ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​៖​ កម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ សង្កាត់

ខេត្តព្រៃវែង៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានថ្លែងថា​ កម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ-សង្កាត់។ លោកឧបនាយករដ្ឋមន្ត្រី​​ ក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជាមិនបានទៅខ្ចីលុយពីរដ្ឋាភិបាលចិនសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានទៅខ្ចីលុយពីរដ្ឋាភិបាលចិនសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនោះទេ ពោលគម្រោងនេះរាជរដ្ឋាភិបាលឱ្យវិស័យឯនជនវិនិយោគ ដោយអនុវត្តតាម BOT គឺកសាង ប្រតិបត្តិការនិងផ្ទេរ។ ការចុះផ្សាយដោយផ្អែកលើប្រភពមិនច្បាស់ការថារាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយពីរដ្ឋាភិបាលចិន ៥ពាន់លានដុល្លារដើម្បីអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ... Read More »

លោក វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញចុះពិនិត្យពីវឌ្ឍនភាពការងារ នៃការសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាពការងារ នៃការសាងសង់អគាររដ្ឋបាលថ្មីវិមានរដ្ឋសភាក្រោមហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានការអញ្ជើញអមដំណើរលោកអនុប្រធានទី២ ... Read More »

Update៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ​៖​ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ... Read More »

សមត្ថកិច្ចចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃ២៧ខែធ្នូឆ្នាំ២០២៣នេះថា   នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឡូត៍អភិរក្ស(ឡូត៍លេខ២) ស្ថិតនៅចំណុចអូរកូនយំ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការខាងលើនេះលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការដកហូត សាច់មងប្រវែង១៥០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន០៣គ្រឿង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជាត្រូវបានបញ្ចប់ពិតមែន កុំឱ្យប្រវត្តិសាស្ត្រជាន់ដាន ត្រូវរួមគ្នាសាមគ្គីគ្នាការពារ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជាត្រូវបានបញ្ចប់ពិតមែន ប៉ុន្តែស្លាកស្នាមនៅតែមាននៅលើទឹកដីកម្ពុជា ហើយកន្លែងដែលកំពុងឈរនេះ កាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់សាកសពដ៏ធំ ... Read More »

Tottenham ចាប់អារម្មណ៍ Dominic Solanke ដើម្បីជំនួសខ្សែប្រយុទ្ធ Harry Kane នៅ Premier League

ក្លិបមាន់ខ្នាយមាស Tottenham កំពុងតាមដាន Dominic Solanke ខណៈដែលពួកគេសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅរដូវក្តៅ។ ខ្សែប្រយុទ្ធរបស់ក្លិប Bournemouth ដែលបានស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹង Nottingham Forest កាលពីចុងសប្តាហ៍នោះបានដណ្ដើមពានរង្វាន់ Premier ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក​ នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ”

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានអញ្ជើញជា​អធិបតីភាព​ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក​ នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ”  គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖ -សម្ដេចធិបតី ... Read More »

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីបំភ្លឺព័ត៌មាន៥ចំណុច ជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត ស្តីពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប

ខេត្តសៀមរាប​៖​ អាជ្ញាធរជាតិអប្សរា នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មាន៥ចំណុច ជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត ស្តីពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។  អាជ្ញាធរជាតិអប្សរា​ បានបញ្ជាក់ថា​ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ... Read More »

ក្រសួងសេដ្ឋកិច្ច៖​ ការចុះផ្សាយរបស់កាសែតឌីខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានចេញសេចក្តីបំភ្លឺថា ការចុះផ្សាយរបស់កាសែតឌីខេមបូឌាដេលី ដែលថារដ្ឋាភិបាលកម្ពុជា បានខ្ចីលុយចិន ៥ពានលានដុល្លាត ដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ជាក់ស្ដែង​នៅក្នុង​សេចក្តីបំភ្លឺ​ខាងលេីនេះ​ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ ... Read More »

Man City ជិតឈានដល់កិច្ចព្រមព្រៀងទិញបានតារាឆ្នើមអាហ្សង់ទីន Claudio Echeverri

ក្លិបមេឃខៀវ Manchester City ជិតឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខានាំយកកីឡាករវ័យក្មេងដែលមានទេពកោសល្យ Claudio Echeverri ពីក្លិប River Plate។ នេះបើយោងតាមប្រភពបានឱ្យដឹងពី 90min.com។ កីឡាករវ័យ១៧ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបកំពូលមួយចំនួនរបស់អឺរ៉ុបចាប់តាំងពីបានចូលទៅក្នុងក្រុម River Plate ជាលើកដំបូងក្នុងឆ្នាំ២០២៣ ... Read More »

