ព័ត៌មានទាន់ហេតុការណ៍៖
'

ជិះម៉ូតូទៅបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីក្រោយនៅតាមបណ្តោយផ្លូវលេខ១៣០។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ចំណុចភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣។     នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកNISSAN DIESEL សេរីឆ្នាំ១៩៩៤ ក្បាលពណ៌ទឹកក្រូចលាយបៃតងនិងទ្រុងពណ៏ទឹកក្រូច ពាក់ស្លាកលេខ ... Read More »

រថយន្តឡង់គ្រីស័របើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ និងបុករថយន្តព្រូសមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនខណៈមេឃកំពុងភ្លៀងស្រិចៗ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនពីរកង់ រួចក៏រេចង្កូតទៅផ្លូវម្ខាងទៀតបុកជាមួយរថយន្តព្រូសមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ព័ត៌មានបឋម ៖ ចាប់បានហេីយ! ឃាតកបាញ់សម្លាប់ជាងកាត់សក់ស្លាប់នៅជិតសាលាបឋមសិក្សាទួលគោក​ ខណ្ឌទួលគោក​ កាលពីបីឆ្នាំមុន!

ភ្នំពេញ៖ គួររំលឹកផងដែរថា​ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០​ជនសង្ស័យមួយរូបជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ​ ហេីយបានប្រតាយប្រតប់គ្នាថែមទៀតផង​ ស្រាប់តែជនសង្ស័យបានយកកាំភ្លេីងខ្លីបាញ់ទៅលេីជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង​ ។ ក្រោយបាញ់សម្លាប់គេហេីយជនសង្ស័យបានរត់គេចខ្លួនរហូតមកទល់ពេលនេះ​ ទេីបសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ​ ។ (ព័ត៌មានលំអិតពាក់ពន្ធ័ការចាប់ខ្លួននេះ​ អង្គភាពយេីងនឹងធ្វេីការផ្សាយលំអិតជូននៅពេលក្រោយ)៕ ដោយ៖ ... Read More »

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរធ្វើកិច្ចសហការជាមួយកម្ពុជាសម្រាប់ក្របខណ្ឌនៃវិស័យព័ត៌មាន

ភ្នំពេញ ៖ លោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរក្នុងនាមអង្គការសហប្រជាជាតិធ្វើកិច្ចសហការជាមួយកម្ពុជាក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន ដោយត្រៀមខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេសផ្សេងៗដល់ក្រសួងព័ត៌មាន ក្នុងករណីមានតម្រូវការ។ ជំហរសហប្រតិបត្តិការដែលត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានស្នើមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ ជួយលើការងារពង្រឹងសមត្ថភាពនិងការបណ្តុះបណ្តាលធនធានមនុស្ស។ ការបញ្ជាក់ពីគោលជំហរសហប្រតិបត្តិការក្នុងភាពជាដៃគូនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការងារឯកឧត្តម នេត្រ ... Read More »

សង្ស័យដឹកគ្រឿងញៀនទៅលក់ សមត្ថកិច្ចចាប់ឃាត់តាមផ្លូវ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ដាក់ខ្នោះដៃនៅគ្រាមេឃកំពុងធ្លាក់ភ្លៀង ព្រោះសង្ស័យថាជននេះអាចដឹកជញ្ជូននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ខណៈដែលឆែកឆេរទៅឃើញមានម្សៅពណ៌ស១កញ្ចប់ ។ ហេតុការណ៍ខាងលើនេះកើតឡើងនៅមេឃកំពុងធ្លាក់ភ្លៀង នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសវនាការរវាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានស្តីពី  ជំនួបសវនាការរវាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ កញ្ញា ចំនួន ៣៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ ... Read More »

ជនសង្ស័យ០៤នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល​រវៀង​ ចាប់ឃាត់ខ្លួន

ខេត្តតាកែវ​ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកសំរោង​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឱ្យដឹងនៅថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលរៀង​ សហការជាមួយនគរបាលស្រុក​ បានធ្វេីការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់​កាលពីថ្ងៃទី២០ ខែកញ្ញា​  ឆ្នាំ២០២៣ម្សិលមិញ​ ស្ថិត​នៅភូមិ​វាយឈ្នះ ឃុំ​ រវៀង​ ... Read More »

