ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីក្រុងប៉ារីស ប្រទេសបារាំង

ទីក្រុងប៉ារីស៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports ... Read More »

ប្រទេសឥណ្ឌា៖ សេវាអាកាសចរណ៍ និងផ្លូវរថភ្លើងត្រូវបានរំខានរយៈពេល ២ ថ្ងៃជាប់ៗគ្នាដោយសារចុះអ័ព្ទ

អ័ព្ទដ៏ក្រាស់បានរាំងស្ទះដល់ការមើលឃើញ ដែលបណ្តាលឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍រាប់រយនិងរថភ្លើងឆ្លងកាត់ប្រទេសឥណ្ឌាត្រូវបានពន្យារពេលឬលុបចោលរយៈពេលពីរថ្ងៃជាប់ៗគ្នានៅថ្ងៃទី 14-15 ខែមករា។ ថ្ងៃទី15 ខែមករាគឺជាថ្ងៃទីពីរជាប់ៗគ្នាដែលសេវាផ្លូវអាកាសនិងផ្លូវដែកក្នុងរដ្ឋធានីញូវដែលីរបស់ឥណ្ឌាត្រូវបានរំខានដោយសារតែអ័ព្ទក្រាស់ និងខ្យល់ត្រជាក់គ្របដណ្តប់តំបន់ជាច្រើននៅភាគខាងជើងនៃប្រទេស។ មន្ត្រីអនាមិកម្នាក់បាននិយាយថា ជើងហោះហើរជាង 100 នៅទីក្រុង New Delhi ត្រូវបានផ្អាកនៅថ្ងៃទី 14 ... Read More »

កាលបរិច្ឆេទសម្រាប់ការប្រកួត Africa Cup of Nations ឆ្នាំ២០២៥ មិនទាន់បានសម្រេចចិត្តចំពេលមានការប្រកួត Club World Cup

កាលបរិច្ឆេទសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ឆ្នាំ២០២៥ (ហៅកាត់ថា Afcon) នៅតែមិនទាន់សម្រេចចិត្តនៅឡើយ ចំពេលមានការប៉ះកាលបរិច្ឆេទដ៏មានសក្តានុពលជាមួយព្រឹត្តិការណ៍ FIFA Club World Cup។ នេះបើយោងតាមប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក ... Read More »

ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តបុកស្ត្រីម្នាក់គាបជាប់ក្រោមរថយន្តហើយបន្តទៅបុករះម៉ូតូ២គ្រឿងទៀត

    ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស RX.330 បុកស្ត្រីម្នាក់គាបជាប់ក្រោមរថយន្តហើយបន្តទៅបុករះម៉ូតូ២គ្រឿងទៀតកាលពីយប់វេលាម៉ោង១ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។     នគរបាលបានប្រាប់ថាៈ នៅពេលកើតហេតុមានរថយន្តឡិចសុីសRX.330ពាក់ផ្លាកលេខភ្នំពេញ ... Read More »

នគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ដកហូតម៉ាទឹកកកជាង២០កញ្ចប់

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួនជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់ខណៈដែលមុខសញ្ញាខាងលើកំពុងចរាចរណ៍គ្រឿងញៀនហើយកម្លាំងនគរបាលល្បាតប្រទះឃើញ។ ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើបានកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទទឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ នគរបាលក្រុងឧដុង្គម៉ែជ័យបាននិយាយឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ដែលនគរបាលឃាត់ខ្លួនបានមានឈ្មោះ ជឿន សុជាតិ ភេទប្រុស ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ទីក្រុងប៉ារីស ប្រទេសបារាំង ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ ... Read More »

សម្តេចធិបតី ៖ ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព

ទីក្រុងប៉ារីស ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ... Read More »

អង់គ្លេសបានបញ្ជូនទាហាន២០.០០០នាក់ទៅចូលរួមក្នុងការដាក់ពង្រាយយោធាដ៏ធំរបស់អូតង់

ក្រសួងការពារជាតិរបស់សភាអង់គ្លេសបានប្រកាសថា អង់គ្លេសនឹងបញ្ជូនទាហាន 20.000 នាក់ទៅបំពេញកាតព្វកិច្ចនៅទូទាំងទ្វីបអឺរ៉ុបនៅក្នុងសមយុទ្ធដ៏ធំមួយរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅឆមាសទីមួយនៃឆ្នាំនេះរួមជាមួយនឹងនាវា និងយន្តហោះចម្បាំង ។ តាមគម្រោង ទាហានអង់គ្លេសចំនួន ១៦.០០០ នាក់ នឹងត្រូវបំពេញកាតព្វកិច្ចនៅអឺរ៉ុបខាងកើតចាប់ពីខែកុម្ភៈដល់ខែមិថុនា។ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ យន្តហោះវាយប្រហារ ... Read More »

