ព័ត៌មានទាន់ហេតុការណ៍៖
'

ឃើញម្ចាស់រវល់តែហូបបាយ បន្លំចូលលួចទូរស័ព្ទក្នុងហាងបានហេីយរត់មិនរួច ពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីបន្ទាប់ពីបន្លំចូលលួចទូរស័ព្ទដៃពីក្នុងហាងមួយកន្លែងបានសម្រេចកកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅតូបលក់ទូរស័ព្ទ តាមផ្លូវបេតុងក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យចាប់ខ្លួនបានមាន ឈ្មោះ ឌួង ... Read More »

កីឡាករ Kiptum របស់កេនយ៉ាបំបែកឯតទគ្គកម្មរត់ម៉ារ៉ាតុងនៅទីក្រុងឡុងបង្ហាញខ្លួនជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើល

កីឡាករ Kelvin Kiptum របស់ប្រទេសកេនយ៉ាបានបង្កើតកំណត់ត្រានៃវគ្គរត់ម៉ារ៉ាតុងនៅទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ ទី២៣មេសាដោយបញ្ចប់ក្នុងរយៈពេល២ម៉ោង១នាទីនិង២៥វិនាទី គឺជិត៣នាទីនាំមុខកីឡាករ Geoffrey Kamworor ដែលមានចំណាត់ថ្នាក់លេខ២។ Kiptum ដែលបានរត់ម៉ារ៉ាតុងលើកដំបូងលឿនបំផុតមិនធ្លាប់មាននៅ Valencia កាលពីឆ្នាំមុននោះ បានប្រកួតនៅចម្ងាយ១៩ម៉ាយបង្កើតការនាំមុខដ៏អស្ចារ្យដើម្បីផ្តល់ការរត់ម៉ារ៉ាតុងលឿនបំផុតទី២គ្រប់ពេលវេលា។ ... Read More »

រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស០២នាក់ រងរបួសនៅទីរួមខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាលនាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៩និង៣៥នាទីនៅលើផ្លូវកៅស៊ូចំណុចផ្លូវបំបែកជាបួន ក្បែរសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ។ ... Read More »

លោក បាន គីមូន បំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាដែលបានរាយការណ៍នាថ្ងៃចន្ទនេះថា អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន (Ban Ki Moon) ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ចំនួន ២លើប្រាក់វិនិយោគ ១០,៤លានដុល្លារ

ភ្នំពេញ ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេក ... Read More »

អាជ្ញាធរដឹកនាំអ្នកភូមិជួសជុលស្ពានទ្រុឌទ្រោមមុនរដូវវស្សាឈានមកដល់

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរឃុំសាមឃួយ ស្រុកសេសានខេត្តស្ទឹងត្រែង បានដឹកនាំប្រជាពលរដ្ឋជាច្រើនរយគ្រួសារ រស់នៅភូមិស្រែតាប៉ានជួសជុលស្ពានអូរតាថាន់ទ្រុឌទ្រោមខ្លាំង ដើម្បីឆ្លងផុតភាពលំបាក ឲ្យងាយស្រួលធ្វើចរាចរណមុនរដូវវស្សាឈានមកដល់ មានសុវត្ថិភាព ពេលកូនចៅទៅរៀនទាន់ពេលវេលា។   លោកសាន ខាំផៃ សមាជិកក្រុមប្រឹក្សាឃុំសាមឃួយបានបញ្ជាក់ថា ស្ពាននេះមានប្រវែង២៤ម៉ែត្រទទឹងជិត ៤ម៉ែត្រ តភ្ជាប់ផ្លូវជួរមាត់ទន្លេរវាងភូមិស្រែតាប៉ានឃុំសាមឃួយ ... Read More »

រថយន្តនិងម៉ូតូបើកបុកគ្នាបណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់និងស្រាលពេលបើកបរបញ្ច្រាសទិសគ្នា

ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូ(បើកបរបញ្រ្ចាសទិសគ្នា) នៅចំណុចមុខផ្លូវបេតុងបត់ចូលសាលាប្រ៊ិច ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យបុរស២នាក់រងរបួស  ធ្ងន់ម្នាក់និងស្រាលម្នាក់ និងខូចខាតម៉ូតូ ... Read More »

រថយន្តកូរ៉ូឡាបុករថយន្តព្រូសពីក្រោយរងការខូចខាត

ភ្នំពេញ​៖ បុរសវ័យចំណាស់ម្នាក់បេីករថយន្តកូរ៉ូឡាជ្រុលទៅបុករថយន្តព្រូសពីក្រោយបណ្តាលឱ្យរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបតាកន​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីកបររថយន្តម៉ាកព្រូស​ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AU-1848 ... Read More »

