ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូប៉ះគូថរថយន្តដួលទៅលើផ្លូវត្រូវរថយន្តមួយគ្រឿងទៀតកិនធ្លាយខួរស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅប៉ះគូថរថយន្តនៅខាងដួលដេកនៅលើផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបើកកិន បណ្តាលឲ្យធ្លាយខួរស្លាប់ភ្លាមៗមួយ រំពេច ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។

ជនរងគ្រោះឈ្មោះ មួន ចន្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខបរ កម្មករ មានទីលំនៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BU-1229 ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-6369 បើកបរដោយជនមិនស្គាល់សញ្ញាណ ក្រោយពីមានហតុការណ៍កើតឡើងបានរត់គេចខ្លួនបាត់ស្រមោល ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើកម៉ូតូបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។លុះបើកដល់ចំណុចកើតហេតុបានជ្រុលទៅប៉ះគូថរថយន្តនៅខាងមុខ បណ្តាលឲ្យដួលទៅលើផ្លូវ ស្របពេលនោះថយន្តហ៊ីយ៉ាន់ដាយបើកមកដល់កិនពីលើជនងគ្រោះធ្លាយខួរស្លាប់យ៉ាងអណោចអធ័មតែម្តង ។ ក្រោយពីមានហេតុការណ៏កើតឡើងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

img_2255 img_2253 img_2254


ចែករំលែក៖