ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តឡង់គ្រីស័របុកជាមួយម៉ូតូត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងរបួសម្នាក់

ភ្នំពេញ​៖​ បុរសជាជនជាតិបរទេសម្នាក់បានរងរបួសរលាត់ដៃជេីងបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តឡង់គ្រីស័រនៅត្រង់ផ្លូវបំបែកជាបួន​កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៥​ ខែកក្ដដា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវលេខ១៤៣កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនជាតិបរទេ​សជិះម៉ូតូម៉ាកZoomer-x ពណ៌ខ្មៅលាយក្រហម​ ពាក់ស្លាកលេខកំពង់ចាម1U-6460 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកឡង់គ្រីស័រ​ ... Read More »

រថយន្តសុិនទ្រី(ដឹកសំរាម)ជាន់ហ្វ្រ័ងទាំងបង្ខំត្រូវរថយន្ត Prius បុកពីក្រោយរងការខូចខាត

ភ្នំពេញ៖ រថយន្តសុិនទ្រី(ដឹកសំរាម)វាក់អឺនឹងរថយន្តមួយគ្រឿងឆ្លងផ្លូវមិនបានសុីញ៉ូ បានចាប់ហ្វ្រ័ងទាំងបង្ខំត្រូវរថយន្ត Toyota Prius មកពីក្រោយបុកពេញទំហឹងបណ្ដាលឱ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ... Read More »

គួរឱ្យអាសូរ! បុរសដឹកអីវ៉ាន់ សណ្តោងរុឺម៉កម្នាក់ស្លាប់ដោយគាបជាប់ម៉ូតូនៅស្រុករមាសហែក

ខេត្ដស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខណៈបុរសដឹកអីវ៉ាន់ សណ្តោងរុឺម៉កម្នាក់ស្លាប់ដោយគាបជាប់ម៉ូតូនៅស្រុករមាសហែកបង្កការភ្ញាក់ផ្អើល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣នៅ លើផ្លូវច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ប្រាក់ ដន  ... Read More »

លិខិតមិត្តអ្នកអាន ៖ គ្រាធម្មតាមួយនៃប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ!

ភ្នំពេញ ៖ សម្រាប់អ្នកសង្កេតការណ៍បរទេស គេភ្ញាក់ផ្អើលដែលការបោះឆ្នោតនៅកម្ពុជាចាប់ផ្ដើមព្រលឹមខ្លាំងតាំងពីម៉ោង៧ព្រឹក។ ប៉ុន្តែ សម្រាប់ជនជាតិខ្មែរនេះ គ្រាន់តែជាថ្ងៃធម្មតាមួយ ប៉ុណ្ណោះសម្រាប់ពួកយើង ។ ពួកយើងចូលចិត្តទៅពេលព្រឹកព្រលឹមដើម្បីចៀសវាងការតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅ ។ កាលពីថ្ងៃទី២៣ ខែកក្កដា នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហ៊ុន ... Read More »

លោក ប្រាជ្ញ ចន្ទ បានទទួលជួបគណៈប្រតិភូ CEDEAO-RECEF ដឹកនាំដោយលោក Raimundo PEREIRA ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីការបោះឆ្នោត

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបគណៈប្រតិភូ CEDEAO-RECEF ដឹកនាំដោយលោក Raimundo PEREIRA ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារអំពីការបោះឆ្នោត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ... Read More »

ស្វែងយល់ ពីអត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!

ភ្នំពេញ ៖ អត្ថប្រយោជន៍នៃកាំរស្មីសំរាប់ជំងឺមហារីកមាត់ស្បូន!  ១) តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?  ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ... Read More »

លោក គឹម សន្តិភាព ៖ ច្បាប់គឺច្បាប់! នេះជាលទ្ធផលនៃអ្នកព្រហើននឹងច្បាប់!

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា : ច្បាប់គឺច្បាប់!  នេះជាលទ្ធផលនៃអ្នកព្រហើននឹងច្បាប់! ... Read More »

លោកបណ្ឌិត អភិបាលរងខេត្តស្វាយរៀងជំរុញដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្ដី ពីការអនុវត្ត កម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ

ខេត្តស្វាយរៀង ៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជំរុញដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្ដី ពីការអនុវត្ត កម្មវិធីជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

Galatasaray ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Wilfried Zaha ពី Crystal Palace

ខ្សែប្រយុទ្ធ Wilfried Zaha បានចូលរួមជាមួយក្លិបទួរគី Galatasaray បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យានៅ Crystal Palace។ ក្លិបទួរគីបានប្រកាសថា Zaha វ័យ៣០ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំ ហើយនឹងត្រូវចំណាយលើការចុះហត្ថលេខាលើតម្លៃ២.៣៥លានអឺរ៉ូ និងប្រាក់ខែប្រចាំឆ្នាំ៤.៣៥លានអឺរ៉ូ។Zaha បានចាប់ផ្តើមនៅ Crystal ... Read More »

