ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន៖ យុទ្ធសាស្រ្តចម្បងក្នុងដំណាក់កាលទី១ របស់ក្រសួង ជាអាទិ៍ក្រសួងបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”

ភ្នំពេញ៖ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Meloney Lindberg  តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយក្នុងមហាសន្និបាត UN

ភ្នំពេញ៖ ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងមានប្រទេសសមាជិកអង្គការសហប្រជាជាតិ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន ចំអកទៅក្រុមប្រឆាំងថា ឱ្យតែជានាយករដ្ឋមន្ត្រីស្របច្បាប់ គឺអង្គការសហប្រជាជាតិ ឱ្យឡើងថ្លែងហើយ ខណៈក្រុមប្រឆាំងប្រមូលផ្តុំគ្នា ទាំងគ្មានតម្លៃ !

ភ្នំពេញ ៖ សម្រាប់អង្គការសហប្រជាជាតិ គេមិនរើសអើងរវាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ឬនរណានោះទេ ឱ្យតែជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀត។ នេះជាប្រសាសន៍របស់ សម្តេចតេជោ ... Read More »

Man Utd ត្រៀមលក់ Jadon Sancho ក្នុងតម្លៃថោក ដើម្បីយកគាត់ចេញពីក្លឹបនៅខែមករា

ក្លិប Manchester United នឹងសុខចិត្តលក់ Jadon Sancho ក្នុងតម្លៃថោក ប្រសិនបើគាត់ចេញពីក្លិប។ Sancho ត្រូវ​បាន​ព្យួរ​ពី​ក្រុម​ជម្រើស​ដំបូង​បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​អ្នក​ចាត់​ការក្រុម​ United លោក Erik ten Hag។ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបង្រ្កាបទីតាំងបើកហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់

   ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកចាប ឌីណា អភិបាលរង ... Read More »

ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងប្រកបអាជីវកម្មមិនសុចរិតភាព ត្រូវ​បានពិន័យអន្តរការណ៍

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា​ ការអនុវត្តច្បាប់លើធុរជនមិនសុចរិតភាព គឺជាការរក្សារសមធម៌ទីផ្សារនិងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។  មន្រ្តីជំនាញ​ ក.ប.ប. កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានបន្តការអនុវត្តច្បាប់លើធុរជនដែលប្រកបអាជីវកម្មមិនសុចរិតភាពនៅលើទីផ្សារប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូស្ថិតក្នុងខេត្តតាកែវ ... Read More »

មន្រ្តីជំនាញ​ ក.ប.ប​ រកឃើញទំនិញមិនមានអនុលោមភាពចំនួន ២.៤៩គីឡូក្រាមមកកម្ទេចចោល និងទំនិញរំលោភសិទ្ធិ​ ត្រូវ​ពិន័យទៅតាមនីតិវិធី

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា​ មន្រ្តីជំនាញ ក.ប.ប. គឺជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្មយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ចំពោះធុរកិច្ចជនមិនសុចរិត។  ជាក់ស្ដែង​រយៈពេល​ពីរ​ថ្ងៃ​ គឺថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. ... Read More »

ព្រោះតែគំនុំចាស់​ ប្រើកាំភ្លេីង​ខ្យល់កែច្នៃបាញ់ស្រ្តី២នាក់ឱ្យរបួស​ ត្រូវ​នគរបាលស្រុកសង្កែឃាត់ខ្លួន

   ខេត្តបាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបងបានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងនគរបាលស្រុកសង្កែ​បានឃាត់ខ្លួនបុរស​ម្នាក់ក្នុងករណីហិង្សាដោយប្រើកាំភ្លេីង​ខ្យល់កែច្នៃបាញ់​បណ្តាលឱ្យរងរបួសស្រ្តីពីរនាក់​និងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃព្រោះតែគំនុំចាស់។      ប្រភពដដែលបន្តថា​ មានករណីហិង្សាដោយចេតនា​មានស្ថានទម្ងន់ទោសនិងធ្វេីឱ្យខូចខាតដោយចេតនា​ (យកកាំភ្លេីង​ ខ្យល់កែច្នៃបាញ់និងបំផ្លាញទ្រព្យ​សម្បត្តិ) មួយកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ... Read More »

