ព័ត៌មានទាន់ហេតុការណ៍៖
'

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់ពីទម្រង់សាមញ្ញៗ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា !

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ... Read More »

កីឡាករលំដាប់ពិភពលោក បានអញ្ជើញមកដល់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ (Vattanac Legends Championship) លំដាប់អន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់កីឡាករវាយកូនគោលអាជីពថ្មីៗលំដាប់ពិភពលោកចំនួន ៦០នាក់ មកពី ... Read More »

លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ​ ចាត់ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ២លាន ២០ម៉ឺនរៀល ជូនដល់ប្អូនស្រីរងគ្រោះពលករខ្មែរ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់លោក ទេព វិសាល ជាតំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភ ចំនួន ២លាន ... Read More »

ក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ចូលគោរពជូនពរសម្ដេចប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្ដេច នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សបវរសួស្តី សិរីមង្គល ប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើន ជន្មាយុរបស់សម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ  លោក សួស ... Read More »

ប្រតិភូបណ្ដាញស្ត្រីសភានៃក្រុមសភាជាតិកម្ពុជាAPF បានធ្វើដំណើរមកដល់ទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា ដើម្បីចូលរួមសន្និសីទស្ដីពីតួនាទីស្ត្រីក្នុងបណ្ដាប្រទេសប្រើភាសាបារាំង

ទីក្រុងគីហ្កាលី សាធារណរដ្ឋរវ៉ាន់ដា ៖ រួមដំណើរជាមួយគណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ លោកស្រី ខេង សំវ៉ាដា ... Read More »

នគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួនជនសង្ស័យ១៣នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តមណ្ឌលគិរី៖ យោងតាមផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយនៅថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការបង្ការ និងបង្រ្កាបបទ ល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី ... Read More »

កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសមេក្លោងបានម្នាក់ ខណៈបក្ខពួកផ្សេងទៀតបន្ដរត់គេច ក្នុងករណីរំដោះឧក្រិដ្ឋជនវៀតណាម​ ចេញពីតុលាការខេត្តស្វាយរៀង

ខេត្ត​ស្វាយរៀង៖ ករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមានការផ្ទុះបាញ់ដាក់គ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយក្រុមឧក្រិដ្ឋជន ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនោះ នៅពេលនេះកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទោសដែលជាមេក្លោងបានម្នាក់ត្រឡប់មកវិញហើយ ខណៈបក្ខពួកផ្សេងទៀតដែលជាអ្នកទោស និងអ្នកមករំដោះបន្ដរត់គេចខ្លួននៅឡើយ។ សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀង បានឲ្យដឹងថា ... Read More »

អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ ប្រេងទាំងនេះមានប្រភពនាំចូលពីណា..??

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដូចសាធារណជន និងបងប្អូនសារព័ត៌មាន បានជ្រាបកាលពីម្សិលម៉ិញជុំវិញករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ ... Read More »

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងក្នុងពិធី «ផ្សព្វផ្សាយនិងប្រកាសដាក់ឱ្យប្រើសៀវភៅគោលស្តីពី ការឆ្លើយតបនឹងការកេងប្រវញ្ចនិងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញនិងការបណ្តុះបណ្តាលគ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយនិងប្រកាសដាក់ឱ្យប្រើសៀវភៅគោលស្តីពី ការឆ្លើយតបនឹងការកេងប្រវញ្ចនិងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញនិងការបណ្តុះបណ្តាលគ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា» ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ... Read More »

ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជា និងថៃ ជួបប្រជុំគ្នានៅព្រឹកនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជា និងថៃ ជួបប្រជុំគ្នានៅព្រឹកនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។ តាមប្រភព (AKP) បានឱ្យដឹងថា ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ... Read More »

អគ្គមេបញ្ជាការ អនុញ្ញាតឲ្យសេនានុព័ន្ធចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត ... Read More »

ក្រុមបច្ចេកទេសជួបគ្នានៅក្រុងប៉ោយប៉ែត ក្រោយ JBC អនុម័តផែនការ នៅចន្លោះបង្គោល ៤២-៤៧!

