ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងការបរទេសចិនឆ្លើយតបនឹងរឿងដែលហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកXianbin ថាប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ !

អន្តរជាតិ ៖ ថ្ងៃទី ១៩ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿងរបស់ប្រទេសហ្វីលីពីនបានបំពានចូលថ្មប៉ប្រះទឹកXianbin ... Read More »

ទាហានកូរ៉េខាងជើងបានឆ្លងព្រំដែនចូលកូរ៉េខាងត្បូង

ទាហានកូរ៉េខាងជើងម្នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងនៅព្រឹកនេះ (ថ្ងៃទី 20 ខែសីហា) ដោយឆ្លងកាត់ព្រំដែនយោធានៅភាគខាងកើតនៃឧបទ្វីបកូរ៉េ។ យោងតាមព័ត៌មាន ទាហានរូបនេះបានឆ្លងព្រំដែនចូលទៅក្នុងស្រុក Goseong នៅឆ្នេរសមុទ្រភាគខាងកើត ហើយត្រូវបានចាប់ខ្លួនដោយឆ្មាំកូរ៉េខាងត្បូង។ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់នៅព្រឹកនេះថា យោធារបស់ប្រទេសនេះបានចាប់ខ្លួនមនុស្សម្នាក់ដែលគេជឿថាជាពលរដ្ឋកូរ៉េខាងជើងនៅក្នុងតំបន់ភាគខាងកើត ហើយរដ្ឋាភិបាលកំពុងសាកសួរពីហេតុផលសម្រាប់ការឆ្លងកាត់ព្រំដែន។ មន្ត្រីរូបនេះបដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ឡើយ។ យ៉ុនហាប់បានរាយការណ៍ថា ... Read More »

នគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រេីប្រាស់គ្រឿងញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួក០៥នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួន ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស(ប្រេីប្រាស់អាវុធដាវ)និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីក្រុមជនសង្ស័យខាងលើបានយកដាវកាប់លើយុវជនម្នាក់បណ្ដាលឲ្យរងរបួសដៃឆ្វេងយ៉ាងដំណំ ។ ករណីនេះ បានកើតឡើង នៅថ្ងៃ១៨​ ខែសីហា​ ឆ្នាំ២០២៤​ វេលាម៉ោង២២និង៣០នាទី ចំណុចផ្លូវជាតិលេខ១១០​ ស្ថិតនៅភូមិទួលស្វាយ​ ... Read More »

អាមេរិក៖ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅមហាសន្និបាតគណបក្សប្រជាធិបតេយ្យ

បាតុករគាំទ្រប៉ាឡេស្ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារដែលរៀបចំសន្និបាតជាតិរបស់គណបក្សប្រជាធិបតេយ្យ។ កាលពីថ្ងៃទី 19 ខែសីហា បាតុករគាំទ្រប៉ាឡេស្ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារដែលប្រារព្ធធ្វើសន្និបាតជាតិប្រជាធិបតេយ្យ (Chicago, Illinois) ដើម្បីតវ៉ាចំពោះគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតី Joe Biden ឆ្ពោះទៅកាន់សន្និបាតជាតិប្រជាធិបតេយ្យជាមួយអុីស្រាអែល។ អ្នករៀបចំការតវ៉ាបាននិយាយថា អ្នកតវ៉ាមកពីសហគមន៍ប៉ាឡេស្ទីន និងអារ៉ាប់ក្នុងរដ្ឋ Illinois ... Read More »

បុរសម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំស្លាកលេខបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩:៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាន ស៊ាន ... Read More »

អគ្គិភ័យឆេះតូបលក់អីវ៉ាន់០១ខ្នងដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង៖ អគ្គិភ័យបានឆាបឆេះតូបលក់អីវ៉ាន់០១ខ្នងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះតូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១០ម៉ែត្រ X ... Read More »

លោក Lavrov៖ អាមេរិកបានណែនាំអ៊ុយក្រែនឱ្យវាយប្រហារខេត្ត Kursk របស់រុស្ស៊ី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោលលទ្ធភាពនៃការចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានវាយប្រហារខេត្ត Kursk របស់រុស្ស៊ី។ កាលពីថ្ងៃទី 19 ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ... Read More »

នគរបាលខេត្តព្រៃវែង អនុវត្តបទបញ្ជាបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស

ខេត្តព្រៃវែង ៖ ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នគរបាលខេត្តព្រៃវែង អនុវត្តបទបញ្ជាបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស ។  សូមបញ្ជាក់ថា ៖ នៅយប់ថ្ងៃចន្ទ ១៥ កើត ... Read More »

លោក ប៉ែន បូណា ៖ ការចុះផ្ទាល់ជួបប្រជាពលរដ្ឋគឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ នៅក្នុង «វេទិកាសារព័ត៌មានលើកទី៤ ស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ» នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា នាយករដ្ឋមន្រ្តីកម្ពុជាជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រមានណាស់ដែលមេដឹកនាំណាមួយនៅលើពិភពលោកធ្វើបែបហ្នឹង។ ... Read More »

