ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសជនជាតិ​ចិន​ម្នាក់បានស្លាប់ភ្លាមៗខណៈឡើង​ទៅ​លេី​ទូ​កុងតឺន័រ​ ដេីម្បី​ចង​ខ្សែ​ដែល​ដាច់​ចេញ​ពី​ស៊ុម​កញ្ចក់

​ភ្នំពេញ៖ បុរសជនជាតិ​ចិន​ម្នាក់បានស្លាប់ភ្លាមៗខណៈឡើង​ទៅ​លេី​ទូ​កុងតឺន័រ​ ដេីម្បី​ចង​ខ្សែ​ដែល​ដាច់​ចេញ​ពី​ស៊ុម​កញ្ចក់​។  សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទីថ្ងៃទីរសៀល ៣០ ខែ មិថុនា  ឆ្នាំ២០២៥ ស្ថិត​នៅឃ្លាំងជួលក្នុងភូមិសំរោងទាវ  សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា​៖ កម្ពុជា ក្លាយជាតួអាក្រក់ ពេលដែលឆ្លើយតបទៅថៃត្រឹមម្ដង ទាំងដែលថៃចោទកម្ពុជាច្រើនដងរាប់មិនអស់ កម្ពុជា មិនដែលតបត

ខេត្តតាកែវ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ កម្ពុជា ក្លាយជាតួអាក្រក់ ពេលដែលឆ្លើយតបទៅថៃត្រឹមម្ដង ទាំងដែលថៃចោទកម្ពុជាច្រើនដងរាប់មិនអស់ កម្ពុជា មិនដែលតបត។  សម្ដេចធិបតី ថ្លែងបន្តថា កន្លងមកថៃ ... Read More »

កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច

ខេត្តតាកែវ ៖ កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ដូច្នេះ ... Read More »

មកធ្វើអីបើបិទហើយ ! ទីបំផុតនាវាដឹក«ប្រេងថៃ PTT»ចំណុះ៤.៨លានលីត្រគាំងលើសមុទ្រក្រោយកម្ពុជាមិនឲ្យចូលចត

ប្រទេសថៃ៖ កប៉ាល់ដឹកប្រេងម៉ាស៊ូត ចំណុះ ៤,៨លានលីត្ររបស់ក្រុមហ៊ុន PTT បានជាប់គាំងលើផ្ទៃសមុទ្រក្រោយមិនអាចចូលចតនៅកម្ពុជាបាន។ ក្រោយជាប់គាំងលើផ្ទៃសមុទ្រអស់ជាយូរទីបញ្ជាការតំបន់កងទ័ពជើងទឹកទី១ រួមជាមួយនឹងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានឡើងលើនាវាដឹកប្រេង Chetthabodi 6 ដែលបោះយុថ្កានៅជិតកោះគុតក្នុងខេត្ត Trat បន្ទាប់ពីមានការសង្ស័យអំពីវត្តមានរបស់កប៉ាល់នៅក្នុងតំបន់នេះយូរ។  ក្រោយចូលឆែកឆេរមន្ត្រីមកពីកងនាវាចរថៃ ... Read More »

Thiago Silva វ័យ 40 ឆ្នាំ ស្រក់ទឹកភ្នែក បន្ទាប់ពី Fluminense បំបាក់ Inter Milan នៅ Club World Cup

ក្លឹប Fluminense របស់ប្រេស៊ីលបានធ្វើឱ្យ Inter Milan ភ្ញាក់ផ្អើលជាមួយនឹងជ័យជម្នះ 2-0 ដើម្បីឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃ Club World Cup ដែលពួកគេអាចជួប Manchester ... Read More »

ឃាតកមិនស្គាល់មុខចាក់ទៅលើបុរសម្នាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមក្បែរវត្តស្ទឹងមានជ័យ

ភ្នំពេញ៖ គួរឱ្យរន្ធត់ណាស់! បុរសម្នាក់ត្រូវបានឃាតកមិនស្គាល់មុខដេញចាក់សម្លាប់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ចំណែកជនបង្ករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររបងវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ  ជនរងគ្រោះបានសុំលុយពីម្តាយទៅទិញបារីជក់និងទឹកសុទ្ធ១ដប រួចក៏ដើរត្រឡប់ទៅផ្ទះវិញ ... Read More »

លោក Thaksin អតីតនាយករដ្ឋមន្ត្រីថៃ នឹងត្រូវបង្ហាញក្នុងសវនាការ ជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រ

ទីក្រុងបាងកក ៖ បើតាមកាសែត The Nation Thailand បានផ្សាយថា ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌ ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះលើការចោទប្រកាន់ប្រឆាំងនឹងរូបលោកថាបានប្រមាថ ព្រះមហាក្សត្រថៃ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៥

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ការប្រារព្ធទិវាមច្ឆជាតិ ១ កក្កដានេះឡើង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ ... Read More »

