ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ និងស្រូវស្រែត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរពាក់ពន្ធ័មិនបើកទ្វារទឹកស្ពានតាហោ សង្ស័យនាំគ្នាដាក់មងចាប់ត្រី

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានលិចលង់ ដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ខណៈអ្នកភូមិរិះគន់ដល់អាជ្ញាធរ ដែលពាក់ពន្ធ័ មិនអើពើដោយបិទទ្វារទឹកនៅស្ពានតាហោរក្រុងស្វាយរៀង ។

យោងតាមអ្នកភូមិ ដែលមានទីលំនៅឋានក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានអោយដឹងថា ជារៀងរាល់ឆ្នាំក្នុងភូមិរបស់គាត់ គឺតែងតែរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងលិច ចូលក្នុងផ្ទះ និងស្រូវស្រែ ត្រូវខូចខាតអស់មួយចំនួន ហើយត្រូវដើរលយទឹកពិបាកធ្វើដំណើរឆ្លងកាត់ខ្លាំងណាស់ ។

ចំណែកឯស្ត្រីម្នាក់ ដែលរកស៊ីលក់បបរ និងចាហ៊ួយ ក៏ត្អូញត្អែរយ៉ាងខ្លាំង ក្នុងការលក់ដូរមិនដាច់ ដោយសារមិនមានភ្ញៀវមកចូលហូប និងទិញរបស់របរ ព្រោះត្រូវដើរលុយទឹកពិបាកក្នុងការធ្វើដំណើរ ដោយសារជំនន់ទឹកភ្លៀងនេះខណះដែលរូបគាត់បានត្រឹមតែអង្គុយសំកុកគ្រវីក្បាល ព្រោះលក់មិនដាច់ ។

ប្រជាពលរដ្ឋក្នុងភូមិព្រៃឆ្លាក់ សំណូមពរដល់អាជ្ញាធរខេត្តក្រុង និងមន្ទីរដែលពាក់ពន្ធ័ មេត្តាមកអន្តរាគមន៍ និងដោះស្រាយបញ្ហានេះផង ខណៈផ្ទះរបស់គាត់ ត្រូវជន់លិច និងរងផលប៉ះពាល់ស្រូវស្រែ រងការខូចខាត និងសូមឲ្យបើកទ្វារទឹកស្ពានតាហោឡើងវិញផង បើមិនព្រមបើកទេ ពិតជាជន់លិចដល់ក្នុងផ្ទះជាក់ជាមិនខានឡើយ ។

ពាក់ពន្ធ័នឹងករណីនេះ មន្ត្រីសាលាខេត្តម្នាក់បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យទឹកព្រែកទន្លេវៃគោជន់លិច ដល់ផ្ទះប្រជាពលរដ្ឋ ដោយសារតែទ្វារទឹកដែលបើកនៅស្ពានតាហោ បានស្ទះអស់រយៈពេល២ថ្ងៃមកហើយ បណ្ដាលមកពីដើមកញ្ឆែត និងកំប្លោក បាំងស្ទះទ្វារទឹក ដែលហូរធ្លាក់ខណៈខាងមន្ទីរជំនាញបានយកអេស្ការវ័ទ័រ មកកាយរបស់ទាំងនេះចេញនារសៀលថ្ងៃនេះផងដែរ ៕ យឹម សុថាន

res-5 res res-1 res-2 res-3 res-4


ចែករំលែក៖