ខេត្ត​បន្ទាយមានជ័យ​៖​ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ លើបែបបទណែនាំបច្ចេកទេស (Technical Instruction), ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ... Read More »

អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត)សម្រេចវឌ្ឍនភាព៣៦,៧%ហើយ

ខេត្ត​បន្ទាយមានជ័យ​៖​ កំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រវែង ៣៥,១៤គីឡូម៉ែត្រ កំពុងេពន្លឿនដំណើការសាងសង់ បន្ទាប់ពីទឹកភ្លៀងបានថមថយ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៨​ ... Read More »

Michael B Alfaro បានបង្ហោះថា ៖ «⚠️ ការព្រមានជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់⚠️»

ភ្នំពេញ ៖ លោក Michael B Alfaro  អ្នកឆ្លើយឆ្លងព័ត៌មានឱ្យប្រធានក្រុមព័ត៌មានរដ្ឋបាល លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៨ ខែវិវ្ឆិកា ឆ្នាំ២០២៥ បាននង្ហោះលើផេកផ្លូវការថា ... Read More »

ពិតជាសាហាវ!!ឪពុកចុងចាប់រំលោភកូនចុងពីរនាក់មិនបានសម្រចត្រូវនគរបាលចាប់ខ្លួន

ខេត្តបន្ទាយមានជ័យៈនគរបាលបានឃាត់ខ្លួនឱពុកចុងម្នាក់ដែលឈ្លាតឱកាស់ចាប់កូនចុងមិនបានសម្រេចកាលពីថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០២៥នៅភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត។  សមត្ថកិច្ចប្រាប់ថាៈជនសង្ស័យជាឪពុកចុងមានឈ្មោះឈុន ឈាងអាយុ៣១ឆ្នាំរស់នៅភូមិកើតហេតុ។  សមត្ថកិច្ចបន្តថាៈមុនកើតហេតុម្ដាយក្មេងរងគ្រោះមានឈ្មោះមឿន សោភណ្ឌ៏ជាម្ដាយបានទៅផ្សារឈ្លាតឱកាស់ឱចុងបានល្បួងកូនទាំងពីរ កូនស្រីទី1ឈ្មោះអា ស្រីទែនអាយុ១១ឆ្នាំនិងទី២ឈ្មោះអាយ ស្រីកាអាយុ១០បានឃើញប្ដីរបស់ខ្លួនកុំពុងតែចាប់រំលោភកូនតែមិនបានសម្រេច បន្ទាប់ពីឃើញសកម្មភាពប្ដី ធ្វើមកលើកូនបែបនេះក៏សម្រចចិត្តដាក់ពាក្យបណ្ដឹងទៅនគរបាលនៅក្បែភូមិដើម្បីចាត់ការតាមផ្លូវច្បាប់។   សមត្ថកិច្ចបន្តថាៈជនសង្ស័យខាងលើបន្ទាប់ពីធ្វើការសួនាំរួចរាល់ បានសារភាពថាខ្លួនពីតជាបានប្រព្រឹត្តដូចកាចោទខាងលើមែន។ សួមរំលឹកថាៈក្មេងរងគ្រោះទាំងពីរខាងលើកន្លងមកត្រូវបានអង្កការយកទៅចិញ្ចឹមម្ដងរួចហើយ ដោយសារតែជីវតភាពខ្វះខាត ... Read More »

ឧក្រិដ្ឋជន​១ក្រុម​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស៦នាក់​ចេញពីតុលាការខេត្តស្វាយរៀង​ រួចគេចខ្លួន​ដោយសុវត្ថិភាពទាំងព្រឹក!

ខេត្ត​ស្វាយរៀង​៖​ យោងតាម​សេចក្ដីរាយការណ៍​ព័ត៌មានបឋម​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ស្វាយរៀង​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានក្រុមឧក្រិដ្ឋជនមួយក្រុម​បានធ្វេីសកម្មភាព​ចូលទៅរំដោះអ្នកទោសជនជាតិចិនចំនួន៦នាក់នៅតុលាការខេត្តស្វាយរៀង រួចរត់គេចខ្លួនដោយសុវត្ថិភាព ខណៈកម្លាំងសមត្ថកិច្ចខេត្តកំពុងតាមចាប់ខ្លួនមកវិញ។ ប្រភពដដែលបន្តថា​ ក្រុម​អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ទាំងដៃជាប់ខ្នោះ ធ្វើមធ្យោបាយដោយរថយន្ដ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CA-0592។​  គួរជម្រាបជូនថា​ ... Read More »