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ពួកឯងរត់ចោលស្រុកសោះបែរជាមកចង់ឲ្យរាជរដ្ឋាភិបាលស្របច្បាប់ធ្វើតាមខ្លួន ... Read More »

គ្រូបង្វឹកបញ្ជាក់ពីផែនការរបស់ Real Madrid សម្រាប់ទីផ្សារដោះដូរកីឡាករដែលនៅសល់

លោក Carlo Ancelotti បានបញ្ជាក់ម្តងទៀតថា អាជីវកម្មផ្ទេរកីឡាកររបស់ Real Madrid ត្រូវបានធ្វើសម្រាប់រដូវក្តៅ មុនពេលទីផ្សារបិទនៅចុងខែសីហាខាងមុខ។ Real Madrid បាននាំយក Kylian Mbappe និង ... Read More »

🔴ត្រូវចាំណាបងប្អូន ! ប្រកាសបិទមជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាកែសម្ផស្ស ៦ទីតាំង គឺមាន ៥ទីតាំងជារបស់វេជ្ជបណ្ឌិត សែម រតនា

ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង សម្រេចបិទទីតាំងផ្តល់សេវាថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ស្ថិតនៅផ្លូវលេខ១០៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់លោក សែម រតនា ដោយមូលហេតុ ... Read More »

Update ៖ មន្រ្តីជំនាញ​ ចុះត្រួតពិនិត្យទីតាំង​ផលិត​ស្រាថ្នាំ មួយកន្លែង​ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​ ក្រោយមានករណីពុលស្រា

ខេត្ត​តាកែវ៖ ទីតាំង​ផលិត​ស្រាថ្នាំ មួយកន្លែង​ស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ​ ត្រូវ​កម្លាំង​មន្រ្តីជំនាញ​ស៊ើបអង្កេត​ ក.ប.ប.​ ចុះត្រួតពិនិត្យ​បន្ទាប់ពី​ទទួលព័ត៍មាន​ថាមានករណីពុលស្រា​ និងដេីម្បី​ទប់ស្កាត់​ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតនាពេលកន្លងមក​ផងដែរ។ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» ... Read More »

ការស្ទង់មតិរបស់CGTN ៖ អ្នកផ្តល់បទសម្ភាស៍ទូទាំងពិភពលោក ថ្កោលទោសចំពោះកងទ័ពអាមេរិកដែលប្រព្រឹត្តិសកម្មភាពរំលោភផ្លូវភេទជាប្រព័ន្ធដែលជាន់ឈ្លីសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ«CCFR China state-controlled media » បានផ្សាយថា ៖ កងទ័ពអាមេរិកត្រូវបានលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងទៀត ប៉ុន្តែចំនួនរឿងអាស្រូវដែលប៉ាន់ប្រមាណដោយក្រសួងការពារជាតិអាមេរិក គឺមិនដល់ពាក់កណ្តាលនៃរឿងអាស្រូវដែលត្រូវបានលាតត្រដាងផង!តាមការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបានបង្ហាញថា ... Read More »

គន្លងព្រែកជីកហ្វូណនតេជោ (អង្គរបូរី-ដូនកែវ ខេត្តតាកែវ)

ភ្នំពេញ ៖ គន្លងព្រែកជីកហ្វូណនតេជោ (អង្គរបូរី-ដូនកែវ ខេត្តតាកែវ) ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ... Read More »

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី នៃកងរាជអាវុធហត្ថខេត្តសៀមរាប!

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា , នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ ... Read More »

ចិនរីករាយសហការជាមួយកម្ពុជា អនុវត្តផែនការសហគមន៍វាសនារួមបែបថ្មី

ភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានចេញផ្សាយអំពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិននិងកម្ពុជា ដោយបញ្ជាក់ថា ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជា អនុវត្តផែនការសហគមន៍វាសនារួមបែបថ្មី។ លោក Wang Wenbin បានរៀបរាប់ថា ... Read More »

ព្យុះទី៩ឈ្មោះ ជុងដារី (Jongdari) ជាមួយខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman បានកើនឥទ្ធិពល មកលើកម្ពុជា

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី២០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ព្យុះទី៩ឈ្មោះ ជុងដារី (Jongdari) ជាមួយខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman បានកើនឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគ ... Read More »

តើលោកអ្នកបានដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

ភ្នំពេញ ៖ ១- តើអ្វីទៅជាទារកកើតមិនគ្រប់ខែ? តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន៣៧សប្តាហ៍នៃអាយុគភ៌។ ២- ហេតុអ្វីបានជាទារកកើតមិនគ្រប់ខែត្រូវការការថែទាំ ជាពិសេសខុសពីទារកគ្រប់ខែ? ទារកកើតមិនគ្រប់ខែ ពួកគាត់សុទ្ធតែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅ នៅក្រៅផ្ទៃពោះម្តាយទេ។ ប្រសិនបើពួកគាត់កើតកាន់តែឆាប់ សរីរាង្គរបស់គាត់ក៏លូតលាស់កាន់តែមិនទាន់បានគ្រប់ជ្រុងជ្រោយ។ ... Read More »

