ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើសញ្ជាតិហុល្លង់ Wesley Sneijderទៅចូលរួមក្រុម Al-Gharafaរបស់ប្រទេសកាតារ

ចែករំលែក៖

ខ្សែបម្រើជើងចាស់សញ្ជាតិហុល្លង់ Wesley Sneijder បានចាកចេញពីក្លិប Nice របស់បារាំង មកលេងឱ្យក្លិប Al Gharafa នៅប្រទេសកាតា។

កីឡាករវ័យ៣៣ឆ្នាំដែលធ្លាប់បានលេងឲ្យក្រុមជម្រើសជាតិហុល្លង់ច្រើនជាងគេនេះ បានចុះហត្ថលេខាមកលេងនៅក្នុងក្លិបនៅមជ្ឈិមបូព៌ារយៈពេល១៨ខែ។

អតីតកីឡាករក្លិបReal Madridនិង Inter Milan នេះបាននិយាយក្រោយ ពេលមកដល់ប្រទេសកាតាថា “នេះគឺជាដំណើរដ៏ល្អមួយពោរពេញដោយការប្រកួត ប្រជែញនិងក្តីសប្បាយរីករាយ។ ខ្ញុំពិតជារំភើបដែលបានមកកាន់ទីនេះ ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ” ។

កីឡាករ Sneijder នឹងលេងជាមួយនឹងអតីតខ្សែបម្រើ Manchester City និង Bolton ឈ្នោះ Vladimir Weissនៅក្នុងក្លិប Al-Gharafa។

គួររំលឹកថា Wesley Sneijderធ្លាប់ទទួលបានជោគជ័យច្រើនដូចជា ឈ្នះជើងឯកនៅក្នុងប្រទេសហុល្លង់២សម័យ និងជើងឯកនៅក្នុងក្របខ័ណ្ឌកំពូលៗ ដូចជានៅអ៊ីតាលីនិងអេស្ប៉ាញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះគាត់ធ្លាប់ឈ្នះជើងឯក Champions League ពេលលេងឲ្យក្រុម Inter Milan កាលពីឆ្នាំ២០១០ ៕ ដេវីត


ចែករំលែក៖