រថយន្តហាយឡេនឌ័រដឹកមនុស្ស៤នាក់​ចេញពីហូបការ សង្ស័យច្រឡំផ្លូវ ក្រឡាប់បះជើង ប៊ិះធ្លាក់ចូលទឹក​ទន្លេ

ខេត្តត្បូងឃ្មុំ​ ៖ មានករណីភ្ញាក់ផ្អើលរថយន្ត​១គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រសង្ស័យ ច្រឡំផ្លូវ បាន​បើកជ្រុលចង្កូត​ បណ្ដាល​ឲ្យ​ធ្លាក់​ច្រាំង​ទន្លេ​ក្រឡាប់​បះ​ជើងទ្រ​មេឃ​ សំណាង​ណាស់​មនុស្ស​៤​នាក់​ជិះ​ក្នុង​នោះ​មិន​មាន​អ្នក​រង​របួស ​។ ​បើតាមមន្ត្រីអាជ្ញាធរស្រុកបានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នេះ។ ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចស្រុកក្រូចឆ្មារបានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើងនៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ឆ្នាំ​២០២៥ ... Read More »

មន្ត្រីជំនាញរកឃើញគ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ៣៦ គីឡូក្រាមលក់ក្នុងហាង ២៥០០រៀល

បាត់ដំបង:មន្ត្រីជំនាញចុះពិនិត្យរកឃើញគ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ៣៦ គីឡូក្រាមដាក់តាំងលក់ក្នុងហាង ២៥០០រៀលក្នុងខេត្តបាត់ដំបង។ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងទំនិញខាងលើធ្វើឡើងកាលពីម្សិលមិញ ត្រង់ចំណុចហាង ២៥០០រៀល ឋិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ... Read More »

រដ្ឋបាលជលផលកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើចុះរុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងចាក់លែងកូនត្រីចម្រុះ៩០គីឡូ

កំពង់ធំ:រដ្ឋបាលជលផលកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  ដឹកនាំកម្លាំងមន្រ្តី ខណ្ឌជលផលកំពង់ធំ មន្ត្រីជាប់កិច្ចសន្យា និងសហគមន៍ នេសាទសាមគ្គីអភិវឌ្ឍន៍បឹងស្ពង់ សហការជាមួយ កម្លាំងទីបញ្ជាការស្រាលស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចចោចហោច ក្នុងភូមិសាស្រ្តឃុំសាន់គរ ស្រុកកំពង់ស្វាយ និងចំណុចក្បាលខ្មៅ ក្នុងភូមិសាស្រ្តឃុំចំណាក្រោម ... Read More »

អាជ្ញាធរ និងប្រជាសហគមន៍នេសាទជម្ពូខ្មៅរីករាយប្រើប្រាស់ App NoDrug ដើម្បីប្រឆាំងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារស្រុកព្រៃនប់ដឹកនាំដោយបណ្ឌិត អ៊ី ធារិន​ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជាសហគមន៍នេសាទជម្ពូខ្មៅ ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ ... Read More »

ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ

ភ្នំពេញ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ... Read More »

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជា បន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា “

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ៖“ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជា បន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ... Read More »

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ថ្មីៗនេះ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ត្រូវបាន ទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញពីព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែងទាំងយប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ ១៨ឆ្នាំ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ តើអ្វីជាឫសគល់នៃ «ព័ត៌មានក្លែងក្លាយ»?

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់អំពី ឫសគល់នៃ «ព័ត៌មានក្លែងក្លាយ» ! ដោយលោកលើកថា ៖  ... Read More »