រាជរដ្ឋាភិបាល សូមប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សូមប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។ សូមបញ្ជាក់ថា :  មុខងារទាំង ៥ ... Read More »

អាជ្ញាធរជាតិអប្សរាជួសជុលខឿនព្រលានជល់ដំរីតាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េខាងត្បូង

ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធមួយចំនួនរបស់ព្រលានជល់ដំរីដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។     អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក ... Read More »

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្ត្រីជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភីអិលសុីម្នាក់ត្រឡប់ពីផ្ទះទៅធ្វើការនៅក្រុងប៉ោយប៉ែត ត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លាប់នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ ឱ ឃាតក ដងផ្លូវឆក់ជីវីតមនុស្សរាល់ថ្ងៃ , ស្ត្រីជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភីអិលសុីម្នាក់ត្រឡប់ពីផ្ទះទៅធ្វើការនៅក្រុងប៉ោយប៉ែតត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លាប់នៅព្រឹកព្រលឹមអុរថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤តាមបណ្តោយជាតិលេខ៥ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចបានអោយដឹងថា ៖ ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០២នាក់​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលះបង់របស់ថ្នាក់ដឹកនាំ គឺជាការលះបង់មួយដ៏ធំ

ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ជាទូទៅមេដឹកនាំនយោបាយមួយ តែងតែលះបង់នៅពេលដែលខ្លួនធ្លាក់ឆ្នោត ឬប្រជាប្រិយភាពទាបបំផុតដើម្បី Refresh ប៉ុន្តែលើកនេះគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រខ្ពស់បំផុត ប៉ុន្តែហេតុអ្វីបានមេដឹកនាំគណបក្សប្រជាជនកម្ពុជាត្រូវផ្ទេរទៅមនុស្សជំនាន់ក្រោយដើម្បីដឹកនាំ ជាជាងនៅបន្តដឹកនាំ? ... Read More »

ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ៣៧ក្រុមហ៊ុន ត្រូវបានបញ្ចប់សុពលភាពមិនបន្តធ្វើអាជីវកម្មតទៅទៀត ខណៈក្រុមហ៊ុន ៩ទៀត យឺតយ៉ាវមិនទាន់ស្នើសុំ ឬបន្តសុពលភាព

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្តីពីការបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន ៣៧ក្រុមហ៊ុន ។  យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ... Read More »

ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី

ខេត្តក្រចេះ ៖ ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី ។ នេះជាការបញ្ជាក់ពី រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។  ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនមានលុយច្រើនទេ ប៉ុន្តែរដ្ឋក៏មិនអត់ទឹកចិត្តដែរ

ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អំឡុងពេលជំងឺរាតត្បាត សេដ្ឋកិច្ចត្រូវបានផ្អាក ហើយមនុស្សជាច្រើនបានបាត់បង់ការងារ បន្ទាប់ពីនោះសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើអោយវិបត្តិថាមពលនៅអឺរ៉ុបធ្លាក់ចុះ។ ពិតណាស់ សេដ្ឋកិច្ចយើងកើនឡើងមួយចំនួន ប៉ុន្តែវាប៉ះពាល់មួយចំនួន ... Read More »

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបើកវគ្គបណ្ដុះបណ្ដាលជំនាញបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន

ខេត្តព្រៃវែង ៖  ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញបង្ការ និង ... Read More »

ដាណឺម៉ាក៖ ព្រះមហាក្សត្រិយានីដាក់រាជ្យ ព្រះអង្គម្ចាស់ Frederik ឡើងសោយរាជ្យបន្ត

នៅថ្ងៃទី 14 ខែមករា ព្រះមហាក្សត្រិយានី Margrethe II បានដាក់រាជ្យ ហើយអ្នកស្នងរាជ្យជំនួសគឺបុត្រារបស់ព្រះអង្គព្រះនាម Frederik ត្រូវបានឡើងគ្រងរាជ្យជាថ្មីជាផ្លូវការ។ នៅថ្ងៃចូលឆ្នាំសកល មហាក្សត្រិយានីដាណឺម៉ាកមានព្រះជន្ម ៨៣ ព្រះវស្សា Margrethe ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ប្រទេសជាតិ និងប្រជាជនគឺផ្តោតជាធំទៅលើការជួយប្រជាពលរដ្ឋ

ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ កិច្ចការងារដែលរាជរដ្ឋាភិបាលបានធ្វើសម្រាប់ប្រទេសជាតិ និងប្រជាជនគឺមានការងារពីរដែលធំផ្តោតទៅលើការជួយប្រជាពលរដ្ឋគឺ៖ ទី១- ជួយផ្តល់ត្រី  ទី២- ជួយផ្តល់សន្ទូចអោយស្ទូចត្រី សម្តេចធិបតី ... Read More »

លោកយាយ សយ នៅឯខេត្តកំពង់ឆ្នាំងដែលបានអំពាវនាវសុំសង័្កសី ពេលនេះបានទទួលអំណោយដ៏ថ្លៃថ្លាពី លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ហើយ !