ករណីញុះញង់អ្នកបោះឆ្នោតឲ្យគូសបំផ្លាញសន្លឹកឆ្នោត ៖ លុបឈ្មោះមនុស្សចំនួន ២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈពេល ២០ឆ្នាំ និងផាកពិន័យ ១០លានរៀលក្នុងម្នាក់ៗ

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានអោយដឹងថា :  គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះមនុស្សចំនួន ២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ... Read More »

ប្រធានរដ្ឋសភា​វៀតណាម​ ផ្ញេីសារអបអរសាទរជូនចំពោះ​សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លោក ​ វឿង​ ឌិញហ្វេ​ ប្រធានរដ្ឋសភា​វៀតណាម​ ផ្ញេីសារអបអរសាទរជូនចំពោះ​សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ​ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ​ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា​ រៀបចំការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ ... Read More »

ម៉ូតូ២គ្រឿងទាក់ដៃចង្កូតគ្នាដួលខ្ទាតទៅបុកពីមុខរថយន្តឃ្លុប របួសធ្ងន់ធ្ងរម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តគ្លីនិកឯកជនសម្ភពសែនមានជ័យដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ​ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងទៅប៉ះដៃចង្កូតជាមួយម៉ូតូផ្សេងទៀត រួចរេទៅបុកចូលពីមុខរថយន្តកូរ៉េប្រភេទឃ្លុបដែលកំពុងបើកច្រាសទិសគ្នា។  ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាក្តីខ្មែរក្រហម ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

កាន់តែ​អស្ចារ្យ​ណាស់! កម្ពុជា​ ចាប់ផ្ដើម​មានសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី​ ខណៈ​តម្លៃត្រឹមតែ ១.៦០០រៀលប៉ុណ្ណោះ ក្នុង១គីឡូវ៉ាត់ម៉ោង

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។  ជាក់ស្ដែង​យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ... Read More »

«កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត»

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់ លោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និង ... Read More »

ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣,៦លានដុល្លារអូស្រា្តលីដល់កម្ពុជា

ភ្នំពេញ៖ ប្រទសអូស្ត្រាលី ប្រកាសថា ខ្លួននឹងផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន ៨៣,៦ លានដុល្លារអូស្រ្តាលី ដល់កម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៤។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរួមថ្មីៗនេះរបស់ លោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេស និងលោក ផាត ... Read More »

មនុស្ស​៣នាក់​ស្លាប់​ និងរបួស៥នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ កក្កដានេះ!

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ២នាក់ ... Read More »

កូនប្រុស​ប្រេីប្រាស់គ្រឿងញៀនលែងស្គាល់​ឪពុក​ម្ដាយ​ ទីបំផុត​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​បញ្ជូន​ទៅមណ្ឌលកែប្រែ

ខេត្តបាត់ដំបង៖ មន្រ្តីនគរបាលស្រុកកំរៀង បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៥​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ យុវជនប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវ​បាន​អាណាព្យាបាល​ដាក់ពាក្យប្តឹងឱ្យជួយឃាត់ខ្លួន​កូនរបស់គាត់​ បញ្ជូនទៅដាក់នៅមណ្ឌលកែប្រែ​ បន្ទាប់ពី​កូនគាត់​ប្រេីប្រាស់គ្រឿងញៀន​ លែងស្គាល់បងប្អូន​សាច់ញាតិ​ទៅហេីយ​។  មន្ត្រី​ដដែល​បន្តថា​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង កាលពីម្សិលមិញនេះ​ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ នៅស្រុកមោងឫស្សី

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកមោងឫស្សី​ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិរកាឈ្មោល​ ឃុំគារ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង។  តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុក​មោង​ឫស្សី​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២៥​ ខែកក្កដា​នេះថា៖ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ... Read More »

លោក ស សុខា ថ្លែងអំណរគុណដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តព្រៃវែង

ភ្នំពេញ ៖ លោក ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ខ្លួន ថ្លែងអំណរគុណដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តព្រៃវែង។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ទាញដំបងឈើវាយលោកតាម្នាក់ស្លាប់ដោយខឹងសុំផ្លែឱឡឹកមិនឱ្យហូប

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលសុំផ្លែឪឡឹករបស់លោកតាហូបមិនឱ្យក៏យកដំបងវាយទៅលើលោកតាវ័យ៨១ឆ្នាំបណ្តាលឱ្យស្លាប់នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក  ។ លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា កំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ... Read More »

