ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្វាយប្រទាល នៃស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ... Read More »

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងចែកព្រះរាជអំណោយដល់ប្រជារាស្រ្ត ចំនួន ៤៧៣គ្រួសារ មកពីស្រុកទ្រាំង និងស្រុកត្រាំកក់

ខេត្តតាកែវ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងចែកព្រះរាជអំណោយដល់ប្រជារាស្ត្រ ចំនួន ៤៧៣គ្រួសារ ដែលមកពីស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ ស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤​ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិភស្ដុភារកម្ម។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

សម្តេច ម៉ែន សំអន អញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ... Read More »

កម្ពុជា-សឹង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធា

ប្រទេសសឹង្ហបុរី ៖  កម្ពុជា-សិង្ហបុរី បង្ហាញជំហររួមគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យយោធាឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការរីកចម្រើនរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។ ជំហរនេះធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ... Read More »

អូស្ត្រាលីបង្កើនការចំណាយសម្រាប់ការពារជាតិ

នៅព្រឹកថ្ងៃទី២០ខែកុម្ភៈ អូស្ត្រាលីបានប្រកាសចំណាយសម្រាប់ការពារជាតិ១១,១ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៧,២៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីពង្រីកកម្លាំងទាហានជើងទឹកនិងផលិតនាវាចម្បាំងបន្ថែមទៀត។ សារព័ត៌មាន AFP អូស្រ្តាលី នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះបានបង្ហើបឱ្យដឹងពីផែនការមួយមានរយៈពេល១០ឆ្នាំ ដើម្បីបង្កើនចំនួននាវាចម្បាំងទ្វេដង ជាមួយការបង្កើនកញ្ចប់ថវិកាយោធាបន្ថែមពីលើ ៧ពាន់លានដុល្លារ នៅចំពោះមុខការរត់ប្រណាំងសព្វាអាវុធនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ... Read More »

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ​៖​ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ​​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្ត បណ្តាលឲ្យមនុស្សរបួសធ្ងន់០៤នាក់ ស្រាល០១នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ យោងតាម​ប្រភពព័ត៌មាន​ពី​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា​ យ៉ាងហោចណាស់មានអ្នករងរបួសធ្ងន់ ០៤នាក់ របួសស្រាល ០១នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថភ្លើងបុករថយន្ត ចំណុចផ្លូវឆ្លងចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ... Read More »

នគរបាលចាប់ខ្លួនមនុស្ស២១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន-ថយចុះក្នុងសប្ដាហ៍ចុងក្រោយនេះ!

ភ្នំពេញ៖ កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួនជនសង្ស័យចំនួន ២១៥នាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ... Read More »

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងកុងស៊ីនៅទឹកល្អក់៣ដកហូតបានម៉ូតូ៣១គ្រឿងនិងស្លាកលេខជាង១០០បន្ទះ

ភ្នំពេញ៖ ទីតាំងកុងស៊ីបញ្ចាំនិងទិញលក់ម៉ូតូមួយកន្លែងនៅឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះបង្ក្រាបឆែកឆេរ ដោយ ដកហូតបានម៉ូតូ ចំនួន ៣១គ្រឿង និងស្លាកលេខប្រមាណជាង១០០បន្ទះ កាតគ្រីនិងអត្តសញ្ញាណមួយចំនួនពាក់ព័ន្ធទិញលក់ស្លាកលេខម៉ូតូ។ ការចុះបង្ក្រាបកុងស៊ីបញ្ចាំនេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី២០ខែ កុម្ភះ ឆ្នាំ ... Read More »

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ចូលរួមកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)

ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤​ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ ... Read More »

សុខភាពរបស់អតីតនាយករដ្ឋមន្ត្រីថៃ «មិនល្អទេ»

ដូចដែលបានរាយការណ៍មក អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីម្សិលមិញបានជួបជាមួយព្រះរាជអាជ្ញា ដើម្បីពិភាក្សាអំពីការចោទប្រកាន់ថា លោកបានប្រព្រឹត្តប្រមាថព្រះមហាក្សត្រ។ ស្ថានភាពសុខភាពរបស់គាត់គឺជាបញ្ហាដែលមនុស្សជាច្រើនព្រួយបារម្ភ។ ត្រឹមតែមួយថ្ងៃបន្ទាប់ពីត្រូវបានដោះលែងក្រោយពីការឃុំខ្លួនរយៈពេល 6 ខែ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ... Read More »

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ យានយន្តសរុប ១០៦ ៥៩៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ យានយន្តសរុប ១០៦ ៥៩៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

អ្នកនាំពាក្យ​​៖​ សូមធ្វើការបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើហិង្សា លើកុមារនោះទេ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានឃាត់ខ្លួនបុរសម្នាក់ពីបទប្រើប្រាស់អាវុធខ្លីដោយខុសច្បាប់កាលពីវេលាម៉ោង ២១និង១៩នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ អំពាវនាវឱ្យ​អ្នកវិនិយោគបរទេស កុំចំណាយពេលជិះយន្តហោះ ដើម្បីសុំដាំកញ្ឆានៅកម្ពុជា

