ព័ត៌មានទាន់ហេតុការណ៍៖
'

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ចឹងបានថា ឃើញគ្នាអនាថាគ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ

ភ្នំពេញ ៖ ចឹងបានថា ឃើញគ្នាអនាថាគ្រោះថ្នាក់ចរាចរណ៍ គ្មានសាច់ញាតិ ឡានពេទ្យឯកជន មកហើយឃើញទៅហួស មកហួស មិនជួយដឹកគ្នាយកទៅសង្គ្រោះសិនទេ បើឃើញមានម៉ូតូនៅក្បែរ មានសម្ភារៈជាប់ខ្លួន ប្រជែងគ្នាដឹក។ នេះជាបង្ហោះ របស់លោក ខៀវ ... Read More »

ខ្សែប្រយុទ្ធ Gabriel Jesus ខកខានការចាប់ផ្តើមរដូវកាល Premier League ជាមួយ Arsenal ដោយសាររបួស

ខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal បានទទួលការវះកាត់ជង្គង់ ហើយនឹងខកខានការចាប់ផ្តើមរដូវកាល Premier League។ Jesus មិនបានលេងនៅក្នុងការឈ្នះមុនបើករដូវកាលនៅថ្ងៃពុធលើក្រុមMonaco ហើយអ្នកចាត់ការលោក Mikel Arteta បានបញ្ជាក់បន្ទាប់ពីនោះថា ... Read More »

ឃើញមនុស្សស្រីដើរម្នាក់ឯងចុះសួរនាំត្រូវមនុស្សស្រីចាក់២កាំបិតនគរបាលម្នាក់ទៀតចូលជួយត្រូវ១កាំបិតរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ មនុស្សស្រីម្នាក់មានស្មារតីមិនប្រក្រតីដើរតែម្នាក់ឯង ស្របពេលបុរសម្នាក់កំពុងជិះម៉ូតូលើដងផ្លូវ មានការងឿងឆ្ងល់ឈប់ម៉ូតូរួចសួរនាំ ស្រាប់តែមនុស្សស្រីខាងលើបានយកកូនកាំបិតចាក់ទៅលើបុរសជាអ្នកសួរនាំ ត្រូវចំនួន២កាំបិតរងរបួសធ្ងន់ ភ្លាមៗនោះនគរបាលស្រុកខ្សាច់កណ្ដាលម្នាក់បានចូលទៅជួយអន្តរាគមន៍ ស្រាប់មនុស្សស្រីខាងលើនោះចាក់១កាំបិតបន្ថែមទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានកើតឡើងនៅ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៥%

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា , កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :  ១- ... Read More »

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លិខិតជូនពរសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីគេចខ្លួនបានមួយរយៈ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងនាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះថា ជនសង្ស័យ៤នាក់ក្នុងចំណោមបក្សពួក៥នាក់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ប្លន់)កាលពីវេលាម៉ោង ១៤និង១៥នាទី កាលពីដើមខែកក្កដា ... Read More »

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ឆ្នាំ២០២៣ របស់ខណ្ឌ៧មករា មាន៩គម្រោង មានតម្លៃជាង១.១៧៩ លានរៀល

  ភ្នំពេញ ៖ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ សម្រាប់៨សង្កាត់ របស់ខណ្ឌ៧មករាមានចំនួន០៩គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១១៧៩លានរៀល ដែលគម្រោងទាំងនេះ មានទាំងការ ,ការស្តារប្រព័ន្ធលូចាស់ ,អ៊ុតកៅស៊ូបេទីមីណឺ ដាក់បង្គោលភ្លើងសូឡា បំភ្លឺផ្លូវ ដាក់លូររំដោះទឹក ... Read More »

សម្ដេចតេជោបានលើកឡើងថា, នៅពេលនេះគឺលោក ហ៊ុន ម៉ាណែត មានអាយុ ៤៦ឆ្នាំ ដែលសមល្មមនឹងមានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល

ខេត្តកណ្ដាល៖ សម្ដេចនាយក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន បានលើកឡើងពីមូលហេតុចំនួន៤ ដែលធ្វើឲ្យសម្ដេចសម្រេចចិត្តលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ មូលហេតុ៤នោះរួមមាន ដើម្បីស្ថេរភាព មនុស្សជំនាន់ក្រោយមានសមត្ថភាពរឹងមាំ ... Read More »

