ព័ត៌មានទាន់ហេតុការណ៍៖
'

Update៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះស្លាប់នៅក្នុងវង់ផឹកស៊ី

ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះស្លាប់នៅក្នុងវង់ផឹកស៊ី នៅស្រុករមាសហែក។ ការឃាត់ខ្លួនធ្វើឡើងក្នុងទឹកដីខេត្តព្រៃវែងនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីធ្វើការសាកសួរ។ គួររំលឹកថា មានករណីបុរសម្នាក់បានដើរចូលក្នុងវង់ផឹកស៊ីហើយកាប់ជនរងគ្រោះម្នាក់បណ្ដាលឱ្យស្លាប់កាលពីវេលាម៉ោង១១និង០០ នាទីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥ស្ថិតនៅក្នុងភូមិព្រៃសត្វ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឌឹម វណ្ណី អាយុ ៤៧ ... Read More »

ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល៣០ម៉ោង ដើម្បីអនុញ្ញាតឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Easterនៅអ៊ុយក្រែន

អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ទី១៩ខែមេសាឆ្នាំ២០២៥ បានប្រកាសបទឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល៣០ម៉ោង ដើម្បីអនុញ្ញាតឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Easterនៅអ៊ុយក្រែន។ លោកពូទីនបានបន្ថែមថា លោកសន្មត់ថាអ៊ុយក្រែននឹងធ្វើតាមគំរូរបស់រុស្ស៊ី។ លោកពូទីនបានបញ្ជាឱ្យបញ្ឈប់ការប្រយុទ្ធចាប់ពីម៉ោង ៦ ល្ងាចម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃសៅរ៍ រហូតដល់ពាក់កណ្តាលអធ្រាត្រយប់ថ្ងៃអាទិត្យទី២០ខែមេសា។ ... Read More »

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា តាមបណ្តាខេត្តខ្លះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមេសា តាមបណ្តាខេត្តខ្លះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០% ... Read More »

បាល់ប៉េណាល់ទីមួយគ្រាប់របស់Raphinhaចុងម៉ោងជួយ Barcelona បន្តនាំមុខ៧ពិន្ទុនៅLaLiga

ក្រុមបាល់ទាត់Barcelonaនៅបន្តនាំមុខឈរលើកំពូលតារាងអេស្ប៉ាញLaLigaក្រោយយកឈ្នះក្រុម Celta Vigo ដោយលទ្ធផល 4-3នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់ម៉ិញ។ ម្ចាស់ផ្ទះដឹកដោយលោក Hansi Flickត្រូវបានក្រុមភ្ញៀវនាំមុខមុន3-1ក្នុងរយៈពេល៦២នាទីដោយការស៊ុតបាល់បញ្ចូលទីរបស់ Borja Iglesiasទាំង៣គ្រាប់របស់ក្រុមCelta Vigo។ នៅនាទីទី៦៤និង៦៨កីឡាករDani Olmo និង Raphinhaរកបានម្នាក់មួយគ្រាប់ធ្វើឱ្យម្ចាស់ផ្ទះតាមបានស្មើវិញ។ ... Read More »

រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា!

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។  ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្រាប់ការសហការជាមួយកងយោធពលខេមរភូមិន្ទ ការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ប្រធានាធិបតី សុី ជីនពីង

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ... Read More »

សម្តេចធិបតីហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅថ្ងៃទី២១ ខែមេសា

ភ្នំពេញ ៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាកំពង់ផែភាពជាដៃគូរវាងរដ្ឋ ... Read More »

ស្វែងយល់ អំពី ការរលាកថ្លើមធ្ងន់ធ្ងរដោយសារគ្រឿងស្រវឹង!

