ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ត្រូវបានលើកពេល

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា ,អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម័យប្រជុំបច្ចេកទេសលើកទី៣៤ និងសម័យប្រជុំពេញអង្គលើកទី២៧ នៃគណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ដែលគ្រោងរៀបចំនៅពាក់កណ្ដាលខែធ្នូនេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយ។ មូលហេតុនៃការសម្រេចលើកពេលកិច្ចប្រជុំដែលគ្រោងរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និងទី១៦ ខែធ្នូ នៅសណ្ឋាគារ ស៊ូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប គឺស្របតាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាយដាលជំងឺកូវីដ១៩ ដែលក្នុងនោះក៏មានការឯកភាពស្ថាប័នពាកព័ន្ធគឺ ពីសហប្រធានទាំងពីរ (បារាំង និងជប៉ុន) ការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ និងអាជ្ញាធរជាតិអប្សរា។ ចំពោះកាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាថ្មីនៅពេលក្រោយ៕

ដោយ៖ សិលា


ចែករំលែក៖