ក្រោយរួមរស់ជាមួយគ្នា១៨ឆ្នាំ នាយករដ្ឋមន្ត្រីកាណាដានិងភរិយាបានសម្រេចលែងលះគ្នា

លោក Justin Trudeau ការទទួលបានជោគជ័យក្នុងការងារ ជួយនាំមកូនូវសុខសន្តិភាព សុភមង្គលដល់គ្រួសាររាប់លាននាក់ ប៉ុន្តែខ្លួនត្រូវបែកបាក់គ្រួសារដោយ កត្តាផ្សេងៗ ដែលធ្វើឱ្យអ្នកទាំងពីរសម្រេចចែកផ្លូវគ្នា។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី០៣ ខែសីហា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០២ ... Read More »

លោកសុខ រស់ ៖ ការផ្សព្វផ្សាយសារាចរ ណែនាំនៅពេលនេះសម្រាប់បញ្ជ្រាប ជំរុញនិងពង្រីកការអនុវត្តសកម្មភាពកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អោយដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបោះទីតាំងនៅមូលដ្ឋានរបស់ខ្លួន

ខេត្តស្វាយរៀង៖ លោក សុខ រស់ អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្វាយរៀងបានថ្លែងថា ការផ្សព្វផ្សាយសារាចរណែនាំនៅពេលនេះ  សម្រាប់បញ្ជ្រាប ជំរុញ និងពង្រីក ការអនុវត្តសកម្មភាពកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អោយដល់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបោះទីតាំងនៅមូលដ្ឋានរបស់ខ្លួន ដែលជាខ្សែបណ្តោយថ្នាក់ជាតិ។     ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ ... Read More »

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ អំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត

ភ្នំពេញ៖​ ក្រសួង​ពាណិជ្ជកម្ម​ នៅព្រឹកថ្ងៃ​ទី០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ លោក Jason Smith ... Read More »

អ្នកចាំទីសញ្ជាតិអ៊ីតាលី Buffon ព្យួរស្រោមដៃក្រោយប្រកបអាជីពរយៈពេល២៨ឆ្នាំ

អ្នកចាំទីសញ្ជាតិអ៊ីតាលី កីឡាករ Gianluigi Buffon បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ ដោយកីឡាករវ័យ៤៥ឆ្នាំរូបនេះបានប្រកាសកាលពីថ្ងៃពុធ បន្ទាប់ពីចូលប្រឡូកក្នុងវិស័យបាល់ទាត់រយៈពេល២៨ឆ្នាំដែលគាត់បានឈានដល់ចំណុចសំខាន់ពិសេសសម្រាប់ក្លិប និងប្រទេស។ លោក Buffon ដែលបានលេងកាលពីឆ្នាំ២០០៦ បានលើកពាន World Cup ជាមួយក្រុមជម្រើសជាតិអ៊ីតាលី, ... Read More »

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) និងក្លែងបន្លំឯកសារសារធារណៈ (ប្រើស្លាកលេខម៉ូតូក្លែងបន្លំ)

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ០៤នាក់ ក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកោះកុង៖ លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការ​ស្រុកកែវសីមា​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញា​គ្រឿង​ញៀន​ប្រុសស្រី​២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ចុះស្រាវជ្រាវបង្ក្រាប​និងឃាត់ខ្លួន​រួមជាមួយវត្ថុតាង​ជាក់ស្ដែង​។      លោកអធិការ​ស្រុក​បន្តថា​ ករណីបង្រ្កាបករណីជួញដូរ រក្សាទុក ... Read More »

ព្យុះទីហ្វុង Khanun វាយប្រហារកោះតៃវ៉ាន់ អាជីវកម្មទាំងឡាយនិងជើងហោះហើរត្រូវលុបចោល

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា អាជីវកម្ម និងសាលារៀននៅភាគខាងជើងតៃវ៉ាន់ ត្រូវបិទជាបណ្តោះអាសន្ននាថ្ងៃព្រហស្បតិ៍នេះ ហើយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើររាប់សិបជើង ខណៈដែលព្យុះទីហ្វុងខានុន (Khanun) បោកបក់កាត់ភាគឦសានរបស់កោះនេះ ចំពោះមុខការព្រមានអំពីទឹកជំនន់ ក៏ដូចជាខ្យល់បក់ខ្លាំង។ ... Read More »

អធិការថ្មីដឹកនាំកម្លាំងសម្រុកចូលទីតាំងទទួលផលចោរកម្ម ឃាត់ខ្លួនមនុស្ស២នាក់ រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់ ៖ ម្សិលមិញ ថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបាកាន ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន នៅចំណុចផ្ទះសំណាក់ ភាម្យ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ

ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣  បានថ្លែងថា អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រសិទ្ធពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