អ្នកចាំទីថ្មី Andre Onana ចេញមុខសុំទោស ក្រោយរបូតគ្រាប់បាល់១៤គ្រាប់នៅ Manchester United រហូតមកដល់ពេលនេះ

អ្នកចាំទី Andre Onana របស់ក្រុម Manchester United បាននិយាយថា គាត់បានធ្វើឱ្យក្រុមធ្លាក់ចុះ ហើយថាពួកគេបរាជ័យក្នុងការទទួលបានលទ្ធផលនៅឯ Bayern Munich ដោយសារតែគាត់។ នៅក្នុងការប្រកួតក្នុងប្រទេសអាឡឺម៉ង់ កំហុសរបស់ Onana ... Read More »

សភាឥណ្ឌាអនុម័តច្បាប់រក្សាមួយភាគបីនៃអាសនៈសម្រាប់ស្ត្រី

សភារបស់ប្រទេសឥណ្ឌាទើបតែបានអនុម័តច្បាប់សំខាន់មួយដើម្បីបម្រុងទុកមួយភាគបីនៃអាសនៈនៅក្នុងសភាតំណាងរាស្រ្តនិងសភារដ្ឋសម្រាប់ស្ត្រីក្នុងគោលបំណងជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងនយោបាយដែលមានកម្រិតទាបជាច្រើនទសវត្សរ៍មកហើយ។ ស្ត្រីឥឡូវនេះមានចំនួនជិតពាក់កណ្តាលនៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន 950 លាននាក់របស់ប្រទេសឥណ្ឌា ប៉ុន្តែមានតែ 15% នៃសមាជិកសភានៅក្នុងសភា និង 10% នៃសភារដ្ឋ ដែលទុកឱ្យលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោកជាប់ចំណាត់ថ្នាក់សកលនៃសមភាពយេនឌ័រនៅក្នុងសភា។ កូតា 33% សម្រាប់ស្ត្រីនឹងមិនអនុវត្តចំពោះព្រឹទ្ធសភានិងនីតិបញ្ញត្តិរដ្ឋទេ។ សេចក្តីព្រាងច្បាប់នេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងអោយភ្លឺភ្នែកថា៖ ! ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ បានបង្ហោះសារយ៉ាងខ្លី ក្នុងន័យក្បតអោយក្រុមប្រឆាំងដឹង អ្វីជាការពិត សម្រាប់ប្រសាសន៍អ្វីដែលសម្តេចថាហើយ គឺត្រូវធ្វើអោយបាន ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ... Read More »

នាយឧត្តមសេនីយ៍ ស ថេត​ អញ្ជើញចូលរួមក្នុងពិធីប្រកាសផ្លាស់ប្ដូរប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្លាស់ប្ដូរប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ... Read More »

ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ហើយអ្នកដែលមិនបានចូលរួមនៅតែបំពាននឹងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ១១៣

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ អាចបញ្ចេញសំរាមដោយខ្លួនឯងនៅម៉ោង ៨ដល់ ១០យប់ ឱ្យមានតម្លាភាព ត្រូវឯកភាពគ្នាតាមកម្មវិធីនៃការបញ្ចេញសំរាម និងការប្រមូលសំរាម ដើម្បីសោភ័ណភាពក្រុងព្រះសីហនុស្អាត បៃតង ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖​ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម​ មានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បីពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន

ភ្នំពេញ​៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ ... Read More »

នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីជោគវាសនារបស់លោកថាក់ស៊ីនបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងមានតួនាទីនៅក្នុងរដ្ឋាភិបាល បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ។ “ខ្ញុំជឿថាគាត់មានតម្លៃក្នុងការរួមចំណែកដល់រដ្ឋាភិបាលនិងប្រជាជនថៃ” – នាយករដ្ឋមន្ត្រី ស្រេតថា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន ... Read More »

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តពិភាក្សាជាមួយ ក្រុមការងារមជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center)

