ព័ត៌មានទាន់ហេតុការណ៍៖
'

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៥ មេសា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។ ... Read More »

សម្ដេចក្រឡាហោមដឹកនាំកិច្ចប្រជុំចង្អៀតនិងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមជាមួយលោកជិន លីវក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វៀតណាម ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ... Read More »

ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន​ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ វេលាម៉ោង ១៣និង០០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣​នេះ​ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  ត្រង់ចំណុចក្នុងរោងដីឡូត៍គ្មានលេខ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវ ដឹងពីវិន័យក្នុងការយកព័ត៌មាននៅព្រឹត្តិការណ៍ ស៊ីហ្គេម

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានបញ្ជាក់អំពីវិន័យរបស់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។  លោករដ្ឋមន្ត្រី បានសរសេរនៅក្នុងគណនីហ្វេសប៊ុកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា៖ «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ! នៅពេលប្រកួតកីឡាស៊ីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ។ ... Read More »

អ្នកនាំពាក្យក្រសួងការបរទេសប្រកាសថានិស្សិតខ្មែរទាំង០៦រូបនៅប្រទេសស៊ូដង់ ស្ថិតក្នុងទីតាំងដែលមានសុវត្ថិភាព

ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា និស្សិតខ្មែរទាំង០៦រូប ដែលកំពុងជាប់គាំងក្នុងប្រទេសស៊ូដង់នោះ ពេលនេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសសូ៊ដង់ក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ដែលបានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាទុម ... Read More »

លោក ហ៊ុយ វណ្ណៈ ថ្លែងថា កិច្ចការចម្បងរបស់សារព័ត៌មាន គឺផ្តល់ព័ត៌មានដែលពិត ជូនសាធារណៈជន

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ( ស.ស.ស.ក) នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានលើកយកពី ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបានលុង

ខេត្តរតនគិរី ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក TANINAI Ichitomo ឧបទូត និងជាអនុប្រធានបេសកកម្មទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រង ... Read More »

លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តឧទុម្ភរក្រោម ខេត្តតាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ នេះលោកហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

Ajax ប្រឈម​នឹង​ការ​ខក​ខាន​ក្នុង​ការ​ប្រកួត​បាល់ទាត់ Champions League

ក្លិប Ajax Amsterdam ស្ថិតក្នុងគ្រោះថ្នាក់នៃការបញ្ចប់នៅក្រៅក្រុមកំពូលទាំង២ក្នុងលីកកំពូលហូឡង់ជាលើកដំបូងក្នុង១៣រដូវកាល ហើយត្រូវខកខានក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ ខណៈដែលពួកគេព្យាយាមបង្កើតក្រុមថ្មី បន្ទាប់ពីកំណត់ត្រាក្លិបកាលពីឆ្នាំមុន។ ក្លិបនេះបានបញ្ចប់ជើងឯកចំនួន៧ដង និងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងរយៈពេល១២រដូវកាលចុងក្រោយនេះ ចាប់តាំងពីបញ្ចប់ចំណាត់ថ្នាក់លេខ៣តាមពីក្រោយក្រុម AZ Alkmaar ... Read More »

🔴Update ៖ ទីបំផុត ! លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពតហើយ !

ភ្នំពេញ ៖ លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺ នៅស្នងការដ្ឋាននគរបាលខេត្តកំពតហើយ ! នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត នៅវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។ ... Read More »

នគរបាលក្រុងកំពង់ឆ្នាំង ចុះត្រួតពិនិត្យបទល្មើសចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ បទល្មើសចរាចរណ៍ពេលថ្ងៃ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងកំពង់ឆ្នាំង។ ជាលទ្ធផល៖ ឃាត់ម៉ូតូ បើកបរល្មើសច្បាប់ចរាចរណ៍ចំនួន ០១គ្រឿង ហើយយកមករក្សាទុកនៅអធិការដ្ឋាន ... Read More »

សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ ករណីបន្លំលួចលុយ ភ្ញៀវទេសចរជនជាតិថៃម្នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣ សាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនជនជាតិប៉េរូចំនួន២នាក់ជាបណ្ដោះអាសន្ន ខណៈចូលមកស្នាក់នៅខេត្តសៀមរាប ហើយឆ្លៀតឱកាសចូលទៅភោជនីយ ដ្ឋាន នៃសណ្ឋាគារ «តារាអង្គរ» បន្លំលួចលុយភ្ញៀវទេសចរជនជាតិថៃម្នាក់ ដោយត្រូវបានតុលាការចោទពីបទអំពើលួច (ទ្រព្យសម្បត្តិ) ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ... Read More »