ភ្នំពេញ ៖ ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ! ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី ... Read More »

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អះអាងថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ

ភ្នំពេញ ៖ មួយថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិននៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ... Read More »

យុវជន២នាក់ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធស្រមោច៥.០០០ក្បាល

ធ្លាប់តែឬថា រត់ពន្ធគ្រឿងញៀន ភ្លុកដំរី ឬស្នែងរមាស ក៏ដូចជាសត្វកម្រដែលត្រូវហាមឃាត់។ ពេលនេះមានយុវជន២នាក់រត់ពន្ធសត្វស្រមោចក៏ត្រូវបានចាប់ខ្លួនផងដែរ។ យោងតាមសារព័ត៌មាន CBS News បានឱ្យដឹងថា បុរសជនជាតិបែលហ្ស៊ិក ពីរនាក់ត្រូវបានចោទប្រកាន់ពីបទជួញដូរសត្វព្រៃ បន្ទាប់ពីត្រូវបានរកឃើញថាមានស្រមោចរាប់ពាន់ក្បាលវេចខ្ចប់ក្នុងបំពង់កែវ ។ បុរសអាយុ ... Read More »

គ.ជ.ប គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ តាមការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីជាង២២ម៉ឺននាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គ្រោងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ នៅក្នុងខែឧសភាខាងមុខនេះ គ្រាដែលការប៉ាន់ស្មានពលរដ្ឋត្រូវចុះឈ្មោះថ្មីជាង២២ម៉ឺននាក់ ស្របគ្នានឹងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រលើរូបថត និ ងស្នាមម្រាមដៃ សម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសានេះ ... Read More »

មិនធ្លាប់មានពីមុន!ចិន​ដាក់​មនុស្សយន្តរត់ប្រណាំងជាមួយនឹងមនុស្ស​ពាក់​កណ្តាល​ម៉ារ៉ាតុង

មនុស្សយន្តចំនួន 21 គ្រឿងបានចូលរួមជាមួយអ្នករត់រាប់ពាន់នាក់នៅឯការរត់ពាក់កណ្តាលម៉ារ៉ាតុង Yizhuang ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍ ដែលជាលើកដំបូងដែលគ្រឿងយន្តបានប្រណាំងជាមួយមនុស្សក្នុងចម្ងាយផ្លូវ 21 គីឡូម៉ែត្រ (13 ម៉ាយ) ។  មនុស្សយន្តមកពីក្រុមហ៊ុនផលិតរបស់ចិនដូចជា DroidUP និង Noetix ... Read More »

ស្លាប់១៤៨ នាក់និងរបួស រាប់រយនាក់ ក្នុងគ្រោះអគ្គិភ័យឆេះកប៉ាល់ដឹកអ្នកដំណើរ

ក្រៅពីចំនួនអ្នកស្លាប់148 នាក់ នៅមាន មនុស្សជាង ១00នាក់ផ្សេងទៀតកំពុងបាត់ខ្លួនក្នុងគ្រោះអគ្គិភ័យឆេះកប៉ាល់។ អ្នកនៅរស់រានមានជីវិតជាង 150 នាក់បានទទួលរងការរលាកកម្រិតទីបី។ មន្ត្រីបាននិយាយកាលពីថ្ងៃទី 18 ខែមេសាថា យ៉ាងហោចណាស់មនុស្ស 148 នាក់បានស្លាប់ និងរាប់រយនាក់ទៀតបាត់ខ្លួន ... Read More »

លោកអភិសន្តិបណ្ឌិត ផ្ញើសេចក្ដីអរគុណគ្រួសារកងកម្លាំងដែលមានស្វាមី ភរិយា និងកូនចៅ លះបង់ពេលវេលាដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី!

ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ... Read More »

ក្រុមហ៊ុនផលិតយន្តហោះចិន COMAC ចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មក្នុងប្រទេសវៀតណាម

ក្រុមហ៊ុនអាកាសចរណ៍ Commercial Aircraft Corporation of China (COMAC) បាននិយាយថា យន្តហោះ COMAC ផលិតនៅប្រទេសចិនចំនួនពីរដែលមានម៉ាក C909 បានចាប់ផ្តើមហោះហើរក្នុងប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ។  បើយោងតាមសេចក្តីប្រកាសព័ត៌មានក្រុមហ៊ុនCOMAC យន្តហោះទាំងនោះត្រូវបានជួលដោយក្រុមហ៊ុនអាកាសចរណ៍ ... Read More »

