ព័ត៌មានទាន់ហេតុការណ៍៖
'

មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៥៧ខ្នងរងការខូចខាតដួលរលំ

    ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នងបានរងការខូចខាតដួលរលំបន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់។ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ស្ពឺបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះថា មានផ្ទះប្រជាពលរដ្ឋ៥៧ខ្នងមានចំនួនបីភូមិស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ក្នុងនោះទី១-នៅភូមិចំបក់ស រងការខូចខាតចំនួន១២ខ្នងផ្ទះ, ទី២-នៅភូមិរលាំងថ្លើង រងការខូចខាតចំនួន១៨ខ្នងផ្ទះ និងទី៣-នៅភូមិថ្មី រងការខូចខាតចំនួន២៧ខ្នងផ្ទះ ក្រោយពីមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣។ ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត

ភ្នំពេញ ៖ ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត,ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ... Read More »

នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន សុទ្ធតែជាព័ត៌មានក្លែងក្លាយ !

ភ្នំពេញ៖ នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន សុទ្ធតែជាព័ត៌មានក្លែងក្លាយ !  នេះជាការបញ្ជាក់ពី អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ។  ... Read More »

រថយន្តដឹកធ្យូងបីគ្រឿងត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១បង្ក្រាប

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១ដឺកនាំដោយលោក វរសេនីយ៍ត្រី លន់ បុនថុល ចុះបង្ក្រាបរថយន្តដឹក ផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត(ធ្យួង)បម្រុងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមប្រគល់ឱ្យជំនាញ ។ ការបង្ក្រាបរថយន្តដឹកធ្យូងនោះកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៣ត្រង់ចំណុច ភូមិ ឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុក ស្នួល ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស”

ភ្នំពេញ ៖ សូមថ្លែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដែលផ្នែកមួយនៃ “កងទ័ពអាវស”។ នេះជាប្រសាសន៍ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ភិក្ខុវជិរប្បញ្ញោ សាន សុជា លាចាកសិក្ខាបទនាល្ងាចនេះម៉ោង០៥នៅប្រទេសអូស្រ្តាលី

ប្រទេសអូស្ត្រាលី ៖ ភិក្ខុវជិរប្បញ្ញោ សាន សុជា លាលែងពីតំណែងព្រះ​ចៅអធិការវត្តមណីរតនារាម កាលពីម្សិលមុិញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ ក្រោយមកនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ភិក្ខុវជិរប្បញ្ញោ ... Read More »

អាមេរិកបន្តផ្តល់ជំនួយយោធាជាទឹកប្រាក់ ៣៧៥លានដុល្លារក្នុងជំនួប G7

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា នាថ្ងៃទី២១ខែឧសភា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន ... Read More »

រដ្ឋអារ៉ាប់បញ្ជាក់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិសុខ តំបន់មជ្ឈិមបូព៌ា

កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ (AL) លើកទី៣២ ទើបតែបានប្រព្រឹត្តទៅនៅទីក្រុង Jeddah (ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ចាត់ទុកថាជាសន្និសីទប្រវត្តិសាស្ត្រ នៅពេលដែលជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋសមាជិកទាំង២២និងរដ្ឋសង្កេតការណ៍ចំនួន៥។ សន្និសីទបានអនុម័តសេចក្តីប្រកាស Jeddah ដែលបានបញ្ជាក់ឡើងវិញនូវជំហរបង្រួបបង្រួមរបស់ AL លើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិសុខ និងស្ថិរភាពនៅទូទាំងពិភពអារ៉ាប់។ ... Read More »

ជនសង្ស័យ​​ប្រុសស្រី០២នាក់ពាក់ព័ន្ធគ្រឿនញៀនត្រូវអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត

​ ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុសស្រី០២នាក់រួមទាំងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃ ទី២១​ ខែឧសភា​​ ឆ្នាំ​២០២៣​នេះ៕  សមត្ថកិច្ចប្រាប់ថាៈ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការ​បង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម​ ... Read More »

ឃាត់ខ្លួន​ស្រ្តី​ ៣នាក់​ និងរឹបអូសបានថ្នាំញៀនសរុបទម្ងន់ ១៥០គីឡូក្រាម ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល​

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះថា៖​ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ដោយចាប់ខ្លួនបានស្ដ្រីជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀន៤ប្រភេទ សរុបទម្ងន់ប្រមាណ ១៥០គីឡូក្រាម ... Read More »

កងទ័ពនិងទាហានប៉ារ៉ាចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់រយៈពេល៧ថ្ងៃ

នៅថ្ងៃសៅរ៍សប្តាហ៍នេះ ភាគីជម្លោះនៅស៊ូដង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ថ្មី ដែលមានរយៈពេល៧ថ្ងៃ ខណៈដែលការប្រយុទ្ធគ្នាដែលបានធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឱ្យមនុស្សសរុបជាង ១លាននាក់ព្រាត់ប្រាស់ពីផ្ទះសម្បែង បានឈានដល់សប្តាហ៍ទី៦ហើយ។ សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នកគាំទ្រដល់កិច្ចចរចារវាងភាគីជម្លោះស៊ូដង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា បទឈប់បាញ់នោះនឹងចូលជាធរមាននៅម៉ោង ៩៖៤៥នាទីយប់ថ្ងៃចន្ទសប្តាហ៍ក្រោយ (ពេលវេលានៅទីក្រុងខាទុំ)។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ... Read More »

ប្រជ្រៀតជាន់គ្នានៅកីឡដ្ឋានមួយក្នុងប្រទេស ElSalvadorយ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់

យ៉ាងហោចណាស់មនុស្សក៏មានមនុស្ស12 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានមួយក្នុងប្រទេស El Salvador កាលពីថ្ងៃទី ២០ ខែឧសភា។ សារព័ត៌មាន AP បានផ្សាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលអ្នកគាំទ្របានចោមរោមមើលការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្ររវាងក្រុម Alianza នឹង ... Read More »

បុរសជនជាតិទំពួនជាសន្តិសុខយាមធនាគារABAម្នាក់ដេកស្លាប់ក្នុងអង្រឹង

ខេត្តរតនគិរី ៖ មានការភ្ញាក់ផ្អើលមួយទាំងព្រឹកនៅក្រុងបានលុងបានកើតឡើងបន្ទាប់ពីបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លាប់ក្នុងអង្រឹង នៅមុខធនាគារ។ ហេតុការណ៍នេះ បានកើតឡើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមុខធនាគារ ABA ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំការប្រឡងជ្រើសរើសបេក្ខជន សិស្ស.និស្សិតឱ្យចូល បម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញរៀបចំការប្រឡងជ្រើសរើសបេក្ខជន សិស្ស. និស្សិតឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញសំរាប់ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២១ ឧសភា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកវិទ្យាល័យជាស៊ីម សន្ធរម៉ុក ជាមណ្ឌលប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាល រាជធានីភ្នំពេញ សំរាប់ឆ្នាំ២០២៣តាមលិខិតលេខ៣៣៤ស.ជ.ណចុះថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៣របស់ ... Read More »

លោក ប៉ាន់ខែម​ ប៊ុនថន​ បានដឹកនាំក្រុមការងារដោះស្រាយបញ្ចប់វិវាទដីធ្លីជាង១៨ឆ្នាំ​ នៅក្រុងប៉ោយប៉ែត​ តាមដំណោះស្រាយបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ​

ខេត្តបន្ទាយមានជ័យ ៖​ ជម្លោះវិវាទដីធ្លារវាងគ្រួសារលោកស្រី​ លី​ ម៉ារី​ និងប្រជាពលរដ្ឋ១៣គ្រួសារ​ នៅក្រុងប៉ោយប៉ែត​ ដែលអូសបន្លាយរយៈពេលជាង១៨ឆ្នាំកន្លងមក​ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ​តាមរយៈដំណោះស្រាយតាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ​ ដែលដឹកនាំដោយលោក ​ ប៉ាន់ខែម​ ប៊ុនថន​ នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី​ និងបានចាប់ឆ្នោតបែងចែកក្បាលដីឡូតិ៍ ... Read More »

ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីចំនួន ៥៤៥ នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ តាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោកទេសរដ្ឋមន្ត្រីលី ធុជ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥៤៥ នាក់ មកពីសង្កាត់ច្រកម្ទេស ... Read More »

ឃាត់ខ្លួនបុរសម្នាក់ក្រោយប្រេីហិង្សាលេីបុរសម្នាក់បណ្តាលឱ្យរងរបួស

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីប្រេីហិង្សាទៅលេីបុរសម្នាក់បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះ សេម​ ទីន​ ភេទប្រុសអាយុ៣៥ឆ្នាំ​ មុខរបររត់កង់បី។ ចំណែកជនដៃដល់ឈ្មោះ ខន​ ... Read More »

ក្មេងស្រីពីរនាក់ចុះរាវខ្ចៅចំអន្លង់ទឹកជ្រៅមិនចេះហែលលង់ស្លាប់ទាំងពីរនាក់

ខេត្តស្ទឹងត្រែង៖ ក្មេងស្រីពីរនាក់ដោយសារចង់រំលែកបន្ទុកឪពុកម្តាយក្នុងគ្រួសារផងនោះ ក៏បានបបួលគ្នាទៅរាវខ្ចៅខ្យងនៅឯទន្លេមេគង្គឱ្យម្តាយធ្វើម្ហូប តែអកុសលត្រូវទឹកទន្លេកួចយកទៅបាត់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់បងប្អូនយ៉ាងអាណោចអាធ័មរកអ្វីថ្លែងពុំបានឡើយ។     ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចកែងកក ក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រភពពីនគរបាលស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា ... Read More »

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ៖ យើងត្រូវតែរួមគ្នាធ្វើឲ្យកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបានយ៉ាងល្អប្រសើរ ។ យើងត្រូវតែរួមគ្នា ធ្វើឲ្យកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាគណអធិបតី កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់

ខេត្តបាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងអញ្ចើញជាគណអធិបតី កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់………។ សូមបញ្ជាក់ថា  ៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ... Read More »

ស្វែងយល់ អំពី ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!

ភ្នំពេញ៖ ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។ នេះជាការបញ្ជាក់ខាង ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតាតម្លៃដដែល លក់​៤,១០០រៀល ខណៈ​ម៉ាស៊ូត(ឡើងថ្លៃ ៥០៛) លក់៣,៨៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី២១-៣១ ខែ​ឧសភា​​នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែឧសភា​​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១​ ដល់ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ​សាំង​ (​ តម្លៃ​នៅដដែល)​ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី២១ ខែឧសភា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ «ទិវាជាតិនៃការចងចាំ ២០ឧសភា» យើងចងចាំឧក្រិដ្ឋកម្មរបបប៉ុលពត និងរួមគ្នាថែរក្សាសន្តិភាព

ខេត្តព្រៃវែង ៖ ក្នុងពិធីទិវាជាតិនៃការចងចាំ ដែលបានធ្វើឡើងនៅស្រុកពារាំង នាព្រឹកថ្ងៃសៅរ៍ទី២០ ឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានមានប្រសាសន៍ថា ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ... Read More »

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចេញសេចក្តីបំភ្លឺព័ត៌មានគណនីហ្វេស​ប៊ុកឈ្មោះ​ Ly paoher បានបង្ហោះថា​ គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង​ តាមពិតម្តាយបង្កេីតជាអ្នកយកទៅ

