ព័ត៌មានទាន់ហេតុការណ៍៖
'

រថភ្លើងបុករថយន្តខណៈអ្នកបើកបរបើកឆ្លងផ្លូវមិនប្រយ័ត្នរងការខូចខាតយ៉ាងដំណំអ្នករួមដំណើរម្នាក់រងរបួសស្រាល

ខេត្តបាត់ដំបង៖ រថយន្តហាយឡេនឌ័រ មួយគ្រឿងខូចខាតយ៉ាងដំណំក្រោយបើកបរខ្វះការប្រុងប្រយ័ត្នបើកឆ្លងផ្លូវត្រូវរថភ្លើងបុកពេញទំហឹងនៅវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងដឹកប្រេងមួយគ្រឿងមានលេខខាងមុខ6561បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ... Read More »

អគ្គនាយកដ្ឋានគយ បន្តចុះចាប់រថយន្តគ្មានពន្ធជាបន្តបន្ទាប់បានចំនួន ១៣គ្រឿង​ ក្នុងសប្តាហ៍នេះ!

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែង​ឱ្យដឹងនៅល្ងាចថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ​ បានសហការជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បន្តចុះចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៩គ្រឿង និងចង្កូតស្តាំ៤គ្រឿង។ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។     ដោយអនុវត្តតាមការបញ្ជាផ្ទាល់របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញា ក៏ដូចជា ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការស្នងការនគរបាលខេត្តបាត់ដំបង ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះថា  លោកវរសេនីយ៍ទោ សំ ... Read More »

ស្លាប់២នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរស២នាក់បានស្លាប់និងរបួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀងនៅស្រុកស្វាយជ្រំនិងក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖ *ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥ នាទីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣  លើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ១២៩និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ ... Read More »

សង្គ្រាមសម្ងាត់រវាងកិច្ចប្រជុំកំពូល G7 ទាំងពីរ នឹងចិន-អាស៊ីកណ្តាល

យោងតាមអ្នកជំនាញបានឱ្យដឹងថា កិច្ចប្រជុំកំពូល G7 ទាំងពីរ និងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល បានធ្វើឡើងយ៉ាងជិតស្និទ្ធជាមួយគ្នា ឆ្លុះបញ្ចាំងពីការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័សដើម្បីឥទ្ធិពលរវាងទីក្រុងប៉េកាំង នឹងទីក្រុងវ៉ាស៊ីនតោន។ ក្នុងសប្តាហ៍នេះ កិច្ចប្រជុំកំពូលរបស់ចិនជាមួយបណ្តាប្រទេសអាស៊ីកណ្តាលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសជិតខាងទាំងនេះ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមកពីក្រុមប្រទេសឧស្សាហកម្មរីកចម្រើន (G7) បានរៀបចំកិច្ចប្រជុំកំពូលនៅប្រទេសជប៉ុន ... Read More »

រថយន្តហាយឡេនឌ័របើកគេចពីក្រុមក្មេងស្ទាវបង្ហោះម៉ូតូជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសរងរបួសធ្ងន់ស្រាល២នាក់

    ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់និងស្រាល បន្ទាប់ពីមានរថយន្តហាយឡេនឌ័របើកគេចពីក្រុមក្មេងស្ទាវបង្ហោះម៉ូតូខាងមុខជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខាតខាតមួយកំណាត់មុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃសៅរ៍ទី២០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ត្រង់ចំណុចមុខបន្ទាយ៩៩ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

អកុសល​ម្ល៉េះ! បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែដួលម៉ូតូត្រូវរថយន្តកុងតឺន័រកិនចំដងខ្លួនស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសជាជាងដែកម្នាក់បានជិះម៉ូតូចេញពីធ្វើការយ៉ាង​លឿនដោយមិនប្រយ័ត្ន​ ស្របនឹងផ្លូវកោងផងក៏ចាប់ហ្វ្រ័ងបង្ខំបណ្តាលឱ្យដួលម៉ូតូហើយខ្ទាតមនុស្សចូលទៅក្រោមរថយន្តកុងតីន័រកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឱ្យរន្ធត់បំផុត។ ​     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង ២០នាទីល្ងាចថ្ងៃទី២០ ខែឧសភា​ ឆ្នាំ ២០២៣​ នៅត្រង់ចំណុចផ្លូវ៣០ម៉ែត្រស្ថិតនៅក្នុងភូមិធម្មត្រ័យ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។ ​    សពជនរងគ្រោះមានឈ្មោះ រិន ... Read More »

