ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់

ភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ នេះជាការអំពាវនាវរបស់លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ... Read More »

កាប់គេមួយដាវ រួចនាំគ្នារត់គេចខ្លួនត្រូវកម្លាំងអន្តរាគមន៍ ស្រាវជ្រាវស៊ើបអង្កេតពន្លាតសមត្ថកិច្ចដែនដីរហូតតាមចាប់ខ្លួនបាន

ខេត្តព្រៃវែង៖ កម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតពន្លាតសមត្ថកិច្ចដែនដី ៣ រាជធានី-ខេត្ត តាមវែកមុខជនដៃដល់មួយក្រុម ដែលបានធ្វើសកម្មភាពប្រើដាវកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូតាមដងផ្លូវតែម្នាក់ឯង បណ្ដាលឱ្យរងរបួសធ្ងន់ ។ ជួនសង្ស័យទាំងបីនាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវិធីកាលពីរសៀល ថ្ងៃទី៥ ខែតុលាឆ្នាំ ២០២៣។ គួរបញ្ជាក់ថា ... Read More »

ឆេះហាងកាត់សក់ផ្អើលអ្នកភូមិទាំងយប់នៅក្រុងបាវិត

    ខេត្តស្វាយរៀង៖ មានអគ្គិភ័យមួយបានឆាបឆេះហាងកាត់សក់យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ យករថយន្តពន្លត់អគ្គិភ័យ២គ្រឿងមកបាញ់ទឹកពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បាន មិនរាលដាលដល់ផ្ទះអ្នកដទៃនិងរងគ្រោះដល់មនុស្សឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី០៦ ខែតុលា  ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ... Read More »

នៅចុងខែតុលា ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ចទៅកាន់វៀតណាម

សារព័ត៌មាន Reuters បានផ្សាយថា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ក្រុមមន្រ្តីចិននិងវៀតណាម កំពុងតែត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅ ចុងខែតុលា ឬមួយក៏នៅខ្ទង់ដើមខែវិច្ឆិកា ... Read More »

ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានល្អលោកចៅក្រមសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្ន

ខេត្តពោធិ៍សាត់ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន លេខ១០០៨ ឃ.ខ/២៣ ចុះថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ចេញដោយលោក ... Read More »

លោករដ្ឋមន្ត្រី​ នេត្រ ភក្ត្រា៖ រយៈ៤៤ថ្ងៃក្រសួងព័ត៌មានបានធ្វើទំនើបកម្មស្ថាប័នបានយ៉ាងច្បាស់លាស់

ភ្នំពេញ​៖​ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិ​ច្ច​ប្រជុំ ថ្នាក់ដឹកនាំ ដើម្បីត្រួតពិនិត្យ វឌ្ឍនភាពការងារ និ​ង​ ទិសដៅការងារបន្ត របស់ក្រ​សួ​ង​ព័​ត៌​មាន នា​រ​សៀ​ល​ថ្ងៃ ទី០៦ ខែតុលា ... Read More »

ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៣ បានទៅលើស្ត្រីសកម្មជនការពារសិទ្ធិសេរីភាពរបស់ស្ត្រី

លោកស្រី Narges Mohammadi ជាសកម្មជនគាំទ្រសិទ្ធិមនុស្ស និងជាអ្នកតស៊ូដើម្បីសេរីភាព ។ ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៣នេះ ត្រូវបានទៅលើសកម្មជនលើកកម្ពស់សិទ្ធិស្រ្តីមួយរូប គឺលោកស្រី Narges Mohammadi ដែលកំពុងជាប់ក្នុងពន្ធនាគារនៅប្រទេសអ៉ីរ៉ង់។ សារព័ត៌មាន AFP នៅថ្ងៃទី៦ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតប ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះទឹកជំនន់

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ និងដោយសារការប្រែប្រួលអាកាសធាតុ អាចបង្ក ឱ្យមានការផ្លាស់ប្ដូរនូវ របបទឹកភ្លៀងនឹងបង្កឱ្យកើតមាននូវគ្រោះធម្មជាតិដូចជា ទឹកជំនន់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ... Read More »

UNICEF នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឈានទៅសម្រេចបាននូវភាពស្អាត បៃតង និងចីរភាព

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ តុលា ឆ្នាំ២០២៣នេះ លោក Will Parks តំណាងប្រចាំប្រទេសនៃអង្គការ UNICEF ថ្លែងអះអាងថា នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ... Read More »

លោករដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបប្រជុំរដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ នៅទីក្រុងគូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី ៖ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការអនាម័យ ... Read More »