ហាមឃាត់ការចែកចាយ ឬលក់ឱសថ ALPHACIN-Chooy គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញថាមានឱសថឈ្មោះ ALPHACIN-Choy គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែល បាន និងកំពុងចរាចរលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ... Read More »

Tottenham នឹងជំរុញជម្រើសបន្តកិច្ចសន្យាដល់ Son Heung-min ជៀសវាងការចាកចេញដូច Harry Kane

ក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹង​ទុក​ពេល​នៅ​រដូវ​ក្តៅ​មួយ​ទៀត​នៃ​ភាព​មិន​ប្រាកដ​ប្រជា​លើ​តារា​ឆ្នើម​របស់​ពួក​គេ ដោយ​បង្កើត​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​ដល់ខ្សែប្រយុទ្ធ Son Heung-min។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់ Son គ្រោងនឹងផុតកំណត់នៅដំណាច់រដូវកាលក្រោយ ប៉ុន្តែសារព័ត៌មាន Telegraph Sport បានផ្សាយថា ក្លិបមានជម្រើសក្នុងការបន្តយ៉ាងហោចណាស់មួយឆ្នាំទៀតដែលពួកគេនឹងទទួលយក។ ... Read More »

ក្មេងៗស្រីៗបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ ត្រូវនគរបាលខេត្តព្រៃវែង នាំខ្លួនមកអប់រំ ធ្វើកិច្ចសន្យា

ខេត្តព្រៃវែង៖ ក្មេងស្រី ២នាក់បានឆាតបបួលគ្នាបើកឆាកប្រយុទ្ធជាច្រើនលើក ត្រូវបានកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់នាំខ្លួនក្រុមក្មេងៗទាំងនោះ មកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូវាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គម ។  គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា ... Read More »

រថយន្តហ្វតរ៉ាប់ទ័រ បុកម៉ូតូស្មាក់វី​នៅផ្លូវសហព័ន្ធរុស្សុី​ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

​   ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្សុី​ រួចបត់ឆ្វេងឆ្លងផ្លូវត្រូវរថយន្តហ្វតរ៉ាប់ទ័រ បេីកបុកពីចំហៀងពេញទំហឹង​ និងអូសម៉ូតូក្រោមរថយន្ត​ជាច្រេីនម៉ែត្រ​ កាលពីវេលាម៉ោង១០ និង២០ នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ... Read More »

ឃាត់ខ្លួនជនជាតិចិន១នាក់ រំដោះជនរងគ្រោះជាជនជាតិវៀតណាម២នាក់ពាក់ព័ន្ធករណីចាប់ជំរិត

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនមួយក្រុម មានគ្នា៣នាក់ បានធ្វើសកម្មភាពចាប់បង្ខាំងជនជាតិវៀតណាម២នាក់ឳពុកនិងកូនស្រី ជំរិតទារប្រាក់ មិនទាន់បានសម្រេចផង បែកការណ៍ ផ្អើលបើករថយន្តដឹកជនរងគ្រោះព្យាយាមរត់គេច ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ប្រដេញតាម ត្រូវបានជនសង្ស័យបើករថយន្តតាមបុក ហើយបាញ់ទៅលើកងកម្លាំង បង្កឲ្យផ្អើលអស់អ្នកដំណើរតាមដងផ្លូវ ... Read More »

ចាប់ពីថ្ងៃទី២៣ កញ្ញាស្អែកនេះ! កម្លាំងនគរបាលចរាចររាជធានីភ្នំពេញ នឹងចុះអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ដូច្នេះ​សូុមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ចាប់ពីថ្ងៃទី២៣ ខែកញ្ញាស្អែកនេះតទៅ ,ដូច្នេះ​សូម​បេីកបរ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ និង​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជេីញចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ៖ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២  ខែកញ្ញា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំសម័យប្រជុំទី១០ ស្តីពីការពិនិត្យសេចក្តីព្រាង ឈានទៅអនុម័តសេចក្តីថ្លែងការណ៍ រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ... Read More »

Update ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី៣ឆ្នាំមុន

ភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលជាតិថៃបង្រ្កាបចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី៣ឆ្នាំមុន ។  សូមបញ្ជាក់ថា : ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នានៅចំណុចផ្លូវវាងក្រុងកំពង់ឆ្នាំងរបួសធ្ងន់ស្រាល៥នាក់

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្តាលអោយមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់និងស្រាលនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវវាងក្រុងបំបែកជា៤ ក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។    លោកវរសេនីយ៍ទោ កង សំអឿន អធិការនគរបាលស្រុករលាប្អៀរបានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅវេលារសៀលថ្ងៃទី ... Read More »

អត់ស្រួលខ្លួនហៅពេទ្យមកពិនិត្យដាក់សេរ៉ូមស្រាប់តែធ្វេីទុក្ខស្លាប់បាត់

ភ្នំពេញ​៖​ បុរសម្នាក់ខណៈចុកសន្លាក់ជេីងខ្លាំងពេកក៏ហៅគ្រូពេទ្យឯកជនមកពិនិត្យ រួចក៏ដាក់សេរ៉ូមអស់២ផ្លោកស្រាប់តែធ្វេីទុក្ខកាន់តែខ្លាំង ហើយភ្លាមៗនោះក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យ ខណៈទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល​ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៣​នៅភូមិអង្គ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។      សពជនរងគ្រោះឈ្មោះវ៉ា​ ចាន់ណា​ ... Read More »

អ៊ុយក្រែនក្លាយជា “មន្ទីរពិសោធន៍ច្នៃប្រឌិតថ្មីសម្រាប់យោធានិងសព្វាវុធ”

ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកសម្រាប់យុទ្ធសាស្ត្រ ផែនការ និងសមត្ថភាព Mara Karlin ថ្មីៗនេះបានបញ្ចេញមតិថា៖ អ៊ុយក្រែនពិតជាបានក្លាយទៅជា “មន្ទីរពិសោធន៍ច្នៃប្រឌិតផ្នែកយោធា និងសព្វាវុធ” ជាពិសេសនៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) និងយន្តហោះគ្មានមនុស្សបើក។ មន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គោនបាននិយាយថា ចំណេះដឹងដែលបានរៀនអំពីសង្គ្រាមនៅអ៊ុយក្រែនគឺមានសារៈសំខាន់ដូចទិន្នន័យដែលយោធាអាមេរិកបានប្រមូលកាលពីមុនក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងអុីរ៉ាក់។ ... Read More »

សេចក្តីបកស្រាយបំភ្លឺ ករណីឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ នៅចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ ខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មានមួយចំនួន និងតាមបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីថាមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា អ្នកសុំទាន ជនពិការ កុមារ និងអ្នកពាក់ព័ន្ធសរុប១៤នាក់ ... Read More »

មនុស្សជាច្រើនបានឆ្លងមេរោគ «ស៊ីសាច់មនុស្ស» នៅខេត្តចំនួនពីរក្នុងប្រទេសវៀតណាម

នៅប្រទេសវៀតណាម មេរោគ បាក់តេរី “ស៊ីសាច់មនុស្ស” មានឈ្មោះ Whitmore បានលេចឡើងជាបន្តបន្ទាប់។ ករណីថ្មីៗបំផុតត្រូវបានរកឃើញនៅទីក្រុង Dak Lak និង Thanh Hoa ដោយមានការស្លាប់ផងដែរ។ ថ្មីៗនេះ ... Read More »

