ពីការប្រយុទ្ធជាច្រើនឆ្នាំដែលបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ 2020 ... Read More »
កម្ពុជា-ចិន ប្តេជ្ញាពង្រឹងមិត្តភាពដែកថែប ឯកភាពលើកកម្ពស់សហគមន៍វាសនារួម និងពិភាក្សាអំពីជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលម្សិលមិញនេះបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ លោក ... Read More »
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថៃជារដ្ឋបំពានច្បាប់អន្តរជាតិ ជារដ្ឋបំផ្លាញសន្តិភាព និងសន្តិសុខដើម្បីតែមហិច្ឆតាខ្លួន
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជា ទាមទារឱ្យថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍ អំពីការរំលោភច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌លើកម្ពុជា ដោយយកលេសបង្កើនភាពតានតឹង ក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពាន មកលើដែនអធិបតេយ្យទឹកដីស្របច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ។ ... Read More »
លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ
ភ្នំពេញ , កាលពីថ្ងៃទី១៨ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ... Read More »
ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នា ត្រូវរថយន្តកុងតឺន័រវ៉ាជែងជ្រុលទៅបុកនិងកិនប្ដីស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកអង្គស្នួល
ខេត្តកណ្តាល÷បុរសជាប្ដីបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មក្រោមកង់រថយន្ត និងស្ត្រីជាប្រពន្ធរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំ១ គ្រឿងបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៨ ធ្នូ ២០២៥ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ... Read More »
ថ្ងៃនេះ ! ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.ក ប្រារព្ធធ្វើឡើងជាលើកទី២២ ឆ្នាំ២០២៥
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលជា វេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ ក.អ.កប្រារព្ធធ្វើឡើងជាលើកទី២២ ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ និងទូរទស្សន៍ ដើម្បីជជែកពិភាក្សាលើប្រធានបទទាក់ទង នឹងបច្ចុប្បន្នភាពនៃតួនាទីរបស់អ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន ... Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ តែខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ប៉ៃលិន ស្ទឹងត្រែង ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ សីតុណ្ហភាពមធ្យមអប្បបរមា១៩°C
ភ្នំពេញ, បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ តែខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ... Read More »
ទូតអឺរ៉ុបនៅកម្ពុជា រំពឹងផ្តល់ជំនួយថែមទៀត សម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីផ្តល់ជំនួយ ៧០ម៉ឺនអឺរ៉ូ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesmans បានរំពឹងថានឹងផ្តល់ជំនួយថែមទៀត សម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបានផ្តល់ជំនួយ ៧០ម៉ឺនអឺរ៉ូ រួចហើយ កាលពីជម្លោះកម្ពុជា-ថៃ ចំនួន ៥ថ្ងៃ បានបញ្ចប់។ ... Read More »
ប្រមុខការទូតកម្ពុជានិងថៃប្រាប់ប្រមុខការទូតចិនពីបំណងប្រាថ្នាបន្ធូរបន្ថយភាពតានតឹង និង ឈានទៅរកបទឈប់បាញ់
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow នៅថ្ងៃទី ១៨ ធ្នូនេះ បានបង្ហាញពីបំណងប្រាថ្នាចង់បន្ធូរបន្ថយស្ថានការណ៍ និង ... Read More »
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាំយកនូវអំណោយ និងថវិកាមួយចំនួន ដើម្បីចុះទៅសួរសុខទុក្ខបងប្អូនភៀសសឹកដែលរងគ្រោះ ដោយយោធាសៀម ធ្វើការវាយប្រហារមកលើផ្ទះបងប្អូន
ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដចធិបតី នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងប៉ោយប៉ែត ... Read More »
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រៀបចំសន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង
ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំ សន្និបាត បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ... Read More »
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទទួលជំនួបសម្តែងការគួរសមរបស់លោក ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់លោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី ... Read More »
ប្រជាជនកម្ពុជាសុំទាត់ចោលការអះអាងរបស់ថៃ និងថ្កោលទោសការឈ្លានពានដែលបង្កឱ្យមានវិបត្តិយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែន កម្ពូជា ថៃ
ភ្នំពេញ ៖ ប្រជាជនកម្ពុជាសុំទាត់ចោលការអះអាងរបស់ថៃ និងថ្កោលទោសការឈ្លានពានដែលបង្កឱ្យមានវិបត្តិយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែន កម្ពូជា ថៃ ។ ប្រជាជនកម្ពុជានិង រាជរដ្ឋាភិបាល បានសម្តែងការខកចិត្តថ្កោលទោស និងទាត់ចោលទាំងស្រុងនូវការអះអាងរបស់ភាគីថៃ ដែលព្យាយាមបកស្រាយថា ប្រតិបត្តិការយោធារបស់ខ្លួនក្នុងរយៈពេល ១២ ថ្ងៃកន្លងមកនេះ ... Read More »