នគរបាលជំនាញស្រុកសាលាក្រៅបានឃាត់ខ្លួនយុវជនម្នាក់តាមដីកាសាលាដំបូងខេត្តប៉ៃលិនករណីគ្រឿងញៀន

ខេត្តប៉ៃលិន៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅឃាត់ខ្លួនតាមដីការួចបញ្ជូនទៅពន្ធនាគារខេត្ត  ដោយករណីពីបទជួញដូរសារធាតុញៀន នៅវេលាម៉ោង​១៦និង១០នាទី​ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន​ នៃអធិការនគរបាលស្រុកសាលាក្រៅ​ បានអនុវត្តដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន របស់សាលាដំបូងខេត្តប៉ៃលិន ចេញដោយលោក  គឹម​ ម៉េង​ ចៅក្រមស៊ើបសួរ ... Read More »

កិច្ចប្រជុំកំពូល G7៖ អាមេរិក ជប៉ុន ពង្រឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្ម G7 គឺសំដៅលើវត្ថុនានាក្នុងវិស័យដែលទាក់ទងនឹងយោធារបស់រុស្ស៊ី។ កាលពីថ្ងៃទី ១៩ ខែឧសភា សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសថាពួកគេនឹងដាក់ទណ្ឌកម្មលើអង្គការ និងបុគ្គលរាប់រយនាក់ដែលពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ G7 ក្នុងការបង្ខំទីក្រុងម៉ូស្គូឱ្យបង់ថ្លៃ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G7 ... Read More »

អតីតប្រធានាធិបតី អូបាម៉ា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ៥០០នាក់ត្រូវបានរុស្ស៉ីហាមមិនឱ្យចូលក្នុងប្រទេស

សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះនៃពលរដ្ឋអាមេរិក៥០០នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៉ី ... Read More »

ខ្សែការពារ Phil Jones នឹងចាកចេញពីក្លិប Man Utd នៅរដូវក្តៅនេះ

កីឡាករ Phil Jones នឹងចាកចេញពីក្លិបបិសាចក្រហម Manchester United នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ បន្ទាប់ពី​ស្ថានភាពលំបាកខ្លាំងរយៈពេល២–៣ឆ្នាំដោយសារតែរបួសញឹកញាប់។ កីឡាករវ័យ៣១ឆ្នាំជាសមាជិកក្រុមជម្រើសជាតិអង់គ្លេសបង្ហាញខ្លួនបាន២៧ប្រកួត និងបង្ហាញខ្លួន២២៩ប្រកួតឱ្យក្លិប Man Utd និងស៊ុតបញ្ចូលទីបាន៦គ្រាប់។ ខ្សែការពាររូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហមកាលពីឆ្នាំ២០១១ ពីក្រុម ... Read More »

ប្រទេស G7 រក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយចិន តែឆ្លៀតព្រមានពីការធ្វើយោធូបនីយកម្ម

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា ក្រុមមេដឹកនាំនៃប្រទេស G7 នៅថ្ងៃសៅរ៍នេះបានព្រមានចិនជុំវិញការធ្វើសកម្មភាពយោធូបនីយកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែក្នុងពេលជាមួយគ្នា ប្លុកនេះបាននិយាយថាចង់រក្សាទំនាក់ទំនងជាមួយចិនប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនា។ ក្នុងសេក្ដីថ្លែងការណ៍មួយចេញផ្សាយនៅឯកិច្ចប្រជុំនៅក្នុងទីក្រុង Hiroshima ... Read More »

Nadal នឹងខកខានការប្រកួត French Open ដោយឆ្នាំ២០២៤ទំនងជាឆ្នាំចុងក្រោយនៃអាជីពរបស់គាត់

ម្ចាស់ជើងឯកវាយតឺន្នីស១៤សម័យកម្មវិធី Roland Garros បាននិយាយថាឆ្នាំ២០២៤ អាចជាឆ្នាំចុងក្រោយរបស់គាត់ដែលកីឡាករ  Nadal នឹងខកខានការប្រកួត French Open បន្ទាប់ពីបរាជ័យក្នុងការស្តារឡើងវិញនូវកាយសម្បទាពេញលេញពីរបួសត្រគាកក្នុងព្រឹត្តិការណ៍ Australian Open កាលពីខែមករា។ Nadal ដែលបានគ្រប់គ្រងរដូវកាល ... Read More »

សម្ដេចតេជោ ៖ ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន

ភ្នំពេញ៖ ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

នាយពាក់មី បង្ហើពាក្យ ទៅកាន់ម្ចាស់គណនី facebook ឈ្មោះថា, Danith Tum ល្មមម៉ាក្តៅខួរបន្តិចដែរ ខណៈចូល Comment ប្រើពាក្យបាត់សីសធម៌ !

