ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតបានបង្កើតឡើងនៅអង្គការសហប្រជាជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសចិន និង ប្រទេស សំប៊ី បាន រួមគ្នា រៀបចំ កិច្ចប្រជុំ លើកទីមួយ របស់ ក្រុម ការងារ កិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃ ការកសាង សមត្ថភាព បញ្ញា សិប្បនិមិ្មត នៅ ទីចាត់ការទូទៅ នៃ អង្គការ សហប្រជាជាតិ ដែល ស្ថិតនៅ ក្រុងញ៉ូវយក  ដែល ជា សញ្ញា បង្ហាញ ថា ក្រុម ការងារនេះ ត្រូវបាន បង្កើតឡើងជា ផ្លូវការ។

   គេហទំព័រ «CCFR China state-controlled media » តំណាងមកពី ប្រទេស ជាង ៨០ ដូចជា អេហ្ស៊ីប , ប៉ាគីស្ថាន , ប្រេស៊ីល , អអេត្យូពី , ឥណ្ឌូណេស៊ី , រុស្ស៊ី , អាមេរិក , បារាំង និង អង់គ្លេសជាដើម និង តំណាង មកពី ការិយាល័យ បេសកជនពិសេស ផ្នែក វិទ្យាសាស្ត្រ នៃ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ជាដើម បាន ចូលរួម ការ ផ្លាស់ប្តូរ ក្នុង កិច្ច ប្រជុំ លើក នេះ ក្នុងកន្លែង ប្រជុំ ពោរពេញ ទៅ ដោយ បរិយាកាស កក់ក្តៅ ៕

ដោយ ៖ សិលា


ចែករំលែក៖