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​អំពាវនាវឱ្យ​អ្នកវិនិយោគបរទេសណា​ក៏ដោយ​ ដែលចង់ស្នើសុំសម្ដេច ដើម្បីវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលជិះយន្តហោះមកធ្វើអី។​ ការអំពាវនាវបែបនេះ​របស់​ សម្តេចធិបតី នាឱកាស​បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ... Read More »

កម្ពុជាបណ្តេញបុរសជនជាតិអាមេរិកម្នាក់ចេញពីប្រទេស ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ

ភ្នំពេញ៖ យោងតាមអង្គភាពការពារកុមារ CPU បានឱ្យដឹងថា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Wilfred Willis Holley ជនជាតិអាមេរិក ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៧ ... Read More »

សម្តេច ម៉ែន សំអន ជួបសំណេះ សំណាលជាមួយ សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ៧ឃុំ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនឃុំស្វាយអង្គ នាព្រឹកថ្ងៃអង្គារ៍ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ៣នាក់ជាបុគ្គលិកកាស៊ីណូ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​

 ខេត្តបន្ទាយមានជ័យយ៖ បុគ្គលិកកាស៊ីណូ៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕  ដោយទទួលបានព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថា មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៨​ខែកុម្ភៈ​ ឆ្នាំ២០២៤ ... Read More »

សម្រេច​ឃុំខ្លួនជនសង្ស័យម្នាក់​ ដាក់ពន្ធនាគារខេត្តកណ្តាល​ ពាក់ព័ន្ធ​ករណីលួចប្រាក់ផ្ទះវីង

ខេត្ត​កណ្តាល៖ យោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ ... Read More »

ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លោក សុខ ឥសាន (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ៖  ១-ការផលិតវីដេអូស្តីពីអំពើឧក្រឹដ្ឋកម្មនៅកម្ពុជា ... Read More »

ក្រសួងព័ត៌មាន៖​ ចេញសេចក្តីជូនដំណឹង ស្តីពីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤

ភ្នំពេញ​៖​ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤​ ក្រសួងព័ត៌មានមានកិត្តិយស សូមជម្រាបជូនដល់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបថា ... Read More »

ប្រធានាធិបតី ពូទីន បានផ្តល់អំណោយរថយន្តមួយគ្រឿងដល់មេដឹកនាំ គីម ជុងអ៊ុន

យោងតាម KCNA ប្រធានាធិបតី ពូទីន បានផ្តល់ឱ្យមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នូវរថយន្តដែលផលិតដោយរុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ... Read More »

កម្ពុជា​ ប្តេជ្ញាមិនឱ្យប្រទេសខ្លួន​មានគ្រឿងញៀនតទៅទៀត​!

ភ្នំពេញ​៖​ តាម​រយៈ​​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានប្រកាសប្តេជ្ញាចិត្តក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ របស់ខ្លួនយ៉ាងដូច្នេះថា រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹងខិតខំធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​ប្រទេសក​ម្ពុជា ជាប្រទេសគ្មានគ្រឿងញៀនទៀតនោះឡើយ ខណៈយុទ្ធនាការ​ក្នុង​រយៈពេល​៨ឆ្នាំ កន្លងមករបស់ខ្លួនអាជ្ញាធរបានបង្រ្កាប​គ្រឿងញៀនគ្រប់ប្រភេទរួមទាំងសារធាតុគីមីផ្សំ បាន​ចំនួ​នជិត ៦០ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានជាង១២ម៉ឺននាក់។ ក្នុង​ឱកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើកទី៩ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី នេត ... Read More »

យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍! ឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង​ នាយប់ថ្ងៃទី១៩​ កុម្ភៈ​

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ នាយប់ថ្ងៃទី១៩​ កុម្ភៈ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​តាមបណ្ដាខណ្ឌ​ក្នុងរាជធានីភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៨០គ្រឿង​។  ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ... Read More »

អ៊ុយក្រែន កំពុងប្រឈមនឹងស្ថានការណ៍ដ៏លំបាក នៅសមរភូមិប្រយុទ្ធ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាកងទ័ពអ៊ុយក្រែន ដែលទើបតែរងការប៉ះទង្គិចផ្លូវចិត្ត ដោយសារតែការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយ ឥលូវនេះត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកនៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៉ីថែមទៀត ដោយសារតែការយឺតយ៉ាងក្នុងការផ្ដល់ជំនួយយោធារបស់លោកខាងលិច។ ... Read More »

លោកប៉ែន បូណា ថ្លែងថា រយៈពេល ៦ខែរាជរដ្ឋាភិបាល សម្រេចបានជោគជ័យយ៉ាងច្រើនសម្រាប់ប្រជាពលដ្ឋ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងនៅក្នុងវេទិកាសារព័ត៌មានលើកទី២ស្ដីពីសមិទ្ធផល ការងាររយៈពេល ៦ខែ របស់រាជរដ្ឋាភិបាលនីតិកាលទី ០៧ នៃរដ្ឋសភាព ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ... Read More »

សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋខេត្តក្រចេះ

ខេត្ត​ក្រចេះ ​៖​ រដ្ឋបាលខេត្តក្រចេះ មានកិត្តិយសសូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ឲ្យបាន ជ្រាបថា រដ្ឋបាលខេត្តក្រចេះនឹងធ្វើការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន ១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋខេត្តក្រចេះ។ ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ ... Read More »