ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉ះចំថ្ងៃស៊យ! ឆក់ខ្សែកមិនបានសម្រេច ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួន

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី១១​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ក្រោយ​ធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច។  ប្រភព​ដដែល​បន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ... Read More »

រយៈពេល​មួយ​ថ្ងៃ​! យានយន្តល្មើសចំនួន ៤៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា​ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ រកឃើញយានយន្តល្មើសចំនួន ៤៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។  របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ... Read More »

យុវជន-​យុវតី ៖​ ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់​

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥០ នាក់(ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលាម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានបញ្ជាក់ថា​ ... Read More »

ស្លាប់ម្នាក់​ របួសធ្ងន់ពីរនាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូនៅផ្លូវ៣៧១​

​     ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូម៉ាកScoopyមួយគ្រឿងយ៉ាងលឿនហេីយបានគេចពីជង្ហុកជ្រុលចូលទៅផ្លូវម្ខាងទៀតបុកជាមួយម៉ូតូម៉ាកNex​ ដែលកំពុងជិះឌុបគ្នាពីរនាក់ទិសដៅបញ្ច្រាសគ្នាចំពីមុខយ៉ាងពេញទំហឹង​ បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូScoopy ដួលបោកក្បាលស្លាប់ក្បែរម៉ូតូភ្លាមៗចំណែកឯភាគីម៉ូតូម្ខាងទៀតរងរបួសធ្ងន់ទាំងពីរនាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២​ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១​ ខែតុលា​ ឆ្នាំ២០២៣​ ... Read More »

អភិបាលខេត្តកំពតចុះពិនិត្យការដ្ឋានពង្រីកផ្លូវតាមបណ្តោយព្រែកកំពង់បាយដើម្បីបញ្ចៀសការកកស្ទះនាឱកាសបុណ្យអុំទូកខាងមុខ

ខេត្តកំពត៖ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងឱកាសបុណ្យអុំទូកខាងមុខ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់កោះស្មៅ អភិបាលខេត្តកំពតបានឱ្យអាជ្ញាធរក្រុងកំពតធ្វើការពង្រីកផ្លូវតាមបណ្តោយព្រែកកំពង់បាយចន្លោះពីផ្លូវកែងខាងត្បូងសាលាខេត្តកំពត រហូតដល់រង្វង់មូលត្រីផ្សោតដែលមានទំហំតូច ហើយមានការកកស្ទះរាល់ពេលមានបុណ្យទានម្តងៗ។ ខេត្តកំពតក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន ជាអភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់ទីកន្លែងក្នុងក្រុងកំពតត្រូវបានស្ថាបនា និងកែលម្អជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តក្នុងខេត្ត។ ... Read More »

ក្រសួងបរិស្ថាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ីADB នឹងរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។ ការថ្លែងឡើងនេះ ធ្វើនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយកញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ីADB នៅរសៀលថ្ងៃទី ១០ ... Read More »

ប្រទេសស្វីសនឹងរួមចំណែកក្នុងការស្តារគម្របព្រៃឈើជាមួយក្រសួងបរិស្ថាន

ភ្នំពេញ ៖ នៅនាទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទី ១០ តុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រីបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គរដ្ឋទូតនៃប្រទេសស្វីស។  នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី លោកPedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹងរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ... Read More »

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បំភ្លឺចំពោះការចោទប្រកាន់ថាគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច

ខេត្តកោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានចេញមកបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ថាគម្រោងនេះបានរៀបចំ និងអនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ២០០០ មកម៉្លេះ។ ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយសម្រួលដល់ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ... Read More »

៩ខែឆ្នាំ២០២៣នេះ! កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ៦.៨៩៧លានដុល្លារ ធ្លាក់ចុះ ២.១%

ភ្នំពេញ៖​ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើប​ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ​ បានបង្ហាញ​ថា​ កម្ពុជា​ បាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួន ៦.៨៩៧លានដុល្លារ ធ្លាក់ចុះ ២.១ភាគរយ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ... Read More »

Update៖ រងរបួសធ្ងន់ស្រាល១៤នាក់ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណោទយាយម៉ៅពេជ្រនិល

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់បានរងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លេីកំណាត់ផ្លូវជាតិ​លេខ​៤​ ចំណោទយា​យម៉ៅពេជ្រនិល​ ចន្លោះ​ គីឡូ​ម៉ែត្រ​លេខ​ ១០៣-១០៤​ ស្ថិតនៅភូមិ​ទី៦​ ឃុំយា​យម៉ៅ​ពេជ្រ​និល​ ស្រុក​ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​ នារសៀល​ថ្ងៃអង្គារ ១១រោច ខែភទ្របទ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ផ្ដើមយុទ្ធនាការធ្វើតេស្តរកសារធាតុគ្រឿងញៀនពីមន្ត្រីនគរបាល