Update ៖ ព័ត៌មានបឋម៖ ផ្ទះប្រជាពលរដ្ឋតាមមាត់ទន្លេប្រមាណជាង១០ខ្នងត្រូវបានបាក់ចូលក្នុងទន្លេនិងកំពុងប្រឈមបាក់ស្រុតបន្តទៀត

ខេត្តកណ្ដាល៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះធម្មជាតិដោយបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋប្រមាណជាង១០ខ្នងបាក់ធ្លាក់ចូលទៅក្នុងទន្លេនិងកំពុងប្រឈមបាក់ស្រុតបន្តទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ករណីនេះ កងកម្លាំងប្រដាប់អាវុធទាំង៣ថ្នាក់ខេត្តនិងថ្នាក់ស្រុកព្រមទាំងប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋានបាននិងកំពុងដុតដៃដុតជើងជួយជញ្ជូនសម្ភារ:ទុកនៅកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន ... Read More »

បញ្ជូនខ្លួនជំនួយការឧកញ៉ាម្នាក់ ទៅតុលាការ ករណីស៊ីដាច់លុយរត់ការដោះលែងជនជាតិចិន៣នាក់ ជាប់ពាក់ព័ន្ធលេងល្បែងអនឡាញ

ភ្នំពេញ ៖ ជំនួយការលោកឧកញ៉ាម្នាក់ កាលពីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ករណីស៊ីដាច់លុយចំនួន ១៥.០០០ ដុល្លារអាមេរិក យកទៅរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធល្បែងស៊ីសងអនឡាញខុសច្បាប់ ។ ... Read More »

ជាព័ត៌មានមិនពិតរបស់ផេកហ្វេសប៊ុកមួយឈ្មោះ Pey pey ly (Peypey ly) ខណៈបេីកបរខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ បែរជានិយាយថាជាករណីប៉ុនប៉ងមនុស្សឃាតទៅវិញ

ភ្នំពេញ​ ៖​ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនាព្រឹកថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ ដោយចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការឡាយវីដេអូព័ត៌មានមិនពិតរបស់ផេកហ្វេសប៊ុកមួយឈ្មោះ Pey pey ly (Peypey ly) ... Read More »

សម្ដេចតេជោ ៖ ម្ចាស់ផ្ទះកម្ពុជាបន្ថែម ៧លាន ដុល្លារលើការចំណាយសម្រាប់ប្រតិភូកីឡាស៊ីហ្គេមដែលចូលរួមប្រកួត មានន័យថា, សរុបចំនួននេះកើន ១៣១លានដុល្លារនៃចំណាយសរុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថានឹងបន្ថែម ៧លានដុល្លារ ដើម្បីចំណាយចំពោះការមិនយកថ្លៃចំណាយរបស់របស់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតនៅស៊ីហ្គេមកម្ពុជា។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងដូចនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តតាំងក្រសាំង នៅព្រឹកថ្ងៃទី២៤ ខែមេសា ... Read More »

ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លើការគ្រប់គ្រងផលិតផលហាឡាល

ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការគ្រប់គ្រងផលិតផលហាឡាល។  អន្តរក្រសួងសម្រេច : សេវាសាធារណៈដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម លើការគ្រប់គ្រងផលិតផលហាឡាល ត្រូវបានរៀបចំ ជាកម្រងសេវាសាធារណៈ ដែលមានរាយលម្អិតអំពីប្រភេទសេវា តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា ... Read More »

ព័ត៌មាន​បឋម​ ៖ ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង បានបាក់ស្រុត ចូលក្នុងទន្លេ នៅមុខផ្សារស្អាង ព្រែកតូច

ខេត្តកណ្ដាល៖  ផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង បានបាក់ស្រុត ចូលក្នុងទន្លេ នៅមុខផ្សារស្អាង ព្រែកតូច ថ្ងៃទី ២៤ មេសា ២០២៣ ។ ចំពោះ​ព័ត៌មាន​លម្អិត​ មជ្ឈមណ្ឌល​ពត៌មាន​ នគ​រវត្ត​ ... Read More »

ARTEMIS ជា​មនុស្ស​យន្ត​ដែល​លេង​បាល់​ទាត់ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រកួត

