ព័ត៌មានទាន់ហេតុការណ៍៖
'

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីសមិទ្ធផលការងារបស់រាជរដ្ឋាភិបាល​ រយៈពេល៣ខែចុងក្រោយ​

ភ្នំពេញ​៖​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» និងដើម្បីបង្ហាញអំពីសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣ខែចុងក្រោយ។ វេទិកាសារព័ត៌មានលើកទី៥ រៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយលោក ប៉ែន បូណា ... Read More »

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព

ខេត្ត​សៀមរាប​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ទៅកាន់អង្គប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះថា ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែផ្ដោតទៅលើការកសាងសន្តិភាព ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ។ ... Read More »

អាមេរិក បារាំង អង់គ្លេស…អនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនវាយប្រហាររុស្សុី

សកម្មភាពខាងលើរបស់ប្រទេសលោកខាងលិច ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទីបី ហើយជាការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ីនិង អាមេរិក អឺរ៉ុប ។ នៅពេលនេះសមាជិកសភារុស្ស៉ី ព្រមានថា រដ្ឋបាលលោក បៃដិន កំពុងបង្កើនហានិភ័យសង្រ្គាមលោក តាមរយៈការបើកដៃឱ្យអ៊ុយក្រែន ប្រើមីស៉ីលវាយប្រហារជ្រៅចូលដីរុស្ស៉ី។ សារព័ត៌មាន Reuters ... Read More »

រដ្ឋបាលខណ្ឌ៧មករាជួសជុលអណ្ដូងលូ ក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះប្រព័ន្ធលូ ជួសជុលគំរបលូ ដែលខូចខាត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែគិតគូពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសនោះក៏បានណែនាំទៅដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញឲ្យយកចិត្តទុកដាក់ពីបញ្ហាការកកស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច ជង្ហុកសំបុកមាន់ ជាដើម។ ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករាបានដាក់ការជួសជុល អណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិល ក្នុងឆ្នាំ២០២៥ តែដោយមានការគិតគូរបស់លោកអភិបាលខណ្ឌ ... Read More »

អ្នកនាំពាក្យក្រសួងកសិកម្ម៖ ជាមធ្យម១គីឡូក្រាមស្រូវសើមថ្លៃមិនក្រោម ១០០០រៀលឡើយ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមហ្វេសប៊ុករបស់លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងដូច្នេះ៖ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម១គីឡូក្រាម ស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ ចុះហេតុអ្វីបានជាអ្នកខ្លះថាត្រឹមតែ៩០០៛ ហើយខ្លះទៀតបែរជាថារហូត ដល់ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេស នៅថ្ងៃទី១៨ វិច្ឆិកានេះ!

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៦នាក់ (ស្រី ៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀនចំនួន ៩ករណី​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី ៣០ បើកវគ្គបន្តជំនាន់ទី ៣១

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២៤ នៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិត នៅភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជំនាញអង្គរក្សជំនាន់ទី ៣០ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ... Read More »

ប្រទេសជាច្រើនអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងអំឡុងពេលមហាសន្និបាតស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នៅក្នុងមហាសន្និបាតនៃភាគីហត្ថលេខីលើកទី ២៩នៃ”អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ” ... Read More »

សមត្ថកិច្ចជំនាញ​ បន្ត​ផាកពិន័យ​លើយានយន្តល្មើសចំនួន ២៣៥គ្រឿងទៀត​ នៅទូទាំងប្រទេស

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

អុីរ៉ង់ទាមទារសំណង ១.០០០ ពាន់លានដុល្លារពីអាមេរិក

មន្ត្រីជាន់ខ្ពស់អុីរ៉ង់ម្នាក់បានប្រកាសថា សហរដ្ឋអាមេរិកជំពាក់ប្រទេសនេះចំនួន $1,000 ពាន់លានដុល្លារដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។ នៅក្នុងសុន្ទរកថាមួយកាលពីចុងសប្តាហ៍ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អុីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា បានបង្កើត “រណសិរ្សដ៏ក្រអឺតក្រទម” ដោយព្យាយាម “ប្រើល្បិចគ្នាទៅវិញទៅមកក្នុងទម្រង់នៃសង្គ្រាមកូនកាត់” ដើម្បីបំផ្លាញ ... Read More »

អភិបាលខេត្តព្រះសីហនុ ណែនាំមន្ត្រីជំនាញចុះដោះស្រាយរាល់បញ្ហាប្រឈមនានាដល់មូលដ្ឋាន ដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ... Read More »

លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរចំពោះការផលិតរួចរាល់និងដាក់ឱ្យប្រើប្រាស់នៃនាវាខួងយកប្រេងនៅមហាសមុទ្រឈ្មោះ “សុបិន”របស់ប្រទេសចិន

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នាវាខួងយកប្រេងនៅមហាសមុទ្រគ្រឿងទីមួយឈ្មោះ “សុបិន” ... Read More »

ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?

ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការគ្រប់គ្រងបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើយោងតាមប្រការ១ ... Read More »

បទវិភាគ៖ បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក

 អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ថ្ងៃទី១៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ​ បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC

ខេត្តសៀមរាប៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC បានអញ្ជើញជាអធិបតីភាព ពិធីចុះហត្ថលេខា លើឯកសារចំនួនពីរ៖ ១) ពិធីចុះហត្ថលេខាគាំទ្រ ... Read More »

លោក Macron អះអាងថា នឹងបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-ទីផ្សាររួមខាងត្បូង

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   នាថ្ងៃទី ... Read More »

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោតសរសើររដ្ឋបាលខេត្តស្វាយរៀង បានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់

ខេត្តស្វាយរៀង ៖ លោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង បានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ... Read More »

បទវិភាគ៖ ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក

  អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៦ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តរៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ!