សេចក្តីជូនដំណឹងស្តីពីការបង្កើតបណ្តាញទំនាក់ទំនង (Hotline) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពាក់ព័ន្ធនឹងការនាំចេញថ្មធម្មជាតិ និងផលិតផលពីថ្មធម្មជាតិ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមជម្រាបជូនធុរជនពាក់ព័ន្ធទាំងអស់ជ្រាបថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការនាំចេញថ្មធម្មជាតិ និងផលិតផលពីថ្មធម្មជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតលេខទូរស័ព្ទទំនាក់ទំនងនិងបណ្តាញ ទំនាក់ទំនងតេឡេក្រាម (Hotline) ដូចខាងក្រោម៖ ១. លោក អ៊ីវ តាំង ... Read More »

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមជួបពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា ... Read More »

ហ្វីលីពីនព្រមានពីសន្តិសុខនៅអាកាសយានដ្ឋានចំនួន៤២ ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក

នាយកដ្ឋានគ្រប់គ្រងអាកាសយានដ្ឋានហ្វីលីពីន នៅថ្ងៃទី ៦ខែតុលាបានប្រកាសថា អាកាសយានដ្ឋានចំនួន៤២ក្នុងប្រទេសទទួលបានលិខិតគំរាមកំហែងវាយប្រហារគ្រាប់បែក។ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៉ីវិល (CAAP) នៃប្រទេសហ្វីលីពីនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ហ្វីលីពីនបានដាក់អាកាសយានដ្ឋាន ... Read More »

អតិថិជនរបស់បុរី​ ទ្រី​ គីម​ ប្រមាណ ៥០គ្រួសារបានមកដល់មុខសាលាខណ្ឌដង្កោ​ ស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ករណី ម្ចាស់បុរីផ្អាក ការសាងសង់ផ្ទះ ស្របពេលអតិថិជនជាច្រេីនបានបង់ប្រាក់ស្ទេីរតែគ្រប់ចំនួន​

ភ្នំពេញ​ ៖​ យោងតាមប្រភពព័ត៌មានបានឱ្យដឹងនាថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ មានផ្ទុះការតវ៉ាមួយនៅមុខសាលាខណ្ឌដង្កោ​ ដែលអតិថិជនប្រមាណ៥០គ្រួសារ​បានទិញផ្ទះអាជីវកម្មរបស់បុរី ទ្រី គីម នៅចំការដូងក្នុងគម្រោងទី ១០ អស់រយៈពេល២ឆ្នាំដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ និងសាងសង់ សឹងតែរួចរាល់ហើយ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០៦ តុលា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៧នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៧ នាក់ (ស្រី ០៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែតុលា ។ ... Read More »

បុរសម្នាក់រអិលជើងរមៀលធ្លាក់ពីលើភ្នំចូលក្នុងរណ្តៅជីកយកថ្មរបស់ក្រុមហ៊ុនចិនលង់ទឹកស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរឡើងទៅលើភ្នំបាញ់សត្វព្រាបក៏រអិលជើងរមៀលធ្លាក់ពីលើចូលក្នុងរណ្តៅទឹកក្រុមហ៊ុនចិនកាយយកថ្មបណ្ដាលឱ្យស្លាប់នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ នៅម្តុំភ្នំខ្លែងពណ៌ ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក  ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ថៃ ណារិទ្ធ ... Read More »

អ្នកវិកលចរិតវ៉ៃអ្នកវិកលចរិតបណ្តាលឱ្យស្លាប់ព្រោះខឹងមិនឱ្យរួមភេទ

  ខេត្តបន្ទាយមានជ័យ៖ ស្ត្រី០១នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់អាក្រាតកាយនៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២៣ នៅមុខផ្ទះឈ្មោះលឹម សំអុន ភេទស្រី អាយុ៧១ឆ្នាំ ស្ថិតក្នុងភូមិចកផ្នែកខាងជើងក្បែរផ្លូវជាតិលេខ៦ ឃុំរហាល ស្រុកព្រះនេត្រព្រះ  ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា៖ ... Read More »

រយៈពេល៩ខែឆ្នាំនេះ! កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១៩១គម្រោង ក្នុងទំហំទឹកប្រាក់ ៣.៧ប៊ីលានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានឱ្យដឹងថា​ នៅរយៈពេល ៩ខែឆ្នាំ២០២៣នេះ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារវិនិយោគ បានអនុម័តលើគម្រោងចំនួន ១៩១គម្រោង កើនឡើង ៤១គម្រោង និងមានទុនវិនិយោគសរុប ៣.៧ប៊ីលានដុល្លារ ការកើនឡើងប្រមាណជិត ... Read More »

សារព័ត៌មានអាមេរិក New York Post ផ្សព្វផ្សាយពីកម្ពុជាថា​ អង្គរវត្ត គឺជាគោលដៅវិស្សមកាលដ៏ពិសេសសម្រាប់ឆ្នាំនេះ