អាជ្ញាធរមីន ប្រទេសអ៊ីតាលីជាកម្លាំងថ្មីដើម្បីឱ្យបេសកកម្មកម្ពុជា តាមគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
ភ្នំពេញ៖ អាជ្ញាធរមីន បានបញ្ជាក់ថា៖ ប្រទេសអ៊ីតាលីជាសមាជិកកម្លាំងថ្មី ដើម្បីឱ្យបេសកកម្មកម្ពុជាតាមគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ។ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញា ធរមីន ... Read More »
ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦»
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកសន្តិបណ្ឌិត គៀត ... Read More »
ភ្លើងធូបទៀននៅក្នុងបន្ទប់អាសនៈបង្កជាអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងក្លាយជាផេះផង់
ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃព្រហស្បត្តិ៍១៣រោច ខែ មិគសិរ ឆ្នាំម្សាញ់ សប្ភស័កព.ស២៥៦៩ត្រូវនិងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០:៣០នាទីព្រឹក មានករណីអគ្គីភ័យមួយកើតឡើងបណ្ដាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះដែលដុតធូបទៀនក្នុងអាសនៈចោល។ មន្ត្រីនគរបាលប៉ុស្តិ៍ខ្សាមបានឱ្យដឹងថា ករណីអគ្គីភ័យបានកើតមានផ្ទះត្រង់ចំណុចផ្លូវលេខ១ ស្ថិតភូមិទី៧ ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ដែលបានឧបត្ថម្ភភេសជ្ជៈ ប៉ូការីស្វេត ចំនួន ៥០០កេស ដល់ក្រសួងព័ត៌មាន សម្រាប់យកចែកជូនដល់បងប្អូនភៀសសឹក និងវីរកងទ័ព័នៅតាមព្រំដែន,
ភ្នំពេញ ៖ អំណោយជាភេសជ្ជៈ ប៉ូការីស្វេត ចំនួន ៥០០កេស របស់ក្រុមហ៊ុន ហ៊្វូ លូ ស្យូ អេហ្វ&ប៊ី ឯ.ក ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន នាំយកមកប្រគល់ជូនដល់ លោក ... Read More »
ទាហានសៀមស្លាប់កេីនឡេីងជាង ៥០០០ នាក់ របួសជាង ១០០០០នាក់
ឧត្តរមានជ័យ ៖ ប្រភពពីទាហានខ្មែរសុរិន្ទក្នុងជួរទាហានសៀម បានឱ្យដឹងថា ទាហានសៀមដែលលេីកគ្នាមកឈ្លានពានបូរណភាពទឹកដីខ្មែរ នៅសមរភូមិភូមិជោគជ័យ ព្រៃចាន់ និង ប្រាសាទតាក្របី ស្លាប់មេទ័ពសៀមថ្នាក់ឧត្ដមសេនីយ៍ជាមេបញ្ជាការកងពលតូច ២នាក់ និង ថ្នាក់វរសេនីយ៍ឯក មេបញ្ជាការវរៈសេនាតូច ២នាក់ ... Read More »
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូនេះ! កងទ័ពថៃ បន្តការវាយប្រហារឈ្លានពានមកលើកកម្ពុជា ឈានចូលដល់ថ្ងៃទី១២ហើយ
ភ្នំពេញ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា គិតមកទល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះយោធាថៃនៅតែបន្តបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល។ ការណ៍នេះបានធ្វើឱ្យការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជាឈានចូលដល់ថ្ងៃទី១២ហើយ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នាព្រឹកមិញនេះ ... Read More »
សហគមន៍នេសាទកាំងដីសដេញចាប់បានទូកស្មាច់ និងសម្ភារឆក់ត្រីនៅស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ សហគមន៍នេសាទកាំងដីសបានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយបានដេញចាប់បានទូកស្មាច់១គ្រឿង រួមជាមួយសម្ភារឆក់ត្រីជាច្រើនកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។ ហេតុការណ៍នេះ កើតឡើងក្នុងភូមិសាស្ត្រស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ យោងតាមការបញ្ជាក់ពីសមាជិកសហគមន៍នេសាទ ដែលបានចុះប្រតិបត្តិការផ្ទាល់ ... Read More »
វប្បធម៌កន្លែងធ្វើការដែលរីកចម្រើននៅក្នុងទីផ្សារដែលកំពុងងើបឡើង
ភ្នំពេញ៖ ឧត្តមភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ខណៈណាហ្គាខបជាប់ក្នុងបញ្ជីនិយោជកល្អបំផុតទាំង១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ស្ថាប័នហ្វ័រឈូន ក្នុងខណៈពេលអបអរខួប៣០ ឆ្នាំរបស់ខ្លួន ណាហ្គាខបបន្តឈានមុខគេជាមណ្ឌលកម្សាន្តចម្រុះក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា ណាហ្គាខបតែងតែធ្វើគ្រប់កិច្ចការជាមួយស្តង់ដារលំដាប់ពិភពលោកដែលមានការប្តេជ្ញាចិត្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចព្រមទាំងដើរតួជាដៃគូយ៉ាងសំខាន់នៅក្នុងដំណើរអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឆ្នាំនេះ ណាហ្គាខប បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលបានជាប់ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ ... Read More »
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព ដូចបានកំណត់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកស្រី ខាចា ខាឡាស់ ... Read More »
លោក ឃួង ស្រេង ទទួលអំណោយសប្បុរសជនជាសម្ភារៈ ឧបភោគ គ្រឿងបរិក្ខានិងថវិកា សម្រាប់ជួយវីរៈកងទ័ពជួរមុខ និងជនភៀសសឹក
ភ្នំពេញ៖ សប្បុរសជន ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមផ្សារ ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ ក្រុមហ៊ុនឯកជននៅតែបន្តនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះមានទាំងថវិកា គ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារៈជាច្រេីនមុខនេះពិតជាបានបញ្ជាក់ឱ្យឃើញពីខឿនការពារជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោ-សម្ដេចធិបតី ហ៊ុន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច