ព័ត៌មានទាន់ហេតុការណ៍៖

បង្ខំកូនស្រីអាយុ១៣ឆ្នាំអត់អាហារ៦៨ថ្ងៃ រហូតដល់ស្លាប់

ចែករំលែក៖

ក្រុមការពារសិទ្ធិកុមារ បានអំពាវនាវដល់ប៉ូលិសឥណ្ឌាចាប់ខ្លួនឪពុក ម្តាយ ដែលបានបង្ខំកូនស្រីអាយុទើបតែ១៣ឆ្នាំ ដែលជាជនជាតិភាគតិច Jain អត់អាហារហូតដល់៦៨ ថ្ងៃ ធ្វើឲ្យកូនមិនអាចទ្រាំបាន រហូតដល់ដាច់ខ្សល់ស្លាប់តែម្តង ។

កុមារីខាងលើឈ្មោះ AradhanaSamdhariya បានស្លាប់ក្រោយមួយថ្ងៃដេលឪពុកម្តាយបានធ្វើពិធីឆ្លងការតមអាហារ នៅទីក្រុង Hyderabad របស់នាង ។ តាមការប្រកាសរបស់អង្គការសិទ្ធិមនុស្ស BalalaHakkulasanghamបញ្ចាក់ថា ឪពុកម្តាយរបស់កុមារីបានបង្ខំកូនឲ្យចូលរួមក្នុងពិធីខាងលើដោយឲ្យកូនផឹកតែទឹកប៉ុណ្ណោះ ក្នុងរយៈពេល៦៨ថ្ងៃ។

លោក PachyutaRao ប្រធានកិត្តិយសអង្គការសិទ្ធិមនុស្សបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី៩ ខែតុលាថា «ទាំងនោះ ជាសកម្មភាពសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត និងមានគម្រោងគិតទុកជាមុន ។ យើងបានប្តឹងប៉ូលិសឲ្យចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងអាចារ្យរៀបចំពិធីខាងលើផងដែរ ។

ប៉ូលិសទីក្រុង Hyderabad កំពុងតែបើកការសើបអង្គេត និងកោះហៅឪពុកម្តាយសាច់ញាតិមកសាកសួរកាលពីថ្ងៃទី៨ ខែតុលា ។ នៅក្នុងការសាកសួរសាចញ្ញាត្តិរបស់កុមារី Aradhana បានឲ្យដឹងថា គឺនាងផ្ទាល់ជាអ្នកសម្រេចបន្តតបអាហារ ដើម្បីបញ្ចប់ពិធីរយៈពេល៦៨ថ្ងៃ ។ គ្រួសារបានប្រឆាំងដែរ តែនាងមិនស្តាប់ ។

សមាជិកក្នុងគ្រួសាររបស់កុមារីខាងលើ បានឲ្យដឹងថា មនុស្សក្នុងភូមិទាំងអស់បានដឹងថា នាងតមអាហារ ហើយបានមកលេង និងថតរូបជាមួយនាងទៀត ប៉ុន្តែក្រោយមានហេតុការណ៍អាក្រក់ ដែលជាការឈឺចាប់របស់គ្រួសារតែមនុស្សមួយចំនួនបានទម្លាក់កំហុសមកឲ្យគ្រួសារទៅវិញ ។

ឥណ្ឌាជាប្រទេសដែលមានសាសនាផ្សេងច្រើនបំផុតលើពិភពលោក ហើយមានសាសនាខ្លះ មានជំនឿហួសហេតុ បណ្តាលឲ្យមានអ្នកស្លាប់ផងដែរ ដូចជាកុមារីខាងលើ ៕ ម៉ែវ សាធី

ae ae-1


ចែករំលែក៖