ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករសំខាន់ៗដែលបានផ្លាស់ប្តូរក្លិបក្នុងថ្ងៃចុងក្រោយមុនបិទទីផ្សារដោះដូរកីឡាករ

ចែករំលែក៖

1.ខ្សែការពារប្រេស៊ីល David Luiz វិលត្រឡប់មកកាន់ក្រុមតោខៀវវិញក្នុងតម្លៃ ខ្លួន៣៤លានផោន ខណៈ Marcos Alonso ថ្លៃ២៣លានផោន ក្លិបតោខៀវ Chelsea បានទិញយកខ្សែការពារអន្តរជាតិប្រេស៊ីល David Luizពីក្លិប Paris St-Germain ក្នុងតម្លៃ៣៤លានផោនហើយក៏បានទិញខ្សែការពារស្លាបឆ្វេង Marcos Alonso ពីក្រុម Fiorentina របស់អុីតាលីដោយ តម្លៃ២៣លានផោននៅថ្ងៃជាមួយគ្នានោះដែរ។

David Luiz

David Luiz

ខ្សែការពារកណ្តាលវ័យ២៩ឆ្នាំDavid Luizបានចុះហត្ថលេខាមកលេងឲ្យក្លិបតោខៀវវិញ ក្នុងរយៈពេល៣ឆ្នាំ។ កាលពីខែ មករាឆ្នាំ២០១១គាត់បានផ្លាស់ចេញពី ក្រុម Benfica របស់ព័រទុយហ្គាល់មកកាន់តោខៀវក្នុងតម្លៃខ្លួន២១,៣លានផោនហើយលេងបាន១៤៣ប្រកួតមុនផ្លាស់ចេញទៅកាន់Paris St-Germainក្នុងតម្លៃ៤០លានផោនក្នុងឆ្នាំ ២០១៤។

David Luizធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសចំនួន៥៦ប្រកួត ។ គាត់ធ្លាប់ ជួយក្រុមតោខៀវ ឈ្នះជើងឯកChampions League និង FA Cupក្នុងឆ្នាំ២០១២។

ចំណែកកីឡាករMarcos Alonsoវិល ត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញជាលើកទីដោយគាត់ធ្លាប់លេខឲ្យក្លិប Bolton និង Sunderland។ កីឡាករសញ្ជាតិអេស្ប៉ាញដែលមិនធ្លាប់ជាប់ជម្រើសជាតិនេះបាន និយាយថា”ដល់ពេលខ្ញុំត្រូវឈ្នះជើងឯកហើយ។ នេះគឺជាជំហានអភិវឌ្ឍ បន្ទាប់ទៀតសម្រាប់អាជីពរបស់ខ្ញុំ។ គ្រួសារខ្ញុំ និងមិត្តភក្តិស្គាល់ក្លិបតោខៀវច្បាស់ណាស់ ហើយវាអាចជាសុបិនក្លាយទៅជាការពិតផងដែរសម្រាប់ខ្ញុំដែលមានឱកាសមកលេងឲ្យChelsea”។

2.ក្រុម Sunderland ចំណាយទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មែនក្នុងប្រវត្តិសា្រស្តរបស់ក្លិប ដើម្បីទិញខ្សែបម្រើអន្តរជាតិហ្គាបង់ Didier Ndong ពីក្រុមLorient របស់បារាំងក្នុងតម្លៃ13,6លានផោន។ កីឡាករវ័យ២២ឆ្នាំនេះបានចុះហត្ថលេខា រយៈពេល៥ឆ្នាំលេងឲ្យក្រុមឆ្មាខ្មៅ។

Didier Ndong

Didier Ndong

3.ក្រុមការពារតំណែងជើងឯកអង់គ្លេសPremier leagueទិញខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្ស៊េរី Islam Slimani ពីក្លិបSporting Lisbon របស់ប្រទេសព័រទុយហ្គាល់ក្នុង តម្លៃខ្លួន២៩លានផោន។ ក្រុមLeicester City ទទួលបានកីឡាករវ័យ២៩ឆ្នាំនេះមករួមក្រុមរយៈពេល៥ឆ្នាំ។ Islam Slimani ស៊ុតបាល់បាន២៧គ្រាប់ចាប់តាំងពីលេងឲ្យក្រុម Sportingក្នុងឆ្នាំ២០១៣។

 

Islam Slimani

Islam Slimani

4.មាន់ខ្នាយមាស Tottenham ទទួល បានកីឡាករ Moussa Sissoko ពីក្រុម Newcastleក្នុងតម្លៃ៣០លានផោន។ ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenhamបានទទួលជោគជ័យក្នុងការទិញកីឡាករករ Moussa Sissoko ពីក្រុម Newcastle។ កីឡាករវ័យ២៧ឆ្នាំនេះបាននិយាយទៅកាន់អ្នក គាំទ្រក្លិបថា “ខ្ញុំផ្តល់អ្វីៗទាំងអស់ឲ្យ អ្នកនិងក្រុមទាំងមូល។ ខ្ញុំសង្ឃឹមថាយើងនឹងឈ្នះការប្រកួតជាច្រើននិងជើងឯកផងដែរ”។ នៅថ្ងៃជាមួយគ្នានោះ ក្លិបមាន់ខ្នាយមាសក៏បានទិញកីឡាករបារាំង Georges-Kevin N’Koudouពីក្រុម Marseilleក្នុងតម្លៃ៩,៩លានផោនផងដែរ។

Moussa Sissoko

Moussa Sissoko

5.Burnleyចំណាយទឹកប្រាក់១០,៥លានផោនទិញខ្សែបម្រើអន្តរជាតិអៀរឡង់ Jeff Hendrickមកពង្រឹងក្រុម ៕

 

Jeff Hendrick

Jeff Hendrick

 

 


ចែករំលែក៖