ភ្នំពេញ ៖ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តពិភាក្សាជាមួយ ក្រុមការងារមជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល ដែលបានបណ្តុះបណ្តាលផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា! ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១០:០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួលលេខ៣ ជាន់ទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ... Read More »

ជម្លោះការទូត ឥណ្ឌាព្រមានពលរដ្ឋរបស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃប្រទេសកាណាដា

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់ផ្នែកខ្លះនៃប្រទេសកាណាដា ចំពេលមានជម្លោះការទូតដែលបង្កឡើងដោយសារតែការចោទប្រកាន់របស់ទីក្រុងអូតាវ៉ា ថាទីក្រុងញូវដេលីប្រហែលជាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំក្រុមជនជាតិភាគតិចស៉ីគ (Sikh)។ ដោយមិននិយាយចំៗជម្លោះការទូតកំពុងកើតឡើង ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា មានការព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋឥណ្ឌានៅក្នុងប្រទេសកាណាដា ព្រោះតែសារនយោបាយបង្កឱ្យមានការស្អប់ខ្ពើមនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ... Read More »

គួរឱ្យអាសូរណាស់! រន្ទះបាញ់បុរសជាកសិករម្នាក់ស្លាប់ពេលមេឃកំពុងភ្លៀងនៅស្រុកចន្ទ្រា

    ខេត្តស្វាយរៀង៖ បុរសជាកសិករម្នាក់ត្រូវបានរន្ទះបាញ់មួយគ្រាប់បណ្ដាលអោយស្លាប់នៅចំណុចទួលខ្ចាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារបន្ទាប់ពីមានភ្លៀងរលឹមទាំងថ្ងៃរសៀល។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចទួលខ្ចាក់ ក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រាខេត្តស្វាយរៀង។     ... Read More »

តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ប្រាក់ចំណេញមូលធន»?

ភ្នំពេញ ៖ តោះស្វែងយល់បន្តិចអំពីអ្វីទៅជា «ប្រាក់ចំណេញមូលធន»? មុននឹងនាំគ្នាបរិយាយ…ចង់បាននីតិរដ្ឋទាល់តែយើងនាំគ្នាគោរពច្បាប់ … ។ នេះជាការលើកឡើងពី លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ... Read More »

ស្ត្រីដ៏កម្សត់ម្នាក់ទទួលការព្យាបាលនៅផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត

ភ្នំពេញ ៖ ស្ត្រីដ៏កម្សត់ម្នាក់ទទួលការព្យាបាលនៅផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ដោយការធានារ៉ាប់រងជួយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យឯកសារមួយគំនរ លើយន្តហោះ ដើម្បីទៅចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ភ្នំពេញ ៖ នៅវេលាម៉ោង១និង៥៣នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅប្រទេសកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា មិនបោះបង់ពេលវេលាចោលឡើយ សម្តេចឆ្លៀតយកឱកាសពិនិត្យឯកសារមួយគំនរ ... Read More »

គ្រូ​បង្វឹក​ក្រុម Marseille លោក Marcelino ខកខាន​ការ​ប្រកួត​នៅ​ Europa League

ក្លិប Marseille បានធ្លាក់ចូលក្នុងវិបត្តិត្រឹមតែ៦សប្តាហ៍ប៉ុណ្ណោះក្នុងរដូវកាលនេះ ជាមួយនឹងគ្រូបង្វឹកថ្មី Marcelino រំពឹងថានឹងចាកចេញពីក្លិប ហើយប្រធានក្លិបត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដើរចេញផងដែរបន្ទាប់ពីមានការខឹងសម្បារជាមួយអ្នកគាំទ្រ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Marcelino វ័យ៥៨ឆ្នាំនឹងមិនមានវត្តមានសម្រាប់ការប្រកួតរបស់ក្រុមរបស់គាត់ជាមួយនឹងក្រុម Ajax ក្នុងទីក្រុង Amsterdam ក្នុងក្របខ័ណ្ឌ ... Read More »

ព្រឹកមុិញ ! មានបាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រងចាំទស្សនាយ៉ាងច្រើន !

