ព័ត៌មានទាន់ហេតុការណ៍៖
'

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័៛ ព័ត៌មាន GG TV NET បានចុះផ្សព្វផ្សាយ នៅថ្ងៃទី០៥ ខែកក្កដា ... Read More »

បន្ទាប់ពីបើកការដ្ឋានមកទល់ពេលនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ធ្វើបានអ្វីខ្លះហើយ….??

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖  គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ... Read More »

ឯកឧត្ដម ឃួង ស្រេង ប្រកាសតែងតាំងលោក ជិន ប៊ុនធឿន ជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជន ខណ្ឌឬស្សីកែវ 

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួម ប្រកាសតែងតាំងលោក ជិន ប៊ុនធឿន ជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជន ខណ្ឌឬស្សីកែវ ជំនួសលោក ឯក ឃុនដឿន ... Read More »

ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបិតិកភណ្ឌពិភពលោក (០៧ កក្កដា ២០១៧ -០៧ កក្កដា ២០២៤)

ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៦ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ... Read More »

លោកហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈចលនា មហាជនជួបពិភាក្សាការងារ ជាមួយ លោកPHAM TAT THANG អនុប្រធានប្រចាំការ នៃគណៈចលនា មហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម 

ហាណូយ÷នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈចលនាមហាជនជួបពិភាក្សាការងារជាមួយលោក PHAM TAT THANG ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពីការពុលដោយបរិភោគត្រីក្រពត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅខេត្តកំពង់ឆ្នាំងមាន ករណីពុលចំនួន៧នាក់ បន្ទាប់ពីបរិភោគត្រីក្រពត ដោយមានអាការៈធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការជួយ សង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ។ ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ បច្ចុប្បន្នអ្នក ជំងឺមានសភាពធូរស្រាលច្រើនហើយ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ... Read More »

ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីករណី ជំងឺផ្តាសាយបក្សីលើក្មេងប្រុសអាយុ៣ឆ្នាំនៅខេត្តតាកែវ

ភ្នំពេញ÷ ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន០១ករណីកើតលើក្មេងប្រុសអាយុ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ... Read More »

ប្រទះឃេីញទារកម្នាក់ត្រូវបានម្តាយប្លុងចោល

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញទារកម្នាក់នៅលេីដំបូលផ្ទះដែលម្តាយ ទេីបតែសម្រាលរួចយកទៅប្លុងចោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានក្មេងៗបានឡេីងទៅលេងនៅលេីឡៅតឿដំបូលផ្ទះខាងលេីស្រាប់តែប្រទះឃេីញទារកម្នាក់ដោយមិនទាន់កាត់ទងផ្ចិតនិងនៅមានដង្ហេីមនៅឡេីយ ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅអាជ្ញាធរតែម្តង។ តាមប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់ថា នៅម្តុំកន្លែងកេីតហេតុពុំមានស្ត្រីពពោះជិតសម្រាលកូននោះទេ ... Read More »

ការធ្លាក់ចេញពីយូរ៉ូរបស់ព័រទុយហ្គាល់ទំនងជាការចូលនិវត្តន៍របស់ Ronaldo ពីជម្រើសជាតិ

ការបរាជ័យសម្រាប់ក្រុមព័រទុយហ្គាល់ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបកាលពីថ្ងៃសុក្រទំនងជា អាជីពក្នុងកាតព្វកិច្ចអន្តរជាតិរបស់ Cristiano Ronaldo ត្រូវបានបញ្ចប់។ ខណៈដែលខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះមិនបានប្រកាសអំពីអនាគតរបស់គាត់ជាមួយក្រុមជម្រើសជាតិ កីឡាករវ័យ៣៩ឆ្នាំរូបនេះបានព្យាយាមស្តារឡើងវិញនូវភាពរុងរឿងក្នុងការប្រកួតនៅយូរ៉ូក្នុងប្រទេសអាឡឺម៉ង់ ហើយបានធ្លាក់ចេញពី Euro 2024 ដោយបរាជ័យក្រោមថ្វីជើងបារាំងក្នុងបាល់ប៉េណាល់ទីកាត់សេចក្តី។ ព័រទុយហ្គាល់បានចាញ់បារាំង ៥-៣ ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ ... Read More »

ព្រឹកស្អែក ! ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល ប្រកាសធ្វើសន្និសីទសារព័ត៌មាន «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»

ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល ប្រកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពី៖ «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»៖ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទី – ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ កូនខ្មែរ ! លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៥ថ្ងៃមុនបានបង្ហោះលើផេកផ្លូវការ ពីការពន្យល់របស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp ... Read More »

អេស្ប៉ាញឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្តក្តីសង្ឃឹមលើកពានយូរ៉ូជាលើកទី៤ ក្រោយទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់

ក្រុមគោជល់អេស្ប៉ាញបានបន្តដំណើរឆ្ពោះទៅរកការឈ្នះជើងឯកទ្វីបអឺរ៉ុបជាលើកទី៤របស់ខ្លួន ខណៈដែលគ្រាប់បាល់ទី២នៅនាទីទី១១៩របស់ Mikel Merino បានបញ្ជូនពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានទម្លាក់ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់បន្ទាប់ពីការជួបគ្នាដ៏ស្វិតស្វាញនៅកីឡដ្ឋាន Stuttgart Arena កាលពិរាត្រីថ្ងៃទី៦ឈានចូលថ្ងៃទី៦ ខែកក្កដា ២០២៤។ នេះគឺជាការប្រកួតដែលក្រុមអធិរាជយូរ៉ូទាំង២ប៉ះគ្នាក្នុងវគ្គ៨ក្រុម ខណៈដែលកីឡដ្ឋានពោរពេញដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដែលលេងបានល្អបំផុតរហូតមកដល់បច្ចុប្បន្ននៅ Euro ... Read More »

អាជ្ញាធរអគ្គិសនីកម្ពុជា៖ អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដោយពុំមានការអនុញ្ញាត សូមអញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ 

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដោយពុំមានការអនុញ្ញាត សូមអញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះការប្រើប្រាស់បរិក្ខារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដោយឡែក ... Read More »

មន្ត្រីជំនាញក្រសួងអប់រំចូលរួម‎វគ្គបណ្ដុះបណ្ដាលអន្តរជាតិអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនកម្មវិធី KLIC LEADer នៅសាធារណរដ្ឋកូរ៉េ ‎

សេអ៊ូល ៖ ‌‎ មន្ត្រីជំនាញក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនកម្ពុជា ចំនួន១០រូប បានតំណាងសិក្ខាកាមកម្ពុជា រួមជាមួយសិក្ខាកាមមកពី ០៥ប្រទេសផ្សេងទៀត ដូចជា ម៉ុងហ្គោលី វៀតណាម ឡាវ ... Read More »

ថ្ងៃលិចលើភ្នំបាខែងនៅតែជាជម្រើសពិសេសសម្រាប់ទេសចរ

ខេត្តសៀមរាប ៖ មិនថាពេលណាជាពេលនោះទេ ការទស្សនាថ្ងៃលិចនៅលើកំពូលប្រាសាទភ្នំបាខែង គឺជាជម្រើសដ៏ពិសេសសម្រាប់ភ្ញៀវទេសចរ នៅពេលដែលពួកគេមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ពន្លឺពណ៌មាសចែងចាំងលើកំពូលប្រាសាទមួយនេះ ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបំផុតសម្រាប់ទេសចរ។ សូមបញ្ជាក់ថា ៖ ប្រាសាទភ្នំបាខែង គឺជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចយ៉ាងពេញនិយមបំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយសារតែចំនួនភ្ញៀវទេសចរណ៍កាន់តែច្រើនឡើងទៅទស្សនាថ្ងៃរះ ... Read More »

តោះ! ឈ្វេងយល់បន្ថែមអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ 

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តោះមកឈ្វេងយល់បន្ថែមអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ក្រសួងសាធារណការ បានបញ្ជាក់ថា ការចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានកំណត់ដូចខាងក្រោម៖ – ... Read More »

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ៖ ជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព គឺជាគំរូដ៏ល្អ

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គលេខាធិការរង បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ... Read More »

រាជរដ្ឋាភិបាល ចេញសារាចរ ស្តីពី ការរៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា នៅតាមក្រសួង ស្ថាប័ន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានសម្រេចដាក់ឱ្យប្រើនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ... Read More »