Trump ‘បញ្ចុះបញ្ចូល’ ជនជាតិអាមេរិកឱ្យជឿថា COVID-19 លេចធ្លាយចេញពីមន្ទីរពិសោធន៍ចិន

អង្គការសុខភាពពិភពលោក បានប្រកាសហើយថា កូវីដ១៩ មិនម៉ែនលេចធ្លាយចេញពីមន្ទីពិសោធរបស់ចិននោះឡើយ។ ប៉ុន្តែអាមេរិកនៅតែព្យាយាមទមា្លក់កំហុសទៅឲ្យចិន ។ នៅពេលនេះអាមេរិក នៅតែបន្តបញ្ចុះបញ្ចូលឲ្យពលរដ្ឋរបស់ខ្លួនជឿថា កូវីដ ១៩ កើតចេញពីចិន។ ការស្វែងរកតាម Google បង្ហាញពីគេហទំព័រ COVID-19 ... Read More »

ផ្អើលទាំងយប់!ជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះម្នាក់បណ្ដាលឱ្យស្លាប់ក្នុងវង់ផឹកស៊ី

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិខណៈមានជនសង្ស័យម្នាក់ដើរមកកាប់ជនរងគ្រោះម្នាក់ចំ​ក្បាល​ពីក្រោយ​ជា​ច្រើន​ពូថៅបណ្ដាលអោយស្លាប់ក្នុងវង់ផឹកស៊ីនៅស្រុករមាសហែក។ ហេតុការណ៍នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៨ មេ​សា​២០២៥ ស្ថិត​នៅ​ភូមិ​ព្រៃ​សត្វ ឃុំ​សម្បត្តិ​មាន​ជ័យ ស្រុក​រមាស​ហែក ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជន​រង​គ្រោះ​ មានឈ្មោះ ... Read More »

សាកលវិទ្យាល័យ Harvard បន្តប្រឆាំងគោលនយោបាយរបស់លោក Trump

រដ្ឋបាល Trump បាននិយាយថា ខ្លួនកំពុងកាត់បន្ថយការផ្តល់មូលនិធិដល់សាកលវិទ្យាល័យ Harvard សម្រាប់ការបដិសេធមិនធ្វើកំណែទម្រង់ ប៉ុន្តែសាកលវិទ្យាល័យជឿថាវាត្រូវធ្វើដូច្នេះដើម្បីការពារតម្លៃស្នូលរបស់វា។ រហូតមកដល់សប្តាហ៍មុន មេដឹកនាំសាកលវិទ្យាល័យ Harvard នៅតែព្យាយាមរកឱ្យឃើញនូវអ្វីដែលរដ្ឋបាល Trump ចង់ឱ្យសាលាធ្វើ ដើម្បីទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ។ នេះគឺជាការចោទប្រកាន់ដែលក្រុមការងារចម្រុះដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រឆាំងនឹងជនជាតិជ្វីហ្វ ... Read More »

កម្ពុជា-ចិន៖​ គម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ​ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥​នេះ​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា-ចិន គម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ​ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា ... Read More »

រកឃើញយានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ... Read More »

អាមេរិកអាចនឹងទទួលស្គាល់គ្រីមៀជាទឹកដីរបស់សហព័ន្ធរុស្ស៊ី

សហរដ្ឋអាមេរិកអាចទទួលស្គាល់ឧបទ្វីប Crimea ជាទឹកដីនៃសហព័ន្ធរុស្ស៊ី ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ប៉ុន្តែសេតវិមានមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះនៅឡើយទេ។ យោងតាមប្រភព Bloomberg ដែលដឹងអំពីបញ្ហានេះ សហរដ្ឋអាមេរិកអាចទទួលស្គាល់ Crimea ជាទឹកដីរបស់រុស្ស៊ី ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលរវាងទីក្រុងម៉ូស្គូ និងទីក្រុង Kyiv ... Read More »