អតីតខ្សែការពារ Barcelona និងប្រេស៊ីល Dani Alves ត្រូវចៅក្រមអេស្ប៉ាញចោទប្រកាន់

អតីតខ្សែការពារក្រុម Barcelona និងប្រេស៊ីល Dani Alves ត្រូវបានចោទប្រកាន់ជាផ្លូវការដោយចៅក្រមអេស្ប៉ាញ បន្ទាប់ពីគាត់ត្រូវបានជាប់ពន្ធនាគារពីបទរំលោភផ្លូវភេទកាលពីខែមករា។ ខ្សែការពារ Alves ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ​គាត់​បាន​វាយ​ដំ​នារី​ម្នាក់​ក្នុង​ក្លិប​រាត្រី Barcelona កាល​ពី​ខែ​ធ្នូ។ ចៅក្រមបាននិយាយថា នាងបានរកឃើញភស្តុតាងនៃការប្រព្រឹត្តខុសដោយស្ត្រីអាយុ៤០ឆ្នាំ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្ដេចព្រះមហាក្សត្រី ដែលបានប្រសិទ្ធពរជ័យក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !  សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

សម្ដេចព្រះមហាក្សត្រី ផ្ញើសារលិខិតប្រសិទ្ធពរជ័យជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យផ្ញើសារលិខិតប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ថ្ងៃទី៥ ... Read More »

លោក ប្រាក់ សុខុន អនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ចូលជួប , ខណៈលោក អ៊ុច បូររិទ្ធ ជួប អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក

ភ្នំពេញ ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានបញ្ជាក់អោយដឹងថា , នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ លោក ប្រាក់ ... Read More »

ជម្រើសជាតិនារីចាម៉ៃកាឡើងវគ្គ១៦ក្រុមចុងក្រោយជាលើកដំបូងនៅ Women’s World Cup ខណៈប្រេស៊ីលធ្លាក់ត្រឹមវគ្គចែកពូល

ក្រុមជម្រើសជាតិចាម៉ៃកាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោកនារីWomen’s World Cup ជាលើកដំបូង ខណៈដែលប្រេស៊ីល បានធ្លាក់ចេញពីការប្រកួតដោយខកចិត្ត។ នេះ​ជា​ការ​ជួប​គ្នា​មួយ​ក្នុង​ទីក្រុង Melbourne ​ដែល​បាន​បង្ហាញ​ទម្រង់​ការពារ​របស់ចាម៉ៃកាដ៏រឹងមាំដើម្បី​ធានា​ថា ​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ពួកគេ​ទទួលបានលទ្ធផលស្មើ០ទល់០ ដែលធ្វើឲ្យក្រុមចាម៉ៃកាលើសប្រេស៊ីល១ពិន្ទុឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាមួយបារាំងក្នុងពូល F ។ ក្រុមជម្រើសជាតិនារីប្រេស៊ីលដែលបានធ្លាក់ចេញក្នុងវគ្គជម្រុះតាមពូលនេះមិនអាចស្វែងរកគ្រាប់បាល់ដែលពួកគេត្រូវការ ហើយបរាជ័យក្នុងការឈានទៅវគ្គ១៦ក្រុមជាលើកដំបូងក្នុងរយៈពេល២៨ឆ្នាំ។ ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង តែងតាំង លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង តែងតាំងមុខតំណែង  លោកឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អត្តលេខ ០០៣២០៩ ... Read More »

ផ្លូវក្រវាត់ក្រុងទី៣ ជិត៥៣គីឡូម៉ែត្រ សមិទ្ធផលថ្មីនៅចុងអាណត្តិទី៦ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក

ខេត្តកណ្តាល ៖ សម្តេចតេជោផ្តល់កិត្តិយសចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ជិត៥៣គ.ម សមិទ្ធផលថ្មីនៅចុងអាណត្តិទី៦ ជាចំណែកមួយកាត់បន្ថយការកកស្ទះ លើកកម្ពស់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងជាមួយប្រទេសជុំវិញ។ សូមបញ្ជាក់ថា ៖ ថ្ងៃព្រហស្បតិ៍ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះអាចចាត់ទុកថាជាពេលវេលាចុងក្រោយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វេទិកាសាធារណៈនៅថ្ងៃនេះអាចជាវេទិកាសាធារណៈចុងក្រោយរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកម្មវិធីលើកក្រោយៗប្រហែលជានាយករដ្ឋមន្ត្រីថ្មី នឹងមកធ្វើជាអធិបតីបន្តពីសម្តេចតែម្តង។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ... Read More »

តើបក្សភ្លើងទៀនអាចត្រូវរលាយឬអត់ ដែលក្រុមសកម្មជនរបស់គណបក្សនេះបានធ្វើការញុះញង់ឲ្យពលរដ្ឋទៅគូសបំផ្លាញសន្លឹកឆ្នោត

ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ  បានលើកឡើងថា មានគណបក្សនយោបាយមួយមានជាប់ពាក់ព័ន្ធទៅនឹងយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងពិធីសម្ពោធដោយប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន ... Read More »