ភ្នំពេញ៖ ទីភ្នាក់ងារ​សារព័ត៌មាន New York Post ដ៏ល្បីរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលសុទ្ធតែជាគោលដៅវិស្សមកាលដ៏ពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទី។ New York Post ក៏បានពន្យល់អំពីកត្តា ឬហេតុផលជាច្រើនដែលគាំទ្រភាពពិសេសនៃគោលដៅទេសចរណ៍កម្ពុជា ក្នុងនោះមានទាំងភាពល្បីល្បាញនៃតំបន់បេតិកភណ្ឌអង្គរ ... Read More »

អាមេរិកព្យាយាមរៀបចំជំនួបផ្ទាល់ជាមួយលោកពូទីន និងលោកស៊ី ជីនពីង

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមានបានចាប់ផ្ដើមបង្កើតផែនការដើម្បីរៀបចំជំនួបទល់មុខរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ... Read More »

ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣៥នាទី  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្សារព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ... Read More »

ជំនួបពិភាក្សាការងាររវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រីបណ្ឌិត Devyani Uttam ... Read More »

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ផ្តល់អំណោយ​ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣​ លោក ភួន ចន្ថា​ នាយករងខុទ្ទកាល័យ​ ... Read More »

សូមស្វាគមន៍មកកាន់កម្ពុជា ភ្ញៀវទេសចរណ៍កូរ៉េជាង៤០០នាក់​ មកដល់កម្ពុជា

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ ... Read More »

នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​៖​ វគ្គបណ្តុះបណ្តាល​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ គឺបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីមួយទៀត សម្រាប់សិក្ខាកាមទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលជាតិបារាំង នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ ... Read More »

ចាប់ពីថ្ងៃទៅ១១ ខែតុលា នេះតទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុដាក់ឱ្យដំណើរការកម្មវិធី «ទទួលសំបកកុងតឺន័រ» ដើម្បីសម្រួលការដឹកជញ្ជូន

ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះតទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នឹងដាក់ឱ្យប្រើប្រាស់មុខងារ«ទទួលសំបកកុងតឺន័រ ក្នុងកម្ម វិធីទូរសព្ទ PAS Mobile App របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណង់ដើម្បីចូលរួមក្នុងកិច្ចសម្របសម្រួលពាណិជ្ជកម្មក្នុងវិស័យដឹកជញ្ជូន ... Read More »

ផ្អាក​ចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ក្នុងការធ្វើដំណើតលើកំណាត់ផ្លូវលេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន

ខេត្ត​សៀមរាប​៖​ មន្ទីរសាធារណការខេត្តសៀមរាប នៅព្រឹកថ្ងៃទី​០៦​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាក​ចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ លេខ២៦៦ ក្នុងភូមិសាស្រ្តស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន។  នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ... Read More »

ស្នងការខេត្តព្រៃវែង ៖ ប៉ុន្មានថ្ងៃខាងមុខ ប្រជាពលរដ្ឋអាចស្នើសុំ សៀវភៅគ្រួសារ-ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងដាក់ពាក្យបណ្តឹងផ្សេងៗតាមរយៈទូរស័ព្ទកាន់ដៃបាន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋខេត្តព្រៃវែង ពិតជាបានជ្រាបស្រាប់មកហើយ ! ពីជំហរដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្ត មានវិធានការក្តៅ ជម្រុញអោយកម្លាំងតាមអធិដ្ឋាននគរបាល ទាំង១៣ក្រុង-ស្រុក ទទួលខុសត្រូវ ... Read More »

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំគណៈស្នងការនគរបាលខេត្ត នាំយកបច្ច័យនិងទេយ្យទានមួយចំនួនចូលរួមវេនកាន់បិណ្ឌទី៧ នៅវត្តចំនួន០២ក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖​ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣  បានដឹកនាំគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ... Read More »

ឪពុក​ម្ដាយ​និយាយ​លែង​ស្ដាប់​! ចុងក្រោយ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​នាំខ្លួនយុវជន​ ៥នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទៅមណ្ឌលកែប្រែ

ខេត្តបាត់ដំបង៖​ ដោយ​សារ​តែ​ឥទ្ធិពល​គ្រឿងញៀន​ បានធ្វើឱ្យយុវជន​ ៥នាក់​ ដែលប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់​ស្មារតី​ សូម្បីតែ​ឪពុក​ម្ដាយ​និយាយ​លែង​ស្ដាប់​ ក៏ក្រុមគ្រួសារនាំគ្នាប្ដឹងទៅ​សមត្ថកិច្ចជំនាញក្រុង​បាត់ដំបង​ នាំខ្លួនទៅមណ្ឌលកែប្រែ​ ដេីម្បី​ផ្ដាច់​គ្រឿង​ញៀន​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី០៦​ ខែតុលា​ ឆ្នាំ​២០២៣។  បេីតាមការ​បញ្ជាក់ពី​កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ ... Read More »