ខេត្តព្រៃវែង ៖ យោងតាមផេកជាផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបញ្ជាក់ឲ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ផ្ដើមធ្វើយុទ្ធការតេស្តពិនិត្យរកសារធាតុគ្រឿងញៀនពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយការពិនិត្យធ្វើតេស្តនេះ ចាប់ផ្ដើមពី លោក លោកស្រី ស្នងការរង លោកនាយការិយាល័យ ... Read More »

កម្ពុជា​-ចិន​ ឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆា​ និងអង្ករ» និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម»

ភ្នំពេញ​៖​ កម្ពុជា​-ចិន​ បានឯកភាពចាប់ផ្តើមសិក្សាស៊ីជម្រៅលើទស្សនាទាននៃគម្រោង «ច្រករបៀងមច្ឆានិងអង្ករ» (Fish and Rice Corridor) និង «ច្រករបៀងការអភិវឌ្ឍឧស្សាហកម្ម» (Industrial Development Corridor) ដោយផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន ... Read More »

កម្ពុជា-រុស្ស៊ី ឯកភាព​គ្នា​ដោយឈរលើមូលដ្ឋាន​ នៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម

ភ្នំពេញ​៖​ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតជូន លោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ... Read More »

ពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានរៀបចំពីធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន ក្រោមប្រធានបទ “ការអភិរក្សបរិស្ថាន និងសេដ្ឋកិច្ចបៃតង” ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានតែងតាំង លោក ជីវ កេង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ជីវ កេង ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈធ្វើបទបង្ហាញលើការងារគ្រប់គ្រងនិងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ការធ្វើបទបង្ហាញលើការងារគ្រប់គ្រងនិងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន ដែលបកស្រាយដោយ លោក គង់ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកឡើងពីចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :  ១- ... Read More »

អង្គការសហប្រជាជាតិ និងរុស្ស៊ីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម

ប្រមុខ UNCTAD បានជួបជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងមូស្គូ ដោយពិភាក្សាអំពីការសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ និងជីពីរុស្ស៊ី និងអ៊ុយក្រែនទៅកាន់ទីផ្សារពិភពលោក។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា កាលពីថ្ងៃទី៩ ខែតុលា អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ... Read More »

ព័ត៌មាន​បឋម​ ! គ្រោះថ្នាក់​ដ៏រន្ធត់លេីផ្លូវ​ជាតិ​លេខ​៤​ ចំណោទយាយម៉ៅពេជ្រនិល​

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​មួយដ៏រន្ធត់បានកើតឡើងលេីផ្លូវ​ជាតិ​លេខ​៤​ ចំណោទយាយម៉ៅពេជ្រនិល​ គីឡូម៉ែត្រ​លេខ១០៣-១០៤​ បណ្ដាលឱ្យ​មានមនុស្សរងរបួស​ធ្ងន់​ ស្រាល​ និងស្លាប់​ ​។ ករណីខាងលើនេះបានកើតឡើងនៅរសៀល​ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ... Read More »

យុវជនម្នាក់ ដែលបើកបរញ្រ្ចាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចបានប្រគល់ម៉ូតូជូនគាត់វិញ !

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ៖ យុវជនម្នាក់ ដែលបើកបរញ្រ្ចាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នៅគោលដៅផ្សារធំថ្មី នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី ... Read More »

បាក់​ស្រុត​ដីយ៉ាង​ជ្រៅនៅខាងលិចស្ពានអាកាសស្ទឹង​មានជ័​យ សូមពលរដ្ឋធ្វេីដំណេីរឆ្លងកាត់បង្កេីនការប្រុងប្រយ័ត្ន​..!

ភ្នំពេញ​ ៖​ តាមសេចក្ដីរាយការណ៍ពីពលរដ្ឋបានឱ្យដឹងថា​ កាលពីវេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២៣​ មានការបាក់ស្រុតដីយ៉ាងធំ​ និងជ្រៅ​ នៅខាងលិចស្ពានអាកាសស្ទឹងមានជ័យ​ លេីផ្លូវប្រសបជាប់ផ្លូវ២១៧​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ បានធ្វេីឱ្យអ្នកដំណេីរមានការព្រួយបារម្មណ៍ជាខ្លាំង​ ។  ... Read More »

ករណីប្លន់ផ្ទះលក់ដូរមួយកន្លែងនៅស្រុកស្ទឹងហាវ សមត្ថកិច្ចរកសពកូនជនរងគ្រោះឃើញហើយ ខណៈជនសង្ស័យកំពុងគេចខ្លួន

ខេត្តព្រះសីហនុ៖ ករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣បណ្ដាលឱ្យរងរបួសស្ត្រីពីរនាក់ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯកូនប្រុសជនរងគ្រោះដែលក្រុមជនល្មើសនាំយកទៅជាមួយបានស្លាប់ហើយ ក្នុងនោះសមត្ថកិច្ចរកឃើញសាកសព នៅព្រៃខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែលជិត១០០ម៉ែត្រ។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ ខុន រី ភេទស្រី អាយុ៣៦ឆ្នាំ ... Read More »