Giroud រំភើបចិត្តក្នុងការចូលរួមជាមួយ Lille បន្ទាប់ពីចាកចេញពី ទឹកដីអាមេរិក

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud គ្រោងនឹងចូលរួមជាមួយក្រុម Lille របស់នៅក្របខ័ណ្ឌបារាំង Ligue 1 បន្ទាប់ពីចាកចេញពីក្លឹប Los Angeles FC ក្របខ័ណ្ឌអាមេរិក Major League ... Read More »

រថយន្ត​ស៊េរី​ទំនើប​២គ្រឿង​បេីក​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​សងខាង​

ភ្នំពេញ៖ ​រថយន្ត​ស៊េរី​ទំនើប​២គ្រឿង​បេីក​លឿន​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នឹង​ខ្ទៀត​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស​នៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ បង្កអោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​០២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១​ខែកក្កដា​ឆ្នាំ​២០២៥​នៅ​តាម​ដងផ្លូវ​បណ្តោយ​ផ្លូវ​១៨២​កែង​ផ្លូវ​២២៣​ដែល​ស្ថិត​នៅ​សង្កាត់​ ផ្សារ​ដេប៉ូ​ ទី​១​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​MERCEDES BENZ C300 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2CB-1113 បេីក​តាម​បណ្តោយ​ផ្លូវ​១៨២​ក្នុង​ទិស​ដៅ​បត់​កេីត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏​ស្រាប់​តែ​ឃេីញ​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាកMERCEDES ... Read More »

ឃាត់ខ្លួនអធិការរងខណ្ឌដង្កោម្នាក់ដកកាំភ្លេីងបាញ់មេឃមួយគ្រាប់គំរាមយុវជនម្នាក់

ភ្នំពេញ៖​  អធិការរងខណ្ឌដង្កោម្នាក់ទទួលបន្ទុកផ្នែកគ្រឿងញៀន​ បានដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ដេីម្បីគំរាមយុវជនម្នាក់​ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុងភូមិ​កន្ទោក​ជេីង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។    យោងតាមយុវជនម្នាក់បានអះអាងថា​ បុរសម្នាក់បានអង្គុយផឹកស៉ីនៅផ្ទះក្បែរហាងរបស់ខ្លួនហេីយបានដកកាំភ្លេីងបាញ់ឡេីងលេីចំនួនមួយគ្រាប់ដេីម្បី​គំរាម​រូបខ្លួន​​បន្ទាប់​ពីជិះ​ម៉ូតូ​កាត់​កន្លែង​គាត់ផឹក​ស៉ី​ ... Read More »

ការប្រេីប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដេីម្បីជំនួសការប្រេីប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR កូដសម្រាប់អ្នកដំណេីរជនបរទេស

ភ្នំពេញ ៖ សេចក្ដីជូនដំណឹងស្ដីពីការប្រេីប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដេីម្បីជំនួសការប្រេីប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR កូដសម្រាប់អ្នកដំណេីរជនបរទេស ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

អភិបាលខេត្តកែប ដាក់បទបញ្ជាឱ្យមន្រ្តី និងកងកម្លាំងទាំងអស់ ត្រូវទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើពីថៃឲ្យបានដាច់ខាត !

ខេត្តកែប ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការត្រៀមបង្ការ ទប់ស្កាត់ និងល្បាតបទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកែប ... Read More »

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ... Read More »

បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់!

ភ្នំពេញ ៖ អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៥

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ការប្រារព្ធទិវាមច្ឆជាតិ ១ កក្កដានេះឡើង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ... Read More »

ថ្ងៃនេះតាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០%

ភ្នំពេញ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃនេះតាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី២០% ។  សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ... Read More »

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​កាត់​ទទឹង​ថ្នល់ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ Ford​ Ranger បុក​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ភ្នំពេញ​៖ បុរសម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​កាត់​ទទឹង​ថ្នល់ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ Ford​ Ranger  បេីក​ជ្រុល​ទៅ​បុក​បណ្ដាល​ឲ្យ​បុរស​ជា​អ្នក​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់ហេីយបាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​  ។  ​    ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៥​ ត្រង់ចំណុច​ភ្លើងស្តុប​ស្ថាន​ទូត​ចិន​ ផ្លូវ​ម៉ៅ​សេទុង​ កែង​ផ្លូវ​លេខ១៧៣​ សង្កាត់​ទួលស្វាយព្រៃទី១​ ... Read More »

ខ្យល់ព្យុះ បានវាយប្រហារ ផ្សារទំនើប EmQuartier ក្រុងបាងកក តំបន់សុខុមវិទ និង វិមានជ័យជម្នះ(មានវីដេអូ)

ទីក្រុងបាងកក ៖ ថៃមានគ្រោះផ្ទួនៗ ខណៈពេលនេះ ខ្យល់ព្យុះ បានវាយប្រហារ ផ្សារទំនើប EmQuartier ក្រុងបាងកក តំបន់សុខុមវិទ និង វិមាន ជ័យជម្នះ បណ្ដាល ឲ្យខូចខាត ... Read More »

ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្នវរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសវិន័យ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ។ សម្រេច ប្រការ១. ត្រូវបានផ្អាកការងារ ដោយផ្អាកប្រាក់បៀវត្សបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ឈឹម ... Read More »