ភ្នំពេញ ៖ រូបភាពនៅប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រងចាំទស្សនា បាតុភូតកម្រ ថ្ងៃសមរាត្រី ឬថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ដែលមួយឆ្នាំមានតែ២ដងទេ យ៉ាងច្រើនកុះករ ហាក់ដូចជាអច្ឆរិយៈបំផុត ... Read More »

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន៖​ កម្ពុជាកំពុងខិតខំចរចាកំណត់ព្រំដែនគោកជាមួយប្រទេសជិតខាង និងឈានទៅកំណត់ព្រំដែនសមុទ្រ

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា បានថ្លែងឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០២៣​នេះ​​ថា៖ ប្រទេសកម្ពុជា ​បច្ចុប្បន្ន​កំពុងខិតខំចរចាកំណត់ព្រំដែនគោក ​ជាមួយប្រទេសជិតខាងទាំងអស់ និងឈានទៅកំណត់ព្រំដែនសមុទ្របន្ថែមទៀត ​ដើម្បីឱ្យព្រំដែនមានសុខសន្តិភាព កិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ និងម៉ាស៊ូត(​ឡើងថ្លៃ)សាំង ត្រូវ​លក់តម្លៃ​៤,៧៥០រៀល ខណៈ​ម៉ាស៊ូតលក់៤,៨៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី២១-៣០ ខែ​កញ្ញានេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(​ឡើងថ្លៃ១៥០រៀល) ខណៈ​ប្រេងម៉ាស៊ូត (ឡើងថ្លៃ១០០រៀល​)​។ ... Read More »

បង្ហាញ​មុខ​សញ្ញាលួច​ និងឆក់ទ្រព្យសម្បត្តិពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹក​ ចំនួន​៥នាក់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការខេត្ត​បាត់ដំបង​

ខេត្តបាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ មុខ​សញ្ញាលួច​ និងឆក់ទ្រព្យសម្បត្តិពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹក​ ចំនួន​៥នាក់​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។  យោងតាម​របាយការណ៍​របស់​នគរបាលស្រុកភ្នំព្រឹក​ បានឱ្យដឹងថា​ កាលពីថ្ងៃទី១៦ ... Read More »

រដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មកូរ៉េខាងជើងដែលមានទំនាក់ទំនងលក់អាវុធទៅក្រៅប្រទេស

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា កូរ៉េខាងត្បូងបានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតទៅលើបុគ្គលចំនួន១០រូប ព្រមទាំងអង្គភាពចំនួន២ ក្រោមការជាប់ពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែរនិងការធ្វើពាណិជ្ជកម្មសព្វាវុធរបស់កូរ៉េខាងជើងជាមួយប្រទេសចំនួន៣ រួមមានទាំងរុស្ស៉ីផងដែរ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើងនិងប្រមុខកងទ័ពរបស់កូរ៉េខាងជើងគឺស្ថិតនៅក្នុងចំណោមក្រុមបុគ្គលដែលជាប់ទណ្ឌកម្មថ្មីខាងលើ ... Read More »

ឃាត់ខ្លួន​មុខសញ្ញាចោរលួចកាច់.កម៉ូតូ​ ,ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ និងអ្នក​ទទួល​ផលចោរកម្ម ៤នាក់​ ជាបន្តបន្ទាប់​

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ច​នគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា​ ​មុខសញ្ញាចោរលួចកាច់.កម៉ូតូ​ ,ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ និងអ្នក​ទទួល​ផលចោរកម្ម ៤នាក់​ ត្រូវ​បានកម្លាំងជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​​ជាបន្តបន្ទាប់​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបង្ក្រាបជនសង្ស័យកាច់សោ.កម៉ូតូម្នាក់ក្រោយធ្វើសកម្មភាពរត់មិនរួច

ខេត្តកំពង់ចាម ៖  ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទីព្រឹក មានករណីលួចដោយមានស្ថានទម្ងន់ទោស (កាច់បំបែកសោ-កម៉ូតូ) កើតឡើងនៅត្រង់ចំណុចទំនប់ប្រកើនខាងលិចភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។  ករណីខាងលើនេះត្រូវបានសមត្ថកិច្ចអធិការដ្ឋានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ... Read More »