ចិន ៖ រដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានដកហូតដំណែង

ទូរទស្សន៍កណ្តាលចិន (CCTV) ទើបតែបានផ្សាយព្រឹត្តិបត្រមួយនៅរសៀលថ្ងៃទី២៥ ខែកក្កដា ជាមួយនឹងខ្លឹមសារដែលរដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានបណ្តេញចេញពីការងារ។ លោក Qin Gang មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលមួយខែមកហើយ។ គាត់បានបង្ហាញខ្លួនចុងក្រោយនៅថ្ងៃទី ២៥ ខែមិថុនា ... Read More »

រថយន្តទំនើបរបស់ជនជាតិចិននិងរថយន្តកែច្នៃដឹកទឹកសុទ្ធមួយគ្រឿងបានបុកគ្នា នៅក្នុងភូមិកូនភ្នំខាងជើង,ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបើកបរដោយជនជាតិចិនម្នាក់និងមានគ្នាចំនួន៤នាក់ ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក្រុមពួកកឺកឺបើកបរលឿនណាស់ ពេលមកដល់ចំណុចកែង៣២ក៏បានជ្រុលចង្កូតទៅបុករថយន្តកាមរីកាត់គូទ មានគោលដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា (ដឹកទឹកសុទ្ធ) ពេញទំហឹងបណ្ដាលឱ្យតៃកុងរថយន្តច្នៃដឹកទឹកសុទ្ធបាក់ជើងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកសំពៅលូនភ្លាមៗផងដែរ។ ចំណែកជនជាតិចិនទាំង៤នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។    ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

អាជ្ញាធរជាតិអប្សរាបន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ

ខេត្តសៀមរាប ៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉ែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។  ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ... Read More »

លោកឃួង ស្រេង អរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដា្ឋន ប្រជាពលរដ្ឋ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អក្នុងឱកាសបោះឆ្នោត

ភ្នំពេញ៖ យោងតាមលិខិតរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្ដដាឆ្នាំ២០២៣នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនិងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ... Read More »

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងពីរគ្រាប់

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា។ កាំជ្រួចទាំងពីរបានធ្លាក់ចូលសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ មន្ត្រីក្រសួងការពារជាតិជប៉ុនបាននិយាយថា កាំជ្រួចពីរគ្រាប់ត្រូវបានបាញ់ចេញពីទិសខាងកើតចេញពីតំបន់មួយក្នុងប្រទេសកូរ៉េខាងជើង ដែលគ្រាប់ទីមួយបានបាញ់នៅម៉ោងប្រហែល 11:54 នាទីយប់ គ្រាប់ទីពីរនៅម៉ោងប្រហែល 11:59 យប់ថ្ងៃទី 24 ខែកក្កដា។ ... Read More »

Jude Bellingham បង្ហាញខ្លួនជាលើកដំបូងឱ្យ Real Madrid ក្នុងជ័យជម្នះ ៣-២ លើ AC Milan ក្នុងទីក្រុង Los Angeles

អ្នកចាត់ការលោក Carlo Ancelotti បាននិយាយថា Real Madrid មានសំណាងណាស់ដែលមាន Jude Bellingham ដ៏អស្ចារ្យបន្ទាប់ពីខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះបានចាប់អារម្មណ៍ក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងជ័យជម្នះ ៣-២ មុនបើករដូវកាលទល់នឹងក្រុម AC Milan ក្នុងទីក្រុង ... Read More »

លិខិតថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ជូនចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវ ៖ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក លោកស្រីស្នងការរង និង មន្ត្រីនគរបាលជាតិ នស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ... Read More »

សហគមន៍ទេសចរណ៍កំពង់ឃ្លាំង មានប្រជាជនជាង ៨៥% ប្រកបរបរនេសាទ និង១៥% ទៀតប្រកបរបរ ធ្វើចម្ការសណ្តែកនិងកែច្នៃអនុផលនេសាទ

ខេត្តសៀមរាប ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានអោយដឹងថា សហគមន៍ទេសចរណ៍កំពង់ឃ្លាំងស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានចំងាយប្រមាណ ៤០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ប្រជាជនជាង ៨៥% នៃប្រជាជនសរុបក្នុងឃុំ ប្រកបរបរនេសាទ និង១៥% ទៀតប្រកបរបរបន្ទាប់បន្សំដូចជាការចិញ្ចឹមត្រី ... Read More »

ហូបក្តាមសមុទ្ររួចសង្ស័យពុលស្រាប់តែ ក្អួតចង្អោរ ទន់ដៃទន់ជើង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរកក្តាមសមុទ្របានយកមកចម្អិនធ្វើម្ហូប ហើយពេលហូបហើយស្រាប់តែកើតមានអាការក្អួតចង្អោរ ទន់ដៃទន់ជើង រាកសង្ស័យតែពុលក្តាម ។      ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ... Read More »