មុខសញ្ញាគ្រឿង​ញៀនចំនួន​០២នាក់​ ត្រូវសម​ត្ថកិច្ចស្រុកសំឡូតបង្រ្កាបឃាត់ខ្លួន​រួមនឹង​កាំភ្លើង​ខ្លី​មួយដើម

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿង​ញៀនចំនួន​០២នាក់ត្រូវបានសម​ត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកសំឡូត​ រួមនឹងវត្ថុតាង​គ្រឿងញៀន​ និងអាវុធខ្លី​មួយដេីម​។  របាយការណ៍ដដែល​បន្តថា​ កាលពីយប់ថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះ​ នៅចំណុចអូរតាទៀត ឃុំតាតោក ស្រុក​សំ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល

ប្រទេសវៀតណាម ៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad ... Read More »

អ្នកផលិតត្បូងបានប្រតិកម្ម “យ៉ាងខ្លាំង” ចំពោះការហាមឃាត់លើត្បូងពេជ្ររុស្ស៊ី

អ្នកផលិតត្បូងពេជ្រពិភពលោកទើបតែបាននិយាយប្រឆាំងនឹងសំណើចុងក្រោយរបស់ EU និង G7 ដើម្បីទប់ស្កាត់ប្រតិបត្តិការពេជ្ររបស់រុស្ស៊ីនៅលើទីផ្សារពិភពលោក។ យោងតាមកាសែត Financial Times ក្រុមអ្នកផលិតនិងពាណិជ្ជករពេជ្រអន្តរជាតិឈានមុខគេចំនួន16 រួមទាំងក្រុមហ៊ុន De Beers ដែលជាក្រុមហ៊ុនជីកយករ៉ែពេជ្រដ៏ធំបំផុតរបស់ពិភពលោកបានរិះគន់សំណើចុងក្រោយរបស់ EU និង ... Read More »

ស៊ីម៉ាក់ នឹងផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញសកម្មភាពកម្ចាត់មីនប្រទេសកូឡុំប៊ីសម្រាប់រយៈពេល៣ឆ្នាំ

ខេត្តសៀមរាប ៖ ក្រោយសង្គ្រាមស៊ីវិលជាង៥០ឆ្នាំកន្លងមក បច្ចុប្បន្នប្រទេស និងប្រជាជន នៃសាធារណរដ្ឋកូឡុំប៊ី បាននិងកំពុងប្រឈមទៅនឹងបញ្ហា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជាមួយនោះ ដើម្បីពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ... Read More »

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនឃាតក បាញ់សម្លាប់ជាងកាត់សក់ ប្រមាណជា៣ឆ្នាំមុន ពីខេត្តបន្ទាយមានជ័យ មកកាន់ភ្នំពេញ

ភ្នំពេញ ៖ កុកភ្លេចជុង តែជុងមិនភ្លេចកុកទេ! នៅទីបំផុត ជនដៃដល់ដែលបាញ់សម្លាប់ជាងកាត់សក់ម្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីជាង៣ឆ្នាំមុន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបានហើយ ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ! ។ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ... Read More »

ច្រឡំច្រេីនម្លេះ.! ជិះកង់បីអស់តែ៤.០០០រៀល តែច្រឡំបាញ់ឱ្យ៤.០០០ដុល្លារអាមេរិក ឥឡូវបុរសម្នាក់កំពុងប្រកាសស្វែងរកម្ចាស់កង់បី

ភ្នំពេញ​ ៖​ មានបុរសម្នាក់ កំពុងប្រកាសស្វែងរកម្ចាស់កង់បី ក្រោយជិះអស់តម្លែ ៤ពាន់រៀល បែរជាច្រឡំបាញ់អោយចំនួន ៤.០០០ដុល្លារទៅវិញ ។ នេះបេីយោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​ ... Read More »

ក្រុមចោរលួច និងកាច់កម៉ូតូយ៉ាងសកម្ម ៣នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់!

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។  ... Read More »

លោកអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារវិស័យអប់រំ ទៅឱ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ  លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ... Read More »