មនុស្ស៣នាក់ស្លាប់បន្តបន្ទាប់គ្នា​នៅស្រុកទ្រាំងខេត្តតាកែវ សមត្ថកិច្ចសង្ស័យពុលស្រាថ្នាំ

មនុស្ស៣នាក់ស្លាប់បន្តបន្ទាប់គ្នា​នៅស្រុកទ្រាំងខេត្តតាកែវ សមត្ថកិច្ចសង្ស័យពុលស្រាថ្នាំ ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់​ក្នុងចំណោម​គ្នីគ្នា​៦​នាក់ មាន​៣​នាក់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក្អួតចង្អោរបណ្ដាលឱ្យស្លាប់ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថាមកពីពុល​ស្រាថ្នាំ​។ លោក​វរសេនីយ៍ទោ កប សេ​ម អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ឱ្យដឹង​ថា ពិតជា​មាន​ជន​រង​គ្រោះ​៣​នាក់​ស្លាប់​ប្រាកដ​មែន ក្រោយ​ពួក​គេ​នាំ​គ្នា​ផឹកស្រាថ្នាំ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ ... Read More »

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាការងារអាទិភាពធំបំផុតរបស់កម្ពុជា ខណៈប្រទេសមួយចំនួនអស្ថិរភាពនយោបាយ និងកំពុងផ្ទុះសង្គ្រាម

ភ្នំពេញ ៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជារក្សាសន្តិភាព ស្ថិរភាពនយោបាយ គឺជាការងារអាទិភាពធំបំផុតរបស់កម្ពុជា ខណៈដែលសង្គ្រាមបានផ្ទុះឡើងនៅតំបន់មួយចំនួន ហើយប្រទេសខ្លះកំពុងជួបនឹងអស្ថិរភាពនយោបាយ។ នៅក្នុងឱកាសសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៩ សីហា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់   

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ។ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៩ សីហា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល 

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ០នាក់), រងរបួសសរុប ៩នាក់ ... Read More »

សេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង!!

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ... Read More »

ប្រធានាធិបតីបារាំងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារសពតារាសម្ដែង Alain Delon

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្ញើលិខិតរំលែកទុក្ខរបស់គាត់ទៅកាន់ក្រុមគ្រួសាររបស់តារាសម្តែង Delon ដោយបញ្ជាក់ថាគាត់មិនត្រឹមតែជាតារាសម្តែងរឿងព្រេងនិទានប៉ុណ្ណោះទេថែមទាំងជា “តំណាង” នៃវិស័យភាពយន្តរបស់ប្រទេសផងដែរ។ កាលពីថ្ងៃទី១៨ ខែសីហា កូនរបស់តារាសម្ដែងបារាំង Alain Delon ដែលធ្វើឲ្យបេះដូងអ្នកគាំទ្ររាប់លាននាក់ ពុះកញ្ជ្រោល ... Read More »

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មថៃ

កាលពីថ្ងៃទី 19 ខែសីហា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅក្នុងសវនាការនៅតុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកក ទាក់ទងនឹងករណីប្រមាថព្រះមហាក្សត្ររបស់គាត់ក្នុងឆ្នាំ 2015 ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួននៅតុលាការឧក្រិដ្ឋកម្មក្នុងទីក្រុងបាងកកនៅម៉ោង ... Read More »

នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីចិន បំពេញទស្សនកិច្ចនៅរុស្ស៊ីនិងបេឡារុស

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៩ ខែសីហាឆ្នាំ២០២៤បានផ្សាយថា ក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងប៉េកាំង បានឱ្យដឹងនាថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស ក្នុងសប្តាហ៍នេះ។ ក្រសួងការបរទេសចិន ... Read More »

កិច្ចប្រជុំអនុគណៈកម្មការសង្គមកិច្ច និងបរិស្ថានក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលចម្រុះនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA)

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល នាថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ... Read More »

វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% 

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ... Read More »

ធនាគារជាតិ នៃកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីសម្ពោធដាក់ឱ្យដំណើរការបឋម “កម្មវិធីទូទាត់បាគងទេសចរ”

ខេត្តសៀមរាប ៖ ជាមួយគ្នានេះ សូមទេសចរអន្តរជាតិទាញយកកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទ នៅពេលមកដល់ប្រទេសកម្ពុជារួចហើយ ចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញ ដោយប្រើប្រាស់អ៊ីមែល។ ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មានខាងក្រោម ៖ នារសៀលថ្ងៃចន្ទ ១៥កើត ... Read More »