ភ្នំពេញ ៖ មួយថ្ងៃក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែអកអំបុក គឺនាល្ងាចថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែង​សុន្ទរកថា​កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការ​អ្នកប្រជាធិបតេយ្យនិយម​កណ្តាលអន្តរជាតិ​ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា​ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានអញ្ជើញថ្លែង​សុន្ទរកថា​គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល​អន្តរជាតិ (IDC-CDI) នៅសណ្ឋាគារ Raffles Grand Hotel ... Read More »

សមយុទ្ធបីប្រទេសកម្ពុជា,ឡាវ,វៀតណាម បើកជាផ្លូវការ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លំហាត់ហ្វឹកហ្វឺនរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងបានធ្វើឡើងតាមការដឹកនាំរបស់ ក្រសួងការពារជាតិទាំងបីប្រទេស ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការកងទ័ពទាំងបី នឹងជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ ដែលមានគ្រោះមហន្តរាយកើតឡើង ដើម្បីជួយប្រជាជនរងគ្រោះបានទាន់ពេលវេលា ... Read More »

អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ»ដល់សិក្ខាកាមចំនួន៨០នាក់

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី«ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ» ដល់សិក្ខាកាមចំនួន៨០នាក់ ដែលមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើការងារតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ។ ... Read More »

ក្នុងរយៈពេល​ ៣ត្រីមាស ឆ្នាំ២០២៤នេះ! ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP មានទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក

ភ្នំពេញ​៖​ ក្នុងរយៈពេល៣ត្រីមាស ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP មាន​ទំហំទឹកប្រាក់ប្រមាណជាង ២៥.៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ៦១ ភាគរយ ក្នុង​នោះ​ទីផ្សារ​ប្រទេសចិន មានកំណើនខ្ពស់ជាងគេ ... Read More »

រដ្ឋបាលខេត្ត​កំពង់ចាម​៖​ រយៈពេល៣ថ្ងៃ​ នៃពិធី​បុណ្យ​អុំ​ទូក ឆ្នាំ២០២៤​ ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ មកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា សរុបមានចំនួន ៥៦,១០៤នាក់

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ បានឱ្យដឹងថា​ នៅក្នុងឱកាស​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០២៤​ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍​ ១៤កេីត ខែកត្តិក ដល់ថ្ងៃសៅរ៍​ ១រោច ខែកត្តិក​ ... Read More »

«ជួលប្រពន្ធនៅថៃ» ជាទីពេញនិយមសម្រាប់ជនបរទេសមកពីលោកខាងលិច

ជនបរទេស (ភាគច្រើនមកពីប្រទេសអឺរ៉ុប និងអាមេរិក) ពេលមកប្រទេសថៃ អាចជួលប្រពន្ធជនជាតិថៃដ៏ស្រស់ស្អាត និងចេះស្តាប់បង្គាប់ ចេះយល់ចិត្ត ដែលអាចធ្វើជាមគ្គុទ្ទេសទេសចរណ៍ និងជាដៃគូស្នេហាដូចជាប្តីប្រពន្ធ។ ក្នុងអំឡុងសង្គ្រាមនៅប្រទេសវៀតណាម អង្គភាពយោធាអាមេរិកដែលភាគច្រើនជាកងទ័ពអាកាសបានឈរជើងនៅមូលដ្ឋានក្នុងប្រទេសថៃអស់រយៈពេលជាយូរមកហើយ។ នៅពេលនោះ ប្រទេសថៃគឺជា “ទឹកដីឋានសួគ៌” សម្រាប់ទាហានអាមេរិក ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ ឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការបានធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០និង០០នាទីព្រឹក ស្ថិតនៅផ្ទះលេខ១១២.AB អឺ០  ... Read More »

សហគមន៍តំបន់ការពារធម្មជាតិទទួលបានទេសចរចំនួន៣១ ៨៦០នាក់ នៅក្នុងអំឡុង៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ​៖​ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ នាពេលកន្លងមកនេះ ភ្ញៀវទេសចរណ៍ចំនួន ៣១ ៨៦០ នាក់ ក្នុងនោះអ្នកទេសចរណ៍បរទេសចំនួន ២៩៥នាក់ បានមកកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋ បានទទួលប្រាក់ចំណូលសរុបចំនួន ១៧ ៣០៨ ... Read More »

ស្ថិតិអ្នកទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញពី​ស្ថិតិអ្នកទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ... Read More »

មេដឹកនាំកូរ៉េខាងជើងបានបញ្ជាឱ្យបង្កើនសមត្ថភាពសង្គ្រាម

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យយោធាបង្កើនសមត្ថភាពប្រយុទ្ធរបស់ខ្លួន នៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងត្រូវបានគេនិយាយថា បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី។ សារព័ត៌មាន KCNA បានផ្សាយនៅថ្ងៃទី១៨ វិច្ឆិកា ថា កាលពីថ្ងៃទី 17 ខែវិច្ឆិកា ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ... Read More »