ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ជិះម៉ូតូលឿនដួលរងរបួសខ្លួនឯង

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដេីម្បីព្យាបាលបន្ទាប់ពីជិះម៉ូតូលឿនជ្រុលដួលដោយខ្លួនឯងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះ ឈ្មោះ សុខ សុីមាន ភេទប្រុស អាយុ ... Read More »

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការក្រសួងយុត្តិធម៌

ភ្នំពេញ ៖ នារសៀល ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ជិន ម៉ាលីន ... Read More »

២១ថ្ងៃខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន៤៣ទីតាំង​ បញ្ជូនជនសង្ស័យ ៧២នាក់ទៅតុលាការ!

ភ្នំពេញ ៖ បើតាមគណនារបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី21 ខែមករា ឆ្នាំ2024 បានឲ្យដឹងថា ជាលទ្ធផលរយៈពេល21ថ្ងៃក្នុងខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន43ទីតាំង នៅ14រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ទូច សុឃៈ ... Read More »

កម្ពុជា​ នឹងមានមន្ទីរពិសោធន៍ថ្នាក់ជាតិនៅសិត្បូ និងគ្រោងបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងការស្រាវជ្រាវ វិភាគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

ភ្នំពេញ៖​ លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូ ICARS នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ ... Read More »

តំណាងក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍផលិតកម្មកសិកម្ម និងទីផ្សារជូនកសិករ

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងថា​ លោកបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រជុំក្រុមការងារនៃក្រសួងទាំងពីរ ... Read More »

បញ្ជូនខ្លួនបុរសជាអ្នកបើករថយន្ត ដែលបុករះម៉ូតូនិងរថយន្តបណ្តាលឱ្យមនុស្សស្លាប់៤នាក់របួស៣នាក់ ទៅកាន់តុលាការហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ជនដែលបើកបររថយន្តទាំងមានជាតិស្រវឹងក្នុងខ្លួនបង្កគ្រោះថ្នាក់ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់នោះ ពេលនេះសមត្ថកិច្ចបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីហើយ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលប់ថ្ងៃទី២០ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ចរបស់ប្រជាសហគមន៍ គឺជាភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍

ភ្នំពេញ៖បបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការផ្តល់នូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចជូនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការផ្ទេរអំណាចឱ្យទៅអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ភ្លាមៗខណៈមានបទល្មើសធនធានធម្មជាតិកើតឡើងគឺជាភាពជោគ ជ័យ និងនិរន្តភាពរបស់គម្រោងអភិវឌ្ឍន៍ នានា ហើយក៏ជាការរំពឹងទុករបស់អ្នកអនុវត្តគម្រោង និងម្ចាស់ជំនួយផងដែរ។ ការថ្លែងឡើងរបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ... Read More »

បុរសម្នាក់អារ.កខ្លួនឯងប៉ងសម្លាប់ខ្លួន តែមិនស្លាប់ព្រោះតូចចិត្តប្រពន្ធសុំលែង

ភ្នំពេញ ៖ បុរសម្នាក់បានយកកាំបិតចុងស្រួចយកទៅអារ.ក ខ្លួនឯង ឈាមហូរបាញ់ជោក តែមិនស្លាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ច អន្តរាគមន៍ហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះអាយុជីវិត​ ដោយសារតែតូចចិត្តប្រពន្ធសុំលែង។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ... Read More »

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញស្ថាប័នពាក់ព័ន្ធ អាជ្ញាធរសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅគ្រួសារអតីតយុទ្ធជន ឱ្យបានល្អថែមទៀត

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២២ មករា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៤ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា ... Read More »

រដ្ឋបាលខេត្តជាំងស៊ូ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា : ក្នុងដំណេីរទស្សនកិច្ចសិក្សានៅប្រទេសចិន​ លោកបានដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២២ មករា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី០នាក់), រងរបួសសរុប ១២នាក់ ... Read More »

នគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥ នាក់ និងសម្ភារៈវត្ថុតាង ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពរដ្ឋ) ចំនួន ០៣ ករណី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ... Read More »

វត្តព្រះ​វិហារធំសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត នៅខេត្តក្រចេះ

ខេត្តក្រចេះ ៖ យើងគួរជួយផ្សព្វផ្សាយ អ្វីដែលកម្ពុជាមាន ទាំងតំបន់ទេសចរណ៍ ធម្មជាតិ តំបន់ទេសចរណ័បូរាណ តំបន់ទេសចរណ៌ផលិតដោយអ្នកវិនិយោគ ។ល។ ដោយឡែករដ្ឋបាលខេត្តក្រចេះ បានរម្លឹកផ្សព្វផ្សាយពី វត្តព្រះ​វិហារធំសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត  ដោយបញ្ជាក់ថា ៖ ... Read More »

បាក់ដី មនុស្សជិត៥០នាក់បាត់ខ្លួន ក្នុងខេត្តយូណាន់ ប្រទេសចិន

ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃចន្ទនេះ មនុស្សសរុបចំនួន៤៧នាក់ បានកប់ជាប់នៅក្រោមគ្រោះបំណាក់ដីមួយ ដែលបានវាយប្រហារនៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។ភ្នាក់ងារជួយសង្រ្គោះជាង២០០នាក់ រួមជាមួយយានយន្តពន្លត់អគ្គិភ័យ៣៣គ្រឿង ... Read More »

នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ កាត់ក្រីមែកឈើដែលប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្តតាំងតុ

ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងរន្ទាសម្រាប់កាត់ក្រីមែកឈើមួយចំនួននៅក្នុងបរិវេណវត្តតាំងតុ កាលពីថ្ងៃថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ ប្រយោជន៍ដើម្បីការពារកុំឱ្យប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងការពារគ្រោះថ្នាក់នានាផង។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក គង់ សុវណ្ណារិទ្ធ ... Read More »

Update៖សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញជួបពិភាក្សាការងារ ជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ... Read More »

WHO អំពាវនាវឱ្យប្រទេសនានាត្រៀមខ្លួនទប់ទល់ “ជំងឺ X” មានភាពគ្រោះថ្នាក់ជាងកូវីដ-១៩ ដល់ទៅ២០ដង

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Ghebreyesus បានអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខាលើសន្ធិសញ្ញាជំងឺរាតត្បាតរបស់អង្គការដើម្បីរៀបចំសម្រាប់ការផ្ទុះឡើងនៃ “ជំងឺ X” ។ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីពេលថ្មីៗនេះ លោក Ghebreyesus សង្ឃឹមថាប្រទេសនានានឹងឈានដល់សន្ធិសញ្ញានៅខែឧសភា ដើម្បីរួមគ្នាដោះស្រាយការគំរាមកំហែងដ៏ធំនាពេលអនាគត។ ... Read More »

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពត ស្នើដល់អ្នកបើកបរត្រូវខ្លាចច្បាប់ គោរពច្បាប់ កុំខ្លាចប៉ូលីសចរាចរណ៍នៅតាមដងផ្លូវ ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ខេត្តកំពត ៖ លោកវរៈសេនីយ៍ទោ ស៊ូ វណ្ណាត បានបញ្ជាក់ថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ អនុញ្ញាតឱ្យលោកដឹកនាំកម្លាំងចុះរឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យ ៣៩ថ្មី នៅលើដងផ្លូវជាតិនានាក្នុងខេត្តកំពត ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ គឺបានដោយសារប្រសិទ្ធភាពការងារ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយបានចែករំលែកពីភាពជោគជ័យនៅក្នុងការងារនាពេលកន្លងមក ហើយសម្តេចបានគូសបញ្ជាក់ថា ៖ ជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ ... Read More »

ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា

(វិមានសន្តិភាព)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ... Read More »

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានលើកឡើងលក្ខខណ្ឌជាមួយរុស្ស៊ីដើម្បីស្វែងរកសន្តិភាព

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Ivan លោក Gavrilyuk បន្តកំណត់លក្ខខណ្ឌសម្រាប់ការអង្គុយនៅតុសន្តិភាពជាមួយរុស្ស៊ី។នៅក្នុងបទសម្ភាសន៍ជាមួយ Der Tagesspiegel កាលពីសប្តាហ៍មុន អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Ivan Gavrilyuk បាននិយាយថា ជម្លោះនៅអ៊ុយក្រែនអាចបញ្ចប់ដោយ “ការរំដោះពេញលេញ” ... Read More »

Brighton នាំយកតារា​វ័យ​ក្មេង​អាហ្សង់ទីន Barco ពីក្លិប Boca Juniors

ក្លិប Brighton & Hove Albion បានចុះហត្ថលេខានាំយកកីឡាករជម្រើសជាតិអាហ្សង់ទីន U-23 កីឡាករ Valentin Barco ពីក្លិប Boca Juniors ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។ នេះបើយោងតាមក្លិបនៅភាគខាងត្បូងអង់គ្លេសបានប្រកាសកាលពីថ្ងៃអាទិត្យ។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២១ ... Read More »

អគ្គនាយកស៊ីម៉ាក់​ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន​ ៥ប្រទេស​

ភ្នំពេញ​៖​ លោក​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់មីនកម្ពុជា(CMAC)​ នៅថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន៥ប្រទេស​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។  លោក​អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​ថា​ ... Read More »

ACU៖​ ក្រសួងព័ត៌មាន និងខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នាព្រឹកថ្ងៃទី២២ ខែមករា​ ឆ្នាំ​២០២៤នេះ បានឱ្យដឹងថា​ក្រសួងព័ត៌មាន និង ខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុង ១០០%។ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហៅកាត់​ថា​ ACU​។  ... Read More »

ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែសីមាថា ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី តែងបង្ហាញវត្តមានឲ្យអ្នកស្រុកឃើញ តែមិនបង្កគ្រោះថ្នាក់អ្វីទេ

ខេត្តមណ្ឌលគិរី៖ លោក ស៊ិន សត្ថា នាយកដែនជម្រក សត្វព្រៃកែវសីមា ​នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជារឿយៗប្រជាពលរដ្ឋតែងតែប្រទះឃើញហ្វូងដំរីច្រើនក្បាលដែលតែងតែចុះមកក្នុងដីចម្ការរបស់អ្នក ភូមិនិងជូនកាលស្វែងរកទឹកផឹក។ ថ្មីៗនេះអ្នកភូមិនៅឃុំស្រែព្រះគ្រប់ប្រទះឃើញដំរីមួយហ្វូងដែរ។ ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា តែងតែបង្ហាញ ខ្លួនជាច្រើនក្បាល ... Read More »

Update៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកស្រីអគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គនៃអង្គការសហប្រជាជាតិ (UN – ESCAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានអនុញ្ញាតឲ្យ លោកស្រី​បណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា ... Read More »

រដ្ឋមន្ត្រី ថោ ជេដ្ឋា៖​ វត្តមានរបស់ CREWS នឹងជួយដល់កិច្ចសហការក្នុងវិស័យឧតុនិយមឱ្យកាន់តែមានភាពល្អប្រសើរឡើងលើការព្យាករឧតុនិយម ទាំងរដូវវស្សា និងរដូវប្រាំង

ភ្នំពេញ​៖​ លោក​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤​ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីប្រព័ន្ធប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយធម្មជាតិនានា ជាមួយប្រតិភូតំណាងក្រុមការងារហានិភ័យពីអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្នជាមុន (CREWS- Climate Risks ... Read More »

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖​ កិច្ចការងារគ្រប់គ្រងជនបរទេសគឺត្រូវអនុវត្តឱ្យបានត្រឹមត្រូវកុំធ្វើអ្វីឱ្យលើសពីគោលការណ៍ច្បាប់និងជំនាញ ដែលបង្កឱ្យប៉ះពាល់រំខានដល់អ្នកវិនិយោគ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារការគ្រប់គ្រងជនបរទេស និងការងារអន្តោរប្រវេសសន្ត ដើម្បីពង្រឹងអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពចំពោះជនបរទេសមករស់នៅ ប្រកបមុខរប ធ្វើការងារ និងចេញ-ចូលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ ... Read More »