ការផ្លាស់ប្តូរពន្ធកាហ្វេរបស់លោក Trump នៅតែបន្តធ្វើឱ្យប្រេស៊ីលឈឺចាប់

ការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី Trump ក្នុងការលុបចោលការយកពន្ធលើការនាំចូលគ្រាប់កាហ្វេភាគច្រើននឹងផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកដុតកាហ្វេ និងអ្នកនាំចូលនៅសហរដ្ឋអាមេរិក ប៉ុន្តែអ្នកដាំកាហ្វេលំដាប់ពិភពលោកប្រេស៊ីលនឹងរងទុក្ខដោយសារតែកាហ្វេរបស់ខ្លួននៅតែជាប់ពន្ធដ៏ខ្លាំង។ ខណៈពេលដែលវិធានការដែលបានប្រកាសកាលពីល្ងាចថ្ងៃសុក្របានលុបចោលពន្ធនាំចូលលើគ្រាប់កាហ្វេពីប្រទេសផលិតស្ទើរតែទាំងអស់នោះ មានតែពន្ធគយ 10% លើការនាំចូលកាហ្វេពីប្រទេសប្រេស៊ីលប៉ុណ្ណោះដែលត្រូវបានលុបចោល ដោយនៅសល់ពន្ធ 40%ទៀត។ អ្នកវិភាគ និងមន្ត្រីឧស្សាហកម្មកាហ្វេបាននិយាយកាលពីថ្ងៃចន្ទថា ការផ្លាស់ប្តូរនឹងជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាទីផ្សារកាហ្វេដ៏ធំបំផុតរបស់ពិភពលោក ... Read More »

កម្ពុជាអរគុណ«អូទ្រីស»លើផ្នែកដោះមីន និងបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា !

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតអូទ្រីស ដែលបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អូទ្រីស និងបានអរគុណការគាំទ្ររបស់អូទ្រីសចំពោះកម្ពុជាលើផ្នែកដោះមីន និងបណ្តុះបណ្តាលធនធានមនុស្ស។ លោកស្រី បានផ្លាស់ប្តូរយោបល់ជាមួយ លោកឯកអគ្គរដ្ឋទូត អំពីមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូទ្រីសបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សូមបញ្ជាក់ថា ៖ ... Read More »

អាល្លឺម៉ង់​បាន​ឡើង​ទៅ​ World Cup 2026 ​ដោយ​យក​ឈ្នះ​ស្លូវ៉ាគី 6-0

អាល្លឺម៉ង់ទទួលបានកៅអីមួយនៅ World Cup នៅឆ្នាំក្រោយដោយការបំបាក់ស្លូវ៉ាគី 6-0 ក្នុងវគ្គជម្រុះចុងក្រោយរបស់ពួកគេ ហើយបញ្ជូនស្លូវ៉ាគីទៅកាន់វគ្គ Playoff ក្នុងខែមីនា។ ម្ចាស់ជើងឯកពិភពលោកបួនសម័យកាលអាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រុមរបស់ពួកគេដោយមានបីពិន្ទុដាច់លើក្រុមស្លូវ៉ាគី។ លោក Julian Nagelsmann គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា “កីឡាករ​គ្រប់​រូប​បាន​ប្រឹងប្រែងទាំង​អស់។ ... Read More »

ពិព័រណ៍កសិកម្មកម្ពុជាគឺជាការគិតគូររកដំណោះស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណភាព

ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្មវិធី CAFE25 គឺជាការគិតគូររកដំណោះស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណភាព ... Read More »

ឆ្នាំ១៩៤៦! បារាំង បើកឲ្យមានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដំបូងនៅកម្ពុជា

ភ្នំពេញ ៖ ក្រោយពីបានត្រឡប់ចូលមកត្រួតត្រានៅតំបន់ឥណ្ឌូចិន ជាថ្មីវិញ បារាំងក៏បានលើកព្រះចៅបៅដាយ ឲ្យកាន់អំណាចនៅប្រទេសវៀតណាមបន្តទៀត និងចាប់ផ្តើមវាយបំបាក់ពួកវៀតមិញ និងប្រជាប្រិយភាពរបស់ ហូ ជីមិញ ដែលជាបិតាឯករាជ្យនៅវៀតណាមភាគខាងជើងនោះ មិនឲ្យសាយភាយមកដល់ភាគខាងត្បូងដោយងាយស្រួលឡើយ។  ចំណែកប្រទេសកម្ពុជា  អគ្គទេសាភិបាលបារាំង ឡឺគ្លេក ... Read More »

កោដ្ឋតម្កល់ព្រះបរមសពព្រះបាទស៊ីសុវត្ថិ តាំងនៅសារមន្ទីរជាតិ

ភ្នំពេញ៖ ទំនៀមដាក់ព្រះបរមសពក្នុងកោដ្ឋ ជាទំនៀមមួយរបស់ខ្មែរ តាំងពីសម័យបុរាណតមក ដោយមានភស្តុតាងច្បាស់លាស់នៅសម័យអង្គរ គឺចម្លាក់នៅប្រាសាទបាយ័ន ។ កោដ្ឋ ត្រូវ បាន ប្រើសម្រាប់ ដាក់ សព អ្នក ដែល ... Read More »