ខេត្តសៀមរាប៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះមានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ១៦០២ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងក្រុមក្មេងទំនើង (ឃាត់ខ្លួនបានជនត្រូវចោទ) ១.ឈ្មោះ សូវ សុខរក្សា ហៅ សុយ ភេទប្រុស អាយុ ១៤ឆ្នាំ (កើតថ្ងៃទី២៩.០៨.២០០៩) ២.ឈ្មោះ ជឿម ឌីណា ភេទប្រុស អាយុ ១៥ឆ្នាំ (កើតថ្ងៃទី៣០.១០.២០០៩) ៣. ឈ្មោះ ស៊ីរ៉ា ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ (កើតថ្ងៃទី១៧.០៧.២០០៧) ៤.ឈ្មោះ ឈឿត ឆាត ភេទប្រុស អាយុ ១៦ឆ្នាំ (កើតថ្ងៃទី០៣.០៧.២០០៨) ៥.ឈ្មោះ ភឿង សុខេង ភេទប្រុស អាយុ ១៤ឆ្នាំ (កើតថ្ងៃទី១២.០៩.២០១០) ៦.ឈ្មោះ ផន ភារម្យ ហៅ ភី ភេទប្រុស អាយុ ១៧ឆ្នាំ (កើតថ្ងៃទី១៦.០៨.២០០៧) (ឃាត់ខ្លួនទាំង ០៦នាក់) ៧.ឈ្មោះ រស់ សេងអី ភេទប្រុស អាយុ ១៧ឆ្នាំ (កើតថ្ងៃទី១៦.០៨.២០០៧) (គ្មានខ្លួន) ៨.ឈ្មោះ ផលចាន់ បូរ៉ារិន ភេទប្រុស អាយុ ១៦ (គ្មានខ្លួន) ៩.ឈ្មោះ ដេត (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៥ឆ្នាំ (គ្មានខ្លួន) ១០.ឈ្មោះ ហាំង (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៦ឆ្នាំ (គ្មានខ្លួន) ១១.បក្ខពួក។
ជនត្រូវចោទ ១០ នាក់ ខាងលើ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស , បទ លួចមានស្ថានទម្ងន់ទោស និងបទ ធ្វើឲ្យខូចខាតដោយចេត្តនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅតាម បណ្តោយផ្លូវសួនច្បារមាត់ស្ទឹង (សួនរោករ៉ាក) ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨, មាត្រា ៣៥៣ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
និងជនត្រូវចោទ ០១ នាក់ ខាងលើ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស, បទ លួចមានស្ថានទម្ងន់ទោស និងបទ ធ្វើឲ្យខូចខាតដោយចេត្តនាមានស្ថាន ទម្ងន់ទោស ប្រព្រឹត្តនៅតាមបណ្តោយផ្លូវសួនច្បារមាត់ស្ទឹង (សួនរ៉ាករ៉ាក) ក្នុងភូមិមណ្ឌល៣ សង្កាត់ស្ល ក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ២១៨, មាត្រា ៣៥៣ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនជនត្រូវចោទដែលឃាត់ខ្លួនបានទាំង ០៦នាក់ ខាងលើ ជាបណ្តោះអាសន្ននៅពន្ធនាគារ ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធីច្បាប់ ៕
ដោយ៖ តារា