ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង កាលពីល្ងាចថៃ្ងទី០៣ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានស្រាវជ្រាវតាមវិធានការជំនាញ ចុះប្រតិបត្ដិការបង្រ្កាបមុខសញ្ញារក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ០១នាក់ ប្រុស នៅចំណុចភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភ្លាមៗសមត្ថកិច្ចនគរបាល បន្ដសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមនឈានទៅឃាត់បានមុខសញ្ញា ០២នាក់ស្រី បន្ថែមទៀត ធ្វើការចាប់យកដកហូតវត្ថុតាងសង្ស័យជាសារធាតុញៀន ចំនួន ៥ កញ្ចប់ (ធំ ១ កញ្ចប់; មធ្យម ២ កញ្ចប់; តូច ២ កញ្ចប់) និងថ្នាំពណ៌ផ្កាឈូក ប្រភេទWY ចំនួន ១៧ គ្រាប់,ទូរស័ព្ទដៃ ០២គ្រឿង និងឧបករណ៍ប្រើប្រាស់ខ្សៀរ ៥ ។
តាមការបញ្ជាក់ពីជំនាញ សមត្ថកិច្ចសម្រេចឃាត់បានមុខសញ្ញាទាំងស្រី និងប្រុស សរុប ០៣នាក់មាន៖
១/ ឈ្មោះ សុខ មាស (ហៅតាំង) ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
២/ឈ្មោះ សួង សុឃីម (ហៅណង) ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
៣/ឈ្មោះ សន ស្រីនី (ហៅ មុំ)ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
ក្រោយដំណេីរការសាកសួរនិងពិនិត្យភស្តុតាង សមត្ថកិច្ចនគរបាលបានធ្វេីការកសាងសំណុំរឿងបញ្ជូនមុខសញ្ញា ភស្តុតាងទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖ អរុណរះ