ព័ត៌មានទាន់ហេតុការណ៍៖
'

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​៖​ សាំង​ចុះថ្លៃ ១០០រៀល ខណៈ​ម៉ាស៊ូត​ចុះថ្លៃ​ ១០០រៀល ក្នុងមួយលីត្រ​ ចាប់ពីថ្ងៃទី១១-២០ ខែ​មីនា ឆ្នាំ២០២៥

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា​​​​​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៥នេះ (សាំងចុះថ្លៃ ១០០រៀល)​ ខណៈ​ប្រេងម៉ាស៊ូត(ចុះថ្លៃ​ ... Read More »

តុលាការ ICC ចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សអស់ជិត១ម៉ឺននាក់

ទីក្រុង​ម៉ានីល៖ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន​ ត្រូវបានប៉ូលីស Interpol ចាប់ខ្លួនលោកភ្លាមៗនៅពេលលោកមកដល់អាកាសយានដ្ឋានម៉ានីលនៃប្រទេសហ្វីលីពីន​ នៅព្រឹកថ្ងៃអង្គារទី១១​ ខែមីនា​នេះ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បាននិយាយថា ខ្លួននឹងបន្តការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់សង្ស័យទាក់ទងនឹងតួនាទីរបស់លោក ... Read More »

ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង។  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ... Read More »

បេសកជនពិសេសរបស់លោក ត្រាំ ទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបលោក ពូទីន ពិភាក្សាអំពីសន្តិភាពអ៊ុយក្រែន

សារព័ត៌មាន Reuters បានផ្សាយថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ... Read More »

នាយករដ្ឋមន្ត្រី ជំរុញឱ្យរៀបចំ កន្លែងអានសៀវភៅ នៅតាមសួនច្បារ និងទីប្រជុំជន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសើរគំនិតផ្តួចផ្តើម «ទេសចរណ៍អំណាន» របស់លោក អ៊ុក វណ្ណដេ ដែលបានបំផុសផ្នត់គំនិតស្រឡាញ់ការអានសៀវភៅ នៅទីសាធារណៈ។ ប្រមុខរាជរដ្ឋាភិបាល ... Read More »

Update ៖ ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជនសង្ស័យត្រូវជាអតីតប្តី បានចងកស ម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ... Read More »

ហ៊ាននិយាយហើយហ៊ានធ្វើ ប្រទេសចិនប្តេជ្ញាចិត្តលើកកម្ពស់ “ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” ក្នុងយុគសម័យថ្មី

ចិន​៖​ លទ្ធផលនៃមហាសន្និបាតសភាទាំងពីរ បានបញ្ជូនសញ្ញាយ៉ាងច្បាស់ដល់ពិភពលោកថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ប្រទេសចិននឹងប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី ក្នុងយុគសម័យថ្មី។  នេះមិនមែនគ្រាន់តែជាជម្រើសយុទ្ធសាស្រ្តសម្រាប់ចិន ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់សកលដែលកំពុងកើនឡើង និងលើកកម្ពស់កិត្យានុភាពជាតិទេ ប៉ុន្តែគឺជាចក្ខុវិស័យប្រកបដោយបរិវត្តន៍កម្ម ... Read More »

សម្តេចបវរធិបតី៖ ណែនាំឱ្យក្រសួងអប់រំ វាយតម្លៃឱ្យបានច្បាស់លាល់ និងត្រូវជំនាញ ចំពោះការជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សានៅតំបន់ខ្វះខាត

ភ្នំពេញ​៖​ ថ្លែង​នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា វាយតម្លៃឱ្យបានត្រឹមត្រូវ ច្បាស់លាល់ និងត្រូវជំនាញ ... Read More »

លោកស្រី អុង សុភាវី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦៩ នៃគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី (CSW 69th Session)

អង្គការសហប្រជាជាតិ ៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងឱ្យក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកស្រី អ៉ឹងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦៩ នៃគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី (CSW 69th Session) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដោយកិច្ចប្រជុំនេះ នឹងដំណើរការចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងសម័យប្រជុំនេះ ក៏មានការ អញ្ជើញចូលរួមពីលោក លោកស្រី ជាគណៈប្រតិភូកម្ពុជាតំណាងឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធសរុបចំនួន ១១រូប ព្រមទាំងរាជរដ្ឋាភិបាលអន្តរជាតិ អង្គការសង្គមស៊ីវិល អ្នកជំនាញ និងសកម្មជនពីជុំវិញពិភពលោកសរុបចំនួន ២០១ប្រទេសផងដែរ ៕ ដោយ ៖ សិលា Read More »

មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទសម័យប្រជុំនៅថ្ងៃទី ១១ ខែមីនា

     ប្រទេស​ចិន​៖​ យោងតាម​គេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា៖ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ ​គណៈប្រតិភូតំណាងប្រជាជននានា​ដែល​ចូលរួម​មហា​សន្និបាតលើកទី ៣ ... Read More »

ក្រសួងការពារជាតិ បញ្ជាក់ពីករណីតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មាន របស់ក្រសួងការពារជាតិ សូមបញ្ជាក់ និងបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា៖ នាពេលថ្មីៗនេះមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ... Read More »

សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងកាណាដាបន្តឡើងកម្តៅ ខេត្តOntario​ នៃកាណាដាដំឡើងពន្ធគយ២៥%លើថាមពលអគ្គិសនីដែលនាំចេញទៅអាមេរិក

អន្តរជាតិ​៖​ នៅ​ថ្ងៃ​ទី ១០​ខែ​មីនា រដ្ឋបាល​ខេត្ត​Ontarioនៃ​ប្រទេស​កាណាដា​បាន​ដំឡើង​ពន្ធ​គយ​២៥%​ ជា​ផ្លូវ​ការ​ចំពោះ​ថាមពល​​អគ្គិសនីទាំង​អស់​ដែល​នាំ​ចេញ​ទៅ​រដ្ឋ​ចំនួន​៣​នៃ​អាមេរិក ដែលជា​ផ្នែកមួយ​​នៃ​វិធានការ​សង​សឹក​ចំពោះ​ករណី​ដែល​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ដំឡើង​ពន្ធ​គយ​​លើ​ទំនិញ​របស់​កាណាដា។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media » នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥។  ... Read More »

Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញើញ​ជាអធិបតី​ភាព​ចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤៤២៦អង្គ/នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។  ... Read More »

រុស្ស៊ីចោទអង់គ្លេសថាបានរារាំងដំណើរការសន្តិភាពនៅអ៊ុយក្រែន

រុស្ស៊ីបានរិះគន់អង់គ្លេសដោយចោទក្រុងឡុងដ៍ថាបានចាត់វិធានការរារាំងអាមេរិកមិនឲ្យរកដំណោះស្រាយជម្លោះអ៊ុយក្រែន។ អង់គ្លេសកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអ៊ុយក្រែន នេះបើតាមសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានចោទប្រកាន់។ លោក Trump បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងមូស្គូចាប់តាំងពីការចូលកាន់តំណែងក្នុងខែមករា កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុនបានកត់សម្គាល់នូវទំនាក់ទំនងការទូតលើកដំបូងរវាងប្រទេសមហាអំណាចទាំងពីរចាប់តាំងពីឆ្នាំ 2022 បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនកើនឡើង។ ... Read More »

🔥អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នងនៅខណ្ឌដង្កោ

​     ភ្នំពេញ​ ៖​ ឆ្លងចរន្តអគ្គិសនីបានបង្ករជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២៥​ នៅចំណុចដូនឪ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

សម្រស់ប្រមោយ, អូរសោម,វាលវែង,ស្ទឹងឫស្សីជ្រុំ,ស្ពានខ្ពស់ជាងគេ,ស្ទឹងដំណាក់ក្បូន នៃផ្លូវជាតិលេខ១០

ខេត្តពោធិ៍សាត់​៖​ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង(វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។ សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់, ... Read More »

សហរដ្ឋអាមេរិក និងចិនពិភាក្សាអំពីជំនួបកំពូលរវាង លោក ត្រាំ និង លោក ស៊ី ជីនពីង នៅខែមិថុនា

កាលពីថ្ងៃទី 10 ខែមីនា កាសែត Wall Street Journal (WSJ) បានដកស្រង់ប្រភពព័ត៌មានដោយនិយាយថា សហរដ្ឋអាមេរិក និងចិនកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការពិភាក្សាអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិន Xi ... Read More »

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ខេត្ត​កោះកុង​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​អបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន ... Read More »

២គ្រាប់ផ្តាច់អាល័យ​! ជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ​២៣០គីឡូក្រាម​!