ដោយឈរនៅកម្ពស់១៤២សង់ទីម៉ែត្រ និងទម្ងន់៣៨គីឡូក្រាម ARTEMIS គឺជាមនុស្សយន្តប្រភេទដំបូងគេបង្អស់ដែលវិស្វករមេកានិចនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស (UCLA) បានបង្កើត ហើយវាត្រៀមរួចរាល់សម្រាប់ទីលានប្រកួតក្នុងការប្រកួតសាកល្បង។ ដោយប្រើបច្ចេកវិជ្ជាទំនើបចុងក្រោយ ARTEMIS ដែលតំណាងឱ្យបច្ចេកវិទ្យាមនុស្សយន្តកម្រិតខ្ពស់សម្រាប់ការចល័តដែលប្រសើរឡើង និងស្ថេរភាពអាចរក្សាលំនឹងរបស់វាប្រឆាំងនឹងការទាត់ និងរុញខ្លាំង ទប់ទល់នឹងវត្ថុដែលគប់មកលើវា និងមានសមត្ថភាពរត់បាន ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអុជ​ទៀនធូប​គោរពបូជា​ជូន​ដួង​វិញ្ញាណក្ខន្ធមាតាបិតា នៅ​មហា​ចេតិយ ក្នុងវត្តវត្តព្រះបារមីវង្កតបុរី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ទើបអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដើរលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ រហូតដល់១៣លាននាក់។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ  ... Read More »

បើអឺរ៉ុបបញ្ជូននាវាល្បាតទៅកាន់តំបន់សមុទ្រកោះតៃវ៉ាន់គឺអាចបង្កការប្រឈមមុខដាក់គ្នាជាមួយចិន

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយថាប្រទេសជាសមាជិកសហភាពអឺរ៉ុប គួរតែបញ្ជូននាវាចម្បាំងទៅល្បាតក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទប់ស្កាត់សកម្មភាពយោធារបស់ទីក្រុងប៉េកាំង។ លោក ... Read More »

លោក ជិន ម៉ាលីន បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ

ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ លោករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជាចំនួន ១២ រូប ចេញទៅបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈសន្ធានកម្ម នៅសាធារណៈរដ្ឋកូរ៉េ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ហើយព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ... Read More »

Manchester United ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រោយយកឈ្នះ Brighton ដោយបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Brighton & Hove Albion ក្នុងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ខ្លួននៅឯកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ... Read More »

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុនឈ្នះអាសនៈសភា ៤/៥ នៅក្នុងការបោះឆ្នោតបំពេញបន្ថែម

គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដឹកនាំដោយនាយករដ្ឋមន្ត្រី Kishida Fumio បានទទួលអាសនៈចំនួន ៤ ក្នុងចំណោមអាសនៈចំនួន ៥ ក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របំពេញបន្ថែមដែលធ្វើឡើងកាលពីម្សិលមិញ (២៣/៤)។ នេះជាសញ្ញាវិជ្ជមានសម្រាប់គណៈរដ្ឋមន្ត្រីដែលកំពុងកាន់អំណាច នៅពេលដែលមានការរំពឹងទុកជាច្រើនថា លោក ... Read More »

Update ៖ សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងផ្តល់សេវាសុខាភិបាល បន្ទប់សម្រាប់ព្យាបាល និងរថយន្តគិលានុសង្រ្គោះ នៅពហុកីឡដ្ឋានជាតិមរកតតេជោ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣  លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយ លោកបណ្ឌិត ថោង ខុន ... Read More »

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុ​នចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និង ពិភពលោកទាំងមូលចំពោះការប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ... Read More »

បុរសម្នាក់ផឹកស្រារហូតដល់ខ្យល់គរស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់តែងតែផឹកស្រាជារៀងរាល់ថ្ងៃទោះបីបងប្អូនហាមក៏មិនស្តាប់ដែររហូតមានអាការៈមិនស្រួលខ្លួនត្រូវបានបងប្អូននិងក្រុមការងារដឹកតាមរុឺម៉កទៅមន្ទីរពេទ្យ តែជាអកុសលត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវ​ ទេីបដឹកយកទៅតម្កល់នៅវត្តជម្លង់ម្លូដេីម្បីរាយការណ៍ប្រាប់សមត្ថកិច្ច។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៣​ នៅភូមិព្រៃព្រីងត្បូង១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  ។    ... Read More »

ក្រសួងសុខាភិបាលថ្ងៃនេះ ! ករណីជំងឺកូវីដ-១៩ , -ករណីឆ្លងថ្មី ០នាក់, ករណីជាសះស្បើយ ០នាក់, ករណីស្លាប់ ០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បាន ចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាត្រៀមជម្លៀសពលរដ្ឋ ៦នាក់ចេញពី ស៊ូដង់ ខណៈសង្គ្រាមក្នុងប្រទេសនេះកាន់តែ ខ្លាំងឡើង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ជាឱ្យរដ្ឋមន្ត្រីប្រតិភូអម លោក អូស្មាន ហាសាន់ តាមដានពីស្ថានភាពប្រជាជនកម្ពុជា ៦នាក់ដែលកំពុងរស់នៅប្រទេសស៊ូដង់ ខណៈស្ថានភាពនៃសង្គ្រាមក្នុងប្រទេសនេះកាន់តែកើនឡើង។ សម្ដេចតេជោ ហ៊ុន ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :  ១- ការវាយប្រហារ ... Read More »