ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនក្មេងទំនើង៥០នាក់ក្នុងប្រតិបត្តិការបង្ក្រាបចំនួន៨ករណីអំឡុងចូលឆ្នាំចិន

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺក្នុងអំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណីនិងឃាត់ខ្លួនចំនួន៥០នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។      លោក ... Read More »

ការយល់ដឹងច្បាស់ពីរដ្ឋបាលកីឡា​ គឺបង្កភាពងាយស្រួលដល់បច្ចេកទេសកីឡា

ភ្នំពេញ​ ៖​  ការយល់ដឹងច្បាស់ពីរដ្ឋបាលកីឡា​ ពិតប្រាកដជាបានបង្កភាពងាយស្រួលក្នុងការជម្រុញផ្នែកបច្ចេកទេសកីឡាដល់មនុស្សសំខាន់នៅក្នុងវិស័យកីឡា ពិសេស គឺប្រសិទ្ធភាព ការងារដែលបង្កនូវលក្ខណៈងាយស្រួលពីថ្នាក់ដឹកនាំរហូតដល់កីឡាករកីឡាការិនី។​ នេះជាការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិក ... Read More »

សមត្ថកិច្ចនគរបាលស្រុកចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀននៅកន្លែងតាបបុកប៊ីយ៉ា ក្នុងស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ បានចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀន នៅកន្លែងតាបបុកប៊ីយ៉ាក្នុងស្រុកស្វាយជ្រំ។    យោងតាមលោកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងនារសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៤នេះថា ក្រោមបទបញ្ជារបស់លោកស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។ ជាក់ស្ដែងនៅព្រឹកនេះ លោកបានដឹកនាំកម្លាំងក្រុមម៉ូតូធំ បានចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំក៏ប្រទះឃើញប្អូនៗ សិស្សសាលាប្រុសស្រីជាច្រើននាក់ដែល  ... Read More »

កម្ពុជា​ រកចំណូលពីការនាំចេញអង្ករបានជាង ៣២លានដុល្លារ​ ក្នុង១ខែដើមឆ្នាំ២០២៤នេះ

ភ្នំពេញ​៖​ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា​ គិតត្រឹម​១ខែដំបូងដើមឆ្នាំ២០២៤នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួនសរុបជាង ៤៦ ពាន់តោនដែលគិតជាទឹកប្រាក់មានចំនួនប្រមាណ ៣២,៦២ លាន​ដុល្លារអាម៉េរិកកើនឡើង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣កន្លងទៅ។ យោងតាមរបាយការណ៍ដដែល​ បានបញ្ជាក់ថា​ ទីផ្សារ​ដែល​ជា​គោល​ដៅ​របស់​កម្ពុជា ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ១៦ឆ្នាំនៅខេត្តក្រចេះ

ខេត្ត​ក្រចេះ ​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ១៦ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ... Read More »

Man Utd និង Chelsea កំពុងប្រជែងដាក់សំណើដេញថ្លៃខ្សែការពារ Jean-Clair Todibo ​នៅ​រដូវក្តៅ

កីឡាករ Jean-Clair Todibo នឹងមិនបដិសេធការផ្លាស់ប្តូររដូវក្តៅទៅកាន់ Premier League ចំពេលមានការចាប់អារម្មណ៍ពី Chelsea និង Manchester United។ ខ្សែការពារ Nice វ័យ២៤ឆ្នាំគឺជាកីឡាករសម្រាប់ក្រុម Ligue ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១១ ... Read More »

ការវាយប្រហារតាមអាកាសរបស់អ៊ុ៏ស្រាអែលបានធ្លាក់ទៅលើជំរំជនភៀសខ្លួន Rafah ដោយបានសម្លាប់មនុស្សជាង៦០នាក់

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានប្រកាសថា មនុស្សជាង 60 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើទីក្រុង Rafah នៅភាគខាងត្បូង Gaza Strip ជាទីក្រុងដែលប្រជាជនជាងពាក់កណ្តាលនៃប្រជាជន Gaza កំពុងស្វែងរកការជ្រកកោន។ មុននេះ រ៉យទ័របានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើជំរំជនភៀសខ្លួនក្នុងទីក្រុង Rafah ... Read More »

ព្រះគ្រូ ហាក់ សៀងហៃ ៖ “ប្រយ័ត្នប្រយែង សព្វថ្ងៃមានល្បែងអនឡាញច្រើនណាស់ កុំឈ្លក់វង្វេង ចង់ឈ្នះផ្តេសផ្តាស តែគិតមិនច្បាស់នាំឱ្យវិនាស ”

    ភ្នំពេញ ៖ ឃើញពីទង្វើនាយគ្រឿន តារាកំប្លែង ហាក់ដូចជាពង្វក់ដល់ប្រជាពលរដ្ឋខ្មែរឱ្យឈ្លក់វង្វេងនឹងល្បែង ស្រាប់តែព្រះគ្រូ ហាក់ សៀងហៃ ដែលជាព្រះសង្ឃមួយអង្គមានចំណេះដឹងជ្រៅជ្រះខាងអក្សរសិល្ប៍ អក្សរសាស្ត្រ ធម៌អារ្យ បានសរសេរនូវឃ្លាយ៉ាងខ្លីថា : ... Read More »

ម្ចាស់ផ្ទះកូតឌីវ័រគ្រងជើងឯក Africa Cup of Nations ឆ្នាំ២០២៣ជាលើកទី៣ក្នុងប្រវត្តិសាស្ត្រ

កីឡាករ Sebastien Haller គឺជាវីរបុរសសម្រាប់ប្រទេសកូតឌីវ័រម្តងទៀត ខណៈដែលម្ចាស់ផ្ទះមួយនេះបានតាមពីក្រោយដើម្បីផ្តួលនីហ្សេរីយ៉ា និងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង។ ខ្សែ​ប្រយុទ្ធ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​អ្នក​ឈ្នះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រឹម​តែ១៣ខែ​ប៉ុណ្ណោះ​ពី​ការ​វិល​ត្រឡប់​ពីជំងឺ​មហារីក​ពងស្វាស​នោះ បាន​ទាត់​ចូល​ការ​បញ្ជូន​របស់ Simon ... Read More »

ជនឆ្លៀតឱកាសបាញ់បោះសេរីក្នុងពេលចូលឆ្នាំចិន វៀតណាម

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋរាយការណ៍ប្រាប់ថាៈកាលពីយប់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ មានជនឆ្លៀតឱកាសបានបាញ់បោះសេរីក្នុងពេលចូលឆ្នាំចិនវៀតណាម ដោយគេមានការសង្ស័យថា ក្រុមដែលបាញ់បោះសេរីនោះប្រហែលជាពួកផឹកស៊ីស្រវឹងរួចហើយបានបាញ់បន្លំជាមួយស្នូរដុតផាវនៅក្បែរៗនោះ។    ពលរដ្ឋបានបញ្ជាក់ថាៈ ការណ៍ដែលប្រទះឃើញសំបកកាទុស្សគ្រាប់កាំភ្លើងនោះគឺនៅចម្ងាយប្រហែលជាង១០០ម៉ែត្រពីសាលាសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដោយនៅត្រង់ចំណុចកើតហេតុជាកន្លែងស្ងាត់និងជាកន្លែងដែលគេកំពុងសាងសង់អគារ ខណៈពួកគាត់បានជិះម៉ូតូក៏ប្រទះឃើញហើយបានរើសយកដាក់ថង់មកបង្ហាញអ្នកសារព័ត៌មាននៅនឹងតុកាហ្វេដើម្បីឱ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញដើម្បីចុះស្រាវជ្រាវករណីខាងលើនេះ ហើយការប្រទះឃើញសំបកគ្រាប់នោះមានចំនួន១១គ្រាប់ឯណោះ។ សូមបញ្ជាក់ថាៈ នៅរដូវកាលចូលឆ្នាំចិនវៀតណាមកន្លងទៅនេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោកស្នងការខេត្តបន្ទាយមានជ័យបានចេញបទបញ្ជាដល់សមត្ថកិច្ចចុះហាមពលរដ្ឋដែលមានឈាមជ័រសែស្រឡាយចិនវៀតណាមមិនអនុញ្ញាតឱ្យដុតគ្រឿងផ្ទុះដូចជាផាវជាដើមដើម្បីការពារសុវត្តិភាពជូនពលរដ្ឋខ្លាចមានជនឆ្លៀតឱកាសយកពេលវេលាខាងលើប្លន់យកទ្រព្យសម្បត្តិពលរដ្ឋ ដោយប្រការណាមួយ ... Read More »

ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់ មកលេងកម្សាន្ត ក្នុងរយៈពេល៣ថ្ងៃ នៃពិធីចូលឆ្នាំចិន-វៀតណាម​

ខេត្ត​កែប​៖ បេីតាមការ​បញ្ជាក់ពី​ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឱ្យដឹងថា ខេត្ត​កែប ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម​ គិត​ចាប់ពី​ថ្ងៃ​ទី៩ រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ... Read More »

អនុរដ្ឋមន្រ្តីការពារជាតិអាមេរិកកាន់តំណែងជំនួសរដ្ឋមន្ត្រីដែលបានចូលពេទ្យជាថ្មី

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់សម្តីអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណដែលបានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅដើម្បីព្យាបាលបញ្ហាតម្រង់នោម។ លោកឧត្តមសេនីយ៍ Pat Ryder ... Read More »

នាយប់ថ្ងៃទី១១កុម្ភៈ​! ឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង​ ក្នុងលទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ កាលពីយប់មិញនេះ​ ជាលទ្ធផលកម្លាំងជំនាញ​ បានឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង​។  ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ... Read More »

ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យានជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ , មានតែរបួស

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលស្រុកភ្នំស្រួច បញ្ជាក់ថា ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យានជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ដូចការលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ ហើយភ្លាមៗបន្ទាប់ពីមានករណីខាងលើកើតឡើង កម្លាំងនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យបាន៣នាក់ផងដែរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។ រដ្ឋបាលស្រុកភ្នំស្រួច ... Read More »

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុទ្ធនាការចែកជូនពលរដ្ឋដាំកូនឈើដោយឥតគិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤នឹងទទួលបានជោគជ័យ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយះ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ... Read More »

សូមចូលរួមរំលែកទុក្ខ!ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូនិងអ្នកដើរថ្មើជើងនៅស្រុកកំពង់រោទ៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី ១១ខែកុម្ភៈ ឆ្នាំ ២០២៤  លើផ្លូវកៅស៊ូលេខ 3SVR នៅត្រងចំណុចភូមិគគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ... Read More »

រយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨%

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមឆ្នាំ២០២៤ មានចំនួនសរុប ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨% ... Read More »

៣ថ្ងៃនាឱកាសចូលឆ្នាំចិន-វៀតណាម​ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺនាក់

ខេត្ត​សៀមរាប​៖​ បើយោងតាមប្រភពព័ត៍មានពី​មន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានបញ្ជាក់ថា​ ក្នុងរយៈពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គឺចាប់ពីថ្ងៃ ០៩-១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់។ មន្ទីរ​ព័ត៌មាន​ខេត្ត​ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ឃាតករ​លាក់មុខ​ បន្តសម្លាប់មនុស្ស ០៩នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់​ នាថ្ងៃទី​១១​ កុម្ភៈ​!

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ​ កើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០៩នាក់ និងរបួសធ្ងន់ស្រាល ២៤នាក់។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៣នាក់​ ក្នុង​បទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី១១ កុម្ភៈម្សិលមិញ!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣៣ នាក់ (ស្រី ០៤នាក់) ត្រូវបានសមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី នាថ្ងៃទី១១ ... Read More »

ខេត្តប៉ៃលិន​ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៧-១៩°C

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។  ក្រសួង​ បានបញ្ជាក់ថា​ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយគ្នានោះខ្យល់មូសុងឦសានបន្តបង្កើនឥទ្ធិពលនិងល្បឿនបក់មកលើកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសានធាតុអាកាសត្រជាក់នៅពេលព្រឹក។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់វាលទំនាប ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ០៤នាក់ដកហូតសារធាតុញៀនចំនួន ២៨កញ្ចប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នាម៉ោង​ ៥និង​ ៣០នាទីល្ងាច ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ដកហូតសារធាតុញៀនចំនួន ២៨កញ្ចប់ នៅចំណុច​បន្ទប់ជួល ក្រុមទី៥ ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ១  ... Read More »

តុល្យការលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅល្ងាចនេះ..!

ភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី១១ ខែកុម្ភ: ឆ្នាំ២០២៤នេះ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនមានការកកស្ទះយូរទេ នៅច្រកចេញភ្នំពេញ  បន្តកន្ទុយគ្នាប្រមាណ១៥០ម៉ែត្រប៉ុណ្ណោះ។  យានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់ តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន។ នេះជាការបញ្ជាក់ពី លោក ផន រឹម ... Read More »

កូនផ្សោតកើតថ្មីនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២៤!

ខេត្តក្រចេះ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា : កូនសត្វផ្សោតទើបតែកើតថ្មីមួយក្បាល មានអាយុប្រមាណជា០២ថ្ងៃ ត្រូវបាន ស្រាវជ្រាវឃើញនៅវេលាម៉ោងប្រមាណ១០:៤៥នាទី ថ្ងៃត្រង់ នាថ្ងៃទី១១  ... Read More »

កាន់តែសុវត្ថិភាពគណនីអនឡាញរបស់អ្នកជាមួយការផ្ទៀងផ្ទាត់ពហុកត្តា Multi-Factor Authentication (MFA)!

ភ្នំពេញ ៖ អង្គភាព នាយកដ្ឋាន នគរបាលប្រឆាំងបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ៖ ហេតុអ្វីចាក់សោរ (Password) តែមួយនៅលើទ្វារឌីជីថលរបស់អ្នក នៅពេលដែលអ្នកអាចមានស្រទាប់ការពារបន្ថែម។ MFA បន្ថែមរបាំងបន្ថែមប្រឆាំងនឹងការគម្រាមកំហែងតាមអ៊ីនធឺណិត ដោយទាមទារលើសពីពាក្យសម្ងាត់ ... Read More »

ក្មេងទំនើងមកពីភ្នំពេញ បើកឆាកប្រយុទ្ធគ្នា សមត្ថកិច្ចនគរបាល ៣ ស្រុក-ក្រុង នៅខេត្តកំពត បង្ក្រាបបានមួយសំបុក

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃបងប្អូនដើរលេងសប្បាយ ឯងនេះបើកឆាកប្រយុទ្ធគ្នា អរគុណលោកអធិការក្រុងបូកគោនិងសហការីលោកអធិការស្រុកឈូករួមនិងសហការី ... Read More »

ផ្អើលអ្នកធ្វើដំណើរ ខណៈប្រទះឃើញសពនៅខាងលិចស្ពានតាហួនក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងអ្នកធ្វើដំណើរនាំគ្នាចោមរោមមើលនិងប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណៈប្រទះឃើញសពនៅខាងលិចស្ពានតាហួន នៅក្នុងស្រុករមាសហែក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤  នៅលើផ្លូវក្រាលក្រួសក្រហមត្រង់ចំណុចខាងលិចស្ពានតាហួន ភូមិ អារក្សស្វាយ ឃុំអណ្ដូងពោធិ៍  ស្រុករមាសហែក  ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា សពខាងលើត្រូវបានស្គាល់ឈ្មោះ ... Read More »

អ្នកតំណាងរាស្ត្រ ខៀវ កាញារីទ្ធ ៖ មានតែអាប និង ប្រែត ដែលទើសអ្នកធ្វើបុណ្យ !

ភ្នំពេញ ៖ មានតែអាប និង ប្រែត ដែលទើសអ្នកធ្វើបុណ្យ ! នេះជាការលើកឡើង របស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម លើផេកផ្លូវការ របស់ផ្លូវការ ... Read More »

ស្រវឹងសូមកបើកបរ! បុរសម្នាក់ស្រវឹងជោកបើកម៉ូតូ ល្បឿនលឿន ដួលបោកក្បាលស្លាប់ទាំងយប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ទាំងយប់ ដល់អ្នកភូមិនិងសមត្ថកិច្ចមកអន្តរាគមន៍ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ ខណៈ បុរសម្នាក់ស្រវឹងស្រា ជោកបើកម៉ូតូ ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូត ដួលបោកក្បាលស្លាប់នៅស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹង នារសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៤នេះថា ពិតជាករណីគ្រោះថ្នាក់ចរាចរណ៍និងបណ្ដាលអោយមនុស្សស្លាប់មែន ដោយជនរងគ្រោះមានឈ្មោះ ... Read More »