ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើកឡិចស៊ីសបុកម៉ូតូស្លាប់​ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្តឡិចស៊ីស RX300 មួយគ្រឿងបើកបរដោយជនជាតិចិន ទៅបុកម៉ូតូវ៉េវអ៊ីគាប់ជាប់ក្រោមរថយន្ត និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៩ កែងនឹងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរជានិស្សិតច្បាប់ ។

សាក្សីថា បុរសរងគ្រោះជិះម៉ូតូម៉ាក ស្លាកលេខ ភ្នំពេញ 1O-9918 លើផ្លូវលេខ១៣៤ ពីលិចទៅកើត ល្បឿនល្មម ដល់ចំណុចកើតហេតុ រថយន្តបង្ក ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Q -2257 បើកបរដោយបុរសជនជាតិចិន និងរួមដំណើរជាមួយនារី២នាក់ តាមបណ្ដោយផ្លូវលេខ១៣៩ ពីត្បូងទៅជើង ល្បឿនលឿន បុកម៉ូតូផ្លោងជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗ ហើយម៉ូតូគាប់ជាប់ក្រោមរថយន្ត ។ តៃកុងរថយន្តបង្ក ត្រូវប្រជាពលរដ្ឋចាប់ជាប់ ទុកប្រគល់ឲ្យសមត្ថកិច្ច ៕ ភារ៉ា ដង្កោ


ចែករំលែក៖