ខេត្ត​កំពង់​ធំ​៖​ លោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានថ្លែង​ថា៖​ ២គ្រាប់ផ្តាច់អាល័យ​! ជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ​២៣០គីឡូក្រាម​!​  លោកអគ្គនាយក​ស៉ីម៉ាក់​ បានថ្លែង​បន្តថា​ មួយគ្រាប់សំងំខ្លួនក្នងចម្ការស្វាយចន្ទី​ ស្ថិតនៅឃុំ​ជ្រាប់​ ... Read More »

ត្រីឆ្ដោសុីកូនឯង.! ជនល្មោភកាមរំលោភកូនស្រីខ្លួនឯងបានសម្រេច ត្រូវម្ដាយប្ដឹងសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅតុលាការនាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ ដេីម្បីអនុវត្តន៍ទោសតាមច្បាប់ ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។​ និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្ររួមមាន៖​ ថ្នាក់កម្រិតបរិញ្ញា​បត្រ​រង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤,៤២៦នាក់ ... Read More »

យុវជនម្នាក់មិនដឹងមានវិបត្តិអ្វីបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបន្សល់ទុកស្បែកជើងនិងទូរស័ព្ទ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានគេសង្ស័យថាលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាដោយបន្សល់ទុកសម្ភារៈ និងទូរស័ព្ទដៃរបស់ខ្លួននៅក្បែរបង្កាន់ដៃស្ពាន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វាក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿងកំពុងតែរោទ៍ នៅចំណុច បង្កាន់ដៃស្ពាន ... Read More »

ដឹងមូលហេតុហើយ ករណីស្រ្ដីដែលប្រទះឃើញស្លាប់នៅខណ្ឌប្ញស្សកែវ គឺជាអតីតប្ដី ជាអ្នកសម្លាប់ ព្រោះតែភ្លើងប្រចណ្ឌ

ភ្នំពេញ ៖ រកឃើញហើយ ឃាតកដែលវាយសម្លាប់ស្ត្រីរងគ្រោះហើយដឹកយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍មួយកន្លែង នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវគឺជាអតីតប្ដី ហើយជនដៃដល់ បានរត់ទៅដល់ខេត្តបន្ទាយមានជ័យ និងបានចង ក ធ្វើអត្តឃាតតាមក្រោយដែរ។ ចំណែកឃាតកដៃដល់ ជាប្តីមាន ឈ្មោះ ប៊ន ... Read More »

រាជធានី​ភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ជា​ហិង្សា​រវាងជនជាតិ​ចិន​នឹង​ខ្មែរ​វាយ​គ្នា​ផ្អេីល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់​ខ្លួន​ទាំង​សងខាង​

ភ្នំពេញ​៖​ ​បុរសជនជាតិចិនម្នាក់បេីករថយន្តកៀរឡំប្រឺតា​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​បន្តិច​បន្តួច​ស្រាប់​តែ​ឈ្លោះ​ប្រកែក​គ្នា​ឈាន​ដល់​ប្រេីប្រាស់អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​ឲ្យ​មានរបួស​ស្នាម។     ហេតុការណ៍នេះបង្កឲ្យមានការ​ភ្ញាក់ផ្អើល​នៅ​វេលាម៉ោង​២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០២៥ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ត្រង់​ចំណុច​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។      ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ នៅមុនពេលកេីតហេតុគេឃើញឡំប្រឺតា ពណ៌​សពាក់​ស្លាកភ្នំពេញ​1IB-8445​ ... Read More »

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលសួរសុខ ទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីលោក សរ សុពុត្រា ... Read More »

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅ​វិទ្យា​ស្ថាន​វ៉ាន់ដា

ភ្នំពេញ៖ នាព្រឹកថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅ​វិទ្យា​ស្ថាន​វ៉ាន់ដា។ គួរជម្រាបជូនថា និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញា​បត្រ​រង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ... Read More »

ព័ត៌មានលម្អិត៖ ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបោកលុយអ្នកវិនិយោគជនជាតិចិនរឿងរត់អាជ្ញាបណ្ណរ៉ែក្លែងក្លាយ, អានព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU)

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥  បានទទួលព័ត៌មានលម្អិត ដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយពីដំណើររឿង ដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសមួយនេះ។ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ... Read More »

ហង្សក្រហមLiverpool នឹងផ្លាស់មកពាក់អាវរបស់ក្រុមហ៊ុនAdidasក្នុងតម្លៃជិត៧៨លានដុល្លារក្នុងមួយឆ្នាំ

ក្លឹបបាល់ទាត់ហង្សក្រហមLiverpoolបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលច្រើនឆ្នាំជាមួយក្រុមហ៊ុន Adidas នៅដើមរដូវកាលក្រោយដែលនឹងជំនួសក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសនិយាយថាកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំ នេះមានតម្លៃជាង 60 លានផោន (77.36 លានដុល្លារ) ក្នុងមួយឆ្នាំ។  ក្លឹប​ហង្សក្រហមធ្លាប់​ពាក់ខោអាវឧបត្ថម្ភដោយ Adidas ពីរដង​រួចមកហើយពីមុន​គឺ​ពី​ឆ្នាំ ... Read More »