ព័ត៌មានទាន់ហេតុការណ៍៖

កូនគោ២ក្បាលឆ្លងផ្លូវត្រូវឡានតាក់ស៊ីបើកបុករងររបួសធ្ងន់១ក្បាល ១ក្បាលទៀតរងរបួសស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ កូនគោ២ក្បាលបានរងរបួសធ្ងន់ និងស្រាល ពេលដែលរថយន្តរត់តាកស៊ីមួយគ្រឿងកំពុងតែបើកបរលើបណ្ដោយផ្លូវជាតិលេខ៥៧ក្នុងល្បឿនលៀន ស្រាប់តែបុកដួលប្រកាច់បាក់ឆ្អឹងខ្នង១ក្បាលនៅនឹងកន្លែង រីឯ១ក្បាលទៀតរងរបួសស្រាលរត់គេចចូលព្រៃបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ មានករណីកូនគោ ស២ក្បាលរត់ឆ្លងផ្លូវជាតិត្រូវរថយន្តបុក ស្ថិតនៅចំណុចមុខចំការស្វាយចានី នៅខាងលិចវត្តភ្នំស្លឹក ភូមិបឹងអំពិល ឃុំស្ដៅស្រុករនមណ្ឌល ខេត្តបាត់ដំបង ។

ក្រោយពីកើតហេតុមកស្រាប់តែមាននគរបាលប៉ុស្តិ៍ឃុំ ស្ដៅ បានចុះមកពិនិត្យកន្លែងកើតហេតុ ដើម្បីសួរនាំ។

នគរបាលប៉ុស្តិ៍ឃុំស្ដៅបានបន្តថា ម្ចាស់រថយន្តតាកស៊ីមានឈ្មោះ ឌឿន ដូង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់តាកស៊ី បើកបរម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកភ្នំពេញ 2 AK-57 88 (រថយន្តរងការខូចខាតខាងមុខ)( បើកបរក្នុងទិសដៅពីខាងកើតទៅលិច ក៏បើកបុកកូនគោ ស ពីក្បាលរត់ឆ្លងផ្លូវជាតិពីត្បូងទៅជើង។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំស្ដៅបានសហការជាមួយនគរបាលចរាចរណ៍ស្រុករតនមណ្ឌលក៏បានយករថយន្ត និងកូនគោមួយក្បាលទៅសួររកម្ចាស់គោ ដើម្បីដោះស្រាយ ៕ ស សារ៉េត

 


ចែករំលែក៖