យន្តហោះរបស់ក្រុហ៊ុន Flydudai ចុះចតដោយសុវត្ថិភាពបន្ទាប់ពីឆេះម៉ាស៊ីនពេលបុកជាមួយហ្វូងបក្សី

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Flydudai បានឱ្យដឹងថា ជើងហោះហើរមួយរបស់អាកាសចរណ៍ខ្លួនដែលមានគោលដៅពីរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ឆ្ពោះមកកាន់ទីក្រុងឌូបៃ បានបុកហ្វូងបក្សីអំឡុងពេលហោះចាកចេញពីប្រទេសនេប៉ាល់ ប៉ុន្តែបានត្រឡប់មកដល់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមវិញដោយសុវត្ថិភាព។ អ្នកនាំពាក្យអាកាសចរណ៍ Flydubai ... Read More »

Breaking news ៖ អភិបាលរងក្រុងបូកគោ ខេត្តកំពត លោក គឹម បញ្ញា ប្រើអំពើហិង្សាលើភរិយា អោយមានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត

ខេត្តកំពត ៖ ល្បីទៀតហើយ ! ល្បីពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្កឡើងដោយអភិបាលរងក្រុងបូកគោ ខេត្តកំពត វ័យក្មេងម្នាក់ បានប្រើអំពើហិង្សា មកលើភរិយារបស់ខ្លួន និងកូនស្រី ឱ្យមានស្លាកស្នាម ការឈឺចុកចាប់ ស្ទើរក្រៀមសួត ក្អួតឈាម ... Read More »

ក្រសួងទេសចរណ៍ ៖ សំបុត្រឥតគិតថ្លៃត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្រាប់ចូលពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ ការផ្តល់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃចន្ទ ទី០១ ... Read More »

អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងត្រូវបានជួសជុលកែលម្អឱ្យមានសោភ័ណភាពឡើងវិញ

ខេត្តព្រៃវែង៖ អគារធំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាប្រភេទសំណង់អគារបុរាណ សាងសង់តាំងពីឆ្នាំ ១៩៨៥ មកដល់ពេលនេះ មានសភាពចាស់ទ្រុឌទ្រោម ពិបាកក្នុងការបំពេញការងារ ព្រោះពេលមេឃភ្លៀងម្ដងៗ ទឹកជ្រាបចូលស្ទើរតែគ្រប់បន្ទប់ ឥឡូវនេះកំពុងត្រូវបានដំណើរការជួសជុលកែលម្អឡើងវិញ ទៅលើសសរគ្រឹះ ផ្លាស់ប្ដូរដំបូល ប្ដូរទ្វារ ... Read More »

រឿងចម្រូងចម្រាសនៃការបើកដំណើរការផលិតកម្មឆ្លងដែនឡើងវិញ កូនប្រុសបង្កើតនៅអាមេរិកចោទថាមានចោរលួចបើកផលិតកម្មថ្មី

ភ្នំពេញ៖ បង្កើតឱ្យមានការចាប់អារម្មណ៍មុននេះក្រោយពីផលិតកម្មឆ្លងដែនដែលបិទដំណើរការប្រមាណ២០ឆ្នាំកន្លងមកហើយនោះស្រាប់តែប្រកាសបើកដំណើរការឡើងវិញ ដោយបុរសម្នាក់បានអះអាងថា ខ្លួនជាកូនប្រុសអតីតថៅកែផលិតកម្ម។ មិនស្ងាត់បាត់មាត់ឡើយស្រាប់តែកូនប្រុសច្បងរបស់លោក ធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែនចេញមុខបដិសេធ ថែមទាំងចោទទៅកាន់បុរសខាងលើវិញថាជាចោរលួចបើកផលិតកម្មថ្មីទៀត។  បិទទ្វារអស់រយៈពេលជាង២០ឆ្នាំនោះលោកមុន្នី អះអាងថាជាកូនលោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ហើយប្ដេជ្ញាបើកផលិតកម្មមួយនេះឡើងវិញដោយទាំងបានប្រកាសជ្រើសរើសតារាចម្រៀងថ្មីផងដែរ។ លោកបានចេញមុខអះអាងថាខ្លួនជាកូនប្រុសបង្កើតរបស់លោក ... Read More »

មន្ត្រីរុស្ស៊ី ៖ ទីក្រុងមូស្គូបញ្ជូនសញ្ញាយ៉ាងធ្ងន់ធ្ងរអំពីហានិភ័យនៃការប៉ះទង្គិចដោយផ្ទាល់ជាមួយអាមេរិក

ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនិងមិនរីកសាយភាយអាវុធនៃក្រសួងការបរទេសរុស្ស៊ី លោក Vladimir Yermakov បាននិយាយថា ហានិភ័យនៃការប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ រុស្ស៊ីនិងសហរដ្ឋអាមេរិក កំពុងតែកើនឡើងឥតឈប់ឈរ។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី ២៥ ខែមេសា លោក Yermakov ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ... Read More »

លោកឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងនគរបាលក្រុងភ្នំពេញ ការពារព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រៀមជាស្រេចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ... Read More »

ពិធីដង្ហែក្បួនព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងវៀងច័ន្ទន៍

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារ AKP នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះបានចុះផ្សាយថា៖ ពិធីដង្ហែក្បួនអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែក្បួនលើចម្ងាយផ្លូវជិត ០៦គីឡូម៉ែត្រ ឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ ... Read More »

Tottenham បណ្តេញអ្នកចាត់ការបណ្ដោះអាសន្ន Cristian Stelliniក្រោយដឹកនាំបាន៤ប្រកួត

អ្នកចាត់ការបណ្ដោះអាសន្នលោក Cristian Stellini ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur បណ្ដេញចេញពីតំណែង បន្ទាប់ពីដឹកនាំបាន៤ប្រកួត។​ ការ​សម្រេច​ចិត្ត​នេះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម Spurs ត្រូវ​បាន​ផ្តួល​ក្នុង​លទ្ធផល ៦-១ នៅទឹកដី Newcastle ដោយប្រធាន​ក្លិបDaniel ... Read More »

សមត្ថកិច្ចរំដោះជនរងគ្រោះ១០នាក់និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៨នាក់ក្នុងករណីចាប់បង្ខាំងមនុស្សនៅក្នុងកាសុីណូសៀងហៃរីសត ស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានរំដោះជនរងគ្រោះ១០នាក់ និងឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ក្នុងករណី ចាប់បង្ខាំងមនុស្សនៅក្នុងកាសុីណូសៀងហៃរីសត ស្រុកចន្ទ្រា។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩និង១៧នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ ក្នុងកាសុីណូសៀងហៃរីសតស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។ ... Read More »

លោក អ៊ុំ រាត្រី បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ តម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ  ជាពលករ បានចេញចូលឆ្លងដែនដោយស្របច្បាប់ ដើម្បីស្វែងរកការងារធ្វើក្នុងទឹកដីប្រទេសថៃ ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ដោយភាពងាយស្រួល លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងក្រុមការងារធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ  (សៀវភៅ ... Read More »

ក្រសួងសុខាភិបាលប្រារព្ធ “ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំ២០២៣” នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំប្រារព្ធ “ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំ២០២៣”  នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នេះជាពេលដែលគ្រុនចាញ់ ត្រូវសូន្យតាមរយៈការវិនិយោគ ... Read More »

ប្អូនប្រុសលោក ស៊ន តារា គឺលោក ស៊ន សារ៉ាត ចេញវីដេអូបញ្ជាក់ថា លោកបានផ្ដាច់ទំនាក់ទំនងជាមួយបងប្រុស គឺលោក ស៊ន តារា ជាយូរណាស់មកហើយ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក ស៊ន សារ៉ាត ដែលត្រូវជាងប្អូនប្រុស លោក ស៊ន តារា កំពុងក្លាយជនពាលជាមួយក្រុមទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ , គ្មានអ្នកជាសះស្បើយ​​ ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ទី២៥ ខែមេសា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ... Read More »

អង្គការសហប្រជាជាតិបានប្រកាសពីពេលវេលាថ្មីដែលចំនួនប្រជាជនឥណ្ឌាលើសប្រទេសចិន

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ព័ត៌មានពីអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ ខែមេសា ខណៈដែលឥណ្ឌាគ្រោងនឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ពេលដែលចំនួនប្រជាជនរបស់ខ្លួនឈានដល់ជិត ១,៤៣ ពាន់លាននាក់។ ទីភ្នាក់ងារកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UN DESA) បាននិយាយថា “នៅចុងខែនេះ(ខែមេសា) ចំនួនប្រជាជនឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ... Read More »

កងទ័ពកម្ពុជា-ចិនឯកភាពគ្នានឹងរៀបចំធ្វើលំហាត់សមយុទ្ធការងារមនុស្សធម៌ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣នៅពាក់កណ្ដាលឆ្នាំនេះ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរ ភូមិន្ទ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូក្រុមការងារបច្ចេកទេសលំហាត់សុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេសប៊ី ... Read More »