ភ្នំពេញ ៖ តាមរយៈការចង្អុលបង្ហាញពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង និង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៥ ... Read More »

ដំណើរការរកសន្តិភាពរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៉ីមានភាពចាំបាច់វត្តមានរបស់ចិន

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា បន្ទាប់ពីកិច្ចប្រជុំការទូតកម្រិតខ្ពស់នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស អ្នកតំណាងជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយថា ចិនត្រូវតែចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៉ី។ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់គាំទ្រគណបក្សប្រជាជនកម្ពុជា

ទីក្រុងប៉ារីស ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ... Read More »

សារលិខិត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ សារលិខិត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។  ជូន ... Read More »

Real Madrid គ្រងជើងឯកអេស្ប៉ាញ Super Cup ជា​លើក​ទី១៣

ខ្សែប្រយុទ្ធ Vinicius Jr រកបាន៣គ្រាប់ក្នុងតង់ទីមួយ ខណៈដែល Real Madrid យកឈ្នះ Barcelona ដើម្បីឈ្នះពាន Spanish Super Cup។ខ្សែ​បម្រើប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​រយៈ​ពេល១០នាទី​ដំបូង​ដើម្បី​ឲ្យ​ក្រុម​របស់​លោក Carlo Ancelotti ... Read More »

ប្រជាពលរដ្ឋព្រួយបារម្ភអំពើចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារដោយសារមានល្បែងអនឡាញបើកលេងពេញទាំងខេត្តទៅហើយនោះ(មានវីដេអូ)

ខេត្តក្រចេះ ៖ ទោះបីជាច្បាប់បានការហាមឃាត់ ឬ មានបទបញ្ជារ៊ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីយ៉ាងណាក្តី ក៏នៅតែមានការបើកឲ្យលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ Online គ្រប់ប្រភេទ យ៉ាងអានាធិបតេយ្យ រីកដូចផ្សិត តាមបណ្តាស្រុកនានាក្នុងខេត្តក្រចេះនេះដដែល ... Read More »

សមត្ថកិច្ចនគរបាលស្រុកឯកភ្នំសហការជាមួយកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាប បទល្មើស នេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកឯកភ្នំ កាលពីថ្ងៃទី១៣និងទី១៤ ខែ មករា ឆ្នាំ២០២៤ កម្លាំងចម្រុះចុះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើស ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងបានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច ជាមួយកម្ពុជា

ទីក្រុងប៉ារីស ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ... Read More »

«អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ»

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីថ្លែងការណ៍ព័ត៌មាន ដោយបញ្ជាក់យ៉ាងខ្លីថា៖ “អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ គោលនយោបាយចិន ... Read More »

ក្រសួងធនធានទឹក​៖​ ជូនដំណឹង​ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែមករា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក និងឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៤​នេះ​ បានចេញសេចក្ដីជូនដំណឹង​​ ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤៖ ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

យុវតី០៣នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូត្រឡប់ពីមើលប្រគំតន្ត្រីនៅស្រុកមង្គលបុរីត្រូវរថយន្តបុក

ខេត្តបន្ទាយមានជ័យ៖ យុវតី៣នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រឡប់មកពីមើលការប្រគំតន្ត្រីវិញ ហើយពេលមកដល់ផ្លូវបំបែកត្រូវរថយន្តបុក ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិគោកទំលាប់ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ។ នគរបាលបានប្រាប់ថាៈមុនកើតហេតុមានយុវតី៣នាក់អាយុប្រមាណជិត២០ឆ្នាំជិះម៉ូតូម៉ាកហុងដាឌ្រីមត្រឡប់មកពីមើលការប្រគំតន្ត្រី(ខនសឺត)ដោយបើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជាបួនបានបត់ឆ្វេងក៏ត្រូវរថយន្តម៉ាក់វីហ្គោ ពាកផ្លាក់លេខភ្នំពេញ2U.6588 ដែលបើកបរស្របទិសគ្នាបុកបណ្តាលឱ្យម៉ូតូជាប់ខាងមុខរថយន្តអូសជិត៥០ម៉ែត្រធ្វើឱ្យរងរបួសធ្ងន់៣នាក់ម្នាក់បាក់កអាចសង្ឃឹមរស់តិចណាស់ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបុរីបានចុះទៅពិនិត្យនិងសម្រួលចរាចរណ៍ហើយធ្វើការវាស់វែង  ... Read More »