មន្រ្តីជំនាញ ក.ប.ប. បើកយុទ្ធនាការត្រួតពិនិត្យទំនិញបន្ថែមទ្វេដងលើគ្រឿងឧបភោគបរិភោគសម្រាប់ទេយ្យទាន និងបម្រើឱ្យសុខុមាលភាពអ្នកប្រើប្រាស់

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅថ្ងៃទី១០​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ ក្នុងរយៈពេល​ ៤ថ្ងៃកន្លងទៅនេះ​ មន្រ្តីជំនាញ ក.ប.ប. បើកយុទ្ធនាការត្រួតពិនិត្យទំនិញបន្ថែមទ្វេដងលើគ្រឿងឧបភោគបរិភោគសម្រាប់ទេយ្យទាន និងបម្រើឱ្យសុខុមាលភាពអ្នកប្រើប្រាស់។  ជាក់ស្ដែង​សាខា ... Read More »

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ពលរដ្ឋថៃស្លាប់កើនឡើង១៨នាក់

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខពលរដ្ឋថៃដែលបាត់បង់ជីវិត នៅក្នុងជម្លោះដ៏ហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas បានកើនដល់១៨នាក់ហើយ ខណៈកាលពីម្សិលមិញគឺត្រឹម១២នាក់។ លោក ... Read More »

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖​ លោកសុខារ៉ាម  អភិបាលរងខេត្តស្វាយរៀង តំណាងលោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) នៅស្រុករមាសហែក។ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ធ្វើឡើងនាព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ ... Read More »

តំណាងរដ្ឋមន្រ្តីសង្គមកិច្ច លោកឯម ច័ន្ទមករា ស្នើឱ្យមានការសហការដើម្បីធានាថា ជនមានពិការភាពនៅ ក្នុងតំបន់អាស៊ាន ត្រូវបានលើកកម្ពស់សិទ្ធិនិងបានគិតគូរពីសុខមាលភាព

ឥណ្ឌូនេស៊ី៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក ឯម ច័ន្ទមករា បានលើកឡើងថា ទាំងអស់គ្នាត្រូវសហការគ្នាដើម្បីធានាថា ជនមានពិការភាពនៅក្នុងតំបន់អាស៊ាន ត្រូវបានលើក កម្ពស់សិទ្ធិនិងបានគិតគូរអំពីសុខមាលភាពរបស់ជនមានពិការភាពឱ្យមានភាពទាក់ទាញនិងរស់រវើក សម្រាប់ការធ្វើវិនិយោគលើជនមានពិការភាព។ លោក ឯម ច័ន្ទមករា ... Read More »

ខ្សែ​ប្រយុទ្ធ Bukayo Saka អវត្តមានក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ការ​ប្រកួត​អន្តរជាតិខែនេះ

ខ្សែប្រយុទ្ធ Bukayo Saka របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានដកចេញពីការប្រកួតរបស់អង់គ្លេសទល់នឹងអូស្ត្រាលី និងអ៊ីតាលី ដោយសាររបួស។ Saka បានខកខានការប្រកួតឈ្នះ ១-០ នៅ Premier League លើក្រុមជើងឯក ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋ និងនិស្សិតខ្មែរ ទទួលបានការពារ និងសុវត្ថិភាព

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជូនដល់ជនរួមជាតិឱ្យបានជ្រាប ជាពិសេសនិស្សិតរបស់កម្ពុជា ដែលបានកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតខ្មែរ គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ... Read More »

មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកមានសព្វាវុធគ្រប់គ្រាន់សម្រាប់អ៊ីស្រាអែល អ៊ុយក្រែន និងលើសពីនេះ

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចបំពេញតាមសំណើទាំងអស់របស់អ៊ីស្រាអែលសម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រអ៊ុយក្រែន។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃទី 9 ខែតុលាថា “យើងអាចបន្តគាំទ្រទាំងអ៊ុយក្រែន និងអ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល” ។ មន្ត្រីរូបនោះបានបន្ថែមថា “ខណៈពេលដែលយើងកំពុងផ្តល់ និងបន្តផ្តល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន ... Read More »

កុមារកម្ពុជាចំនួន៩៤នាក់បាន រួចចាកផុតពីជំងឺបេះដូងចំហពីសំណាក់វេជ្ជបណ្ឌិតចិន

ភ្នំពេញ ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានរៀបចំ កម្មវិធីពិនិត្យនិងព្យាបាល ជំងឺបេះដូងចំហ ជូនដល់កុមារកម្ពុជា បានដំណើរការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងមន្ទីរពេទ្យបេះដូងFUWAIខេត្តយូណាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល ... Read More »