ព័ត៌មានទាន់ហេតុការណ៍៖
'

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារលិខិត អបអរសាទរខួប ៥០ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន

ភ្នំពេញ ៖ សារលិខិតអបអរសាទរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ភៅ តឿន ទៀ បាញ់ សម្តេចពិជ័យសេនា និងលោកជំទាវ ... Read More »

លោកTrump និង លោកZelensky ប៉ះទង្គិចគ្នាជុំវិញតំបន់ Crimea

លោកប្រធានាធិបតី Trump មានការខឹងសម្បាជាខ្លាំងបន្ទាប់ពីលោក Zelensky បានបញ្ជាក់ថា លោកមិនទទួលស្គាល់ការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ Crimea ដោយនិយាយថា ការអត្ថាធិប្បាយរបស់សមភាគីអ៊ុយក្រែនគឺ “បង្កគ្រោះថ្នាក់” ដល់ដំណើរការសន្តិភាព។ “ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅលើទំព័រមុខនៃ ... Read More »

ប្រមុខការពារជាតិកម្ពុជាស្នើបារាំងបញ្ជូនគ្រូយោធាចារ្យមកបណ្តុះបណ្តាលយោធិនកម្ពុជានៅសាកលវិទ្យាល័យការពារជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានស្នើដល់ភាគីបារាំងបញ្ជូនគ្រូយោធាចារ្យរបស់ខ្លួនមកធ្វើការបណ្តុះបណ្តាលដល់យោធិនកម្ពុជា នៅវិទ្យាស្ថានសុខាភិបាល សាកលវិទ្យាល័យការពារជាតិ និងសាលាទាហានសកម្មត្មាតពង ខណៈនាយទាហានដែលទទួលបានការបណ្តុះបណ្តាលពីប្រទេសបារាំងគឺសុទ្ធតែមានសារៈសំខាន់។ ក្នុងឱកាសជំនួបពិភាក្សាជាមួយលោក JACQUES PELLET ឯកអគ្គរដ្ឋទូត ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម

ខេត្តព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះបំពេញទស្សនកិច្ច និងត្រួតពិនិត្យការងារហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញលើនាវា(Frigat) របស់នាយនាវី នាយនាវីរង និងពលនាវឹក ... Read More »

ប្រទេសចិនបានផ្តល់ប៉ាតង់ចំនួន ១០៤,៥ ម៉ឺនប៉ាតង់

     ប្រទេសចិន​៖​ យោងតាម​គេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា​ នៅព្រឹក​ថ្ងៃទី២៤ ខែមេសា ​​ឆ្នាំ​២០២៥នេះ​ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​បើក​​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ធ្វើ​បទ​ឧទ្ទេសនាម​ពី​សភាពការណ៍​កសាង​កម្មសិទ្ធិ​បញ្ញា​របស់​ចិន​។    ... Read More »

លោក​ Wang Yi​ ជួបសន្ទនាជាមួយលោកAbbas Araqchi​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

អន្តរជាតិ​៖​ លោក​ Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោកAbbas Araqchi​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅក្រុងប៉េកាំង​ កាលពីថ្ងៃទី២៣​ ខែមេសា​  ឆ្នាំ២០២៥​ម្សិលមិញនេះ​ ។​ នេះបើ​យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media ... Read More »

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងស្វាមី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ... Read More »

សម្តេចប្រធានរដ្ឋសភាអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាណៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តីប្រទេសថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទាំងពីរ ... Read More »

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧

ភ្នំពេញ ៖ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ (37th ASEAN-U.S. Dialogue) ត្រូវបានរៀបចំនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដើម្បីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសំខាន់ៗក្រោមក្របខណ្ឌភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះដឹកនាំដោយ ... Read More »

បទវិភាគ៖ ការដែលហ្វីលីពីនចង់លូកដៃចូលក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺមិនប្រមើលមើលពីកម្លាំងខ្លួនឯង

      ប្រទេស​ចិន​៖​ បើ​យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media » បាននិយាយថា​ នាពេល​ថ្មីៗកន្លងទៅនេះ ហ្វីលីពីនបាន​ឃុបឃិត​ជា​មួយ​អាមេរិក​​ធ្វើ​សមយុទ្ធ​ “ប្រកៀក​ស្មា”ប្រចាំឆ្នាំ​២០២៥  ដោយ​មិន​អើពើពី​ការតវ៉ា​យ៉ាង​ខ្លាំង​ក្លា​របស់​ប្រជាពលរដ្ឋ​ប្រទេស​ហ្វីលីពីន ... Read More »

លោក​ ផន​ រឹម​៖​ សូមរីករាយ និងទទួលបានប្រយោជន៍សមិទ្ធផលជាតិក្រោមម្លប់សន្តិភាព…!