បារាំងទម្លាក់ព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ក្រុមមាន់គកបារាំងបានយកឈ្នះព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទីដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Euro 2024 បន្ទាប់ពីការប្រកួតដ៏តានតឹងក្នុងទីក្រុង Hamburg ក្រោយចប់លទ្ធផល០ទល់០ក្នុង៩០នាទី និងម៉ោងបន្ថែម។ កីឡាករ Theo Hernandez បានស៊ុតបាល់ប៉េណាល់ទីគ្រាប់ទី៥ចុងក្រោយឈ្នះ បន្ទាប់ពីកីឡាករបម្រុង Joao Felix បានស៊ុតបាល់ប៉េណាល់ទីមិនចូល ... Read More »

សង្ស័យម្ចាស់ស្រវឹង!រថយន្តលោកផ្កាយ៣ ប៉ូលីស បើកបុក ហើយកិនថែម ម៉ូតូឈប់ស្តុបបណ្តាលអោយរងរបូស

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាល ដោយមានអាវពាក់ពីលើឡាន ឃើញ«ផ្កាយ៣» បានបេីករថយន្ដ LAND CRUISER ពាក់ស្លាកលេខ ភ្នំពេញ 2BF- 1073 បុកពី ក្រោយម៉ូតូ HONDA ... Read More »

លោកបណ្ឌិត គិន ភា សង្ឃឹមថា CoolApp របស់ខ្មែរ នឹងទទួលបានការគាំទ្រជាលក្ខណៈអន្តរជាតិ នៅថ្ងៃអនាគត 

ភ្នំពេញ ៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ២សប្តាហ៍កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ ... Read More »

បទវិភាគអន្តរជាតិ ៖ អង្គការសហប្រតិបតិ្តការសៀងហៃមានសមត្ថភាពដើរតួនាទីកាន់តែធំក្នុងការគាំពារសន្តិសុខនិងការអភិវឌ្ឍរបស់ពិភពលោក

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ៤ ... Read More »

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១៥%

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា តាមបណ្តាខេត្ត និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី១៥% ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូង

  ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕   មន្ត្រីជំនាញប្រាប់ថាៈ នៅវេលាម៉ោង១៣និង៤០នាទី  ថ្ងៃទី០៤ ខែកក្កដា ... Read More »

សមកិច្ចចម្រុះស្រុកម៉ាឡៃបើកយុទ្ធនាការបំផ្លាញដើម( ក្រធុម )

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការទប់ស្កាត់នូវការចែកចាយទឹកក្រធុម(ភាសាថៃ)នៅក្រុងប៉ោយប៉ែតរួចមកនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគេឃើញមានគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃរួមជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំដោយលោកស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ធ្វើការចុះដកបំផ្លាញចោលដើមក្រធុម(ភាសាថៃ)នៅតាមផ្ទះពលរដ្ឋនាវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ ។ យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថាៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅបានចុះស្រង់ដើមក្រធុម នៅក្នុងឃុំអូរស្រឡៅមានចំនួន១៣ដើមៈភូមិឈើទាលចំនួន៧ដើម ភូមិចាន់គីរីចំនួន ... Read More »

លោកអភិសន្តិបណ្ឌិត លើកទឹកចិត្តក្រុមហ៊ុន CRBC ដែលអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពង្រីកការវិនយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា!

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះភាពលេចធ្លោនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រ នៅកម្ពុជា។ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត ​៖​ ណែនាំឱ្យវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ​

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ​ បានណែនាំឱ្យ​វាយ​គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមទី​សាធារណៈសំខាន់ៗ ទីស្ដីការក្រសួង ... Read More »

លួចទូរស័ព្ទដៃគេបានភ្លាម ត្រូវម្ចាស់តាមទាន់ភ្លែត តែមិនប្រគល់ឱ្យវិញ ត្រូវជនរងគ្រោះប្ដឹងសមត្ថកិច្ចចាប់ឃាត់វាយខ្នោះ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល គុស នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ធ្វេីការឃាត់ខ្លួននៅ វេលាម៉ោង ១០និង ៣០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វេីសកម្មភាពលួចទូរស័ព្ទដៃពីលោកយាយម្នាក់ដល់ក្នុងផ្ទះ ស្ថិតក្នុងភូមិតាលាក់ខាងជេីង ឃុំគុស ... Read More »

ឆ្លងចរន្តអគ្គិសនីនឹងស័ង្កសី បណ្តាលឱ្យឆក់មនុស្សបីនាក់ស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ជាជីតានិងជីដូនព្រមទាំងចៅតូច សរុបបីនាក់បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលឆ្លងចរន្តភ្លើងកកិតដំបូលស័ង្កសី បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់នោះ ទី០១.ឈ្មោះ ... Read More »