ក្រសួង​ធនធាន​ទឹក​ ជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៖ ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ប្រទេសកម្ពុជាទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ​ ... Read More »

ក្រោយមានការវាយប្រហារនៅតំបន់សមុទ្រអារ៉ាប់ ឥណ្ឌាបញ្ជូននាវាចម្បាំង៣គ្រឿងទៅការពារ

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កងទ័ពជើងទឹកឥណ្ឌា បានប្រកាសថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៉ីលប៉ុន្មានគ្រឿងទៅកាន់តំបន់សមុទ្រអារ៉ាប់ បន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយអ៉ីស្រាអែលបានរងការវាយប្រហារនៅកៀកឆ្នេរសមុទ្ររបស់ឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅ។ សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌាបានឱ្យដឹងថា កងទ័ពជើងទឹកឥណ្ឌាកំពុងស៉ើបអង្កេតស្ថានភាពជាក់លាក់ជុំវិញករណីវាយប្រហារលើកប៉ាល់ដឹកសារធាតុគីមីឈ្មោះ ... Read More »

លោក​បណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ រក្សានូវភាពស្អាត ឱ្យស្របនឹងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន

ខេត្តត្បូងឃ្មុំ៖​ លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានជំរុញលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តត្បូងឃ្មុំ​ រក្សានូវភាពស្អាត ឱ្យស្របនឹងយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន គឺ ស្អាត បៃតង និងចីរភាព សម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០២៥​ ... Read More »

ឪពុកចុងរំលោភកូនស្រីជាអនីតិជនបានបីដងបែកការណ៍ដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តក្រចេះ ៖ ករណីឪពុកចុងបានចាប់រំលោភកូនដើមជាអនីតិជនក្រោយបែកការណ៍ហើយក៏បានគេចខ្លួនទៅសម្ងំក្នុងព្រៃក្រោយភូមិ តែត្រូវសមត្ថកិច្ចស្រាវជ្រាវរកចាប់ឃាត់ខ្លួនបានតែម្តង។ តាមប្រភពបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភកូនចុងជាអនីតិជននៅក្នុងផ្ទះតាំងពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នៅលើគ្រែក្រោមផ្ទះស្ថិតក្នុងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពបន្តថា នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ... Read More »

ចំនួនមនុស្សស្លាប់ក្នុងការផ្ទុះឆេះនៅប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់១៨នាក់

នៅថ្ងៃទី 26 ខែធ្នូ ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា ចំនួនមនុស្សស្លាប់នៅក្នុងការផ្ទុះរោងចក្រផលិតនីកែលនៅលើកោះ Sulawesi បានកើនឡើងដល់18 នាក់ហើយ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស ក្នុងចំណោមជនរងគ្រោះមានកម្មករបរទេស៨នាក់។ បច្ចុប្បន្នមានមនុស្ស៣០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ។ ការផ្ទុះបានកើតឡើងនៅឧទ្យានឧស្សាហកម្ម Morowali nickel ... Read More »

កងរាជអាវុធហត្ថខេត្ត​ បញ្ជូនជនសង្ស័យ០​៣នាក់​ ទៅសាលាដំបូងខេត្ត ករណី ដឹកជញ្ជូន និងប្រើប្រាស់សារធាតុ​ញៀន ជិត១គីឡូក្រាម

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យគ្រឿងញៀន បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ០​៣នាក់​ ទៅសាលាដំបូងខេត្ត ករណី ដឹកជញ្ជូន និងប្រើប្រាស់សារធាតុ​ញៀន ជិត១គីឡូក្រាមទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ ទី២៦​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ ដើម្បីអនុវត្តតាមនីតិវិធី​។  សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៣​ ... Read More »

លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំវាយតម្លៃលើការរៀបចំការប្រឡងមន្ត្រីកសិកម្មឃុំ ប្រមូលធាតុចូល ដើម្បីរួមគ្នាគិតគូរត្រៀមឆ្ពោះការរៀបចំការប្រឡងបន្តបន្ទាប់នាពេលអនាគត

​     ភ្នំពេញ​ ៖​ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ ... Read More »

អបអរសាទរសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តសៀមរាប

ខេត្តសៀមរាប៖ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំលោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តសៀមរាបដែលបានប្រព្រឹត្តទៅក្រោមអធិបតី លោកនាយឧត្តមសេនីយ៍ ... Read More »

លោក រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក  ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណប្រតិភូ អញ្ជើញចូលរួមជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចំនួន៥០នាក់ (ស្រី១៣នាក់)។ លោក ... Read More »

ស្ថានីយចម្រោះទឹកកខ្វក់មានកម្លាំងផលិត ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ជាជំនួយឥតសំណងរបស់ជប៉ុនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញទទួល បានសមិទ្ធផលថ្មីមួយទៀត ពីរាជរដ្ឋាភិបាលជប៉ុន គឺស្ថានីយចម្រោះទឹកកខ្វក់ដែលមានកម្លាំងផលិត ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ជាជំនួយឥត សំណង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះហើយ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក ឃួង ... Read More »

ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  នាព្រឹកស្អែក ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ... Read More »

អាជ្ញាធរជាតិអប្សរា កំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដើម្បីឈានទៅដល់ការជួសជុល

ខេត្តសៀមរាប៖ ក្រុមការងារបុរាណវិទ្យារបស់នាយដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវគ្រឹះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដើម្បីសិក្សាពីស្ថានភាពគ្រឹះឱ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់ការជួសជុល ដែលមានកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)។ កំណាយស្រាវជ្រាវនេះមានរយៈពេល៣ខែ ចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ រហូតទៅដល់អំឡុងខែកុម្ភៈឆ្នាំ២០២៤ ខាងមុខ។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ... Read More »

លោក មេដវេដេវ៖ រុស្ស៊ីត្រៀមវាយប្រហារមូលដ្ឋានយោធាបរទេសដែលមានទីតាំងក្នុងប្រទេសអ៊ុយក្រែន

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូត្រៀមវាយប្រហារមូលដ្ឋានយោធាបរទេស ប្រសិនបើពួកគេត្រូវបានបង្កើតឡើងនៅអ៊ុយក្រែន។ ទាក់ទងនឹងសេចក្តីថ្លែងការណ៍ស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនលើកឡើងដោយ EU លោក Medvedev បានបញ្ជាក់ថា ឯកសារនេះគ្រាន់តែជា “ក្រដាសគ្មានប្រយោជន៍” គ្មានតម្លៃ។ ... Read More »

ស្លាចិនកញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយ​ ត្រូវ​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន​ ០៣នាក់​ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញ​ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរក្រុងប៉ោយប៉ែត​ បានចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន​ ០៣នាក់​ ក្នុងករណីដឹកជញ្ជូន ចែកចាយស្លាចិនកញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយ​សរុបចំនួន ១០០០កញ្ចប់ ។  មន្រ្តីជំនាញ​ បានបញ្ជាក់ថា​ ... Read More »

រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនរដ្ឋសភាអំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧នៃរដ្ឋសភា

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ... Read More »

ករណីគ្រឿងញៀនក្នុងឆ្នាំ២០២៣នេះកម្លាំងនគរបាលខេត្តក្រចេះ បង្ក្រាបបាន១០៨ករណី កើនឡើង៣៩ករណី ស្មើនឹង៥៧% ធៀបនឹងឆ្នាំមុន

ខេត្តក្រចេះ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ក្នុងឆ្នាំ២០២៣នេះ បានចំនួន១០៨ ករណី បើប្រៀបធៀបនឹងឆ្នាំ២០២២ មាន៦៩ករណី មានការកើនឡើង៣៩ករណី ស្មើនឹង៥៧%។ ក្នុងការបង្ក្រាបនេះ ... Read More »

នាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចណ៍ចម្រុះជាតិសាសន៍ជាង៦០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ទោះធ្លាក់ត្រជាក់ រលកសមុទ្រ ក៏មិនប៉ះពាល់ដល់ ភ្ញៀវទេសចរណ៍ មកកម្សាន្តនាឆ្នេរសមុទ្រខេត្តព្រះសីហនុឡើយ។  សូមបញ្ជាក់ថា៖ មាននាវាទេសចរណ៍បរទេសមួយគ្រឿង បាននាំភ្ញៀវទេសចរចណ៍ចម្រុះជាតិសាសន៍ជាង៦០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ,,,!    បើយោងតាមតួលេខ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ ... Read More »