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាកំប្លែងលំដាប់ បង្កើតឲ្យមានការ ផ្ទុះសំណើច ជាមួយនឹងកាយវិការ ... Read More »

យុវជនស្ម័គ្រចិត្តស៊ីហ្គេមបង្ហាញការរំភើបចិត្ត និងផ្ញើសារអរគុណសម្តេចតេជោដែលយកចិត្តទុកដាក់ចំពោះខ្លួន

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញក្តីរំភើបចិត្ត ចំពោះការយក ចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ ដូចជាថ្នាក់ដឹកនាំនៃក្រុមយុវជនជនស្ម័គ្រចិត្តទាំងអស់ បន្ទាប់ពីកញ្ញាបានជួបហេតុការណ៍បាត់ម៉ូតូ១គ្រឿងក្នុងពេលដែលកំពុងបំពេញភារកិច្ចនៅទីតាំងនៃទីលានAZ Group Cricket Oval សម្រាប់ការប្រកួតកីឡាគ្រីឃីត ផ្លូវ៦០ម៉ែត្រ។ ... Read More »

កម្លាំងអាវុធហត្ថស្រុកសំរោង ឃាត់ខ្លួនយុវជន ០២នាក់ ក្រោយជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈ

ខេត្តតាកែវ៖​ យុវជនជាសិស្សសាលាចំនួន២នាក់បាននាំគ្នាជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ធ្វេីការឃាត់ខ្លួនយកមកអប់រំនិងហៅអាណាព្យាបាលមកធ្វេីកិច្ចសន្យាកាលពីវេលាម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះលើដងផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។  កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា​ ដោយមានការដឹកនាំដោយលោកវរសេនីយ៍ត្រី ជុំ ... Read More »

រឿង ពូឈឹម លក់សាច់ក្រក ត្រូវបានអតិថិជនបង្ហោះលើ facebook ថាមិនបានបំពេញកាតព្វកិច្ច កក់ប្រាក់ហើយ អត់យកសាច់ក្រកឱ្យ តាមការឯកភាពគ្នា

ភ្នំពេញ ៖ គេតែងតែបានឃើញថា, នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើន បានបង្កើតមុខរបរ លក់តាមប្រព័ន្ធអនឡាញ។ ករណីខ្លះ ជាមុខរបរមានភាពស្មោះត្រង់ , ករណីខ្លះទៀត បង្កើតជាមុខរបរមិនច្បាស់លាស់ ក្លាយទៅជាជម្លោះ , ខ្វះទំនុកចិត្តគ្នា ... Read More »

ក្មេងស្រីអង្គុយលក់ក្រឡានម្នាក់ត្រូវជនមិនស្គាល់មុខចាប់រុញចូលក្នុងរថយន្ត

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីម្នាក់តែងតែអង្គុយលក់ក្រឡាននៅក្បែរស្ពានក្រឡក្នុងស្រុកមង្គលបូរីត្រូវជនមិនស្គាល់អត្តសញ្ញាណចាប់រុញចូលក្នុងរថយន្តនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣នៅម្ដុំស្ពានក្រឡឋិតក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។  តាមការរៀបរាប់ពីបុរសម្នាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ឈ្មោះ ឆប សុធា អាយុ៤១ឆ្នាំត្រូវជាពូឱ្យដឹងថាៈ ក្មួយស្រីដែលត្រូវជនមិនស្គាល់មុខចាប់ដាក់រថយន្តមានឈ្មោះ ស៊ី នាន ភេទស្រីអាយុ២០ឆ្នាំមានប្ដីនិងមានកូនប្រុសមួយរស់នៅភូមិពោធិ៍រាង ឃុំអូរប្រសាទស្រុកមង្គលបូរី។  បុរសខាងលើអះអាងថាៈ មុនកើតហេតុក្មួយរបស់គាត់តែងតែទៅលក់ក្រឡាននៅក្បែរស្ពានខាងលើជារៀងរាល់ថ្ងៃ ... Read More »

