ភ្នំពេញ ៖ ដោយសារតែជីវភាពខ្វះខាត បានធ្វើឲ្យក្មេងប្រុសអាយុ១២ឆ្នាំម្នាក់សម្រេចចិត្តលក់គ្រឿងញៀនឲ្យគេដើម្បីយកប្រាក់មកចិញ្ចឹមជីវិតតែអកុសលក្មេងប្រុសរូបនោះត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចឆែកឆេរឃើញថ្នាំញៀនប្រភេទក្រាម ពណ៌សថ្លាចំនួន៣៥កញ្ចប់តូចនៅជាប់នឹងខ្លួន ។
ករណីឃាត់ខ្លួនក្មេងប្រុសដែលធ្វើសកម្ម ភាពចែកចាយគ្រឿងញៀនខាងលើនះបានធ្វើឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចមុខផ្ទះេលខ៥៦ ផ្លូវលេខ៦១២ កែងផ្លូវលេខ៦០៨ ក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ។
ជនសង្ស័យជាអនីតិជន ឈ្មោះ ឆន ដឺរ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខ របរពំុពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំផ្សារ ៧មករា សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញមានទីកន្លែងកំណើត ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកឯវត្ថុតាងដែលសមត្ថកិច្ចដកហូតមានកាបូបស្ពាយពណ៌សូកូឡា១ ក្នុងនោះមានកូនកាបូបពណ៌ខ្មៅ ចំនួន៣, ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកកចំនួន៣៥កញ្ចប់តូច និងដបកែច្នៃមានទុយយោសម្រាប់ជក់គ្រឿងញៀនចំនួន១ ។
បច្ចុប្បន្នដោយមានការសម្របសម្រួល ពីលោកស្រី សឺុ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ឆន ដឺរ ជាអនីតិជនត្រូវ បានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងអប់រំបន្ត ៕ ស ដារ៉ា