ថ្លែង​នៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ទីក្រុង​ហ្សឺណែវ​៖​ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការនានានៅទីក្រុងហ្សឺណែវ បានលើកឡើងថា កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ខណៈកម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងកម្ពុជា ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ស្តីពី សមិទ្ធិផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព ... Read More »

Messi៖ «ព្រះជាម្ចាស់បានប្រទានអ្វីគ្រប់យ៉ាងឲ្យខ្ញុំ»

ឈានចូលវ័យ 37 ឆ្នាំ កំពូលតារាបាល់ទាត់ Lionel Messi និយាយថា គាត់មានអារម្មណ៍ដឹងគុណ និងមានសំណាងណាស់ដែលបានឈ្នះរាល់ពានធំៗក្នុងវិស័យកីឡាបាល់ទាត់ទាំងក្នុងក្លឹប និងកម្រិតអន្តរជាតិ។ សមិទ្ធផលថ្នាក់អន្តរជាតិរបស់ Messi រួមមាន U20 World ... Read More »

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ស្តីពី ការ កសាង សហគមន៍វាសនារួម ចិន-កម្ពុជា ក្នុង យុគ សម័យ ថ្មី គ្រប់ រដូវកាល ... Read More »

នារសៀលនេះ ! មាននាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋាន សមុទ្រ រាម

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសានេះ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋាន សមុទ្រ រាម ក្រុង កំពង់ សោម ខេត្ត ព្រះសីហនុ។ នាវារបស់ជប៉ុននេះ ... Read More »

ផ្លូវដែករុស្ស៊ី-កូរ៉េខាងជើង បើកនៅមុនទិវាជ័យជម្នះ ៩ ឧសភា របស់រុស្ស៊ី

ខ្សែរថភ្លើងដែលតភ្ជាប់ទីក្រុង Vladivostok របស់រុស្ស៊ីក្នុងតំបន់ Primorsky និងទីក្រុង Rason កូរ៉េខាងជើងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី 8 ខែឧសភា មួយថ្ងៃមុនការប្រារព្ធទិវាជ័យជំនះរបស់ប្រទេសរុស្ស៊ី។ រដ្ឋាភិបាលតំបន់ Primorsky បានប្រកាសនៅថ្ងៃទី 17 ខែមេសាថា ... Read More »

ក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តទៅប្រទេសចិនចំពេលរឿងពន្ធឡើងកំដៅខ្លាំង

ក្រុមហ៊ុន Ford Motor បាននិយាយកាលពីថ្ងៃសុក្រ (18 មេសា) ថា ខ្លួនបានបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន ដោយសារការចាប់ផ្តើមប្រឈមមុខនឹងកំដៅពន្ធនៃការសងសឹកដាក់គ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរធ្វើឱ្យយានយន្តប្រឈមនឹងពន្ធខ្ពស់រហូតដល់ 150 ភាគរយ។ ក្រុមហ៊ុន ... Read More »

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រកាសវិធានការចុងបំផុតលើវិស័យកិច្ចការសមុទ្រ ភាស្តភាកម្ម និងផលិតនាវាជាដើមរបស់ប្រទេសចិន

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ... Read More »

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងការពារជើងទេរ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នេះ លោក ថោ ... Read More »

កម្មករឥណ្ឌូណេស៊ីរហូតដល់៥ម៉ឺននាក់អាចប្រឈមនឹងការបញ្ឈប់ពីការងារដោយសារពន្ធរបស់សហរដ្ឋអាមេរិក

លោក Said Iqbal ប្រធានសហព័ន្ធសហជីពការងារឥណ្ឌូនេស៊ី (KPSI) បានព្រមានថា កម្មករឥណ្ឌូនេស៊ីប្រហែល 50,000 អាចបាត់បង់ការងាររបស់ពួកគេដោយសារតែពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីការព្រមាន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo បានណែនាំសមាជិកគណៈរដ្ឋមន្ត្រីឱ្យស្វែងរកវិធានការការងារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។ ... Read More »