ខេត្ត​កោះកុង​៖​ ផ្លូវដីសេសសល់ប្រមាណ៦គីឡូម៉ែត្រ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កាលពីអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រួវបានជំនួសដោយបេតុង ថ្មមិច និងកំពុងអ៊ុតស៊ូACជាបន្តបន្ទាប់។​ នេះបេីយោង​តាមការបញ្ជាក់ពី​លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ... Read More »

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖ ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតACត្រៀមបញ្ចប់ការងារ..!

ខេត្ត​កោះកុង​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានបញ្ជាក់ថា​ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នពីថ្ងៃទី១១-១៧ ... Read More »

សមត្ថកិច្ចខណ្ឌកំបូលនាំខ្លួនសិស្សសាលា៥នាក់ដែលប្រមូលផ្តុំគ្នាមិនចូលរៀនយកទៅអប់រំណែនាំ

ភ្នំពេញ៖​ សិស្សសាលាប្រុសស្រីចំនួន៥នាក់ដែលគេចសាលារៀនមិនចូលរៀនទៅប្រមូលផ្តុំគ្នាត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូលបានចុះធ្វេីការនាំខ្លួនយកទៅអប់រំណែនាំ។  ប្រតិបត្តិការខាងលេីនេះធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៥​ នៅបុរីឡេងណាវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ។ លោក​ ហុង​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថា​ ... Read More »

ស្រុកកំពង់សីលារន្ទះបាញ់ស្លាប់មនុស្សម្នាក់និងងាប់សុនខ២ក្បាលទៀត

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចកិច្ចឲ្យដឹងថា មនុស្សប្រុសម្នាក់បានស្លាប់ និងសត្វសុនខចំនួន ២ក្បាល បានងាប់ ដោយសាររន្ទះបាញ់ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង ១រសៀល ថ្ងៃទី២៣ ខែមេសា ... Read More »

អភិបាលខេត្តតាកែវ ជួបសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង និងលើកទឹកចិត្តពលរដ្ឋបន្តភ្ញាស់ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់លើទីផ្សារ

 ខេត្ត​តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីក្រោមឱវាទចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់​ ខេត្តតាកែវ​ កាលពីថ្ងៃពុធទី២៣ ខែ មេសា ឆ្នាំ២០២៥ម្សិលមិញនេះ​។ នៅក្នុងឱកាសនោះ ... Read More »

វីដេអូឃ្លីប​ បង្ហោះករណីហិង្សាលើបុរសម្នាក់​ មិនមែននៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីកើតឡើងនៅប្រទេសដទៃ!

ភ្នំពេញ​៖​ ការបង្ហោះវីដេអូ អំពីការប្រើអំពើហិង្សាលើបុរសម្នាក់នេះមិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីដែលបានកើតឡើងនៅប្រទេសដទៃ! សូមម្ចាស់គណនីមេត្តាលុបមាតិកាវីដេអូនេះចេញ និងសូមប្រជាពលរដ្ឋកុំចែករំលែកវីដេអូនេះតទៅទៀត! ការចែកចាយតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ច្បាស់លាស់ជាមុន បានបង្កើតជាការបំពុលព័ត៌មាន ជះផលអវិជ្ជមានដល់អារម្មណ៍ និងមតិសាធារណៈទូទៅ ជាពិសេសប៉ះពាល់ដល់កុមារ និងយុវវ័យ។ នេះជាករណីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចៀសវាង! ដោយ​៖ ... Read More »

ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនមួយក្រុមដែលតែងតែបង្កភាពអានាធិបតេយ្យក្នុងមូលដ្ឋានជាប្រចាំ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ២០២៥​ នៅវេលាម៉ោង១៧​និង​ ៣០នាទី​ មានសេចក្តីរា​យយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចក្រោយផ្ទះ​ របស់ឈ្មោះ​ ឡុក​ ដុង​ ភេទប្រុស​ ស្ថិតនៅភូមិព្រៃធំ​  ឃុំយុទ្ធសាមគ្គី​ ស្រុកសាមគ្គីមុនីជ័យ​ ... Read More »

ជិះម៉ូតូលឿនពេកប្រញាប់ទៅធ្វើការជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យទាំងព្រឹក

ភ្នំពេញ​ ៖​ នារីម្នាក់ជិះម៉ូតូជ្រុលទៅបុករថយន្តសាំយ៉ុងដែលកំពុងឈប់ចតលើចញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវរលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧  សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញនារីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ក្រហម ... Read More »

មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង ប្រកាសឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូរលំហូរទឹកភ្លាមៗរបស់វារីអគ្គិសនីសេសានក្រោម២

ខេត្តស្ទឹងត្រែង៖ មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងភ្លាមៗ ឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូរលំហូរទឹកភ្លាមៗ របស់វារីអគ្គិសនីសេសានក្រោម២ ។ នេះបើតាមរបាយការណ៍ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ចំពោះមូលហេតុដែលមន្ទីរធនធានទឹក បានចេញសេចក្តីជូនដំណឹងបែបនេះ គឺដោយសារ ការផលិតថាមពលពីវារីអគ្គិសនីសេសានក្រោម២ នឹងត្រូវបានកើនឡើងពេញបន្ទុកជិត ... Read More »

មន្រ្តីជំនាញ​ក្រសួង​កសិកម្ម​ បន្តចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម

ខេត្ត​កំពង់ចាម​៖​ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម អធិកាដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ

ភ្នំពេញ​៖​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២៥​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា: កាលពីចុង ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវស៊ើបអង្កេត ... Read More »

កុំពិសា​គ្រឿងស្រវឹង​ ឬប្រេីប្រាស់គ្រឿងញៀន​ពេលលោកអ្នក​កំពុង​បើកបរ​! ការបើកបរមិនត្រូវល្មើសល្បឿនកំណត់!

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបង្ហាញពី​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ... Read More »

នៅរាជធានីភ្នំពេញ​ និងខេត្ត​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់២៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

ក្រសួងមុខងារសាធារណៈ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សហការរៀបចំសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»

ភ្នំពេញ ៖ សិក្ខាសាលានេះ ជាសិក្ខាសាលាទី២៣ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ... Read More »

សេចក្តីជូនដំណឹង ស្ដីពីការរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលនីតិវិធីពិសេសបន្ថែមនេះ នឹងត្រូវបានជម្រាបជូនតាមក្រោយទៀតក្នុងពេលដ៏ឆាប់ខាងមុខ!

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូន ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុងនាំចេញ ទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មេត្តាជ្រាបថា៖ កម្ពុជាបានអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ចនិងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះកម្ពុជាបានរៀបចំនិង ប្រកាសឱ្យប្រើច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ... Read More »

រដ្ឋមន្រ្តី ឈាង រ៉ា ៖ ផ្នែកវេជ្ជសាស្រ្តបូរាណ ជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិ ផ្នែកវេជ្ជសាស្រ្តបូរាណគឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការ ទាំងឡាយ និងត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ។ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបែបនេះក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ... Read More »

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ... Read More »

លោក ជ័យ រដ្ឋា អញ្ជើញថ្វាយសារតាំងជូនចំពោះព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគៀ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូស្សាឡាម

ប្រទេសប្រ៊ុយណេដារូស្សាឡាម ៖ លោក ជ័យ រដ្ឋា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញថ្វាយសារតាំងជូនចំពោះព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគៀ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូស្សាឡាម នៅវិមាន Istana ... Read More »

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី អញ្ជើញទទួលថវិកាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ក្នុងឧកាសទិវា ៨ឧសភា

ភ្នំពេញ៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយក ព្រះរាជសារ និងព្រះរាជទ្រព្យព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរចំនួន១០ម៉ឺនដុល្លាអាមេរិច ក្នុងនោះ ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រចំនួន ... Read More »

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ អញ្ជើញជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ... Read More »