លោក ថាក់ស៊ីន ណែនាំមេទ័ពឱ្យឈប់សម្រាក ដើម្បីធ្វើជាមនុស្សសមរម្យ

អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសរសើរគណបក្ស Move Forward ដែលបានឈ្នះការបោះឆ្នោត ហើយបាននិយាយថា ឧត្តមសេនីយ៍កងទ័ពដែលមានវ័យចំណាស់គួរតែចូលនិវត្តន៍ឱ្យបានត្រឹមត្រូវ ។ មហាសេដ្ឋីនិរទេសខ្លួន ក្រៅប្រទេស ដែលជាឥស្សរជនសំខាន់ក្នុងនយោបាយថៃ ដែលគ្រួសាររបស់គាត់ជាកម្លាំងជំរុញនៅពីក្រោយគណបក្សភឿថៃ ... Read More »

ក្មេងប្រុសម្នាក់ស្លាក់គ្រាប់មៀនស្លាប់ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ

    ខេត្តតាកែវ៖​ ក្មេងប្រុសម្នាក់អាយុប្រហែល ៥ឆ្នាំ បានស្លាក់គ្រាប់មៀនចូលបំពង់ខ្យល់បណ្ដាលឱ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ... Read More »

រុស្ស៊ីចេញដីកាចាប់ខ្លួនព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី១៩ ខែឧសភាថា រុស្ស៊ីបានចេញដីកាចាប់ខ្លួនរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបានចេញដីកាចាប់ខ្លួនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែមីនា។ ទីភ្នាក់ងារសារព័ត៌មាន TASS បានផ្សាយថា រដ្ឋអាជ្ញាអង់គ្លេសលោក Karim Khan ត្រូវបានដាក់ក្នុងបញ្ជីចាប់ខ្លួនខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃរុស្ស៊ី។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ១៨០អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសនិងប្រជាជនដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍នៅជើងឯក

    ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំនេះ  បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០អង្គដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសនិងប្រជាជនដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អស់ជាង៣លាននាក់ ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ០៣នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី២០ ខែឧសភា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៣នាក់​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៩ ... Read More »

ឆក់ទាំងព្រឹកនៅមុខប៉ុស្តិ៍នគរបាលកន្ទោកមិនរំខានដល់សមត្ថកិច្ចឡើយ

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធតាមដងផ្លូវត្រូវជនសង្ស័យធ្វេីសកម្មភាពឆក់យកខ្សែកបង្កការភ្ញាក់ផ្អេីលទាំងព្រឹកចំណែកជនសង្ស័យគេចខ្លួនបាត់អស់មិនរំខានដល់សមត្ថកិច្ចឡើយ។       ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាល សង្កាត់កន្ទោក ខណ្ឌកំបូល​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ តាម (របាយការណ៍បឋម) នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ (ប្រកបមុខរបរជួលម៉ូតូទឹក) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង ... Read More »

លោកសៅសុខា អំពាវនាវឱ្យពុកម៉ែបងប្អូន ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

ខេត្តស្វាយរៀង ៖ លោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋចូលរួម ជួយថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស។ ការអំពាវនាវបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ក្នុង ទិវាជាតិនៃការចងចាំ ២០ ឧសភា នឹងរំលឹកវិញ្ញាណក្ខន្ធ ថ្ងៃ២០ឧសភានៅវត្តកំពង់ត្រាចស្ថិតនៅភូមិតាត្រាវឃុំកំពង់ត្រាចស្រុករមាសហែក ដោយមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្ស កងកម្លាំងទាំង៣ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៦នាក់

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៦នាក់​ ,នេះបេី​គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៨ ដល់វេលាម៉ោង ... Read More »

Man United ប្រជែងជាមួយ Newcastle ចង់បានខ្សែបម្រើ SadioMane ពី Bayern Munich

ក្លិបបិសាចក្រហម Manchester United និងក្លិបសារិកាព្រៃ Newcastle ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ក្លាយ​ជា​ក្លិប​ដែល​ទំនង​បំផុត​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ Sadio Mane ពីក្លិប Bayern Munich ដែល​ចង់​លក់​ខ្សែ​បម្រើប្រយុទ្ធ​ស្លាប​រូប​នេះ​ចេញ​បន្ទាប់​ពី​រដូវ​កាល​ដំបូង​ដ៏​លំបាកមួយ​នេះ។ តារាឆ្នើមសញ្ជាតិសេណេហ្គាល់រូបនេះទើបតែបានចូលរួមជាមួយក្រុម Bayern ... Read More »