លោកស្រី សូ សាវឿន ស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី គឺលោក កែវ ឯម

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា កន្លងទៅក្រសួងបានចេញសេចក្តីជូនដំណឹងលេខ០៣សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥  ទាក់ទងនឹងសំណើរបស់លោកស្រី សូ សាវឿន   ក្នុងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី គឺលោក ... Read More »

លោក Trump សង្ស័យថាអ៊ីរ៉ង់មានកន្លែងនុយក្លេអ៊ែរសម្ងាត់

កាលពីថ្ងៃទី 29 ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានច្រានចោលលទ្ធភាពដែលអ៊ីរ៉ង់ជាម្ចាស់រោងចក្រនុយក្លេអ៊ែរសម្ងាត់នោះទេ។នៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ Fox News លោក Trump បាននិយាយថា “យើងដឹងថាអ៊ីរ៉ង់មានកន្លែងនុយក្លេអ៊ែរជាច្រើន ប្រហែលជា 3 ... Read More »

មន្ទីររ៉ែ និងថាមពលបញ្ជាក់ថា អាជ្ញាធរនិងតំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំឱ្យរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះរួចហើយកាលពីថ្ងៃទី២៩ ខែមិថុនា

ខេត្តក្រចេះ ៖ មន្ទីររ៉ែនិងថាមពលខេត្ដក្រចេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានឆ្លើយតបនឹងការចុះផ្សាយថា “ទីតាំងរ៉ែមាសជាច្រើនកន្លែងកំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអនាធិបតេយ្យនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្ដក្រចេះ”។ មន្ទីរបញ្ជាក់ថា អាជ្ញាធរនិងតំណាងក្រុមហ៊ុនបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំឱ្យរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពរ៉ែមាសអនាធិបតេយ្យនេះរួចហើយកាលពីថ្ងៃទី២៩ ខែមិថុនា។ មន្ទីរនឹងបន្ដចុះតាមដាន ឃ្លាំមើល ... Read More »

ក្នុងស្មារតីស្នេហាជាតិជាធ្លុងមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចុះសួរសុខទុក្ខ វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីជាប់ព្រំដែនថៃ ក្នុងខេត្តខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ដែលមានសមាសភាពជា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិកសមាជិការរដ្ឋសភា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់ជាកម្លាំងចិត្តនិងចុះសួរសុខទុក្ខ និងចែកជូនថវិកា ព្រមទាំងសម្ភារៈប្រើប្រាស់នានា ជូនដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខដ៏អង់អាចក្លាហានបំផុត ... Read More »

បើការបិទព្រំដែនបន្តដល់ចុងឆ្នាំ ប្រទេសថៃនឹងខាតចំណូលជិត២ពាន់លានដុល្លារ

សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានផ្សាយថា នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) ថ្មីៗនេះ បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ... Read More »

លទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍សរុបការអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀននៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បង្ក្រាប(ជួញដូរ រក្សាទុក ដឹកជញ្ជូន  ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់)  -ចំនួន ២ករណី ឃាត់ ... Read More »

ក្រសួងមុខងារសាធារណៈ កំពុងប្រកាសជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់, មន្ត្រីនៃក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន ៨នាក់, មន្ត្រីការទូតជាន់ខ្ពស់ ចំនួន ៥០នាក់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន ៦៩៩នាក់

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ កំពុងប្រកាសជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់, មន្ត្រីនៃក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន ៨នាក់, មន្ត្រីការទូតជាន់ខ្ពស់ ចំនួន ៥០នាក់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន ... Read More »

មុខសញ្ញាសង្ស័យចំនួន២នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី​៣០ខែមិថុនា ឆ្នាំ២០២៥​ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​បានបង្រ្កាប​ មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន២នាក់ៈ ១. ឈ្មោះ​ អ៉ីម​ អៀង​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ និង ២.ឈ្មោះ​ ស៊ន​ ឌីណា​ ... Read More »

លោក Trump ថាគាត់មានក្រុមអ្នកមានច្រើន ដើម្បីទិញ TikTok

លោកប្រធានាធិបតី Donald Trump បាននិយាយថាគាត់មានអ្នកទិញ TikTok ដែលជាកម្មវិធីចែករំលែកវីដេអូដែលត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិកចំពេលមានការអះអាងថាវាបង្កហានិភ័យសន្តិសុខជាតិ។  នៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ Fox News លោក Trump បានថ្លែងថាគាត់មានក្រុម អ្នកមានទ្រព្យសម្បត្តិច្រើន ដែលមានបំណងចង់ទិញTikTok។ គាត់និយាយចំអកថា ... Read More »

🔥ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះ០១ខ្នងនៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ផ្ទះ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិ​បួរ​ ឃុំ​បួរ​ ស្រុកភ្នំព្រឹក​ ​ខេត្ត​បាត់ដំបង​ ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រ ×៦ម៉ែត្រ សង់អំពីដែក ... Read More »