ខេត្តពោធិ៍សាត់៖ រោងស្តុកឥវ៉ាន់ទទឹងទំហំ ៤ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ២៦ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងឆេះរោលជញ្ជាំងដំបូលផ្ទះក្បែរខាងគ្នាចំនួន ២ខ្នងទៀតផងដែរ សរុបការខូចខាតសម្ភារជាទឹកប្រាក់ចំនួនប្រមាណ ៦០.០០ដុល្លារអាមេរិក។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃញីម្ចាស់រោងស្តុកឥវ៉ាន់ត្រូវបានអគ្គីភ័យឆាបឆេះឈ្មោះ នួន មន្នី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ យិន សុីណាត អាយុ ៤៧ឆ្នាំ រោងស្តុកឥវ៉ាន់ទទឹងទំហំ ៤ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ២៦ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងសម្ភារការខូចខាតរួមមាន ប៉ោយទឹកចំនួន ១៦០០ តង់កៅស៊ូចំនួន ១០០ កន្ទេលបត់ចំនួន ១០០ ឆ័ត្រចំនួន ៣៦ ត្បាល់បុកគ្រឿងចំនួន ១០០ ថាស់ចំនួន ៥០ សាប៊ូចំនួន ០៦កេះ កៅអីជ័រចំនួន ៥០ តុជ័រចំនួន ១០ ចានស្រាក់ចំនួន ២០០ ពូករថយន្តចំនួន ០៩ ម៉ូតូចំនួន ០១គ្រឿង ឆេះរថយន្តអស់មួយចំហៀងខាងស្ដាំ និង។ ល។ សរុបសម្ភារការខូចខាតអស់ចំនួន ៦០០០ដុល្លារអាមេរិក។
ក្នុងរបាយការណ៍ករណីអគ្គិភ័យឆាបឆេះរោងស្តុបឥវ៉ាន់ខាងលើ ក៍បានរាលឆាបឆេះជញ្ជាំង និងដំបូលផ្ទះរបស់ឈ្មោះ យិន នឿន អស់មួយចំហៀងផងដែរ ប៉ុន្តែបណ្ដាលឲ្យខូចខាតសម្ភារអ្វីនោះឡើយ និងប៉ះពាល់ជញ្ជាំងផ្នែកខាងក្រោយផ្ទះរបស់ឈ្មោះ ណែម ហាយ ថែមទៀតផងដែរ ប៉ុន្តែទោសជាយ៉ាងណាក្តីករណីខាងលើនេះពុំមានបណ្ដាលឲ្យរងរបួសដល់មនុស្សនោះឡើយ។
ករណីគ្រោះអគ្គីភ័យខាងលើនវលោក វរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃអង្គារទី០៩ ខែមករា ឆ្នាំ២០១៨ នេះថា បញ្ហាបញ្ហាហ្នឹងអាចបង្កឡើងដោយមូលហេតុផ្ទុះស្សេខែ្សភ្លើងទើបបណ្ដាលឲ្យឆ្លងចក្ររន្តរាលឆាបឆេះបែបនេះ នេះបើយោងតាមសាក្សីនានាដែលអាចសន្តិដ្ឋានបាន ចំណែកការដែលប៉ះពាល់លំនៅដ្ឋានក្បែរខាងគ្នាកំពុងបន្តនីតិវិធី៕ បឹុម ពិន