ខេត្តបាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មាន​ ពាក់ព័ន្ធ​ករណី​គណនីហ្វេស​ប៊ុកឈ្មោះ​ Ly paoher បានសរ​សេរ​ខ្លឹមសារ​ថា​ គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង(ម្តាយបង្កេីតជាអ្នកយកទៅ)។  ដូច្នេះ​ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​​ដំបង​ មានកិត្តិយសសូម​គោរពជម្រា​បជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​ ​និងអ្នកនិយមប្រើប្រាស់បណ្តា​ញ​សង្គម​បានជ្រាបថា​ ... Read More »

អណ្តើកហ្លួងសត្វដ៏កម្រ ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជា រហូតដល់ឆ្នាំ២០០០ទើបរកឃើញឡើងវិញ

ភ្នំពេញ៖ អណ្តើកហ្លួងជាប្រភេទសត្វឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា ធ្លាប់ត្រូវបានគេគិតថាផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការសមាគមអភរិក្សសត្វព្រៃប្រចាំកម្ពុជា (WCS) បានសិក្សាស្រាវជា្រវ និងរកឃើញចំនួនសេសសល់តិចតួច របស់វាមាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។​      បើយោងតាមទំព័រហ្វេសប៊ុករបស់ លោក នេត្រ ... Read More »

គ្រោះធម្មជាតិរន្ទះបាញ់សម្លាប់មនុស្ស ០២នាក់ក្នុងមូលដ្ឋានស្រុកបាទី

ខេត្តតាកែវ៖​ គ្រោះធម្មជាតិមេីលមិនឃេីញ ខណៈមានធ្លាក់ភ្លៀងលាយឡំផ្គររន្ទះសូមបងប្អូនប្រជាពលរដ្ឋស្រុកស្រែចម្ការមេត្តាប្រុងប្រយ័ត្ន។      ជាក់ស្តែងកាលពីវេលាម៉ោង ១៦និង១០នាទី រសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣នេះក្នុងមូលដ្ឋានស្រុកបាទីមានភ្លៀងធ្លាក់មួយមេលាយឡំ នឹងផ្គររន្ទះទើបបានបណ្ដាលឱ្យមានរន្ទះបាញ់មនុស្សស្លាប់ចំនួន០២នាក់ ។    ជនរងគ្រោះទី១-ឈ្មោះ ... Read More »

សម្រេចឃុំខ្លួននារីជាប្រធានផ្នែកលក់បុរីដាយមិនហូម ជាបណ្តោះអាសន្នហើយ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួន ជនត្រូវចោទ ជានារីប្រធានផ្នែកលក់បុរីដាយមិនហូម ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដែល ពាក់ព័ន្ធនិងបទល្មើសរំលោភលើទំនុកចិត្ត បទក្លែងបន្លំ បទប្រើប្រាសឯកសារក្លែង យកប្រាក់ក្រុមហ៊ុនជាច្រើន ។ ... Read More »

រថភ្លើងបុករថយន្តខណៈអ្នកបើកបរបើកឆ្លងផ្លូវមិនប្រយ័ត្នរងការខូចខាតយ៉ាងដំណំអ្នករួមដំណើរម្នាក់រងរបួសស្រាល

ខេត្តបាត់ដំបង៖ រថយន្តហាយឡេនឌ័រ មួយគ្រឿងខូចខាតយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នបើកឆ្លងផ្លូវត្រូវរថភ្លើងបុកពេញទំហឹងនៅវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងដឹកប្រេងមួយគ្រឿងមានលេខខាងមុខ6561បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ... Read More »

អគ្គនាយកដ្ឋានគយ បន្តចុះចាប់រថយន្តគ្មានពន្ធជាបន្តបន្ទាប់បានចំនួន ១៣គ្រឿង​ ក្នុងសប្តាហ៍នេះ!

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែង​ឱ្យដឹងនៅល្ងាចថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ​ បានសហការជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្តចុះចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៩គ្រឿង និងចង្កូតស្តាំ៤គ្រឿង។ ... Read More »